ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៩—គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៩–១២០ ៖ ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់


« មេរៀន​ទី ១២៩—គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៩–១២០ ៖ ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់⁠ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៩–១២០ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២៩ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥–១២០

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៩–១២០

ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់

យុវជន​ម្នាក់​កំពុង​រៀបចំ​ក្រដាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

នៅ​រដូវក្តៅ​នៃ​ឆ្នាំ ១៨៣៨ ពួកបរិសុទ្ធ​បាន​ឆ្លងកាត់​នូវ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ នៅពេល​ពួកគេ​ធ្វើការ​ដើម្បី​សងបំណុល និង​កសាង​សាសនាចក្រ​នៅ​ភាគ​ខាងជើង រដ្ឋ​មិសសួរី ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ស្វែងរក​ដំបូន្មាន​របស់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៩ ។ នៅក្នុង​ដំបូន្មាន​របស់​ទ្រង់​ចំពោះ​ពួកបរិសុទ្ធ ព្រះអង្គ​សង្គ្រោះ​បើក​សម្ដែង​សេចក្ដីពិត​ដែល​ទាក់ទង​នឹង​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការអញ្ជើញ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ឬ​អ្វីមួយ​ដែល​ស្រដៀង​គ្នា ដែល​សម​បំផុត​នឹង​តម្រូវការ​នៃ​សិស្ស​របស់​អ្នក ។

សូម​ស្រមៃ​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​តំបន់​របស់​អ្នក​កំពុង​បង្រៀន​មិត្តភក្តិ​ម្នាក់​របស់​អ្នក ហើយ​អ្នក​ត្រូវ​បានអញ្ជើញ​ឲ្យ​ចូលរួម ។ នៅក្នុង​មេរៀន​នៅ​ថ្ងៃ​នោះ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ណែនាំ​មិត្ត​របស់​អ្នក​ឲ្យ​ស្គាល់​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ បន្ទាប់ពី​មេរៀន​នេះ មិត្តភក្តិ​របស់​អ្នក​ប្រាប់​អ្នក​ថា នាង​មាន​កង្វល់​អំពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • តើ​អ្វី​ជា​ឧទាហរណ៍​នៃ​កង្វល់​ដែល​នរណា​ម្នាក់​អាច​មាន​អំពី​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្តារខៀន​ចំពោះ​សំណួរ​ពី​មុន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អារម្មណ៍​របស់ពួកគេ​ផ្ទាល់​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ រួម​ទាំង​ថាតើ​បច្ចុប្បន្ន​នេះ​វា​សំខាន់​ប៉ុនណា​សម្រាប់​ពួកគេ​ក្នុងការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នេះ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ ឬ​កង្វល់​ទាំងឡាយ​ដែល​ពួកគេ​អាច​មាន​ទាក់ទង​នឹង​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

សូម​លើកទឹកចិត្ត​សិស្ស​នៅពេល​ពួកគេ​សិក្សា​ឲ្យ​រកមើល​ការបង្រៀន ដែល​អាច​ជួយ​ពួកគេ​ទទួល​អារម្មណ៍​ថា កាន់តែ​មាន​បំណង​ប្រាថ្នា​ខ្លាំង​ក្នុងការ​ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ ។

ព្រះអង្គសង្គ្រោះ​បាន​បើក​សម្ដែង​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ទ្រង់​ដល់​ពួកបរិសុទ្ធ

កថាខណ្ឌ​ខាង​ក្រោម​នេះ​អាច​អាន ឬ​សង្ខេប​ដើម្បី​ផ្ដល់​បរិបទ​ប្រវត្តិសាស្ត្រ​សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩ ។ ម៉្យាងទៀត អ្នក​អាច​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន សេចក្តីផ្ដើម កណ្ឌទី ១១៩ ។

នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៨ សាសនាចក្រ​ស្ថិត​នៅក្រោម​ភាពតានតឹង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ ។ ទោះ​ជា​យ៉ាង​ណា​ សមាជិក​សាសនាចក្រ​ត្រូវ​បានណែនាំ​ឲ្យ​ផ្លាស់​ប្តូរ​លំនៅ​ទៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​មិសសួរី ហើយ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅឯក្រុង ហ្វា វែស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៨–១២ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត ដើម្បី​ពិចារណា​អំពី​របៀប​គោរពប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ។ ជា​ការឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់​ពួកគេ ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​ដំបូន្មាន​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៩:១–៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​អ្វីខ្លះ​អំពី​ការរំពឹងទុក​របស់​ទ្រង់​សម្រាប់​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ?

    សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការរំពឹងទុក​របស់​ព្រះអម្ចាស់​សម្រាប់​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅ​ជំនាន់​របស់​យើង ៖ « ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ការបង់​ចំណូល​មួយ​ភាគ​ក្នុង​ដប់​របស់​មនុស្ស​ម្នាក់​ទៅកាន់​សាសនាចក្រ​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩:៣–៤; កំណើន គឺ​មាន​ន័យ​ថា ចំណូល ) ។ សមាជិក​សាសនាចក្រ​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​គួរតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ( ក្បួនខ្នាត ៣៤.៣.១ ) ។

    បន្ទាប់ពី​ផ្តល់​ការពន្យល់​នេះ សូម​ពិចារណា​សរសេរ​សេចក្តីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអង្គសង្គ្រោះ​បញ្ជា​យើង​ឲ្យ​បង់​មួយ​ភាគ​ក្នុង​ដប់​នៃ​ការកើនឡើង​របស់​យើង ជា​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • តើ​អ្នក​គិត​ថា​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បង្គាប់​យើង​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ?

យល់​ឲ្យ​បាន​ច្បាស់

សូម​រំឭក​សិស្ស​អំពី​សំណួរ ឬ​កង្វល់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ដើម​មេរៀន​នេះ ។

រូបតំណាង​សំណៅ​ចែក ផ្តល់​ពេល​ឲ្យ​សិស្ស​ដើម្បី​សិក្សា​ធនធាន​នៅ​ក្នុង​សំណៅ​ចែក « ការបង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអង្គសង្រ្គោះ » ។ សិស្ស​អាច​សិក្សា​ធនធាន​ទាំងនេះ​រៀងៗខ្លួន ឬ​ជាមួយ​ដៃគូ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបង្រៀន​ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​កង្វល់​អំពី​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។

ឬ​ជាជាង​ប្រើប្រាស់​ធនធាន​នៅក្នុង​សំណៅចែក សិស្ស​អាច​ស្វែងរក​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​អាច​ប្រើ​ជំនួយ​ការសិក្សា ឬ​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​ដង្វាយ​មួយភាគ​ក្នុង​ដប់។

ការបង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអង្គសង្រ្គោះ

សូម​សិក្សា​ធនធាន​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​អាច​លើក​ទឹកចិត្ត​អ្នក ឬ​អ្នក​ដទៃ​ឲ្យ​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ព្រះគម្ពីរ ៖

សេចក្តី​ថ្លែងការណ៍ និង​ធនធាន​ផ្សេង​ទៀត ៖

ប្រធាន ស្ទេវីន ជេ ឡាន់ ប្រធាន​ក្រុមយុវជន​ទូទៅ បាន​បង្រៀន ៖

ប្រធាន ស្ទេវីន ជេ ឡាន់

នៅពេល​យុវវ័យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញលេញ ពួកគេ​បង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ដែល​នឹង​បន្ដ​ជារៀង​រហូត ។ រាល់ពេល​ដែល​ពួកគេ​គោរព​បទបញ្ញត្តិ​នោះ ហើយ​ថ្វាយ​ដង្វាយ នោះ​ចំណង​ថ្មី​មួយ​នៃ​ការលះបង់ និង​ទំនាក់ទំនង​បាន​បង្កើត​ឡើង ។ ( ស្ទេវីន ជេ ឡាន់ « Seminary, Institute, and Other Things that Work » [ សុន្ទរកថា​ថ្លែង​នៅក្នុង​ការចាក់​ផ្សាយ​ការបំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​សម្រាប់​ថ្នាក់​សិក្ខាសាលា & ថ្នាក់​វិទ្យាស្ថាន​នា​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ] broadcasts.ChurchofJesusChrist.org )

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ទូន្មាន ៖

សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ ដោយការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ …

… នៅពេល​អ្នក​តម​អាហារ និង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ នោះ​អ្នក​បង្ហាញ​ព្រះ​ថា កិច្ចការ​របស់​ទ្រង់​សំខាន់​ចំពោះ​អ្នក​ជាង​សម្ភារ​ផ្សេងៗ ។ ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ១១–១២ )

ពេល​កំពុង​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ ស្ទែនលី ជី អេលីស បាន​ពន្យល់ ៖

អែលឌើរ ស្ទែនលី ជី អេលីស

តើ​យើង​មាន ជំនឿ ដើម្បី​ទុកចិត្ត​លើ​ការសន្យា [ របស់​ព្រះអម្ចាស់ ] ដែរ​ឬ​ទេ ទាក់ទង​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ថា ៩០ ភាគរយ​នៃ​ប្រាក់​ចំណូល យើង​រួម​ទាំង​ជំនួយ​របស់​ព្រះអម្ចាស់ យើង​បាន​ច្រើន​ជាង ១០០ ភាគរយ តែ​ម្យ៉ាងទៅ​ទៀត ? ( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៤ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

ជាញឹកញាប់ នៅពេល​យើងបង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ យើង​សង្កត់ធ្ងន់​លើ​ពរជ័យ​ខាង​សាច់ឈាម​ដែល​ទទួលបាន​ភ្លាមៗ អស្ចារ្យ ហើយ​ងាយមើល​ដឹង ។ ប្រាកដណាស់ ពរជ័យ​ដូច្នោះ​កើត​មាន​មែន ។ ប៉ុន្តែ​ពរជ័យ​ផ្សេងៗ​មួយចំនួន​ដែលយើង​ទទួល​នៅពេល​យើង​គោរព​បញ្ញត្តិ​នេះ​គឺ​សំខាន់ តែតូចៗ ។ …

ឧទាហរណ៍ ពរជ័យ​ដ៏​មាន​តម្លៃ និង​មាន​សារៈសំខាន់​ដែល​យើង​ទទួល គឺ​អំណោយទាន​ខាងវិញ្ញាណ​នៃ​ការដឹងគុណ ដែល​ជួយយើង​អរគុណ​ដល់​អ្វីៗ​ដែលយើង​មាន រួច​ទប់បំណង​ដែលយើង​ចង់បានវិញ ។ …

ពេល​ខ្លះ យើង​សូម​ព្រះ​ឲ្យ​មាន​ជោគជ័យ ហើយ​ទ្រង់​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ខាង​រូប​កាយ និង​វិញ្ញាណ ។ យើង​អាច​នឹង​សូម​ឲ្យ​មាន​ភាពចម្រុងចម្រើន ហើយ​យើង​ទទួល​នូវ​ទស្សនវិស័យ​ទូលំទូលាយ និង​ការអត់ធ្មត់​ច្រើន ។ ( ដេវីឌ អេ បែដណា « The Windows of Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–១៨ )

ម៉ារី ហ្វីលឌីង ស៊្មីធ គឺជា​ស្ត្រី​មេម៉ាយ​របស់ ហៃរុម ស្ម៊ីធ និង​ជា​ម្ដាយ​របស់​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ។ ពេល​មាន​នរណា​ម្នាក់​ផ្ដល់​យោបល់​ថា នាង​ក្រ​ពេក​មិន​គួរ​គោរពតាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទេ នោះ​នាង​បាន​ឆ្លើយតប​ថា ៖

តើ​អ្នក​នឹង​បដិសេធ​ពរជ័យ​ខ្ញុំ​ទេ ? … ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ មិន​គ្រាន់តែ​ដោយសារ​វា​ជា​ក្រឹត្យវិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​រំពឹង​នឹង​ទទួល​បាន​ពរជ័យ​ដោយ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ ( ម៉ារី ហ្វីលឌីង ស៊្មីធ បាន​ដកស្រង់​ដោយ យ៉ូសែប អេហ្វ ស្ម៊ីធ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩០០ ទំព័រ ៤៨ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ដែល​អាច​មាន​ប្រយោជន៍​ដល់​នរណា​ម្នាក់​ដែលមាន​សំណួរ ឬ​កង្វល់​អំពី​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ សំណួរ​ខាងក្រោម​នេះ​អាច​ដឹកនាំ​ទៅ​រក​ការពិភាក្សា​នេះ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​បាន​សិក្សា​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​អ្នក​ដែល​មាន​កង្វល់​អំពី​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ?

  • តើ​អ្នក​បានឃើញ​ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក ឬ​អ្នក​ដទៃ​ទៀត​ដោយ​របៀប​ណា​ខ្លះ​សម្រាប់​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ទ្រង់ ?

នៅពេល​អ្នក​ពិភាក្សា​សំណួរ​ចុង​ក្រោយ​ខាងលើ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​ពី​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​ប្រើ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាង​ក្រោម​នេះ ៖ « Tithing: I Will Make a Leap of Faith » ( ៤:៤៧ ) ឬ « ភាសា​នៃ​ដំណឹងល្អ » ( ១២:២៧ ) ចាប់តាំង​ពី​នាទី​ទី ៥:២៧ ដល់​នាទី​ទី ៧:៤០ ។ វីដេអូ​ទាំងនេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:3
12:27

សូម​គិត​អំពី​ជីវិត​របស់​អ្នក

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មួយ ឬ​ទាំង​ពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • នៅថ្ងៃនេះ តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ​ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​អ្នកបាន​ទទួល​អារម្មណ៍​ថា​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដោយសារតែ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​អនុវត្ត​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។