« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩–១៣២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩–១៣២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
ទិដ្ឋភាពទូទៅ
កាលពួកបរិសុទ្ធនៅរដ្ឋអិលលីណោយ ព្យាការី យ៉ូសែប ស្ម៊ីធ បានចែកចាយការបង្រៀនដ៏សំខាន់អំពីប្រធានបទផ្សេងៗ រួមទាំងសារៈសំខាន់នៃការទទួលបានចំណេះដឹង និងប្រាជ្ញា ពរជ័យទាំងឡាយដែលយើងទទួលបានតាមរយៈការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ និងនិស្ស័យនៃព្រះ ។ លោកបានណែនាំអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ហើយបានបង្រៀនថា យើងត្រូវតែចូលទៅក្នុងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ដើម្បីទទួលបានពរជ័យទាំងឡាយនៃភាពតម្កើងឡើង ។ ព្យាការីក៏បានកត់ត្រាវិវរណៈមួយដែលទាក់ទងទៅនឹងការអនុវត្តខាងការមានប្រពន្ធច្រើន ជាវិវរណៈដែលព្រះអម្ចាស់បានបង្គាប់ឲ្យសមាជិកសាសនាចក្រនៅសម័យដើមត្រូវរស់នៅតាម ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យអនុវត្តការបង្រៀនសំខាន់ៗពីគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីឱកាសបង្រៀនថ្មីៗណាមួយដែលពួកគេមាននៅផ្ទះ ឬនៅឯព្រះវិហារ ។ សូមពិចារណាអញ្ជើញពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីពិភាក្សាអំពីជោគជ័យ និងឧបសគ្គរបស់ពួកគេពីការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
-
សំណៅចែក ៖ « ការបង្រៀនសេចក្ដីពិតចេញពីគោលលទ្ធិ និងសេចក្តីសញ្ញា ១៣០ ( ផ្នែកទី ១ និង ផ្នែកទី ២ ) »
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមនុស្សជាទីស្រឡាញ់ ឬថ្នាក់ដឹកនាំសាសនាចក្រឲ្យចែកចាយនូវពរជ័យមួយចំនួនដែលពួកគាត់បានទទួលតាមរយៈអាពាហ៍ពិពាហ៍របស់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សិស្សក៏អាចអញ្ជើញឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ផងដែរ ។
-
វីដេអូ ៖ « Eternal Marriage, an Apostolic Perspective » ( ៥:២៦ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីណែនាំសម្រាប់សកម្មភាពសិក្សានៅក្រោមចំណងជើងថា « សារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះ »
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១–២, ៣៤–៦៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់សម្រាប់ពួកបរិសុទ្ធមួយចំនួនដើម្បីអនុវត្តការមានប្រពន្ធច្រើន របស់សាសនាចក្រសម័យដើម ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀបចំចែកចាយគំរូមួយអំពីនរណាម្នាក់នៅក្នុងព្រះគម្ពីរដែលបានគោរពប្រតិបត្តិតាមបទបញ្ញត្តិដ៏លំបាកមួយមកពីព្រះ ។
-
រូបភាព ៖ អ័ប្រាហាំ មារ៉ា ព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Is It Hard to Be the Prophet ? » ( ១:៥៤ ), « សេចក្តីជំនឿពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » ( ១៥:០១ សូមមើលចាប់ពីនាទីទី ៦:២៥ ដល់នាទីទី ៨:២៧ )
-
សំណៅចែក ៖ សម្រង់ដកស្រង់ចេញពី « Plural Marriage in Kirtland and Nauvoo › »
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៩
គោលបំណងមេរៀន ៖ ដើម្បីផ្ដល់ឱកាសឲ្យសិស្សអនុវត្តការទន្ទេញសេចក្តីយោងនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលិទ្ធ និងឃ្លាបទគម្ពីរគន្លឹះដែលទាក់ទងនឹងគ្នាទាំងនោះ ។ មេរៀននេះក៏នឹងជួយពួកគេឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំស្ទាត់សម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនពីរបីដែលពួកគេបានសិក្សាអំឡុងឆ្នាំនេះ ។
-
វត្ថុដែលត្រូវយកមក ៖ ថូទឹក និងពែងមួយចំនួន