ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ទិដ្ឋភាព​ទូទៅ


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ទិដ្ឋភាព​ទូទៅ

ការចូល​រួម​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជួយ​សិស្ស​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ផ្នែក​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​រួមមាន​ទាំង​ការរៀន និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ស្វែងយល់​គោលគំនិត និង​សំណួរទាំងឡាយ​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។ គោលការណ៍​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​ដោះស្រាយ​សំណួរ ឬ​កង្វល់​ក្នុង​ជីវិត​របស់​ពួកគេ ។

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ វា​អាចជា​ការល្អ​បំផុត​ក្នុង​ការបង្រៀន​មេរៀន​នេះ​នៅ​ដើមឆ្នាំ​សិក្សា ។ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ពិភព​លោក ការចាប់ផ្តើម​ឆ្នាំ​សិក្សា​កើត​ឡើង​នៅ​ចុង​ក្រោយ​នៃ​ឆ្នាំ​ក្នុង​ប្រតិទិន ដូច​ជា​នៅក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជាដើម ។ ប្រសិនបើ​នេះ​ជា​ករណី​កើត​មាន​នៅ​ក្នុង​តំបន់​របស់​អ្នក សូម​ពិចារណា​អំពី​ការបង្រៀន​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « ការពង្រឹង​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក » នៅ​ដើមឆ្នាំ​នៃ​ប្រតិទិន ។ ការណ៍នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​គោលគំនិត​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​ចំណេះចំណាន​ខាង​គោលលិទ្ធ​នៅ​ពាក់​កណ្តាល​ឆ្នាំ​សិក្សា​របស់​ពួក​គេ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ចំណេះចំណាន​ខាងគោលលិទ្ធ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ និង​ជួយ​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ចំណេះចំណាន​ខាងគោលលិទ្ធ​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ ។ ប្រសិន​បើ​សិស្ស​​គឺជា​សិស្សថ្មី​ចំពោះ​ចំណេះចំណាន​ខាងគោលលិទ្ធ សូម​ពិចារណា​ឲ្យ​ពួកគេ​អាន « សេចក្តីណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  • រូបភាព ៖ ការជួសជុល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

  • វីដេអូ ៖ « President Nelson—Temple Foundation » ( ២:០៣ ); « What Is Doctrinal Mastery? » ( ៣:៥៦ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ចំនួន ប្រាំ សម្រាប់​ការវាយតម្លៃ​លើ​ខ្លួនឯង

ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ការណែនាំ និង​វិវរណៈ​មកពីព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​វិវរណៈ​ខាង​វិញ្ញាណ និង​អ្វី​ដែល​ពួកគេ​ចង់​ដឹង​បន្ថែម ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​សមាជិក​គ្រួសារ ឬ​អ្នកដឹកនាំ​យុវវ័យ​ឲ្យ​ចែកចាយ​បទគម្ពីរ ឬ​បទពិសោធន៍​អំពី​ការទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​មកពី​ព្រះ ។

  • វីដេអូ ៖ « Revelation for the Church, Revelation for Our Lives » ( ២០:២៧; សូម​មើល​ចាប់ពី​នាទីទី ១៧:៤៤ ដល់ ១៨:៥៣ )

ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេលពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ហើយ​ពិចារណា​អត្ថន័យ​របស់​ខគម្ពីរ​នេះ ។ ពួកគេ​ក៏​អាច​ទន្ទេញ​ខគម្ពីរ​នេះ ផង​ដែរ​​ហើយ​គិត​អំពី​របៀប​ដែល​វា​អាច​ជួយ​ពួកគេ​នៅ​ពេល​ប្រឈម​មុខ​នឹង​សំណួរ​ដ៏​លំបាក​ទាំងឡាយ ។

  • វីដេអូ ៖ « Acquiring Spiritual Knowledge: Madison’s Story » ( ៨:៣៥ ដោយ​ចាប់មើល​ពីនាទីទី ០:០០ ដល់ ១:៤៤ និង ១:៤៤ ទៅដល់ ៨:៣៥ )

ការពិនិត្យ​មើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ដោយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​ដើម្បី​មើល​ទៅ​គំនិត និង​សំណួរ​ទាំងនោះ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ទតឃើញ​ដែរ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  • រូបភាព ៖ ទិដ្ឋភាព​ចំហៀង និង​ខាងមុខ​នៃ​គំនូរ​ភ្នែក​មនុស្ស​ដោយ មីហ្គែល ម៉ហ្វី

  • វីដេអូ ៖ « Human Eye Artwork » ( ០:៣៧ ); « The Eye of Faith » ( ១៥:១៥; ដោយ​មើល​ចាប់ពី​នាទីទី ៤:២២ ដល់ ៤:៤៧ ); « ‹ The Family: A Proclamation to the World’ Artwork › » ( ០:២២ )

បែរទៅរកប្រភពដែលបានតែងតំាងដ៏ទេវភាពដើម្បីជួយស្វែងរកចម្លើយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​សេចក្តីពិត​មកពី​ប្រភព​នានា​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​មក ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ប្រភព​ដែល​ពួកគេ​បាន​បែរ​ទៅ​រក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​ទាំងឡាយ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មក​ថ្នាក់​ដោយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចែកចាយ​យ៉ាង​ហោច​ណាស់​នូវ​ឧទាហរណ៍​មួយ​នៃ​ប្រភព​មួយ និង​របៀប​ដែល​វា​បាន​ជួយ​ពួកគេ ។

  • សំណៅ​ចែក ៖ « ការកំណត់​សេចក្ដីពិត​ឲ្យ​ដាច់​ចេញពី​កំហុស »