« មេរៀនទី ១៧៥—ការដាក់គោលដៅ ៖ ការប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការដាក់គោលដៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៥ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ការដាក់គោលដៅ
ការប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យកូនចៅរបស់ទ្រង់ទាំងអស់ទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។ យើងអាចរីកចម្រើនក្នុងការខិតខំរបស់យើងដើម្បីប្រែក្លាយដូចជាព្រះ ហើយត្រឡប់ទៅទីវត្តមានរបស់ទ្រង់តាមរយៈការដាក់គោលដៅផ្ទាល់ខ្លួន ។ មេរៀននេះអាចជួយសិស្សដាក់គោលដៅ និងបង្កើតផែនការយ៉ាងមានប្រសិទ្ធភាព នៅពេលពួកគេខិតខំប្រែក្លាយកាន់តែដូចព្រះដោយមានជំនួយរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកទៅណា ? តើអ្នកនឹងទៅដល់ទីនោះដោយរបៀបណា ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចខាងក្រោម ៖
ការដឹងពីទីកន្លែងដែលអ្នកនឹងទៅ និងរបៀបដែលអ្នករំពឹងថាទៅដល់ទីនោះ អាចនាំឲ្យជីវិតមានន័យ មានគោលបំណង និងមានការសម្រេចបាន ។
មនុស្សមួយចំនួនពិបាកញែកឲ្យដាច់រវាងគោលដៅ និងផែនការ រហូតដល់ពួកគេរៀនថា គោលដៅមួយគឺជាទិសដៅ ឬ ទីបញ្ចប់ ឯផែនការវិញគឺជាផ្លូវដែលធ្វើឲ្យបងប្អូនអាចទៅដល់ទីនោះ ។ ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ៦២ )
-
តើគោលដៅ និងផែនការទាំងឡាយមានគោលបំណងអ្វីខ្លះ ?
-
តើអ្នកដាក់គោលដៅសម្រាប់ខ្លួនអ្នក ហើយរៀបចំផែនការដើម្បីសម្រេចបានវាញឹកញាប់ប៉ុនណា ?
-
តើជោគជ័យ និងការតស៊ូរបស់អ្នកមានអ្វីខ្លះ ?
-
តើអ្នកសង្ឃឹមថាគោលដៅ និងផែនការរបស់អ្នកនឹងនាំអ្នកទៅណា ?
ព្រះបានប្រទានគំរូដល់យើង
ប្រធាន បាឡឺដ បានបន្តបង្រៀន ៖
ព្រះជាព្រះវរបិតាសួគ៌របស់យើង បានប្រទានគំរូដ៏ល្អឥតខ្ចោះដល់យើង អំពីការដាក់គោលដៅ និងផែនការ ។ គោលដៅរបស់ទ្រង់គឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់ក្បលជានិច្ចដល់មនុស្ស [ ប្រុស និងស្រី ] » [ ម៉ូសេ ១:៣៩ ] ហើយមធ្យោបាយរបស់ទ្រង់ដើម្បីសម្រេចបានគោលដៅនេះ គឺជាផែនការនៃសេចក្តីសង្គ្រោះ ។ …
… ខ្ញុំជឿថា គន្លឹះសំខាន់មួយឆ្ពោះទៅរកសុភមង្គលគឺការរៀនអំពីរបៀបដាក់គោលដៅផ្ទាល់ខ្លួនយើង និងបង្កើតផែនការផ្ទាល់ខ្លួនយើង នៅក្នុងគម្រោងនៃផែនការដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌យើង ។ ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ៦៣ )
-
តើអ្នករៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះអំពីគោលដៅ និងផែនការផ្ទាល់ខ្លួនរបស់អ្នក ?
-
ហេតុអ្វីអ្នកគិតថា យើងអាចដកពិសោធន៍នូវសុភមង្គល នៅពេលគោលដៅរបស់យើងជួយយើងធ្វើតាមផែនការរបស់ព្រះ ? ( សូមមើល នីហ្វៃទី២ ២:២៥; ម៉ូសាយ ២:៤១ ) ។
សូមអាន លូកា ២:៥២ ដោយរកមើលនូវរបៀបដែលព្រះអង្គសង្គ្រោះបានចម្រើនវ័យជាក្មេងជំទង់ នៅពេលទ្រង់ធ្វើតាមផែនការរបស់ព្រះវរបិតារបស់ទ្រង់ ។
-
ហេតុអ្វីបានជាការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៃការរីកចម្រើននៅក្នុងផ្នែកទាំងនេះអាចនាំឲ្យកើនឡើងនូវសុភមង្គល ?
លំនាំសម្រាប់ភាពរីកចម្រើន
ស្វែងរក សេចក្ដីត្រូវការ អំណោយទាន និងទេពកោសល្យរបស់អ្នក ។ សូមព្យាយាមសួរសំណួរដូចជា ៖
តើខ្ញុំមានអារម្មណ៍ថាគួររៀន ឬផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងជីវិតរបស់ខ្ញុំ ?
តើអ្វីទៅជាទេពកោសល្យ និងជំនាញដែលខ្ញុំចង់ទទួលបាន ?
តើអ្វីទៅជាទម្លាប់ខាងវិញ្ញាណដែលខ្ញុំត្រូវការអភិវឌ្ឍ ឬកែលម្អ ?
តើខ្ញុំអាចរក្សាសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើនៅពេលខ្ញុំទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ?
តើខ្ញុំអាចបម្រើអ្នកណាខ្លះ ?
« អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ … អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩:៨ ) ។
|
ដាក់ផែនការ ដើម្បីធ្វើឲ្យប្រសើរឡើង ។ សូមព្យាយាមសួរសំណួរដូចជា ៖
-
ហេតុអ្វីការណ៍នេះកើតឡើងចំពោះរូបខ្ញុំ ?
-
តើវានឹងជួយខ្ញុំឲ្យកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើសកម្មភាពអ្វីទៅដែលជួយខ្ញុំឲ្យធ្វើការណ៍នេះ ?
-
តើខ្ញុំអាចបំបែកសកម្មភាពទាំងនេះជាជំហានតូចៗជាងមុនបានទេ ?
-
តើអ្វីទៅជាផែនការដែលខ្ញុំអាចធ្វើបាននៅពេលនេះ ដើម្បីយកឈ្នះលើឧបសគ្គដែលខ្ញុំអាចប្រឈម ?
« ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។
|
ឆ្លុះបញ្ចាំង ពីអ្វីដែលអ្នកបានរៀន ។ សូមព្យាយាមសួរសំណួរដូចជា ៖
-
តើខ្ញុំបានរីកចម្រើនដោយរបៀបណា ?
-
តើខ្ញុំអាចប្រើអ្វីដែលខ្ញុំបានរៀនដើម្បីបម្រើអ្នកដទៃដោយរបៀបណា ?
-
តើទង្វើរបស់ខ្ញុំបានជួយខ្ញុំខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើខ្ញុំអាចបន្តរីកចម្រើននៅក្នុងចំណុចនេះដោយរបៀបណា ?
« ពិចារណាពីផ្លូវដែលជើងឯងដើរ » ( សុភាសិត ៤:២៦ ) ។
|
អនុវត្ត ដើម្បីរីកលូតលាស់ក្នុងសេចក្តីជំនឿ ។ ប្រសិនបើអ្នកជាប់គាំង សូមព្យាយាមសួរសំណួរដូចជា ៖
-
តើអ្វីដែលបានដំណើរការ ? ហេតុអ្វី ?
-
តើអ្វីដែលមិនបានដំណើរការ ? ហេតុអ្វីមិនដំណើរការ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះទៀត ?
-
តើខ្ញុំអាចទទួលបានគំនិតបន្ថែមទៀតនៅកន្លែងណា ?
-
តើខ្ញុំអាចបំបែកសកម្មភាពទាំងនេះជាជំហានតូចៗជាងមុនបានទេ ?
-
តើខ្ញុំអាចរៀនមកពីភាពបរាជ័យយ៉ាងដូចម្ដេច ?
« យើងប្រាប់ជាប្រាកដថា [ អ្នក ] ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់អ្នក ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧ ) ។
|
-
តើសំណួរមួយណាដែលអ្នកមានអារម្មណ៍ថា អាចមានអត្ថប្រយោជន៍នៅពេលអ្នកខិតខំសម្រេចគោលដៅ និងផែនការរបស់អ្នក ? ហេតុអ្វី ?
-
តើលំនាំនេះអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដោយរបៀបណា ?
ស្វែងរក ដាក់ផែនការ អនុវត្ត និងឆ្លុះបញ្ចាំង
សូមជ្រើសរើសចំណងជើងដែលពិពណ៌នាអំពីអ្នកបានល្អបំផុត ហើយបំពេញការណែនាំដែលត្រូវគ្នាមួយ ឬច្រើន ។ សូមស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ និងប្រើ « លំនាំសម្រាប់ការរីកចម្រើន » ( ដែលមាននៅក្នុង សៀវភៅណែនាំយុវវ័យ ឬនៅលើសំណៅចែក ) ។
-
ខ្ញុំមិនទាន់បានដាក់គោលដៅ ឬផែនការជាក់លាក់ទេ ។
-
ក. ស្វែងរក អ្វីដែលអ្នកត្រូវធ្វើនៅក្នុងផ្នែកមួយ ឬច្រើនដូចតទៅនេះ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងបញ្ញា និងខាងរូបកាយ ។
ខ. បង្កើត ផែនការ ដែលនឹងជួយអ្នកសម្រេចបានគោលដៅទាំងនេះ ។
គ. កត់ត្រាគោលដៅ និងផែនការរបស់អ្នកនៅក្នុងសៀវភៅណែនាំយុវវ័យ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ខ្ញុំមានគោលដៅ និងផែនការដែលខ្ញុំកំពុងធ្វើ ។
-
ក. បើសមរម្យ សូមប្រើពេលវេលានៅក្នុងថ្នាក់ដើម្បី អនុវត្ត ផែនការ និងគោលដៅរបស់អ្នកមួយចំនួន ។
ខ. ឆ្លុះបញ្ចាំង ពីអ្វីដែលអ្នកបានរៀន និងការរីកចម្រើនដែលអ្នកបានមាន កាលដែលអ្នកបានអនុវត្តតាមគោលដៅ និងផែនការរបស់អ្នក ។
គ. កត់ត្រាគំនិតរបស់អ្នក ហើយកែសម្រួលគោលដៅ ឬផែនការរបស់អ្នកតាមតម្រូវការនៅក្នុងសៀវភៅណែនាំយុវវ័យ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។