« មេរៀនទី ១៦៩—ការផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ ៖ ការសិក្សាអំពីព្រះនាម ព្រះបរមងារ និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៩ ៖ ជំនាញសិក្សាព្រះគម្ពីរ
ការផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ
ការសិក្សាអំពីព្រះនាម ព្រះបរមងារ និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ
គោលបំណងដ៏សំខាន់មួយនៃព្រះគម្ពីរ គឺដើម្បីជួយយើងឲ្យរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ កាលណាយើងរៀនអំពីទ្រង់ទាំងទ្វេកាន់តែច្រើន នោះយើងកាន់តែមានសេចក្តីជំនឿលើទ្រង់ទាំងទ្វេ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យផ្តោតលើព្រះអង្គសង្គ្រោះ ខណៈពេលសិក្សាព្រះគម្ពីរ ជាពិសេសព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកមើលឃើញអ្វីខ្លះ ?
សូមពិចារណាធ្វើសកម្មភាពខាងក្រោម ឬសកម្មភាពមួយរបស់អ្នកផ្ទាល់ ដើម្បីណែនាំអំពីជំនាញសិក្សាព្រះគម្ពីរនៃការផ្តោតលើព្រះអង្គសង្គ្រោះ ។ ដើម្បីលើកកម្ពស់ការរៀបចំខ្លួនរបស់សិស្ស អ្នកអាចបង្ហាញរូបភាពព្រិលៗឲ្យសិស្សមើលនៅពេលពួកគេមកដល់ ។
សូមមើលរូបភាពព្រិលៗខាងក្រោម ហើយព្យាយាមពិពណ៌នាអំពីអ្វីដែលអ្នកគិតថាកំពុងកើតឡើង ។
បន្ទាប់មក សូមមើលរូបភាពដដែល ដែលមើលឃើញច្បាស់ ។
នៅពេលសិស្សពិនិត្យមើលរូបភាពព្រះអង្គសង្គ្រោះដែលកំពុងធ្វើការងារបម្រើដល់ប្រជាជនអាមេរិកសម័យបុរាណ សូមពិចារណាសួរសំណួរដូចខាងក្រោម ។ នៅពេលដែលសិស្សឆ្លើយតបទៅនឹងសំណួរអ្នក សូមអនុញ្ញាតឲ្យពួកគេបានដឹងថា អ្នកឲ្យតម្លៃដល់ការយល់ដឹង និងការចូលរួមរបស់ពួកគេ ។
-
ឥឡូវនេះ តើអ្នកឃើញមានព័ត៌មានលម្អិតអ្វីខ្លះ នៅពេលមើលឃើញរូបភាពនេះច្បាស់ ?
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះអំពីព្រះអង្គសង្គ្រោះ នៅពេលអ្នកមើលរូបភាពនេះ ?
សូមពិចារណាចែកចាយព័ត៌មានដូចខាងក្រោមនេះដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលបំណងសម្រាប់ថ្ងៃនេះ ។
ពាក្យ ផ្ដោតលើ អាចមានន័យថា ការធ្វើអ្វីមួយឲ្យកាន់តែច្បាស់ ការធ្វើវាឲ្យមានចំណាប់អារម្មណ៍ ឬការយកចិត្តទុកដាក់ជាពិសេសចំពោះវា ។
-
តើមានរបៀបអ្វីខ្លះដែលយើងអាចខិតខំផ្តោតលើព្រះអង្គសង្គ្រោះ នៅពេលយើងសិក្សាព្រះគម្ពីរ ?
-
ហេតុអ្វីបានជាយើងចង់ផ្ដោតលើទ្រង់ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយរកមើលហេតុផលដែលវាអាចនឹងក្លាយជាពរជ័យ នៅពេលអ្នកផ្ដោតលើព្រះអង្គសង្គ្រោះនៅក្នុងដំណើរការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមជញ្ជឹងគិតពីរបៀបនានាដែលអ្នកអាចផ្ដោតការសិក្សារបស់អ្នកលើទ្រង់ ។
កំណត់និយមន័យ ៖ សូមរកមើលព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ
ជំនាញមួយដែលអាចជួយអ្នកឲ្យផ្តោតលើព្រះអង្គសង្គ្រោះបាន គឺការស្វែងរកព្រះនាម និងព្រះបរមងារជាច្រើនរបស់ទ្រង់នៅខណៈពេលដែលសិក្សាព្រះគម្ពីរ ។ ព្រះនាម និងព្រះបរមងារទាំងនេះបង្ហាញពីតួនាទីដែលព្រះវរបិតាសួគ៌បានប្រទានដល់ទ្រង់ ។
គំរូ
សូមពិចារណាបង្ហាញគំរូជំនាញនេះដល់សិស្សដោយការប្រើវគ្គបទគម្ពីរខាងក្រោម ឬជម្រើសមួយផ្សេងទៀតរបស់អ្នកក៏បាន ។ អ្នកអាចបង្ហាញរូបភាពតាំងពីដើមមេរៀន ឬរូបភាពផ្សេងទៀតរបស់ព្រះអង្គសង្គ្រោះនៅលើក្តារខៀនផងដែរ ។ នៅពេលរកឃើញព្រះនាម និងព្រះបរមងារនៅពេញមួយមេរៀននេះ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរពាក្យទាំងនេះនៅជុំវិញរូបភាពរបស់ព្រះអង្គសង្គ្រោះនៅលើក្ដារខៀនបាន ហើយពន្យល់ពីមូលហេតុដែលព្រះនាម ឬព្រះបរមងារមានអត្ថន័យសម្រាប់ពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២១ ហើយរកមើលព្រះនាមមួយ ឬច្រើន ឬព្រះបរមងារដែលព្រះយេស៊ូវបានប្រើដើម្បីពិពណ៌នាអំពីទ្រង់ផ្ទាល់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ចម្លើយដែលអាចមានចំពោះសំណួរនេះអាចនឹងមានជាអាទិ៍ « ព្រះយេស៊ូវគ្រីស្ទ » « ព្រះរាជបុត្រានៃព្រះ » ឬ « ខ្ញុំជាពន្លឺ » ។ សិស្សអាចមានចំណាប់អារម្មណ៍ចង់ដឹងថា ព្រះបរមងារជាភាសាអង់គ្លេស « Christ » និង « Messiah » បានមកពីភាសាក្រិក និងការបកប្រែពីភាសាហេព្រើរនៃពាក្យ « the anointed » ។ កាលពីសម័យបុរាណ ស្ដេច និងពួកសង្ឃដែលមានភារកិច្ចពិសេសត្រូវបានចាក់ប្រេងតាំង ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ចាក់ប្រេង, លាបប្រេង,» នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។ ដូច្នេះហើយ ព្រះអង្គសង្គ្រោះបានបំពេញភារកិច្ចដ៏សំខាន់បំផុតលើអស់ទាំងភារកិច្ចនោះគឺ « ព្យាការី សង្ឃ ស្ដេច និងជាអ្នករំដោះដែលចាក់ប្រេងតាំង » សម្រាប់បុត្រាបុត្រីរបស់ព្រះទាំងអស់ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះមែស៊ី » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវចេញពីព្រះនាម និងព្រះបរមងារទាំងនេះ ?
-
ហេតុអ្វីបានជាព្រះបរមងារនោះមានអត្ថន័យខ្លាំងចំពោះអ្នក ? តើការយល់ដឹងនេះអំពីព្រះយេស៊ូវគ្រីស្ទអាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកនៅពេលឥឡូវនេះយ៉ាងដូចម្ដេចខ្លះ ?
ឧទាហរណ៍ នៅពេលយើងមានអារម្មណ៍ថា យើងត្រូវការពន្លឺបន្ថែមទៀតនៅក្នុងជីវិតយើង យើងអាចចងចាំថា ព្រះអង្គសង្គ្រោះគឺជាពន្លឺនោះហើយ ។ ទ្រង់អាចនាំផ្លូវយើងទៅរកព្រះវរបិតាសួគ៌របស់យើងវិញបាន ។
ដើម្បីជួយអ្នកឲ្យជញ្ជឹងគិតពីអត្ថន័យនៃព្រះនាម និងព្រះបរមងារនានា សូមមើលវីដេអូ « ‘Nombre’—What Should We Name Him?» ( ១:៤៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
“Nombre” – What Should We Name Him?
អនុវត្ត
សូមពិចារណាពីតម្រូវការរបស់សិស្សអ្នក នៅពេលអ្នកសម្រេចចិត្តថា តើពួកគេគួរតែធ្វើសកម្មភាពខាងក្រោមនេះរៀងៗខ្លួន ឬជាក្រុមតូចៗ ។ លើសពីនេះទៀត សិស្សអាចចែកចាយពីព្រះបរមងារនានាដែលពួកគេបានរកឃើញពីការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ដែលមានអត្ថន័យខ្លាំងចំពោះពួកគេ ។
សូមបន្តអនុវត្តស្វែងរកព្រះនាម និងព្រះបរមងារផ្សេងៗរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានេះ ។ វគ្គបទគម្ពីរមួយចំនួនដែលអ្នកសិក្សាអាចមានព្រះនាម ឬព្រះបរមងារលើសពីមួយ ។ បើអ្នកត្រូវការជំនួយដើម្បីយល់ពីអត្ថន័យនៃព្រះនាម ឬព្រះបរមងារ សូមពិចារណាលើធនធានដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary ដែលមាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
សូមអានវគ្គបទគម្ពីរមួយចំនួន ឬទាំងអស់ខាងក្រោម ហើយកត់ត្រារាល់ព្រះនាម ឬព្រះបរមងារណាមួយដែលអ្នករកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមជញ្ជឹងគិតពីអ្វីដែលអ្នកអាចរៀនអំពីព្រះយេស៊ូវតាមរយៈព្រះនាម ឬព្រះបរមងារនេះ និងរបៀបដែលទ្រង់អាចជួយដល់ជីវិតអ្នកបាន ។
បន្ទាប់ពីផ្តល់ពេលឲ្យសិស្សសិក្សា និងជញ្ជឹងគិតហើយ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ពីសកម្មភាពនេះ ។ សូមរកមើលរបៀបនានាដែលផ្ដោតលើរបៀបដែលព្រះនាមរបស់ព្រះអង្គសង្គ្រោះស្របនឹងការខិតខំរបស់ទ្រង់ដើម្បីជួយយើង ។
កំណត់និយមន័យ ៖ រកមើលគុណលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្រ្គោះ
ខាងក្រោមនេះគឺជារបៀបមួយទៀតដែលផ្តោតលើព្រះអង្គសង្គ្រោះ ខណៈពេលសិក្សាព្រះគម្ពីរ ។ បើអ្នកមានពេលគ្រប់គ្រាន់នៅក្នុងមេរៀនរបស់អ្នក អ្នកអាចបង្ហាញគំរូ និងអញ្ជើញសិស្សឲ្យរៀនអនុវត្តជំនាញនេះជាក់ស្ដែងបានផងដែរ ។
របៀបមួយទៀតដើម្បីផ្ដោតលើព្រះអង្គសង្គ្រោះ ខណៈពេលកំពុងសិក្សាព្រះគម្ពីរ គឺត្រូវរកមើលគុណលក្ខណៈដ៏ទេវភាពរបស់ទ្រង់ ។ គុណលក្ខណៈគឺជាគុណសម្បត្តិដែលមនុស្សម្នាក់មាន ឬបានអភិវឌ្ឍឲ្យមាន ដូចជាភាពស្មោះត្រង់ ឬភាពសប្បុរស ។
គំរូ
បើចាំបាច់ សូមពិចារណាបង្ហាញគំរូជាមួយសិស្សពីរបៀបស្វែងរកគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ដោយប្រើវគ្គបទគម្ពីរមួយក្នុងកណ្ឌបន្ទាប់ ឬវគ្គបទគម្ពីរមួយដែលអ្នកជ្រើសរើសខ្លួនឯង ។ របៀបមួយដើម្បីធ្វើសកម្មភាពខាងក្រោមនេះ គឺត្រូវសរសេរវគ្គបទគម្ពីរចេញពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅលើសន្លឹកក្រដាសខុសៗគ្នា ហើយដាក់វានៅកន្លែងផ្សេងៗគ្នានៅជុំវិញបន្ទប់រៀន ។ សិស្សអាចធ្វើកិច្ចការជាក្រុមតូចៗដើម្បីទៅកាន់ក្រដាសនីមួយៗ ហើយស្រាវជ្រាវវគ្គបទគម្ពីរនោះរកមើលគុណលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។
អនុវត្ត
សូមអានវគ្គបទគម្ពីរមួយចំនួន ឬទាំងអស់ខាងក្រោម ហើយរកមើលគុណលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្រ្គោះ ។ សូមជ្រើសរើសគុណលក្ខណៈមួយដែលមានអត្ថន័យចំពោះអ្នក ហើយពន្យល់ដោយសង្ខេបអំពីរបៀបដែលការស្គាល់គុណលក្ខណៈនោះរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យស្រឡាញ់ និងដាក់ទីទុកចិត្តលើទ្រង់បានកាន់តែច្រើន ។
ឧទាហរណ៍ សិស្សអាចរកឃើញព្រះឆន្ទៈរបស់ព្រះគ្រីស្ទក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌នៅក្នុង កណ្ឌទី ១៩ ។ បើសិស្សបានសរសេរព្រះនាម និងព្រះបរមងារជុំវិញរូបភាពព្រះអង្គសង្គ្រោះនៅលើក្ដារខៀន សូមលើកទឹកចិត្តពួកគេឲ្យសរសេរគុណលក្ខណៈដែលពួកគេបានរកឃើញដូចគ្នាផងដែរ ។ សូមស្វែងរករបៀបថ្លែងអំណរគុណសិស្សដែលបានចូលរួម ហើយសង្កត់ធ្ងន់លើមូលហេតុដែលយើងគួរស្រឡាញ់ និងទុកចិត្តលើព្រះអង្គសង្គ្រោះ ។
ផ្តោតលើព្រះអង្គសង្គ្រោះនៅក្នុងកណ្ឌនីមួយ
-
ផ្អែកលើអ្វីដែលអ្នកបានរៀន និងអនុវត្តនៅថ្ងៃនេះ តើការផ្តោតលើព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នកដោយរបៀបណា ?
សូមពិចារណាចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកទាក់ទងនឹងសារៈសំខាន់នៃការផ្ដោតលើព្រះអង្គសង្គ្រោះ នៅពេលសិក្សាព្រះគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យផ្ដោតលើព្រះអង្គសង្រ្គោះនៅគ្រប់កណ្ឌនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។
នៅពេលរៀនថ្នាក់ក្រោយ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេបានរកឃើញនៅក្នុងការសិក្សាផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ នៅក្នុងមេរៀនក្រោយៗ សូមរកមើលឱកាសលើកទឹកចិត្តសិស្សឲ្យអនុវត្តជំនាញនេះនៅក្នុងថ្នាក់ ។