« មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២
មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២
ទិដ្ឋភាពទូទៅ
ក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីព្យាការី យ៉ូសែប ស៊្មីធ បានស្លាប់ សាសនាចក្របានពង្រីកព្រះគម្ពីររបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយបន្ថែមមាត្រានៃសេចក្តីជំនឿទៅក្នុងមុក្ដាដ៏មានតម្លៃមហិមា និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២ ទៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ។ មាត្រានៃសេចក្ដីជំនឿគឺជាការប្រកាសខ្លីៗចំនួន ១៣ នៃសេចក្តីជំនឿដែលព្យាការី យ៉ូសែប ស្ម៊ីធ ជាអ្នកសរសេរ ។ សេចក្ដីប្រកាសជាផ្លូវការ ទី១ មាននូវសំណេរពីប្រធាន វិលហ្វូឌ វូឌដ្រុព្វ ដែលព្រះអម្ចាស់បានបើកសម្តែងដល់ពួកបរិសុទ្ធឲ្យបញ្ឈប់ការអនុវត្តអាពាហ៍ពិពាហ៍ខាងការមានប្រពន្ធច្រើននៅចុងទសវត្សរ៍ឆ្នាំ ១៨០០ ។ សេចក្ដីប្រកាសជាផ្លូវការ ទី២ គឺជាការប្រកាសនៃវិវរណៈឆ្នាំ ១៩៧៩ ដល់ប្រធាន ស្ពែនសើរ ដ័បបុលយូ គិមបុល ដែលបានផ្តល់ភស្តុតាងបន្ថែមទៀតថា ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ហើយថា « មនុស្សទាំងអស់ … ដូចគ្នានៅចំពោះព្រះ » ( នីហ្វៃទី២ ២៦:៣៣ ) ។ ការប្រកាសនោះបានធ្វើឲ្យបុរសដែលមានភាពស័ក្ដិសមទាំងអស់ទទួលបព្វជិតភាពរបស់ព្រះ និងសមាជិកសាសនាចក្រដែលមានភាពស័ក្ដិសមទាំងអស់បានទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
មាត្រានៃសេចក្ដីជំនឿ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ដោយសិក្សាពីសេចក្តីពិតដែលមាននៅក្នុងមាត្រានៃសេចក្តីជំនឿ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានមាត្រានៃសេចក្ដីជំនឿទាំង ១៣ ហើយព្យាយាមទន្ទេញមាត្រាមួយដែលមានអត្ថន័យចំពោះពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយរៀបចំខ្លួនចែកចាយមាត្រានៃសេចក្តីជំនឿណាមួយដែលពួកគេបានជ្រើសរើស ហើយសូត្រមាត្រានោះទៅកាន់សមាជិកក្នុងថ្នាក់ផ្សេងទៀត ។
-
វីដេអូ ៖ « The Articles of Faith » ( ៤:៤៣ ) « គោលលទ្ធិ និងគោលការណ៍ដែលមាននៅក្នុងមាត្រានៃសេចក្ដីជំនឿ » ( ១៤:២៨ សូមមើលចាប់ពីនាទីទី ១៣:០៩ ដល់ ១៤:០៧ )
-
សំណៅចែក ៖ « សកម្មភាពសិក្សានៃមាត្រានៃសេចក្តីជំនឿ »
សេចក្ដីប្រកាសជាផ្លូវការ ទី១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈដែលកំពុងមានជាបន្តបន្ទាប់ទៅកាន់ពួកព្យាការីរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិត ហើយបន្ទាប់មកសួរក្រុមគ្រួសារ ឬមិត្តភក្តិអំពីរបៀបដែលពួកគាត់បានទទួលពរជ័យ ដោយសារព្រះយេស៊ូវគ្រីស្ទបន្តបើកសម្ដែងព្រះហឫទ័យរបស់ទ្រង់តាមរយៈពួកព្យាការីរបស់ទ្រង់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សកម្មភាពស្វ័យវាយតម្លៃនៅដើមមេរៀន
-
វីដេអូ ៖ « សារលិខិតសា្វគមន៍ » ( ៤:២៧ សូមមើលចាប់ពីនាទីទី ០:៤២ ដល់ ១:១៤ )
សេចក្ដីប្រកាសជាផ្លូវការ ទី២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿ នៅពេលពួកគេប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ឬសំណួរខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអានបុព្វកថានៃ សេចក្ដីប្រកាសជាផ្លូវការ ទី២ ដើម្បីរៀនអំពីកាលៈទេសៈដែលនាំឲ្យមានសេចក្តីប្រកាសនេះ ។
-
វីដេអូ ៖ « Struggling with the History of Race and the Priesthood » ( ៤:០៣ )
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលការសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញាបានជួយពួកគេរីកចម្រើនខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យយករូបថតផ្ទាល់ខ្លួនរបស់មនុស្ស ឬបទពិសោធន៍ដែលពួកគេសង្ឃឹមថានឹងចងចាំជានិច្ចមកថ្នាក់រៀន ។
-
សម្ភារដែលត្រូវយកមក ៖ រូបថតផ្ទាល់ខ្លួន ប៉េងប៉ោង ឬរូបភាពប៉េងប៉ោងដែលបានស៊ប់ខ្យល់ជាទំហំខុសៗគ្នា
-
វីដេអូ ៖ « ការចងចាំខាងវិញ្ញាណដ៏មានអត្ថន័យ » ( ១៦:៤៣ សូមមើលចាប់ពីនាទីទី ១៥:៣១ ដល់ ១៦:០៩ )
-
រូបភាព ៖ ទិដ្ឋភាព ឬការកើតឡើងផ្សេងៗគ្នា ដែលពិពណ៌នាអំពីការស្ដារឡើងវិញនៃដំណឹងល្អ