« មេរៀនទី ១៥៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ២ ៖ ‹ ត្រូវបានរៀបចំឲ្យមក នៅពេលកំណត់នៃព្រះ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដោយជាផ្នែកនៃការនិមិត្តរបស់លោកពីពិភពវិញ្ញាណ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានឃើញវិញ្ញាណដ៏ឧត្តុង្គឧត្ដម និងពួកអ្នកធំរបស់ព្រះវរបិតាសួគ៌ជាច្រើន ។ លោកបានឃើញព្យាការីពីបុរាណ ដែលបានធ្វើកិច្ចការរបស់ព្រះអម្ចាស់ដោយស្មោះត្រង់ ។ លោកក៏បានឃើញអ្នកដទៃទៀតដែលព្រះអម្ចាស់បានរក្សាទុកឲ្យកើតនៅថ្ងៃចុងក្រោយដែរ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ និងធ្វើពិធីបរិសុទ្ធសម្រាប់មនុស្សស្លាប់ ។ ពិធីបរិសុទ្ធបែបនេះត្រូវបានធ្វើឡើងបានតាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ មេរៀននេះអាចជួយសិស្សឲ្យមានការជំរុញចិត្តដើម្បីចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កិច្ចការដ៏សំខាន់របស់ខ្ញុំ
-
កិច្ចការដ៏សំខាន់បំផុតមួយចំនួនដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំគឺ …
-
កិច្ចការដ៏សំខាន់បំផុតមួយចំនួនដែលខ្ញុំអាចធ្វើក្នុងជីវិតរបស់ខ្ញុំរួមមាន …
-
ព្រះវរបិតាសួគ៌បានបញ្ជូនខ្ញុំមកផែនដីនៅពេលនេះ ដើម្បី …
ពួកវិញ្ញាណជម្រើសៗដែលបានរក្សាទុកឲ្យមកនៅពេលពេញកំណត់
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៥៣–៥៦ ដោយរកមើលកិច្ចការដែលព្រះវរបិតាសួគ៌បានរៀបចំវិញ្ញាណឧត្តុង្គឧត្ដមជាច្រើនដើម្បីសម្រេចបាននៅថ្ងៃចុងក្រោយ ។
-
តើឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអាចសំដៅលើអ្នក ?
-
តើអ្នករៀនសូត្រអ្វីខ្លះអំពីកិច្ចការរបស់ព្រះវរបិតាសួគ៌សម្រាប់អ្នក ?
-
តើអ្នកនឹងសង្ខេបខគម្ពីរទាំងនេះទៅជាសេចក្តីថ្លែងការណ៍អំពីសេចក្ដីពិតដោយរបៀបណា ?
-
តើមានរបៀបអ្វីខ្លះដែលយើងអាចធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ដើម្បីជួយសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់ ?
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ ពួកយើង គឺជាមនុស្សដែលបានចូលរួមនៅក្នុងព្រឹត្តការណ៍នៃការប្រមូលផ្ដុំដ៏អស្ចារ្យចុងក្រោយនេះ ។ ឱ នោះជារឿងរំភើបណាស់ !
ព្រះវរបិតាសួគ៌របស់យើងបានរក្សាទុកវិញ្ញាណដ៏អស្ចារ្យបំផុតជាច្រើន—ប្រហែលជាខ្ញុំអាចនិយាយថា ជាក្រុមដ៏ល្អបំផុតរបស់ទ្រង់—សម្រាប់ដំណាក់កាលចុងក្រោយនេះ ។ ពួកវិញ្ញាណដ៏អស្ចារ្យ ជាវីរបុរសទាំងនោះ—អ្នកដែលសំខាន់បំផុតទាំងនោះ—គឺជា ប្អូនៗ ! ( រ័សុល អិម ណិលសុន និង វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែលដឹងថា ព្រះអម្ចាស់បានរៀបចំអ្នកដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែល តាមរយៈកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ?
-
តើអ្នកមានអារម្មណ៍ជំរុញចិត្តប៉ុនណាដើម្បីចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ? ហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ ?
ត្រូវបានរក្សាទុកដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែលតាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
ត្រូវបានជំរុញចិត្តឲ្យចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
-
តើអ្វីដែលអ្នកបានរៀន ឬបានទទួលអារម្មណ៍នៅក្នុងការសិក្សារបស់អ្នកអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ បានជះឥទ្ធិពលលើការជំរុញចិត្តរបស់អ្នកឲ្យចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដោយរបៀបណា ?
-
ហេតុអ្វីបានជាការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចជាការងារសំខាន់បំផុតដែលអ្នកមិនធ្លាប់ធ្វើពីមុនមក ?