ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦

ទិដ្ឋភាព​ទូទៅ

ពេល​កំពុង​ធ្វើការ​លើ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុសគំនិត និង​កំពុង​ជញ្ជឹងគិត​អំពី​បទគម្ពីរ ព្យាការី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន មាន​នូវ​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ពួកលោក​នូវ​ការនិមិត្ត​តូចៗ​ជា​បន្តបន្ទាប់ ដែល​បាន​ជួយ​បង្រៀន​អំពី​តួនាទី​របស់ទ្រង់​ក្នុងនាម​ជា​ព្រះអង្គសង្គ្រោះ​នៃ​មនុស្សលោក​ទាំងអស់ ការធ្លាក់​របស់​សាតាំង និងការ​ពិពណ៌នា​អំពី​នគរ​នៃ​សិរីល្អ​នីមួយៗ ។

រូបតំណាង​ការបំពាក់បំប៉ន សួរ​សំណួរ​​ដែល​នាំ​ឲ្យ​មាន​វិចារណញាណ ៖ វិចារណញាណ​ផ្ទាល់ខ្លួន និង​ស្វ័យ​វាយ​តម្លៃ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​សិស្ស​ម្នាក់​មើលឃើញ​អ្វីៗ « តាមដែល​មាន​នៅពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) ។ ស្វ័យវាយ​តម្លៃ​ដែល​មាន​ប្រសិទ្ធភាព ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​ការយល់ដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ មូលហេតុ​ដែល​សេចក្តីពិត​មាន​ភាពទាក់ទង និង​របៀប​រស់នៅ​តាម​សេចក្តីពិត ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឱកាស​នានា​ដល់​មនុស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​ពួកគេ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៧១–១១២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១–១៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​ចំណាយ​ពេល​ជញ្ជឹងគិត​ពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កាលៈទេសៈ ឬ​ស្ថានភាព​ដែល​ពួកគេ​កំពុង​ប្រឈមមុខ ឬ​អាច​ប្រឈមមុខ ដែល​ពួកគេ​ត្រូវការ ឬ​ចង់​ទទួលបាន​ការណែនាំ​ពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • វីដេអូ ៖ « When Thou Art Converted » ( ១១:២១ សូម​មើល​ពី​នាទី​ទី ៣:១៦ ដល់ ៤:១៩ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩–២៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​ស្រឡាញ់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ប្រយោគ​មួយ​ដែល​ពួកគេ​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើម្បី​ត្រៀមខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

  • សម្ភារ​ដែល​ត្រូវ​យកមក ៖ ក្រដាស​ធំ ប្រសិនបើ​អ្នក​ជ្រើសរើស​ឲ្យ​សិស្ស​កត់ត្រា និង​បង្ហាញ​ការយល់ដឹង​របស់​ពួកគេ ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព​នៃ​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) ប្រសិនបើ​សិស្ស​ពុំ​អាច​ចូលប្រើប្រាស់​ទំនុក​តម្កើង​បាន

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តីណែនាំ​សម្រាប់​សកម្មភាព ក និង ខ ប្រសិនបើ​សិស្ស​នឹង​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ឬ​ជា​មួយ​ក្រុម

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៥០–៧០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទទួល​អារម្មណ៍​នៃ​សេចក្តី​សង្ឃឹម​ថា​ពួកគេ​អាច​ទទួល​ភាពតម្កើងឡើង​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៧១–១១២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​ភាពក្លាហាន​ក្នុង​ការថ្លែង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អត្ថន័យ​នៃ​ការមាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​ពួកគេ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​វាយតម្លៃ​កម្រិត​នៃ​ភាពក្លាហាន​របស់​ពួកគេ និង​ពិចារណា​ការកែលម្អ​ដែល​ពួកគេ​អាច​ធ្វើ ។

  • វីដេអូ ៖ « ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ » ( ១៥:២៨ មើល​ចាប់ពី​នាទី​ទី ១៣:១៩ ដល់​នាទី​ទី ១៤:០៣ )