« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៥–១២៨ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៥–១២៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨
ទិដ្ឋភាពទូទៅ
តាំងពីលោកបានជ្រមុជទឹក ព្រិកហាំ យ៉ង់ បានបម្រើបេសកកម្មដែលផ្សព្វផ្សាយដំណឹងល្អជាច្រើន ។ នៅខែ កក្កដា ឆ្នាំ ១៨៤១ លោកបានត្រឡប់មកពីបេសកកម្មនៅប្រទេសអង់គ្លេសវិញ ។ មិនយូរប៉ុន្មានក្រោយពីលោកត្រឡប់មកវិញ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ ។ នៅឆ្នាំ ១៨៤២ មន្ត្រីនៅរដ្ឋមិសសួរីបានចោទប្រកាន់ យ៉ូសែប ខុសថាលោករៀបចំផែនការវាយប្រហារទៅលើអតីតអភិបាល លោក លិលបឺន ដ័បបុលយូ បកស៍ ។ យ៉ូសែបត្រូវបានបង្ខំឲ្យលាក់ខ្លួនដើម្បីចៀសវាងការចាប់ខ្លួន ។ កាលកំពុងសំម្ងំលាក់ខ្លួន លោកមានគំនិត និងអារម្មណ៍ជាច្រើនអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ ។ លោកបានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធដើម្បីណែនាំពួកគេអំពីសារៈសំខាន់នៃការរក្សាកំណត់ត្រានៃពិធីបុណ្យជ្រមុជទឹក ដែលធ្វើឡើងសម្រាប់បុព្វការីជនដែលបានស្លាប់របស់ពួកគេ ។ លោកក៏បានប្រកាសពីគោលលទ្ធិសំខាន់ៗផ្សេងទៀតអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការខិតខំធ្វើការថ្វាយព្រះអម្ចាស់ដូចដែល ព្រិកហាំ យ៉ង់ បានធ្វើ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកឱកាសបម្រើព្រះអម្ចាស់មុនចូលរៀននៅថ្នាក់លើកក្រោយ ហើយពិចារណាអំពីអ្វីដែលអាចធ្វើឲ្យការបម្រើមានការលំបាក ។
-
សំណៅចែក ៖ « គំរូរបស់ ព្រិកហាំ យ៉ង់ ( ផ្នែកទី ១ និង ផ្នែកទី ២ ) »
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧–១២៨ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ ដែលបានបង្ហាញតាមរយៈពិធិបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកទីតាំងព័ត៌មានចូលរបស់ពួកគេនៅកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬបង្កើតគណនីមួយ ។ ការណ៍នេះនឹងជួយពួកគេឲ្យប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនៅមេរៀនបន្ទាប់ ។
-
រូបភាព ៖ កន្លែងជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធ
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧–១២៨ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យស្វែងរកព័ត៌មានអំពីបុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ និងត្រៀមខ្លួនដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ចំណាំ ៖ សកម្មភាពជាច្រើននៅក្នុងមេរៀននេះតម្រូវឲ្យមានការចូលទៅកាន់ FamilySearch.org ឬកម្មវិធីរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ប្រសិនបើអ្នកមិនមានសេវាអ៊ីនធឺណិត នៅទីតាំងថ្នាក់រៀនជាប្រចាំរបស់អ្នកទេ នោះអ្នកអាចបង្រៀនថ្នាក់នេះនៅអគារសាសនាចក្រ ឬទីតាំងផ្សេងទៀតដែលមានសេវាអ៊ីនធឺណិត ។
បើអ្នកមិនសូវដឹងពីគេហទំព័រ FamilySearch.org នេះទេ សូមពិចារណាឆ្លៀតពេលដើម្បីរៀនឲ្យស្គាល់ដោយខ្លួនឯងនូវសកម្មភាពក្នុងមេរៀននេះ ។ អ្នកក៏អាចអញ្ជើញអ្នកប្រឹក្សាពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធមកពីវួដ ឬសាខារបស់អ្នកដើម្បីជួយផងដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យប្រើឈ្មោះអ្នកប្រើគណនីសាសនាចក្រ និងពាក្យសម្ងាត់របស់ពួកគេដើម្បីចូលទៅក្នុងគេហទំព័រ FamilySearch.org ។ ប្រសិនបើសិស្សណាម្នាក់មិនមានគណនីសាសនាចក្រទេ សូមអញ្ជើញពួកគេឲ្យសួរឪពុក ឬម្ដាយ ឬអ្នកដឹកនាំសាសនាចក្រដើម្បីជួយពួកគេបង្កើតគណនីមួយ ។
-
វត្ថុ ៖ កូនសៀវភៅ គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំឲ្យយើងជួបជុំគ្នា
-
វីដេអូ ៖ « Hearts Bound Together » ( ១៦:០៨ សូមមើលចាប់ពីនាទីទី ១៤:៣០ ដល់នាទីទី ១៥:០២ )