« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧–១៣៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
ទិដ្ឋភាពទូទៅ
ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ផ្តល់សេចក្តីសង្គ្រោះដល់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ ក្នុងឆ្នាំ១៨៣៦ ព្រះអម្ចាស់បានបង្ហាញ យ៉ូសែប ស៊្មីធ នូវការនិមិត្តអំពីនគរសេឡេស្ទាល ។ ក្នុងឆ្នាំ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានឃើញការនិមិត្តមួយអំពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនការដឹងគុណរបស់ពួកគេចំពោះផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីរបៀបដែលផែនការនៃសុភមង្គលផ្តល់សេចក្ដីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ រួមទាំងអស់អ្នកដែលមិនទទួលឱកាសនោះក្នុងជីវិតរមែងស្លាប់ផងដែរ ។
-
វីដេអូ ៖ « Joseph Smith: The Prophet of the Restoration » ( ១:០២:០៤ សូមមើលចាប់ពីនាទីទី ២:០៥ ដល់ ៤:២១ ឬ ១១:៥៧ ដល់ ១៥:២២ ឬទាំងពីរ ) « And a Little Child Shall Lead Them » ( ១៦:៥៥ សូមមើលចាប់ពីនាទីទី ៤:៤០ ដល់ ៦:០០ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានសេចក្តីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលបច្ចុប្បន្ននេះពួកគេដឹង និងមិនដឹងអំពីអ្វីដែលកើតឡើងចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌បន្ទាប់ពីពួកគេបានស្លាប់ទៅ ។
-
វីដេអូ ៖ « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ( ១៥:២០ សូមមើលចាប់ពីនាទីទី ៨:៣៩ ដល់ ១០:៣៣ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានការលើកទឹកចិត្តចូលរួមធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលនូវអ្វីដែលពួកគេបានធ្វើនាពេលថ្មីៗនេះ ដើម្បីចូលរួមធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងរបៀបដែលវាបានផ្ដល់ពរដល់ជីវិតរបស់ពួកគេ ។
-
សម្ភារ ៖ ក្រដាស និងខ្មៅដៃប៊ិចសរសេរ ដើម្បីបង្កើតខិត្តប័ណ្ណ
-
សំណៅចែក ៖ « បានរក្សាទុកដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែលតាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ »
-
វីដេអូ ៖ « Hearts Bound Together » ( ១៦:១២ សូមមើលចាប់ពីនាទីទី ១០:២១ ដល់ ១១:៣០ ) « The Promised Blessings of Temple and Family History Work » ( ៣:២៦ ) « The Promised Blessings of Temple and Family History Work 2 » ( ៤:០៤ )