ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៧២ ៖ ឧបករណ៍​សិក្សា​ព្រះគម្ពីរ ៖ ការប្រើប្រាស់​ជំនួយ​ការសិក្សា


« ឧបករណ៍​សិក្សា​ព្រះគម្ពីរ ៖ ការប្រើប្រាស់​ជំនួយ​ការសិក្សា⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ឧបករណ៍​សិក្សា​ព្រះគម្ពីរ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៧២ ៖ ជំនាញ​សិក្សាព្រះគម្ពីរ

ឧបករណ៍​សិក្សា​ព្រះគម្ពីរ

ការ​ប្រើប្រាស់​ជំនួយ​ការសិក្សា

យុវនារី​គូសចំណាំ​ខគម្ពីរ

មេរៀននេះ​អាចជួយ​អ្នក​ឲ្យ​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក និង​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​សិក្សា​ព្រះគម្ពីរ ។

ការរៀបចំរបស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​ឧបករណ៍​ដែល​មាន​ដើម្បី​ជួយ​យើង​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ដែល​ពុំមាន​កាល​ពី ៥០ ឆ្នាំ​មុន ។ សូម​ឲ្យ​ពួកគេ​ត្រៀមខ្លួន​ពន្យល់​ថា​តើ​ឧបករណ៍​ទាំងនេះ​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​យើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឧបករណ៍

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ( ឬ​រូបភាព​ស្រដៀង​គ្នា​ផ្សេង​ទៀត ) ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម ។

សត្វ​សេះ និង​នង្គ័ល
ត្រាក់ទ័រ
មនុស្ស​ម្នាក់​កំពុង​ជិះ​សេះ
យន្តហោះ​កំពុង​ហោះហើរ
  • តើ​ឧបករណ៍​ទាំងនេះ​មាន​ឥទ្ធិពល​លើលទ្ធភាព​របស់​ដើម្បី​ធ្វើដំណើរ និង​ធ្វើការ​យ៉ាង​ដូចម្ដេច ?

  • តើ​ឧបករណ៍​ផ្សេងទៀត​ណា​ខ្លះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាច្រើន​ឆ្នាំ ដែល​បាន​បង្កើន​លទ្ធភាព​របស់​យើង​ធ្វើ​កិច្ចការ​ផ្សេងៗ ?

  • តើ​ជីវិត​នេះ​នឹង​មាន​ភាព​ខុស​ប្លែក​បែប​ណា បើ​យើង​មិន​បាន​ដឹង​អំពី​ឧបករណ៍​ទាំងនេះ ឬ​របៀប​ប្រើប្រាស់​វានោះ ?

ដូចគ្នា​នឹង​ការធ្វើ​ដំណើរ និង​ការងារ​ដែរ វាមាន​នូវ​ឧបករណ៍​ជួយ​យើង​ឲ្យ​សិក្សា​បទគម្ពីរ ហើយ​មក​កាន់តែជិត​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

បងប្រុស ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​បាន​ចែកចាយ​ដូចតទៅនេះ ៖

ប្រធាន ថាត អរ ខាលីស្ទើរ

ជំនាន់​បច្ចុប្បន្ន​កំពុង​រក​ឃើញ​សេចក្ដីពិត គំនិត និង​ការបញ្ជាក់​បន្ថែម​ទៀតដែល​មិន​ធ្លាប់​មានសម្រាប់​ជីដូនជីតា​របស់ខ្លួន​ជាច្រើន—ពុំមែន​ដោយសារ​ជំនាន់​បច្ចុប្បន្ន​នេះ​មាន​ភាព​សុចរិត​ច្រើន ឬ​ពុំមែន​ដោយសារ​វាមាន​ប្រាជ្ញាច្រើន​ជាងនោះទេ ប៉ុន្តែ​ដោយសារ​វា​មាន​ឧបករណ៍​ប្រសើរ​ជាង ។ កសិករ​ដែល​មាន​ចំណេះដឹង​បំផុត មាន​សត្វ​សេះ និង​នង្គ័លគឺ​ប្រៀប​មិន​បាន​កសិករ​ម្នាក់​ដែល​សមត្ថភាព​ដូចគ្នា ប៉ុន្តែ​ត្រាក់ទ័រ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ប្រើប្រាស់​នោះឡើយ ។ គណិតវិទូ​ដែ​លមាន​ច្បាប់​មិនមែន​ជា​បញ្ហា​ប្រឈម​ចំពោះ​បុគ្គលិក​របស់​គាត់​ដែល​មាន​កុំព្យូទ័រ​ដែល​មាន​ល្បឿន​លឿន​ឡើយ ។ ហ្គាលីលេអូ​ដែល​មាន​កែវឆ្លុះ​កាន់ដៃ​នឹង​មិន​រកឃើញ​សកលលោក​ដូច​ហ្គាលីលេអូ ដែល​មាន​កែវឆ្លុះ​ទំនើប​នោះឡើយ ។ ព្រះអម្ចាស់​ត្រូវ​តែ​រំពឹង​ទុក​ច្រើន​ចំពោះ​យើង​នៅក្នុង​សិក្សា​ដំណឹងល្អ​ជាង​កាល​ដែល​ទ្រង់​រំពឹង​ទុក​ចំពោះ​ជំនាន់​មុនៗ ដោយសារ​យើង​មាន​អ្វីៗ​ច្រើន ។ ( ថាត អរ ខាលីស្ទើរ The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ២១ )

សូម​សញ្ជឹងគិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើអ្នកដឹង​អំពី​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដែល​អាច​ជួយ​អ្នកស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ររបស់​អ្នក ហើយ​ខិត​មកកាន់​តែ​ជិត​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ប្រើប្រាស់​វា​បាន​ល្អ​ប៉ុណ្ណាដែរ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ព្យាយាម​ស្វែង​យល់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើងពី​ឧបករណ៍​សិក្សា​ព្រះគម្ពីរ និង​របៀប​ដែល​វា​អាច​ជួយ​អ្នកបាន ។

ឲ្យ​និយម​ន័យ ៖ ការប្រើប្រាស់​ឧបករណ៍​សិក្សា​ព្រះគម្ពីរ

សូម​ធ្វើ​សកម្មភាព​ដូចខាងក្រោម​នេះ ដើម្បី​ជួយ​សិស្សឲ្យ​យល់​កាន់តែ​ច្បាស់​ថាតើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​មានអ្វីខ្លះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​នានា​ដែល​ពួកគេ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លើយ​នឹង​សំណួរ​របស់​យើង និង​ខិតមកកាន់តែ​ជិត​ទ្រង់ ។ សូម​ពិចារណា​បន្ថែម​ឧបករណ៍​នានា​ដូច​ខាងក្រោម​នេះដែល​សិស្ស​មិន​បាន​លើកឡើង ។

លេខ​យោង

Topical Guide

សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ

Index to the Triple Combination

ផែនទី

ការថតរូប​ប្រវត្តិសាស្ត្រ​សាសនាចក្រ

សូម​ចង្អុល​ទៅ​ឧបករណ៍​មួយចំនួន​នៅលើ​ក្ដារខៀន ហើយ​សួរ​ទៅ​សិស្ស​ថា​តើ​វា​ជាអ្វី ហើយ​ពួកគេ​អាច​រកវា​នៅ​ឯណា​បាន ។ ប្រសិនបើ​សិស្ស​មិន​ស្គាល់​វាទេ សូម​ពិចារណា​ប្រើ​ការពន្យល់​ដូច​ខាងក្រោម​នេះ ហើយ​បង្ហាញ​សិស្ស​ពី​ទីកន្លែង​របស់​វា ។

លេខ​យោង—លេខ​យោងត្រូវ​បាន​យោង​ដោយ​អក្សរ​តូច​ក្នុង​ខគម្ពីរ​ដែល​ដឹកនាំ​អ្នក​ទៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ ដែល​អ្នក​នឹង​រក​ឃើញ​សេចក្ដី​យោង​បទគម្ពីរ​បន្ថែម ឬ​ប្រធានបទ​ដែល​ទាក់ទង​នឹង​ខគម្ពីរនោះ ។ នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ការ​ប៉ះលើ​លេខយោង​នឹង​បង្ហាញនូវ​ព័ត៌មាន​ដូចគ្នា ។

Topical Guide—ធនធាន​នេះ​មាន​បទគម្ពីរ​ដែល​ទាក់​ទងនឹង​ប្រធាន​បទ និង​សេចក្ដីយោង​មួយ​ចំនួន​ទៅ​នឹង​ប្រធាន​បទ​ស្រដៀង​គ្នា​ផ្សេង​ទៀត ។ វាអាច​រក​បាន​នៅចុង​បញ្ចប់​នៃ​កំណែ​ព្រះគម្ពីរ​ប៊ីប​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ នៅក្រោមពាក្យ​ព្រះគម្ពីរ រួច​ជំនួយ​ការសិក្សា ។

សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ—ធនធាន​នេះ​មាន​នូវ​និយមន័យ​សាមញ្ញ​ខ្លីៗ​នៃ​ពាក្យ​បទគម្ពីរ រួម​ជាមួយ​នឹង​សេចក្ដីយោង​បទគម្ពីរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ពាក្យ​នីមួយៗ ។ វាអាច​រក​បាន​នៅចុង​បញ្ចប់​នៃ​កំណែ​ព្រះគម្ពីរ​មរមន ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ នៅក្រោម​ពាក្យ​ព្រះគម្ពីរ រួច​ជំនួយ​ការសិក្សា ។

Index to the Triple Combination—លិបិក្រម​នេះ​មាន​នូវ​សេចក្ដីយោង​បទគម្ពីរ​សម្រាប់​ប្រធាន​បទ​ផ្សេងៗគ្នា ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះគម្ពីរ​មរមន និង​មុក្ដាដ៏​មាន​តម្លៃ​មហិមា ។ វាអាច​រក​បាន​នៅចុង​បញ្ចប់​នៃ​បណ្តុំ​ព្រះគម្ពីរ ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ នៅក្រោម​ពាក្យ​ព្រះគម្ពីរ រួច​ជំនួយ​ការសិក្សា ។

ផែនទី និង​រូបថត​ទាំងឡាយ​អំពី​ព្រះគម្ពីរ​ប៊ីប—ធនធាន​ទាំងនេះ​អាច​រក​បាន​នៅចុង​បញ្ចប់​នៃ​បណ្ដុំ​ព្រះគម្ពីរ ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ នៅក្រោ​មពាក្យ​ព្រះគម្ពីរ រួច​ជំនួយ​ការសិក្សា ។

គំរូ

ដើម្បី​បង្ហាញ​ការប្រើប្រាស់​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ជាមួយ​សិស្ស សូម​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ៖

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង និង​អ្វី​ដែល​អ្នក​ចង់​ដឹង​អំពី​ការ​អភ័យ​ទោស ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:៩–១១ ហើយ​រក​មើល​សេចក្ដីពិត​អំពី​ការអភ័យទោស ។

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះ ? តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ប្រសើរ​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

    ឥឡូវនេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថាពួកគេ​នឹង​ប្រើប្រាស់​ឧបករណ៍​អ្វី​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ពួកគេ ។ ពេល​សិស្ស​ម្នាក់​ចែកចាយ​អំពី​ឧបករណ៍​មួយ សូម​សួរ​ពួកគេ​ពី​របៀប​ប្រើវា ហើយ​អញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​ធ្វើ​តាម​ការណែនាំ​របស់​ពួកគេ ។ ឧទាហរណ៍ ពួកគេ​អាច​រក​មើល​បទគម្ពីរ​ដែល​មាន​នៅក្នុង​លេខយោង​សម្រាប់​ខគម្ពីរ​ទាំងនេះ ។ ពួកគេ​ក៏​អាច​ស្រាវជ្រាវ​ពាក្យ « ព្រះយេស៊ូវ​គ្រីស្ទ » ឬ « ប្រោសលោះ » ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អភ័យទោស » ក្នុង index to the Triple Combination ឬ « ដង្វាយធួន » ក្នុង Bible Dictionary ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • តើឧបករណ៍​សិក្សា​ព្រះគម្ពីរ​ទាំងនេះ​បាន​ជួយ​ដល់​ការសិក្សា​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​ប្រធានបទ​ដំណឹងល្អ ឬ​សំណួរ​ដែល​ពួកគេ ឬ​មនុស្ស​ដទៃទៀត​ដែល​ពួកគេ​ស្គាល់ចង់​ដឹង​បន្ថែម​ទៀត ឬ​ដឹង​ចម្លើយ ។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ប្រើ​ឧបករណ៍​បោះឆ្នោត​អនាមិក ដើម្បី​ទទួលបាន​ការឆ្លើយ​តប​របស់​ពួកគេ ។

ប្រសិនបើ​សិស្ស​ពិបាក​ក្នុង​ការ​បញ្ចេញ​គំនិត សូម​ពិចារណា​សរសេរ​ប្រធានបទ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ជ្រើស​យក​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធាន​បទ​ទាំងនេះ ( ឬ​ប្រធានបទ​មួយ​ទៀត​តាម​ការជ្រើសរើស​របស់​ពួកគេ ) ដែល​ពួកគេ​មាន​សំណួរ ឬ​ដែល​ពួកគេ​ចង់​សិក្សា ដែល​វានឹង​នាំ​ពួកគេ​ឲ្យ​ខិតជិត​ព្រះយេស៊ូវគ្រីស្ទ ៖

  • ការអភ័យទោស

  • ការទទួលវិវរណៈ

  • ព្រះវរបិតាសួគ៌

  • ហេតុផល​ដែល​យើង​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ

  • ជីវិត​មុន​ឆាក​ជីវិត​នេះ

  • ពិភព​វិញ្ញាណ

  • ការជំនុំ​ជម្រះ​ចុងក្រោយ

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ

តាម​ជម្រើស សិស្ស​អាច​សម្ដែងថា មាន​មិត្ត​ម្នាក់​ចង់​ដឹង​បន្ថែមទៀត​អំពី​ប្រធានបទ​មួយ​ដូចខាងលើ ។

ដោយប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​សិក្សា​ប្រធានបទ ឬ​សំណួរ​នេះ ។ សូម​រកមើល​សេចក្ដីពិត​ដែល​មានន័យ​ចំពោះ​អ្នក ឆ្លើយ​សំណួរ​របស់​អ្នក ឬ​នាំ​អ្នក​ឲ្យ​ខិតជិត​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​ទុកពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាគូ ឬ​ជាក្រុម​តូចៗ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដើម្បី​បញ្ចប់​ថ្នាក់ ៖

  • តើ​ការប្រើ​ឧបករណ៍​ទាំងនេះ​ជាទៀងទាត់​នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​ជះឥទ្ធិពល​ដល់​ចំណេះដឹង និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?