ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២ ៖ ការមាន​ប្រពន្ធ​ច្រើន


« មេរៀន​ទី ១៤១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២ ៖ ការមាន​ប្រពន្ធច្រើន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៤១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៩–១៣២

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣២:១–២, ៣៤–៦៦

ការ​មាន​ប្រពន្ធ​ច្រើន

យ៉ូសែប ស្ម៊ីធ កំពុង​អាន និង​បកប្រែ​ព្រះគម្ពីរ​ប៊ីប

ទោះបី​ជា​ក្រឹត្យវិន័យ​ដ៏​ចាំបាច់​របស់​ព្រះ​អំពី​អាពាហ៍ពិពាហ៍​គឺ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ក៏ដោយ ( សូម​មើល យ៉ាកុប ២:២៧, ៣០ ) ក៏​មាន​ពេល​ខ្លះ ទ្រង់​បាន​បញ្ជា​បុត្រាបុត្រី​របស់​ទ្រង់​មួយ​ចំនួន​ឲ្យ​អនុវត្ត​ការមាន​ប្រពន្ធ​ច្រើន​ដែរ ។ នៅ​អំឡុង​ពេល​ដំបូង​នៃ​ការ​ស្ដារ​សាសនាចក្រ​ឡើង​វិញ​ជា​ពេល​មួយ​ក្នុង​ចំណោម​អំឡុង​ពេល​នៃ​ករណី​លើកលែង ។ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ អនុវត្ត​ការមាន​ប្រពន្ធ​ច្រើន និង​បង្រៀន​គោលការណ៍​នេះ​ដល់​អ្នក​ដទៃ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​ឲ្យ​ពួក​បរិសុទ្ធ​មួយ​ចំនួន​អនុវត្ត​ការមាន​ប្រពន្ធ​ច្រើន​នៅ​សាសនាចក្រ​សម័យ​មុន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បទបញ្ញត្តិ​ដែល​ពិបាកៗ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះ​បាន​តែងតែ​សុំ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ដែល​ធ្វើ​សេចក្ដីសញ្ញា​ធ្វើ​កិច្ចការ​ដ៏​លំបាកៗ ។ ( រ័សុល អិម ណិលសុន « Stand as True Millennials » Ensign ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ២៧ )

  • តើ​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​រឿង​ពិបាកៗ​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ធ្វើ ?

    ប្រសិន​បើ​ចាំបាច់ សូម​យោង​ទៅ​ដំណើររឿង​បទគម្ពីរ​មួយ​ចំនួន​សម្រាប់​ឲ្យ​សិស្ស​គិត ។ ឧទាហរណ៍​អាច​រួម​មាន អ័ប្រាហាំ​ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​បូជា អ៊ីសាក ( សូមមើល លោកុប្បត្ដិ ២២:១–២, ១០ ) ម៉ារា ទទួល​យក​ការហៅ​ឲ្យ​ធ្វើ​ជា​មាតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល លូកា ១:២៦–៣៨ ) ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​រងទុក្ខ និង​ធួន​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់ ( សូមមើល ម៉ាថាយ ២៦:៣៩ ) ។ សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​បង្ហាញ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ។

    អ័ប្រាហាំ និង អ៊ីសាក
    ទេវតា​បាន​ជួប​នឹង​ម៉ារា
    ព្រះអង្គ​សង្រ្គោះ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី
  • ហេតុអ្វី​អ្នក​គិត​ថា ពេលខ្លះ​ព្រះ​បញ្ជា​ឲ្យ​បុត្រា​បុត្រី​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ធ្វើ​កិច្ចការ​លំបាកៗ ?

ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អាន អ័ប្រាហាំ ៣:២៣–២៥ ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ​នេះ​បាន​ផងដែរ « Is It Hard to Be the Prophet? » ( ១:៥៤ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

1:54

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ ធ្វើ​កិច្ចការ​លំបាកៗ​ជា​ច្រើន ។ បទបញ្ញត្តិ​ដ៏​លំបាក​មួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ គឺ​ដើម្បី​បង្កើត​នូវ​ការអនុវត្ត​នៃ​ការ​មាន​ប្រពន្ធ​ច្រើន ដែល​ស្គាល់​ផង​ដែរ​ថា​ជា​ពហុពន្ធភាព​នៅ​សាសនាចក្រ​សម័យ​មុន ។

សូម​ពន្យល់​ថា ការមាន​ប្រពន្ធច្រើន​សំដៅ​ទៅ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​បុរស​ម្នាក់ និង​ស្ត្រី​លើស​ពី​ម្នាក់ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការប្រឆាំង​នឹង​អារម្មណ៍​ច្របូកច្របល់ ឬ​មាន​សំណួរ​អំពី​ការ​អនុវត្ត​នេះ ។ សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សរសេរ​សំណួរ​នានា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

វា​ជា​ការល្អ​សម្រាប់​សិស្ស​ដើម្បី​ស្វែងរក​ចម្លើយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការណែនាំ​ដែល​ពួកគេ​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​សិក្សា ។ តួនាទី​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន គឺ​មិន​ត្រូវ​ឆ្លើយ​សំណួរ​របស់​សិស្ស​ទាំងអស់​នោះ​ទេ ។ វា​មិន​អី​ទេ​ក្នុង​ការនិយាយ​ថា អ្នក​មិន​មាន​ចម្លើយ​ទេ ។ អ្នក​អាច​បង្ហាញ​ថា ទោះ​ជា​គ្មាន​ចម្លើយ​ទាំង​អស់​ក៏​ដោយ ក៏យើង​អាច​ឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដែរ ។

ការណែនាំ​របស់​ព្រះអម្ចាស់​អំពី​ការ​មាន​ប្រពន្ធ​ច្រើន

ខណៈ​កំពុង​បកប្រែ​ព្រះគម្ពីរ​ប៊ីប ព្យាការី យ៉ូសែប ស៊្មីធ អាន​អំពី​ពួក​អ្នកបម្រើ​មួយ​ចំនួន​របស់​ព្រះ​ដែល​រៀបការ​មាន​ភរិយា​លើស​ពី​ម្នាក់ ។ ដើម្បី​ស្វែងយល់​អំពី​អ្វី​ដែល យ៉ូសែប បាន​ទូលសួរ​ព្រះ សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣២:១ ។ បន្ទាប់​មក សូម​អាន ខទី ២ និង ៣៤–៣៧ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បានឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ព្យាការី ។

  • តើ​អ្វី​ទៅ​ជា​សេចក្ដីពិត​ដែល​អ្នក​រៀន​ចេញពី​ខគម្ពីរ​ទាំងនេះ អំពី​ពេល​ដែល​ការ​មាន​ប្រពន្ធ​ច្រើន​គឺ​អាច​ទទួល​យក​បាន​ចំពោះ​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ហើយ​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដី​ពិត​ដែល​ថា ព្រះអម្ចាស់​ទទួល​យក​ការ​អនុវត្ត​នៃ​ការមាន​ប្រពន្ធ​ច្រើន តែ​នៅពេល​ទ្រង់​បញ្ជា​ឲ្យ​ធ្វើ​វា​ប៉ុណ្ណោះ ។

នៅក្នុង​ព្រះគម្ពីរ​មរមន យើង​រៀន​ថា ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ការ​មាន​ប្រពន្ធច្រើន​ប្រឆាំង​នឹង​ព្រះរាជ​បំណង​របស់​ព្រះ ។ ពួកគេ​និយាយ​ដោះសារ​ថា សកម្មភាព​របស់​ពួកគេ​ផ្អែក​លើ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ( សូមមើល យ៉ាកុប ២:២៣–២៤; សូម​មើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣២:៣៨–៣៩ ) ។ ព្រះអម្ចាស់​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​ទាំងនេះ ហើយ​បានបង្រៀន​ពួកសាសន៍​នីហ្វៃ​អំពី​បទដ្ឋាន​របស់​ទ្រង់​ស្តីពី​អាពាហ៍ពិពាហ៍ ។

សូម​អាន យ៉ាកុប ២:២៦–២៧, ៣០ ដោយ​ស្វែងរក​ការបង្រៀន​របស់​ព្រះអម្ចាស់​ទៅដល់​ពួកសាសន៍​នីហ្វៃ ។

  • តើ​ខគម្ពីរ​ទាំង​នេះ​បាន​បន្ថែម​អ្វីខ្លះ ទៅលើ​ការយល់ដឹង​របស់​អ្នក​អំពី​ការមាន​ប្រពន្ធ​ច្រើន ?

ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺ​ជា​ក្រឹត្យវិន័យ​ដ៏​ចាំបាច់​របស់​ព្រះ​ស្តីពី​អាពាហ៍ពិពាហ៍ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួនកាល​ព្រះ​បានបញ្ជា​ឲ្យ​អនុវត្ត​ការ​មាន​ប្រពន្ធ​ច្រើន​ដែល​ជា​ករណី​លើក​លែង​ចំពោះ​ក្រឹត្យវិន័យ​ដ៏​ចាំបាច់​នេះ ។ ហេតុផល​មួយ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​អនុវត្ត​ការមាន​ប្រពន្ធ​ច្រើន​គឺ​ដើម្បី « ចិញ្ចឹម​ពូជ​មួយ​សម្រាប់ [ ទ្រង់ ] » ( យ៉ាកុប ២:៣០ ) ។

  • តើ​ចំណេះដឹង​នេះ​អាច​ជួយ​ដល់​សំណួរ​ដែល​អ្នក​អាច​មាន​អំពី​ការអនុវត្ត​នៃ​ការ​មាន​ប្រពន្ធ​ច្រើន​នៅ​សាសនាចក្រ​សម័យ​មុន​យ៉ាង​ដូចម្ដេច ?

ការមាន​ប្រពន្ធ​ច្រើន​ក្នុង​ចំណោម​ពួកបរិសុទ្ធ​ជំនាន់​ដើម

សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ឱកាស​ក្នុង​ការប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​ការអនុវត្ត​នៃ​ការមាន​ប្រពន្ធ​ច្រើន​នៅ​សាសនាចក្រ​សម័យ​មុន ។

រូបតំណាង​សំណៅ​ចែកសូម​ពិចារណា​ចែកចាយ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ដកស្រង់​ចេញពី ‹ Plural Marriage in Kirtland and Nauvoo ( ការ​មាន​ប្រពន្ធ​ច្រើន​នៅ​ទីក្រុង​ខឺតឡង់ និង​ទីក្រុង​ណៅវូ ) › » ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សិក្សា​ឯកសារ​ទាំង​នេះ​រៀងៗខ្លួន ឬ​ក្នុង​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ព័ត៌មាន​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​ដែល​ពួកគេ​អាច​មាន ។

បន្ទាប់ពី​សិស្ស​បញ្ចប់​ការសិក្សា​ហើយ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញពី​ការសិក្សា​របស់​អ្នក ដែល​អ្នក​បាន​រកឃើញ​ថា​មាន​ប្រយោជន៍ ?

  • តើ យ៉ូសែប ស្ម៊ីធ និង​សមាជិក​ជំនាន់​ដើម​ដទៃ​ទៀត​នៃ​សាសនាចក្រ​ត្រូវបាន​បង្គាប់​ឲ្យ​អនុវត្ត​ការមាន​ប្រពន្ធ​ច្រើន​បែប​នេះ​ដោយ​របៀបណា ?

  • តើ​ព្រះ​បាន​ជួយ​ពួក​បរិសុទ្ធ​ជាមួយ​នឹង​បទបញ្ញត្តិ​ដ៏​លំបាក​នេះ​យ៉ាង​ដូចម្ដេច ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា វា​មិន​អី​ទេ ប្រសិន​បើ​ពួកគេ​នៅ​តែ​មាន​សំណួរ​អំពី​ប្រធាន​បទ​នេះ​នោះ ។ វា​ជា​បទបញ្ញត្តិ​ដ៏​លំបាក​មួយ​សម្រាប់​ពួក​បរិសុទ្ធ​នៅ​សម័យ​ដើម​ដើម្បី​រស់​នៅ​តាម ហើយ​វា​អាច​ពិបាក​នឹង​យល់​នៅពេល​ឥឡូវ​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការផ្តោត​ទៅ​លើ​សេចក្ដីពិត​ដ៏​សំខាន់​ដែល​យើង​ដឹង​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ អាច​ជួយ​យើង​ឲ្យ​ឈាន​ទៅ​មុខ​ក្នុង​សេចក្ដី​ជំនឿ​បាន ។ អ្នក​ប្រហែល​ជា​ចង់​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន ហើយ​ចែកចាយ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​នេះ ៖

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

15:1
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្តី​ជំនឿ​ពុំ​ទាមទារ​នូវ​ចម្លើយ​ចំពោះ​គ្រប់​សំណួរ​នោះ​ទេ ប៉ុន្តែ​វា​ស្វែងរក​ការបញ្ជាក់ និង​ការលើក​ទឹកចិត្ត​ឲ្យ​ឈាន​ឆ្ពោះ​ទៅមុខ ទោះបី​ជា​ពេល​ខ្លះ​យើង​អាច​ទទួល​ស្គាល់​ថា « ខ្ញុំ​ពុំ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​គ្រប់គ្រាន់​ដើម្បី​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។ ( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៦ )

សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន

ដើម្បី​ជួយ​សិស្ស​ឲ្យ​បរិយាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ សូម​ពិចារណា​ណែនាំ​អំពី​សាច់រឿង​ដូច​ខាងក្រោម ៖

សូម​ស្រមៃ​ថា អ្នក​មាន​ការសន្ទនា​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ដែល​ឆ្ងល់​ថា តើ យ៉ូសែប ស្ម៊ីធ បាន​ប្រឆាំង​នឹង​ព្រះរាជ​បំណង​របស់​ព្រះ​ដែរ​ឬអត់ នៅពេល​ដែល​លោក​បាន​បង្កើត​ការអនុវត្ត​នៃ​ការ​មាន​ប្រពន្ធ​ច្រើន​នៅ​ក្នុង​សាសនាចក្រ ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​គូស​បញ្ជាក់​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មិត្តភក្តិ​របស់​អ្នក​ដោយ​សេចក្ដី​សប្បុរស និង​ការអត់ធ្មត់ ។

បន្ទាប់ពី​សិស្ស​មាន​ឱកាស​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​ហើយ អ្នក​អាច​សួរ​ថា តើ​មាន​សិស្ស​ណា​ម្នាក់​ចង់ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ដែរឬ​ទេ ។ នេះ​ក៏​អាច​ជា​ពេល​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស​ដើម្បី​បង្ហាញ​ចម្លើយ​ណា​មួយ​ដែល​ពួកគេ​អាច​រកឃើញ​ចំពោះ​សំណួរ ឬ​កង្វល់​របស់​ពួកគេ​ផ្ទាល់​មួយ​ចំនួន​ផងដែរ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​ទៅ​សិស្ស​ថា នៅ​ពេល​ដែល​ពួក​គេ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បែរ​ទៅ​រក​ព្រះវរបិតា​របស់​ពួកគេ​នៅ​ស្ថានសួគ៌​ដើម្បី​ទទួល​បាន​ជំនួយ នោះ​ទ្រង់​នឹង​ជួយ​ពួកគេ​ចំពោះ​ឧបសគ្គ ឬ​សំណួរ​ដែល​ពួកគេ​ប្រឈម​មុខ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។