« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦
ទិដ្ឋភាពទូទៅ
មិនយូរប៉ុន្មានក្រោយពីសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានហៅបុគ្គលជាច្រើនឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ទ្រង់បានបង្រៀនពួកអែលឌើរដែលទើបហៅថ្មីទាំងនេះ នូវសេចក្ដីពិតដ៏សំខាន់ជាច្រើនអំពីមូលហេតុ ដែលទ្រង់សព្វព្រះទ័យឲ្យពួកគេផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។ ទ្រង់ក៏បានប្រទានការធានាអះអាងដល់ពួកគេអំពីជំនួយ និងដំបូន្មានរបស់ទ្រង់ ស្ដីពីរបៀបដែលពួកគេអាចផ្សព្វផ្សាយបានដោយប្រសិទ្ធភាពផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីហេតុផលមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ដែលបានបញ្ជាយើងឲ្យផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងសំណួរដូចតទៅនេះ ៖ ហេតុអ្វីបានជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្តោតយ៉ាងខ្លាំងទៅលើកិច្ចការផ្សព្វផ្សាយសាសនា ?
-
វីដេអូ ៖ « Preaching the Gospel of Peace » ( ៥:២២; សូមមើលពីនាទីទី ២:៥២ ដល់នាទីទី ៥:០០ )
-
មាតិកាដែលត្រូវបង្ហាញ ៖ ឈ្មោះរបស់អ្នកដែលត្រូវបានហៅឲ្យផ្សព្វផ្សាយដំណឹងល្អនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦ ( មានរាយបញ្ជីឈ្មោះនៅក្នុងមេរៀននេះ ក្រោមចំណងជើងថា « ផ្សាយពីពេលនេះតទៅ » )
-
សំណៅចែក ៖ « ដំបូន្មានរបស់ព្រះអម្ចាស់ទៅកាន់អ្នកផ្សព្វផ្សាយសាសនានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយដល់សិស្សនៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីចែកចាយដំណឹងល្អ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យចូលទៅគេហទំព័រ « ចែកចាយដំណឹងល្អ » ដើម្បីស្វែងរកយោបល់នានាក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃតាមរបៀបធម្មតា និងងាយៗ ។
-
វីដេអូ ៖ « Come and See » ( ១:១៧ ); « Come and Help » ( ១:០៣ ); « Sharing the Gospel » ( ៣:៤៩ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ដឹងគុណចំពោះអ្វីដែលព្រះអម្ចាស់បានបើកសម្ដែង តាមរយៈការបកប្រែព្រះគម្ពីរប៊ីបរបស់ យ៉ូសែប ស្ម៊ីធ ។
-
ការរៀបចំសិស្ស ៖ សូមចែកឲ្យសិស្សនូវសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ « មិនយូរប៉ុន្មានក្រោយពីការបោះពុម្ពផ្សាយព្រះគម្ពីរមរមននៅឆ្នាំ ១៨៣០ ព្រះអម្ចាស់ទ្រង់បានបង្គាប់ឲ្យ យ៉ូសែប ស្ម៊ីធ ចាប់ផ្ដើមបកប្រែព្រះគម្ពីរប៊ីប » ។ សូមអញ្ជើញពួកគេឲ្យកំណត់ថា តើសេចក្តីថ្លែងការណ៍នេះពិត ឬមិនពិត ហើយស្វែងរកព័ត៌មានបន្ថែមនានា ដែលពួកគេអាចឃើញថាគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងប្រធានបទនេះ ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីមូលហេតុដែលវាអាចមានសារៈសំខាន់ចំពោះពួកគេ ហើយមករៀនដោយមានសំណួរដែលទាក់ទងនានាជាស្រេច ។
-
សំណៅចែក ៖ « ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ »
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៣
គោលបំណងមេរៀន ៖ ដើម្បីផ្ដល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឲ្យចាំស្ទាត់ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនោះបង្រៀន ។ វាក៏នឹងជួយពួកគេឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំស្ទាត់ សម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនពីរបី ដែលពួកគេបានសិក្សា ។