« មេរៀនទី ១៥៥—សេចក្តីប្រកាសជាផ្លូវការ ទី១ ៖ ‹ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំដោយការនិមិត្ត និងវិវរណៈ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សេចក្តីប្រកាសជាផ្លូវការ ទី១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥៥ ៖ មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និង ២
« ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំដោយការនិមិត្ត និងវិវរណៈ »
អស់រយៈពេលប្រហែល ៥០ ឆ្នាំ អាពាហ៍ពិពាហ៍ប្រពន្ធច្រើនត្រូវបានសមាជិកមួយចំនួននៃសាសនាចក្រអនុវត្តតាម ក្នុងការឆ្លើយតបទៅនឹងបទបញ្ញត្តិពីព្រះអម្ចាស់ ។ ក្នុងឆ្នាំ១៨៩០ ព្រះអម្ចាស់បានបញ្ជាប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ១៨០៧–១៨៩៨ ) ឲ្យប្រកាសពីការបញ្ចប់អាពាហ៍ពិពាហ៍ប្រពន្ធច្រើនក្នុងសាសនាចក្រ ។ មេរៀននេះអាចជួយសិស្សយល់ថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈដែលមានជាបន្តបន្ទាប់ទៅកាន់ពួកព្យាការីរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀននេះផ្តោតលើបទបញ្ញត្តិរបស់ព្រះអម្ចាស់សម្រាប់ពួកបរិសុទ្ធ ដើម្បីឈប់អនុវត្តអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ។ ពីមុនបង្រៀនមេរៀននេះ វាអាចមានអត្ថប្រយោជន៍ដើម្បីពិនិត្យមើលធនធានទាំងឡាយចេញពីមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ១៣២:១–២, ៣៤–៦៦ » ដើម្បីជួយសិស្សដែលប្រហែលជានៅមានសំណួរអំពីអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ។
ព្រះបើកសម្តែងព្រះទ័យរបស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ទ្រង់
លើកទឹកចិត្តឲ្យពិនិត្យមើល និងការវាយតម្លៃផ្លូវចិត្ត ។ សម្រាប់វគ្គបំពាក់បំប៉នជាច្រើនទៀតអំពីរបៀបធ្វើកិច្ចការនេះ សូមមើលវគ្គបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ។ សូមពិចារណាពីការអនុវត្តបង្កើតស្វ័យវាយតម្លៃសិស្សអំពីគោលលទ្ធិ សេចក្តីពិត ឬគោលការណ៍ ។
សូមពិចារណាចាប់ផ្តើមមេរៀនដោយអញ្ជើញសិស្សឲ្យអាន ឬសូត្រ មាត្រានៃសេចក្តីជំនឿ ១:៩ ។ បន្ទាប់មក សូមជួយសិស្សវាយតម្លៃជំនឿរបស់ពួកគេអំពីព្រះបើកសម្តែងព្រះហឫទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈពួកព្យាការី ។ អ្នកអាចបង្ហាញចំណុចខាងក្រោមនេះ ហើយផ្តល់ពេលវេលាឲ្យសិស្សគិតពីការឆ្លើយតបរបស់ពួកគេដោយស្ងៀមស្ងាត់ ។
សម្រាប់សេចក្តីថ្លែងការណ៍ខាងក្រោមនេះ សូមជ្រើសរើសជម្រើស ( ដឹង ជឿ ជំនឿខ្លះ មិនដឹងថាតើ ) ដែលឆ្លុះបញ្ចាំងល្អបំផុតអំពីរបៀបដែលអ្នកនឹងបំពេញចន្លោះទទេ ៖ « ខ្ញុំ ការណ៍នេះពិត » ។
ព្រះ បាន បើកសម្តែងព្រះទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈពួកព្យាការីរបស់ទ្រង់ ។
ព្រះ គឺ បច្ចុប្បន្ន កំពុងបើកសម្តែងព្រះទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈពួកព្យាការីរបស់ទ្រង់ ។
ព្រះ នឹង បើកសម្តែងព្រះទ័យរបស់ទ្រង់ដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈពួកព្យាការីរបស់ទ្រង់ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីមូលហេតុ ដែលពួកគេបានឆ្លើយតបតាមរបៀបដែលពួកគេបានឆ្លើយតប ។ អ្នកអាចអញ្ជើញសិស្សខ្លះឲ្យចែកចាយ ។
សូមពន្យល់ថា មេរៀនថ្ងៃនេះនឹងផ្តោតលើគំរូមួយពីប្រវត្តិសាសនាចក្រដែលបង្ហាញពីព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈដែលមានជាបន្តបន្ទាប់ទៅកាន់ពួកព្យាការីរបស់ទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់ចំពោះការបំផុសគំនិតពីព្រះវិញ្ញាណ ដែលអាចជួយពួកគេឲ្យស្គាល់ពរជ័យនៃការមានវិវរណៈជាបន្តបន្ទាប់ពីព្រះអម្ចាស់ ។
សូមជួយសិស្សឲ្យយល់ថា ការប្រកាសជាផ្លូវការ ទី១ ទាក់ទងនឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់សម្រាប់ពួកបរិសុទ្ធឲ្យឈប់អនុវត្តអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ។ សូមអញ្ជើញសិស្សឲ្យស្វែងរកសេចក្តីផ្ដើមនៃកថាខណ្ឌនៅខាងដើមនៃ ការប្រកាសជាផ្លូវការ ទី១ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។ បើចាំបាច់ សូមផ្តល់ច្បាប់ចម្លងនៃសេចក្តីណែនាំដល់សិស្សដែលមានការបោះពុម្ពច្បាប់ចាស់ ។
សូមអានសេចក្តីផ្ដើមចំពោះ សេចក្ដីប្រកាសជាផ្លូវការ ទី១ ដោយរកមើលអ្វីដែលសេចក្តីប្រកាសនេះបង្រៀនអំពីការអនុវត្តរបស់ពួកបរិសុទ្ធពីអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ។
ដើម្បីជួយសិស្សយល់បន្ថែមអំពីការលំបាកទាំងនេះ សូមពិចារណាអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះ ។ អ្នកក៏អាចអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីប្រកាសនេះដល់សិស្សក្នុងថ្នាក់ផងដែរ ។
បន្ទាប់ពីពួកបរិសុទ្ធបានតាំងទីលំនៅនៅរដ្ឋយូថាហ៍ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ សមាជិកសាសនាចក្រជាច្រើនបានអនុវត្តអាពាហ៍ពិពាហ៍ប្រពន្ធច្រើនដោយបើកចំហ ។ នៅទីបំផុត ប្រមុខដឹកនាំរដ្ឋាភិបាលបានអនុម័តច្បាប់ដែលធ្វើឲ្យអាពាហ៍ពិពាហ៍ប្រពន្ធច្រើន ខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក ។ ច្បាប់ទាំងនេះបាននាំឈានទៅដល់ការចាប់ខ្លួន និងដាក់គុកបុរសបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននាក់ ។ អ្នកផ្សេងទៀតបានរត់គេចខ្លួនដើម្បីចៀសវាងការចាប់ខ្លួន ( សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ២ No Unhallowed Hand ឆ្នាំ១៨៤៦–១៨៩៣ [ ឆ្នាំ២០២០ ] ទំព័រ ១៤២ , ៤០៨–៤០៩ , ៥១៨–៥២០ ) ។
ក្នុងស្ថានភាពលំបាកទាំងនេះ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បានស្វែងរកប្រកបដោយការអធិស្ឋាន ហើយបានទទួលការណែនាំពីព្រះអម្ចាស់ ។ លោកបានបំផុសគំនិតឲ្យបង្គាប់ដល់ថ្នាក់ដឹកនាំសាសនាចក្រឲ្យបញ្ឈប់ការបង្រៀនគោលការណ៍នៃអាពាហ៍ពិពាហ៍ប្រពន្ធច្រើនទៀត ។ ក្នុងខែកញ្ញា ឆ្នាំ១៨៩០ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បានចេញសេចក្ដីប្រកាសមួយ ( សព្វថ្ងៃនេះស្គាល់ថាជា សេចក្ដីប្រកាសជាផ្លូវការ ទី១ ) ។ នៅក្នុងសេចក្ដីប្រកាសនោះ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បានថ្លែងអំពីរបាយការណ៍មិនពិតដែលថ្នាក់ដឹកនាំសាសនាចក្រនៅតែលើកទឹកចិត្តជាសាធារណៈដល់ អាពាហ៍ពិពាហ៍ប្រពន្ធច្រើនថ្មី ( សូមមើល Saints ២:៥៨៤–៥៨៥ , ៥៩៧–៦០១ ) ។
សេចក្ដីប្រកាសនេះដែលឥឡូវត្រូវបានគេស្គាល់ថាជា សេចក្ដីប្រកាសជាផ្លូវការ ទី១ ក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ។
សូមផ្តល់ឱកាសដល់សិស្សដើម្បីសិក្សាពីការប្រឹក្សា និងការណែនាំខ្លះៗរបស់ប្រធាន វូឌដ្រុព្វ ដល់ពួកបរិសុទ្ធ ។ ប្រសិនបើចាំបាច់ សូមបង្ហាញពីទីកន្លែងក្នុងបទគម្ពីរដែលពួកគេអាចស្វែងរកកថាខណ្ឌដែលពួកគេនឹងសិក្សា ។
សូមសិក្សាឯកសារខាងក្រោមនេះ ដោយរកមើលការប្រឹក្សាខ្លះៗរបស់ប្រធាន វូឌដ្រុព្វ ដល់ពួកបរិសុទ្ធ ៖
ប្រសិនបើមានពេល វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យសិក្សាកថាខណ្ឌបន្ថែមទៀតពីការដកស្រង់ទាំងនោះ ។ អ្នកអាចចាត់តាំងសិស្សក្រុមតូចៗឲ្យសិក្សាកថាខណ្ឌជាក់លាក់ ដោយរកមើលអ្វីដែលប្រធាន វូឌដ្រុព្វ បានរៀនពីព្រះអម្ចាស់ ។ បន្ទាប់មក សិស្សអាចសង្ខេបការរកឃើញរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
តើកថាខណ្ឌទាំងនេះជួយអ្នកឲ្យយល់អំពីរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ដោយរបៀបណា ?
សូមផ្តល់ឱកាសឲ្យសិស្សច្រើននាក់ឆ្លើយសំណួរមុនៗ ។ ពួកគេអាចរកឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចតទៅនេះ ៖ ព្រះអម្ចាស់នឹងមិនដែលអនុញ្ញាតឲ្យប្រធានសាសនាចក្រដឹកនាំសាសនាចក្រឲ្យវង្វេងនោះទេ ។ ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈដែលមានជាបន្តបន្ទាប់ទៅកាន់ពួកព្យាការីរបស់ទ្រង់ ។
តើការដឹងសេចក្តីពិតទាំងនេះអាចផ្តល់ពរជ័យ ឬជះឥទ្ធិពលដល់ជីវិតរបស់អ្នកដោយរបៀបណា ?
តើសេចក្តីពិតទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ និងព្រះទ័យរបស់ទ្រង់ចំពោះយើង ?
វិវរណៈដែលមានជាបន្តនៅសព្វថ្ងៃនេះ
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយទីបន្ទាល់ដូចខាងក្រោមនេះ ៖
4:27
ខ្ញុំ ដឹង យ៉ាងប្រាកដថា ព្រះអម្ចាស់ដឹកនាំកិច្ចការក្នុងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « យើងនឹងបង្ហាញដល់ [ ឯង ] ថា យើងអាចធ្វើកិច្ចការរបស់យើងបាន » [ នីហ្វៃទី២ ២៧:២១ ] ។
ជារឿយៗ ទីប្រឹក្សាខ្ញុំ និងខ្ញុំមានអារម្មណ៍ក្តុកក្តួល កាលយើងឃើញទ្រង់ជួយសម្រុះសម្រួលក្នុងស្ថានភាពដែលពិបាកបំផុត ដែលយើងបានធ្វើអស់ពីលទ្ធភាពហើយ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាននោះ ។ យើងពិតជាឆ្ងល់យ៉ាងអស្ចារ្យ ។ ( រ័សុល អិម ណិលសុន « Welcome Message » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៦ )
បន្ទាប់ពីចែកចាយសេចក្តីថ្លែងការណ៍មុនហើយ សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមនេះជាមួយនឹងដៃគូ ឬជាក្រុមតូច ។ សមាជិកនៃក្រុមនីមួយៗអាចមកកាន់ក្ដារខៀន ហើយសរសេរចម្លើយខ្លះៗរបស់ពួកគេ ។
ដើម្បីជួយសិស្សបង្ហាញការយល់ដឹងរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ សូមពិចារណាចែកចាយសាច់រឿងដូចខាងក្រោមនេះ ៖
សូហ្វៀ មានការរំខានដោយការផ្លាស់ប្តូរមួយចំនួនដែលនាងបានឃើញនៅក្នុងសាសនាចក្រ ។ នាងឆ្ងល់ថាហេតុអ្វីបានជារឿងខ្លះដែលព្យាការីសុំយើងធ្វើឥឡូវនេះខុសពីកាលនាងនៅក្មេង ។
សិស្សអាចឆ្លើយតបជាផ្នែកនៃការពិភាក្សាក្នុងថ្នាក់ ឬអ្នកអាចអញ្ជើញពួកគេឲ្យសម្តែងសាច់រឿងនេះជាមួយដៃគូ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យស្គាល់ពីការដឹកនាំដែលមានជាបន្តរបស់ព្រះអម្ចាស់តាមរយៈពួកព្យាការីរបស់ទ្រង់ អាចជាពរជ័យក្នុងជីវិតរបស់ពួកគេ ។
ដើម្បីជួយសិស្សមើលឃើញពីសារៈសំខាន់នៃវិវរណៈដែលមានជាបន្តបន្ទាប់ពីព្រះតាមរយៈពួកព្យាការីរបស់ទ្រង់ អ្នកអាចផ្តល់ឲ្យពួកគេនូវសាច់រឿងដូចខាងក្រោមនេះ ៖
សូមស្រមៃថាមិត្តភក្តិរបស់អ្នកនិយាយថា ៖ « ខ្ញុំដឹងថាអ្នកជឿថា យ៉ូសែប ស៊្មីធ ជាព្យាការី ប៉ុន្តែខ្ញុំមិនបានដឹងរហូតមកដល់ពេលថ្មីៗនេះថា អ្នកជឿថាព្រះបានហៅព្យាការីផ្សេងទៀតមកតាមយ៉ូសែប ស្ម៊ីធ ។ ហេតុអ្វីទ្រង់ធ្វើដូច្នោះ ? »
បន្ទាប់មក សិស្សអាចអនុវត្តការឆ្លើយតបទៅនឹងសាច់រឿងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យផ្តល់នូវគំរូជាក់លាក់មួយ ឬពីរអំពីរបៀបដែលព្រះបន្តបើកសម្តែងកិច្ចការសំខាន់ៗដល់យើង តាមរយៈព្យាការីរបស់ទ្រង់ ។
ដើម្បីជួយសិស្សមើលឃើញគំរូបន្ថែមពីព្យាការីដែលកំពុងស្វែងរក និងទទួលវិវរណៈពីព្រះលើបញ្ហាដ៏លំបាក សូមពិចារណាអានអំពីបទពិសោធន៍របស់អាលម៉ាជាឪពុក នៅក្នុង ម៉ូសាយ ២៦ ។ អ្នកអាចសង្ខេប ម៉ូសាយ ២៦:១–១២ ដោយការពន្យល់ថា សមាជិកសាសនាចក្រត្រូវបាននាំទៅក្នុងអំពើបាបដោយពួកអ្នកមិនជឿ ។ ស្ដេចម៉ូសាយបានណែនាំអាលម៉ាឲ្យធ្វើការជាមួយនឹងអ្នកដែលបានធ្វើបាប ។ បន្ទាប់មកអ្នកអាចឲ្យសិស្សអាន ម៉ូសាយ ២៦:១៣–១៤ ដើម្បីស្វែងយល់ពីអ្វីដែលអាលម៉ាបានធ្វើ ។
សិស្សអាចស្វែងរកចម្លើយចំពោះសំណួរដូចតទៅនេះ ពេលកំពុងអាន ម៉ូសាយ ២៦:៣២–៣៦ ៖
តើវិវរណៈអ្វីខ្លះដែលព្រះបានប្រទានដល់អាលម៉ា ?
តើអាលម៉ាបានធ្វើអ្វីជាមួយនឹងវិវរណៈដែលគាត់បានទទួល ?
តើវិវរណៈជាពរជ័យយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សមើលឃើញពីគំរូមួយអំពីរបៀបដែលព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្ររបស់ទ្រង់យ៉ាងសកម្មតាមរយៈវិវរណៈ សូមពិចារណាមើល « The Temple and Your Spiritual Foundation » ចាប់ពីនាទីទី ១១:១៣ ដល់ ១៣:០៨ ។ សិស្សអាចចែកចាយពីមូលហេតុដែលវិវរណៈមានជាបន្តបន្ទាប់ អាចធ្វើឲ្យកិច្ចការរបស់ព្រះអម្ចាស់ឆ្ពោះទៅមុខទូទាំងពិភពលោក ។
18:59