ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦៨—ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ


« មេរៀន​ទី ១៦៨—ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ងាក​ទៅ​រក​ប្រភព​ដែល​បានតែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ »⁠ សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦៨៖ ចំណេះចំណាន​នៃ​គោលលទ្ធិ ៖ ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតំាង​ដ៏​ទេវភាព​ដើម្បី​ជួយ​ស្វែងរក​ចម្លើយ

ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណណ ភាគ ៤

យុវវ័យ​កំពុង​សិក្សា​នៅលើ​កុំព្យូទ័រ

គោលបំណង​មួយ​របស់​ចំណេះចំណាន​ខាងគោលលទ្ធិ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការស្វែងរក​សេចក្តីពិត​ពីប្រភព​នានា​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានប្រទាន​មក​ដោយ​សេចក្តី​ស្រឡាញ់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព័ត៌មាន​ដ៏​សម្បូរបែប

សូម​ពិចារណា​យក​ទឹក​មួយ​កែវ​មក​បង្ហាញ ។ សូម​អញ្ជើញ​សិស្សឲ្យស្រមៃ​ថា មាន​គេ​ឲ្យ​ភេសជ្ជៈ​មួយកំប៉ុង​ដល់​ពួកគេ ។ សូម​សួរ​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​អាច​នឹង​ចង់ដឹង​អំពី​ទឹក​នោះ មុន​ពេល​ដែល​ពួកគេ​សម្រេចចិត្ត​ថាតើ​ត្រូវ​ផឹក​វា​ឬ​អត់ ។

ដូចជា​យើង​ចង់​ដឹង​ពី​ប្រភព​នៃ​អ្វី​ដែល​យើង​បរិភោគ​ចូល​ទៅក្នុង​ខ្លួនយើង​ដែរ ពេល​យើង​មាន​សំណួរ​អំពី​ដំណឹងល្អ ឬ​និយាយ​ពី​ប្រធានបទ​ដំណឹងល្អ​ដែល​យើង​ចង់ដឹង នោះ​យើង​ត្រូវ​វាយតម្លៃ​លើ​ប្រភពដែល​យើង​រកមើល​ព័ត៌មាន​នោះ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ អតីត​គណៈប្រធាន​ទីមួយ​បានពន្យល់ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

គ្មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ដែល​យើង​ងាយ​នឹង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន—ព្រោះ​ព័ត៌មាន​ខ្លះ​ពិត ខ្លះទៀត​មិន​ពិត ហើយ​ភាគ​ច្រើន​នោះ​ពិត​ខ្លះៗ ។

ហេតុដូច្នេះ​ហើយ គ្មាន​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​ណា​សំខាន់​ជាង​ការរៀន​ឲ្យ​បាន​ត្រឹមត្រូវ អំពី​របៀប​ដឹង​រវាង​សេចក្តីពិត និង​ការណ៍​ក្លែងក្លាយ​ឡើយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « What Is Truth? » [ សុន្ទរកថា​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • ជាទូទៅ តើ​អ្នក​មើល​ក្នុង​ប្រភព​អ្វីខ្លះ បើអ្នកមាន​សំណួរ​អំពី​ដំណឹងល្អ ?

  • តើ​អ្នក​អាចដឹងថា តើប្រភព​មួយអាច​ទុកចិត្តបាន​ដោយ​របៀប​ណា ?

ព្រះ​គឺជា​ប្រភព​នៃ​រាល់​សេចក្ដីពិត​ទាំងអស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​តម្រូវការ​ក្នុងការមើល​ទៅ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការស្វែងរក​សេចក្តីពិត​របស់​ពួកគេ សូម​ពិចារណា​បង្ហាញ​សេចក្ដី​យោងបទ​គម្ពីរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ទាំងនេះ​ខ្លះៗ ឬ​ទាំងអស់​ដោយ​ខ្លួនឯង ឬជា​ក្រុម ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ឡើង​សរសេរ​ពាក្យ ឬ​ឃ្លា​ដាក់​នៅលើ​ក្ដារខៀន ជា​អ្វី​ដែល​ពួកគេ​រកឃើញ ដែល​បរិយាយ​អំពី​បុគ្គលិក​លក្ខណៈ​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អាន​បទគម្ពីរ​ខាងក្រោម ដោយ​ការរកមើល​ពាក្យ ឬ​ឃ្លា​ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើងគួរ​មើល​ទៅ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ស្វែងរក​សេចក្តីពិត ៖

  • តើ​ខគម្ពីរ​ទាំង​នេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ អំពី​មូលហេតុ​ដែលយើង​ត្រូវ​ពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ស្វែងរក​សេចក្ដីពិត ?

    ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់អ្នក សូម​ចង្អុល​បង្ហាញ​ថា ព្រះ​គឺជា​ប្រភព​នៃ​រាល់​សេចក្ដីពិត​ទាំងអស់ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្តារខៀន ។

  • តើ​យើង​អាច​រកឃើញ​សេចក្ដីពិត​ដែល​ចេញ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ឯ​ណា ?

ការស្វែងរក​ប្រភព​ដែល​អាច​ទុកចិត្ត​បាន

សកម្មភាព​សិក្សា​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ពួកគេ​ចង់​ប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ដែល​ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ពួកគេ​ទទួល​បាន ។

សូម​អាន កថាខណ្ឌ ១១–១២ នៃផ្នែក « ការទទួល​បាន​ចំណេះដឹងខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​រកមើល​ការបង្រៀន​ដែល​អាច​ណែនាំ​យើងក្នុង​ការខិតខំ​ប្រឹង​ប្រែង​របស់​យើង ដើម្បី​រកមើល​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​អ្នក​រកឃើញ ដែល​ពិពណ៌នា​អំពី​មូលហេតុ​ដែល​វាសំខាន់​ក្នុង​ការប្រើ​ប្រភព​ដែលបាន​តែងតាំង​ដ៏ទេវភាព ?

  • តើ​មាន​ប្រភព​អ្វីខ្លះ​មកពី​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​យើង​អាច​ងាក​ទៅរក​នៅក្នុង​ការស្វែងរក​សេចក្ដីពិត​របស់យើង​បាន ? តើ​ប្រភព​ទាំងនេះ​បង្ហាញពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​យើង​ដោយ​របៀបណា ?

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ស្វែងរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព និង​របៀប​វាយតម្លៃ​លើ​ភាពទុកចិត្ត​បាន​នៃ​ប្រភព​ផ្សេងទៀត​ដែល​ពួកគេ​អាច​ជួប ។ សូម​ពិចារណា​ប្រើ​សកម្មភាព​មួយ ឬ​ទាំងពីរ ដោយ​អាស្រ័យ​លើ​ពេលវេលា​ដែល​មាន និង​តម្រូវការ​របស់​សិស្សអ្នក ។

សកម្មភាព ក ៖ ស្វែងរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

មុន​នឹង​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​ខាងក្រោម​នេះ សូម​ពិចារណា​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ជំនួយ​ការសិក្សា ដែល​សាសនាចក្រ​បានបង្កើត​ឡើង ដើម្បី​ស្វែងរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។ អ្នក​អាច​នឹង​សម្រេច​ជ្រើស​យក​ប្រធានបទ​ដំណឹងល្អ​មួយ ហើយ​បង្ហាញ​សិស្ស​អំពី​កន្លែង​ដែល​ត្រូវរកមើល​ព័ត៌មាន​បន្ថែម ដោយ​ប្រើ​ធនធាន​ដែល​មាន​រាយ​ក្នុង​ជំហានទី ២ ។

បន្ទាប់ពី​បង្ហាញ​សិស្ស​ពី​របៀប​រកមើល​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ហើយ សូម​ឲ្យ​ពួកគេ​អនុវត្ត​ដោយ​ខ្លួនឯង ឬជាមួយ​ដៃគូ​ម្នាក់ ។ អ្នក​អាច​ចែកចាយ និង​បង្ហាញ​ការណែនាំ​ខាងក្រោម​ដើម្បី​ជួយ​ឲ្យ​សិស្ស​ចាប់ផ្តើម​បាន ។

សូម​រៀន​ប្រើ​ជំនួយ​ការសិក្សា ដែល​សាសនាចក្រ​បានបង្កើត​ឡើង ដើម្បី​ស្វែងរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​តាមរយៈ​ការធ្វើ​តាម​ជំហាន​ទាំង​ពីរ​នេះ ៖

  1. ចូរ​សម្រេច​ជ្រើស​យក​ប្រធានបទ​នៃ​ដំណឹងល្អ​មួយ ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ប្រធានបទ​នេះ ។ ឧទាហរណ៍​នៃ​ប្រធានបទ​រួមមាន ការបកប្រែ​ព្រះគម្ពីរ​មរមន ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង និងពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ អ្នក​អាច​នឹង​ជ្រើស​យក​ប្រធានបទ​ដំណឹងល្អ​ណាមួយ ដែលអ្នក​ចាប់​អារម្មណ៍ ។

  2. សូម​រកមើល​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ដោយ​ការប្រើ​ជំនួយ​ការសិក្សា​ដែល​សាសនាចក្រ​បាន​បង្កើត​ឡើង ។ ឧទាហរណ៍​នៃ​ជំនួយ​ការសិក្សា​រួមមាន ប្រធានបទ និង សំណួរ, សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, បណ្ណាល័យ​ដំណឹងល្អ មុខងារ​ស្វែងរក ប្រធានបទ​ប្រវត្តិ​សាសនាចក្រ និង សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ។

    នៅពេល​សិស្ស​កំពុង​រកមើល​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព សូម​ពិចារណា​ដើរជុំវិញ​ថ្នាក់រៀន ដើម្បី​អ្នក​អាច​ជួយ​ដល់​សិស្ស​ដែល​អាច​មាន​សំណួរ ឬ​តម្រូវការ​នានា ។ បន្ទាប់ពី​សិស្ស​បាន​ចំណាយពេល​សិក្សាហើយ សំណួរ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​បទពិសោធន៍​របស់​ពួកគេ​បាន ។

  3. តើ​អ្នក​ទទួល​បាន​ការយល់ដឹង​អ្វីខ្លះ តាមរយៈ​ដំណើរការ​រកមើល​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​នេះ ?

  4. តើ​អ្នក​បាន​រកឃើញ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​អ្វីខ្លះ ?

សកម្មភាព ខ ៖ វាយតម្លៃ​ប្រភព​ព័ត៌មាន

មាន​ពេលខ្លះ​ក្នុង​ការស្វែងរក​សេចក្ដីពិត​របស់យើង យើង​ជួប​នឹង​ប្រភព​ព័ត៌មាន​នានា ដែល​មិន​មែន​ជា​ការបោះ​ពុម្ព​ផ្សាយ​ដោយ​សាសនាចក្រ ។ ក្នុង​ករណី​ទាំងនេះ វា​សំខាន់​ដែល​យើង​វាយតម្លៃ​លើ​​ភាពទុក​ចិត្ត​បាន​នៃព័ត៌មាន ដែល​យើង​កំពុង​អាន​នោះ ។

  • តើ​យើង​អាច​ធ្វើ​យ៉ាង​ណាខ្លះ​ដើម្បី​បែងចែក​រវាង​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន និង​មិន​អាច​ទុក​ចិត្ត​បាន ?

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ឬ​ផ្ដល់​ជា​សំណៅ​ចែក​ឲ្យ​សិស្ស ។ បន្ថែម​ពី​លើ​ការអញ្ជើញ​សិស្ស​ឲ្យ​អាន​សំណួរ​ដោយ​ខ្លួនឯង ឬ​ជា​ថ្នាក់ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​ដែល​ទាក់ទង​នឹងសំណួរ​ទាំងនោះ​បាន ។

ការកំណត់​សេចក្ដីពិត​ឲ្យ​ដាច់​ចេញពី​កំហុស

សៀវភៅ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ៤

សូមអាន​សំណួរ​ខាងក្រោម​នេះ ។ សូម​គិត​អំពី​របៀប​ដែល​សំណួរ​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​កំណត់​ពី​ភាព​អាច​ទុកចិត្ត​បាន និង​អត្ថប្រយោជន៍​នៃ​ប្រភព​ព័ត៌មាន​ផ្សេងៗ​គ្នាបាន ។

  • តើ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​អ្វីខ្លះ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ខ្ញុំ​បាន​អាន ឬ​បាន​ឮ​ព័ត៌មាន​នេះ ? ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:២៣–២៤ ) ។

  • តើ​ព័ត៌មាន​នេះ​នាំខ្ញុំ​ឲ្យចូល​ទៅជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬទេ ? ( សូមមើល មរ៉ូណៃ ៧:១៥–១៧ ) ។

  • តើ​ព័ត៌មាន​នេះ​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​កាន់តាម​បទបញ្ញត្តិ​របស់​ព្រះ⁠​ដែរ​ឬទេ ?

  • តើ​វា​ត្រូវគ្នា​នឹង​អ្វី​ដែល​ព្រះគម្ពីរ និង​ព្យាការី​សម័យ​ទំនើប​បង្រៀន​ដែរ​ឬទេ ? ( សូមមើល ធីម៉ូថេ ទី២ ៣:១៥–១៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៨ ) ។

  • តើ​វា​បញ្ជាក់​ពីអ្វី​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​រួច​មក​ហើយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថាជា​ការពិត ឬ​វា​លើក​ទឹកចិត្ត​ខ្ញុំឲ្យ​សង្ស័យពី​សេចក្តីពិត​ទាំងនោះ ? ( សូមមើល មរ៉ូណៃ ១០:៥ ) ។

  • តើ​វា​ចេញ​មកពី​ប្រភព​ដែល​ព្រះអង្គ​សង្គ្រោះ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ចាត់​ទុក​ថា​គួរឲ្យ​ទុកចិត្ត​បាន​ឬ ?

  • តើ​ឪពុក​ម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​ខ្ញុំ​នឹង​និយាយ​អ្វី​អំពី​ព័ត៌មាន​នេះ ? ( ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ចង់​លាក់បាំង​រឿងនេះ​ពី​ពួកគាត់ តើ​វា​ប្រាប់​ខ្ញុំ​អ្វីខ្លះ​អំពី​ប្រភព​នេះ ? )

បន្ទាប់ពី​សិស្ស​បាន​អាន​សំណួរ​ទាំងនេះ​ចប់​រួច​ហើយ សូម​ឲ្យ​ពួកគេ​ឡើង​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា សំណួរ​ដូច​នេះ​នឹង​មាន​ប្រយោជន៍​ឲ្យ​ពួកគេ​ជញ្ជឹងគិត​បាន ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យឡើង​ចែកចាយ​ពី​ឧទាហរណ៍​អំពី​របៀប​ដែល​ពួកគេ​បាន​ប្រើ​សំណួរទាំងនេះ ឬ​សំណួរ​ស្រដៀងគ្នា​នេះ ដើម្បី​វាយតម្លៃ​លើ​ភាពទុក​ចិត្ត​បាន​នៃ​ព័ត៌មាន​ផងដែរ ។

ការអនុវត្ត​អ្វី​ដែល​អ្នក​បានរៀន​សូត្រ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើតាម​ការរៀនសូត្រ​របស់​ពួកគេ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​មួយ ឬ​ទាំងពីរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់មក អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​ដៃគូ​ម្នាក់ ឬ​សិស្ស​ក្នុង​ថ្នាក់រៀន ។

  • តើ​អ្នក​បាន​រៀនអ្វី​ខ្លះ​នៅថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ចម្លើយ​បាន​កាន់តែ​ប្រសើរ​ចំពោះ​សំណួរ​អំពី​ដំណឹងល្អ​របស់អ្នក ?

  • តើ​អ្នក​គិតថា អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​នឹង​មាន​ឥទ្ធិពល​លើ​សកម្មភាព​នា​ពេល​អនាគត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃ​នេះ ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានបើក​សម្ដែង​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។