« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥–១២០ ៖ ទិដ្ឋភាពទូទៅ »សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥–១២០ »សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដី សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥–១២០
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥–១២០
ទិដ្ឋភាពទូទៅ
នៅខែមករា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ និងគ្រួសាររបស់លោកបានផ្លាស់លំនៅពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ទៅកាន់ក្រុង ហ្វា វែស្ទ រដ្ឋមិសសួរី បន្ទាប់ពីការបៀតបៀនកាន់តែមានច្រើនឡើងពីពួកមារសត្រូវរបស់សាសនាចក្រ ។ នៅប៉ុន្មានខែក្រោយមក ព្យាការីបានទទួលវិវរណៈដែលព្រះអម្ចាស់បានប្រកាសសេចក្ដីពិតសំខាន់ៗ រួមទាំងឈ្មោះសាសនាចក្ររបស់ទ្រង់ និងច្បាប់នៃដង្វាយមួយភាគក្នុងដប់ ។ ក្រោយមកនៅឆ្នាំនោះ ពួកបរិសុទ្ធនៅរដ្ឋមិសសួរី បានប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំង រួមទាំងការបញ្ជាពីអភិបាលរដ្ឋមិសសួរី ឲ្យបណ្តេញពួកបរិសុទ្ធចេញពីរដ្ឋនេះផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យដឹងអំពីសារៈសំខាន់ក្នុងការប្រើឈ្មោះដ៏ត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចំណាយពេលគិតអំពីឈ្មោះសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមសុំពួកគេឲ្យពិចារណាពីឈ្មោះនេះ ថាតើឈ្មោះនេះអាចជួយមនុស្សឲ្យយល់អំពីសាសនាចក្រយ៉ាងដូចម្ដេច ។
-
សម្ភារសម្រាប់សិស្ស ៖ សំណៅនៃសុន្ទរកថា « The Correct Name of the Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧-៩០ ) សម្រាប់សិស្សដែលពុំអាចចូលទៅប្រើឌីជីថលបាន ។
-
វីដេអូ ៖ « ឈ្មោះរបស់សាសនាចក្រពុំអាចចរចារផ្លាស់ប្ដូរបានទេ » ( ១៣:៣៦ សូមមើលពីនាទីទី ១០:៤៥ ដល់នាទីទី ១២:១០ )
គោលលទ្ធិ និងសេចក្តីសញ្ញា ១១៩-១២០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សដែលបានបង់ដង្វាយមួយភាគក្នុងដប់ ឲ្យឆ្លុះបញ្ចាំងពីបទពិសោធន៍នេះ ហើយពិចារណាពីអារម្មណ៍របស់ពួកគេអំពីការរស់នៅតាមក្រឹត្យវិន័យនេះ ។ សូមអញ្ជើញអស់អ្នកដែលមិនទាន់មានចំណូល ឲ្យសុំឪពុកម្ដាយ ឬមជ្ឈិមវ័យដែលទុកចិត្តបានឲ្យចែកចាយពីពរជ័យដែលពួកគាត់បានឃើញពីការថ្វាយដង្វាយមួយភាគក្នុងដប់ ។
-
សំណៅចែក ៖ « ការបង្រៀនអំពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ព្រះអង្គសង្គ្រោះ »
-
វីដេអូ ៖ « Tithing: I Will Make a Leap of Faith » ( ៤:៤៧ ); « ភាសានៃដំណឹងល្អ » ( ១២:២៧ សូមមើលពីនាទីទី ៥:២៧ ដល់នាទីទី ៧:៤០ )
ការបណ្តេញចេញពីរដ្ឋមិសសួរី
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានបំណងដើម្បីបែរទៅរកព្រះកាន់តែខ្លាំងឡើង នៅពេលពួកគេប្រឈមមុខនឹងស្ថានភាពលំបាក ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសុំមនុស្សជាទីស្រឡាញ់ឲ្យចែកចាយបទពិសោធន៍ដែលពួកគេ ឬអ្នកដទៃបានបែរទៅរក ឬពឹងផ្អែកលើព្រះពេលប្រឈមមុខនឹងកាលៈទេសៈលំបាក ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សង្ខេបអំពីកាលៈទេសៈដែលនាំឲ្យមានការបណ្តេញពួកបរិសុទ្ធចេញពីរដ្ឋមិសសួរី
-
វីដេអូ ៖ « 1838: The Year the Saints Were Driven Out of Missouri » ( ៥:១៥ )
-
សំណៅចែក ៖ « ដំណើររឿងរបស់អាមែនដា ស្ម៊ីធ នៅឯ ហនស៍ មីល្ល »