« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥–១៣៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥–១៣៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
ទិដ្ឋភាពទូទៅ
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥ បានប្រកាសអំពីការធ្វើទុក្ករកម្មចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានថ្លែងទីបន្ទាល់អំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យើងតាមរយៈលោក ។ ក្រោយពីការស្លាប់របស់ យ៉ូសែប សមាជិកសាសនាចក្រមិនច្បាស់ថា នរណានឹងដឹកនាំពួកគេនោះទេ ប៉ុន្តែបានដឹងថា ពួកសាវកទាំងដប់ពីរនាក់កាន់កូនសោនៃនគរ នៅក្រោម ព្រិកហាំ យ៉ង់ ។ ពួកបរិសុទ្ធបានធ្វើដំណើរបន្តិចម្តងៗទៅភាគខាងលិចទៅកាន់ទីក្រុងសលត៍លេក ។ អ្នកត្រួសត្រាយផ្លូវជាច្រើននាក់ផ្សេងទៀតនៅទូទាំងពិភពលោកបានបន្តបង្ហាញសេចក្ដីជំនឿស្រដៀងគ្នានេះទៅលើព្រះអម្ចាស់ផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ ថាជាព្យាការីនៃការស្ដារឡើងវិញរបស់ព្រះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យឆ្លុះបញ្ចាំងអំពីទីបន្ទាល់របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ ដែលជាព្យាការីនៃការស្ដារឡើងវិញ និងរបៀបអ្វីដែលលោកបានជួយពួកគេឲ្យមករកព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។
-
រូបភាពដែលត្រូវបង្ហាញ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ
-
វីដេអូ ៖ « Joseph Smith—Prophet of the Restoration » ( ១៣:០៩ សូមមើលចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:០៤ ) ឬ « Joseph Smith: The Prophet of the Restoration » ( ១:០២:០៤ សូមមើលចាប់ពីនាទីទី ៥៥:៥០ ដល់នាទីទី ៥៩:៥១ ); « Shall We Not Go On in So Great a Cause? » ( ១៨:៤៦ សូមមើលចាប់ពីនាទីទី ១៥:៥២ ដល់នាទីទី ១៦:២៨ )
-
តន្ត្រី ៖ ការថតនៃបទ « សរសើរដល់លោក » ( ទំនុកតម្កើងល.រ. ១៦ )
ការបន្តតំណែងនៅក្នុងគណៈប្រធាន
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យបង្កើនទំនុកចិត្តថាព្រះអម្ចាស់នៅតែបន្តដឹកនាំកិច្ចការរបស់ទ្រង់ សូម្បីតែពេលដែលព្យាការីបានទទួលមរណភាពទៅក៏ដោយ ។
-
ការរៀបចំរបស់សិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ សេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ និងធនធានដែលបានតែងតាំងដ៏ទេវភាពផ្សេងទៀត ដែលជួយពួកគេឲ្យដឹងថា ព្យាការីនៃសាសនាចក្រគឺជាអ្នកបម្រើដែលបានជ្រើសរើសរបស់ព្រះអម្ចាស់ ។
-
សំណៅចែក ៖ « តើនរណាដែលត្រូវដើរតាមបន្ទាប់ពី យ៉ូសែប ស្ម៊ីធ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ថា ព្រះវរបិតាសួគ៌នឹងប្រទានពរដល់ពួកគេ នៅពេលដែលពួកគេព្យាយាមក្នុងការរក្សាសេចក្ដីសញ្ញារបស់ខ្លួនដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សិស្សប្រហែលជាមានឱកាសជាច្រើនដើម្បីរៀនអំពីសេចក្ដីសញ្ញាចេញពីការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និងសេចក្ដីសញ្ញានេះ ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតអំពីពរជ័យដែលពួកគេបានទទួលនៅពេលដែលពួកគេបានព្យាយាមធ្វើ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេដើម្បីគោរពប្រតិបត្តិតាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ។
-
វត្ថុដែលត្រូវបង្ហាញ ៖ រូបភាពរទេះដែលមានដំបូល ផែនទីផ្លូវលំរបស់ពួកអ្នកត្រួសត្រាយផ្លូវ
-
វីដេអូ ៖ « The Trek Continues ! » ( ១៣:៣០ សូមមើលចាប់ពីនាទីទី ៥:១៤ ដល់នាទី ១១:០២ ), « Watched Over by God: Elizabeth Panting’s Journey to Zion » ( ១៦:២០ សូមមើលចាប់ពីនាទីទី ០៧:៥០ ដល់នាទីទី ១១:១៦ )
-
វត្ថុដែលត្រូវរៀបចំ ៖ ការជ្រើសរើសរឿងមកពី Saints: The Story of the Church of Jesus Christ in the Latter Days vol. 2 No Unhallowed Hand ឆ្នាំ ១៨៤៦–១៨៩៣ ( ឆ្នាំ ២០២០ ) ទំព័រ ៥៨–៩៦ និង មកពី « Pioneers » ឬ « The Trek West » នៅលើគេហទំព័រ ChurchofJesusChrist.org
ពួកអ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ចង់ធ្វើជាអ្នកត្រួសត្រាយដោយរៀបចំផ្លូវឲ្យអ្នកដទៃធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនអំពីបុព្វការីជនម្នាក់ដែលបានចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយពិចារណាអំពីរបៀបដែលការសម្រេចចិត្តរបស់បុព្វការីជនរបស់ពួកគេបានផ្ដល់ពរដល់ពួកគេ ។ ប្រសិនបើសិស្សស្ថិតក្នុងចំណោមសិស្សដំបូងគេក្នុងក្រុមគ្រួសាររបស់ពួកគេដែលបានចូលរួមក្នុងសាសនាចក្រ នោះពួកគេអាចគិតពិចារណាអំពីមូលហេតុដែលពួកគេជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយទទួលពិធីបុណ្យជ្រមុជទឹក និងរបៀបដែលវានឹងជះឥទ្ធិពលដល់ជំនាន់ក្រោយៗ ។ បន្ទាប់មកអ្នកអាចអញ្ជើញសិស្សឲ្យចែកចាយដំណើររឿងរបស់ពួកគេជាមួយថ្នាក់ទាំងមូល ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រទេះអូស
-
វីដេអូ ៖ « LDS Women Are Incredible! » ( ១៦:១៨ សូមមើលចាប់ពីនាទីទី ២:១២ ដល់នាទីទី ៣:០៥ )
-
សំណៅចែក ៖ « Pioneer around the World »