« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩–៩២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២
ទិដ្ឋភាពទូទៅ
ដោយសារតែជារឿងធម្មតាសម្រាប់មនុស្សជាច្រើនក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ សមាជិកសាសនាចក្រខ្លះបានប្រើថ្នាំជក់ និងគ្រឿងស្រវឹង ។ ក្នុងការឆ្លើយតបនឹងការអធិស្ឋានរបស់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីបញ្ហានេះ ព្រះអម្ចាស់បានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ។ ក្រោយមកនៅឆ្នាំនោះ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ព្យាការី ។ ព្រះអម្ចាស់បានបើកសម្ដែងសេចក្តីណែនាំអំពីការទទួលខុសត្រូវរបស់គណៈប្រធាននេះ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១–១៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ដឹងគុណចំពោះសេចក្តីណែនាំពេញដោយក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីរបៀបដែលពិភពលោកនឹងក្លាយជាកន្លែងដ៏ល្អប្រសើរ ប្រសិនបើគ្មានថ្នាំញៀន គ្រឿងស្រវឹង ថ្នាំជក់ ឬសារធាតុដែលបង្កគ្រោះថ្នាក់ផ្សេងទៀតនោះទេ ។ ពួកគេក៏អាចគិតពីរបៀបដែលជីវិតផ្ទាល់ខ្លួនរបស់ពួកគេអាចខុសគ្នាយ៉ាងណា ប្រសិនបើគ្មាននរណាម្នាក់ធ្លាប់បំពានសារធាតុទាំងនេះទេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ នុយស្ទូចត្រី ( ឬរូបនុយស្ទូចត្រី ) សៀវភៅណែនាំរបស់ម្ចាស់ផលិតផលដែលសិស្សស្គាល់
-
រូបភាពដែលត្រូវបង្ហាញ ៖ បន្ទប់ដែលសាលារបស់ពួកព្យាការីបានប្រារព្ធឡើង
-
វីដេអូ ៖ « You Will Be Freed » ( ២:៥៥ )
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១៨–២១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលពរជ័យដែលបានសន្យារបស់ព្រះអង្គសង្គ្រោះ ដោយការជ្រើសរើសរស់នៅតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ ដោយរកមើលអ្វីដែលព្រះអម្ចាស់សន្យា នៅពេលពួកគេគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយរៀបចំដើម្បីចែកចាយឧទាហរណ៍អំពីរបៀបដែលពួកគេបានឃើញព្រះអម្ចាស់បំពេញការសន្យាទាំងនោះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ គំនូរឈូងសមុទ្រដែលមានរនាំងមនុស្សបង្កើតឡើង ដែលញែកវាពីផ្ទៃសមុទ្រ
-
រូបភាពដែលត្រូវបង្ហាញ ៖ ដានីយ៉ែលបដិសេធមិនបរិភោគសាច់របស់ស្ដេច បុណ្យរំលងលាបឈាមនៅមាត់ទ្វារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៩០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការណែនាំ ដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយតាមរយៈគណៈប្រធានទីមួយរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកការបង្រៀន ឬសេចក្ដីថ្លែងការណ៍មកពីសមាជិកនៃគណៈប្រធានទីមួយ ដែលបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ កូនសោ ប្រអប់ដែលអាចចាក់សោបាន
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសតូចមួយសម្រាប់សិស្សម្នាក់ៗ ឯកសារចម្លងនៃសុន្ទរកថាថ្មីៗដែលថ្លែងដោយសមាជិកនៃគណៈប្រធានទីមួយសម្រាប់សិស្សដែលមិនអាចអានសុន្ទរកថានៅក្នុងថ្នាក់នៅលើឧបករណ៍របស់ពួកគេបាន
-
រូបភាពដើម្បីបង្ហាញ ៖ គណៈប្រធានទីមួយក្នុង ឆ្នាំ ១៨៣៣ ដែលមាន យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស
-
វីដេអូ ៖ « Where Are the Keys? » ( ២:៥១ )