ថ្នាក់​សិក្ខាសាលា
ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ ទិដ្ឋភាព​ទូទៅ


« ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជំនាញ​សិក្សា​ព្រះគម្ពីរ

ជំនាញ​សិក្សា​ព្រះគម្ពីរ

ទិដ្ឋភាព​ទូទៅ

ជំនាញ​សិក្សា​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​មាន​បទពិសោធន៍​ដ៏​កាន់តែ​ប្រសើរ​ក្នុង​ការសិក្សា​ព្រះគម្ពីរ ហើយ​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ការកត់​ចំណាំ​ពន្យល់ ការស្វែងរក​សេចក្ដីពិត ការប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ និង​ការយល់ដឹង​ពី​បរិបទ ទាំងអស់​នេះ​សុទ្ធតែ​អាច​ជួយ​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​អត្ថន័យ ។

យោបល់​ស្ដីពី​ល្បឿន ៖ មេរៀន​ទាំងនេះ​អាច​ត្រូវបាន​បង្រៀន​នៅពេល​ណា​ក៏​បាន ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្រៀន​មេរៀន​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ឬ​ច្រើន ចាប់ពី​ដើម​ឆ្នាំ​សិក្សា​ទៅ បន្ទាប់​មក​ធ្វើ​ការណែនាំ​ជំនាញ​មួយ​ទៀត​រៀងរាល់​ពីរ​បី​សប្តាហ៍​ម្ដង ។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​រៀន និង​អនុវត្ត​ជំនាញ​ទាំងនេះ​បាន​ពេញ​មួយ​ឆ្នាំ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្រ្គោះ ខណៈដែល​កំពុង​សិក្សា​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ព្រះនាម ឬ​ព្រះបរមងារ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ហើយ​បាន​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​ព្រះអង្គ​សង្គ្រោះ​មួយ​ដែល​ព្រិល និង​រូបភាព​មួយ​ទៀត​ដែល​ច្បាស់

  • វីដេអូ ៖ « ‘Nombre’ – What Should We Name Him? » ( ១:៤៧ )

ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​របស់​សិស្ស​ក្នុង​ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ហើយ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ខិតខំ​ស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ ដែល​នឹង​ជួយ​ដល់​ពួកគេ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ស្វែងរក​សេចក្ដីពិត​ទាំងនោះ ។

  • វីដេអូ ៖ « Parable of the Gems » ( ៦:៤៧; សូមមើល​ពី​នាទី​ទី ២:១៣ ដល់​នាទី​ទី ៤:២០ )

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​យុវនារី​ម្នាក់​ដែល​កំពុង​រាវរក​គ្រាប់ត្បូង​ក្នុង​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ

  • សំណៅ​ចែក ៖ « ការស្វែងរក​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ »

  • ឯកសារ​នានា ៖ សន្លឹក​ក្រដាស​សម្រាប់​សិស្ស​ម្នាក់ៗ

ការកត់​ចំណាំ​ពន្យល់​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គូសចំណាំ និង​បន្ថែម​កំណត់​ចំណាំ​ទៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​តាម​របៀប​មួយ ដែល​ធ្វើឲ្យ​ការសិក្សា​របស់​ពួកគេ​កាន់តែ​មាន​អត្ថន័យ ហើយ​នាំ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូស​សម្គាល់​នូវ​អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ជាពិសេស​ពាក្យ ឬ​ឃ្លា​នានា ដែល​ជួយ​ពួកគេ​ឲ្យ​យល់ ឬ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​គូស​ចំណាំ និង​មូលហេតុ​អ្វី ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ឧទាហរណ៍​ពីរ​បី​ស្ដីពី​របៀប​ដែល​មនុស្ស​អាច​គូស​ចំណាំ​ព្រះគម្ពីរ​របស់​ពួកគេ ( ផងដែរ ប្រសិនបើ​មាន​ប្រយោជន៍ សូម​រៀបចំ​វិធី​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​គូស​ចំណាំ​ព្រះគម្ពីរ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ) ។

  • វីដេអូ ៖ « A Marking System That Works for You » ( ១:៥៦ ); « Marking Scriptures » ( ១:៤៥ )

ឧបករណ៍​សិក្សា​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពង្រីក​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ឧបករណ៍​ដែល​មាន​ទាំង​ប៉ុន្មាន ដែល​ជួយ​ដល់​យើង​ក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ ដែល​គ្មាន​កាលពី ៥០ ឆ្នាំ​មុន​នោះ​ទេ ។ សូម​ឲ្យ​ពួកគេ​ត្រៀមខ្លួន​ដើម្បី​ពន្យល់​ពី​របៀប​ដែល​ឧបករណ៍​ទាំងនេះ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​យើង ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​បុរស​ម្នាក់​ជាមួយ​នឹង​នង្គ័ល ម៉ាស៊ីន​ច្រូត​កាត់​ទំនើប​មួយ មនុស្ស​ម្នាក់​ជិះ​សេះ និង​យន្តហោះ​មួយ

ការយល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​របៀប​ដែល​បរិបទ​នៃ​ព្រះគម្ពីរ អាច​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​អត្ថន័យ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រៀមខ្លួន​សម្រាប់​មេរៀន​នេះ ដោយ​ការអាន​ក្បាល​កណ្ឌ មុនពេល​សិក្សា​កណ្ឌ​មួយ​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។ សូម​ឲ្យ​ពួកគេ​រកមើល​ភាពខុសគ្នា​ដែល​វា​មាន នៅពេល​យើង​យល់ពី​ខ្លឹមសារ​នៃ​កណ្ឌ​នេះ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​បុរស​ម្នាក់​រុញ​បុរស​ម្នាក់​ទៀត និង​រូបភាព​បុរស​ម្នាក់​រុញ​បុរស​ម្នាក់​ទៀត​ចេញពី​ឡាន ( ផងដែរ ប្រសិនបើ​មាន​ប្រយោជន៍ សូម​រៀបចំ​វិធី​មួយ​ដើម្បី​បង្ហាញ​ពី​ធនធាន​បន្ថែម​សម្រាប់​បរិបទ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ) ។