« ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស—ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន ។ យើងអាចសម្លឹងមើលទ្រង់ពេលធ្វើការជ្រើសរើស ។ ការស្គាល់អត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើងក្នុងនាមជាកូនរបស់ព្រះ និងការកំណត់គោលដៅដែលអាចជួយយើងឲ្យក្លាយដូចជាទ្រង់កាន់តែខ្លាំងឡើង ។ ការទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់យើងអាចជួយយើងឲ្យដើរក្នុងពន្លឺរបស់ព្រះ ។ ពររបស់លោកអយ្យកោរបស់យើងអាចជួយយើងឲ្យដឹងអំពីសក្តានុពលដ៏ទេវភាពរបស់យើង ។ ការគាំទ្រដល់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំនៅក្នុងសាសនាចក្ររបស់ទ្រង់ដែលអាចជួយយើងឲ្យធ្វើតាមទ្រង់ ។
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ មេរៀនទាំងនេះអាចត្រូវបានបង្រៀននៅពេលណាក៏បានក្នុងឆ្នាំសិក្សា ឬក្នុងអំឡុងពេលសប្តាហ៍ ណាមួយនៅក្នុងល្បឿនបង្រៀនរបស់សៀវភៅ ចូរមកតាមខ្ញុំ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
សេចក្តីណែនាំដើម្បីកម្លាំងនៃយុវជន
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យសម្លឹងមើលព្រះយេស៊ូវគ្រីស្ទពេលធ្វើការសម្រេចចិត្តដោយប្រើ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីការសម្រេចចិត្តមួយដែលពួកគេកំពុងប្រឈមមុខ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកនៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស សម្រាប់ព័ត៌មានដើម្បីជួយពួកគេឲ្យធ្វើការជ្រើសរើសល្អ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទឲ្យបានប្រសើរជាងមុន ។
-
សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងរបស់ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស
-
រូបភាពដើម្បីបង្ហាញ ៖ ព្រះយេស៊ូវគ្រីស្ទ
ការដាក់គោលដៅ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យដាក់គោលដៅប្រកបដោយប្រសិទ្ធភាព និងបង្កើតផែនការនៅពេលពួកគេព្យាយាមដើម្បីក្លាយកាន់តែដូចព្រះ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីការខិតខំរបស់ពួកគេដើម្បីកែលម្អខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ ប្រសិនបើពួកគេបានបង្កើតគោលដៅ នោះពួកគេអាចជញ្ជឹងគិតលើការរីកចម្រើន ឬឧបសគ្គទាំងឡាយដែលពួកគេបានប្រឈមមុខ ។ ពួកគេក៏អាចពិនិត្យមើលឡើងវិញនូវ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ( ឆ្នាំ២០១៩ ) និងត្រូវអញ្ជើញឲ្យនាំយកឯកសារចម្លងរបស់ពួកគេមកថ្នាក់រៀនផងដែរ ។
-
វត្ថុដែលត្រូវបង្ហាញ ៖ ផែនទីមួយ ច្បាប់ចម្លងនៃ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ
-
សំណៅចែក ៖ « លំនាំសម្រាប់ភាពរីកចម្រើន »
-
វីដេអូ ៖ « Video: Goal Setting Process » ( ៣:៤២ )
អត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើង
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ថាក្នុងនាមជាបុត្រាបុត្រីរបស់ព្រះពួកគេមាននិស្ស័យនៃព្រះ និងគោលបំណងមួយ ។
-
ការរៀបចំសិស្ស ៖អ្នកអាចអញ្ជើញសិស្សឲ្យសរសេរសំណួរមួយឬច្រើនទៀតដែលក្មេងជំទង់មាន អំពីអត្តសញ្ញាណនិងគោលបំណងដ៏ទេវភាពរបស់ពួកគេ ។
-
វីដេអូ ៖ « Our True Identity » ( ៣:៣៩ )
-
សំណៅចែក ៖ « អត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់ខ្ញុំ »
ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សអនុវត្តការបង្ការដើម្បីទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។ សិស្សអាចរាយការណ៍អំពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ដែលបានជួយពួកគេឲ្យស្គាល់ព្រះអង្គសង្គ្រោះបានកាន់តែប្រសើរឡើង និងរបៀបដែលវាអាចធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីទ្រង់ ។
-
សំណៅចែក ៖ « ការទទួលខុសត្រូវលើបច្ចេកវិទ្យា »
ពររបស់លោកអយ្យកោ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ពីបំណងប្រាថ្នារបស់ព្រះអម្ចាស់ ក្នុងការណែនាំពួកគេតាមរយៈពររបស់លោកអយ្យកោរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យធ្វើរឿងមួយក្នុងចំណោមរឿងខាងក្រោមនេះ ៖ ( ១ ) សូមអានពររបស់លោកអយ្យកោរបស់ពួកគេដោយស្វែងរកការណែនាំ និងការដឹកនាំដែលព្រះវរបិតាសួគ៌ប្រទានឲ្យពួកគេ ឬ ( ២ ) និយាយជាមួយមជ្ឈិមវ័យដែលគួរឲ្យទុកចិត្ត ឬមនុស្សជាទីស្រឡាញ់អំពីរបៀបដែលពររបស់លោកអយ្យកោរបស់ពួកគេ បានធ្វើឲ្យពួកគេអាចទទួលបានការណែនាំ និងការដឹកនាំមកពីព្រះវរបិតាសួគ៌ ។
-
រូបភាពដើម្បីបង្ហាញ ៖ យុវវ័យម្នាក់នៅលើផ្លូវបែកជាពីរមួយ
-
វីដេអូ ៖ « Enemy Territory » ( ៣:៣៨ មើលចាប់ពីនាទីទី ០:០០ ដល់ ២:២៥ ) « Without Fear » ( ៣:៣០ )
-
សំណៅចែក ៖ « ការឆ្លើយសំណួរអំពីពររបស់លោកអយ្យកោ »
ការគាំទ្រដល់ថ្នាក់ដឹកនាំរបស់យើង
ការផ្ដល់យោលបល់ស្តីពីល្បឿនបង្រៀន ៖ អ្នកអាចពិចារណាបង្រៀនមេរៀននេះនៅក្នុងពេលតែមួយដែលអ្នកបង្រៀនមេរៀនទី ១០៦ « គោលលទ្ធិ និងសេចក្តីសញ្ញា ៩០ » នៅពេលសិស្សរៀនអំពីគណៈប្រធានទីមួយ ឬមេរៀនទី ១១៩ « គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:១-២០ » នៅពេលសិស្សរៀនអំពីសិទ្ធិអំណាច និងតំណែងទាំងឡាយនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ ។
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការគាំទ្រដល់អ្នកដែលព្រះអម្ចាស់ហៅឲ្យដឹកនាំ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យទាក់ទងទៅថ្នាក់ ឬអ្នកដឹកនាំកូរ៉ុមរបស់ពួកគេ ហើយសួរថាតើមានអ្វីដែលពួកគេអាចធ្វើដើម្បីជួយពួកគេបាន ។ ប្រសិនបើសិស្សម្នាក់ជាប្រធានថ្នាក់ ឬកូរ៉ុមរបស់ពួកគេ ពួកគេអាចទាក់ទងទៅសមាជិកនៃគណៈប៊ីស្សព ឬគណៈប្រធានយុវនារី ។ ដូចគ្នានេះដែរ អ្នកអាចអញ្ជើញសិស្សឲ្យសួរឪពុក ឬម្ដាយ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីអ្វីដែលពួកគេបានរៀនអំពីការគាំទ្រដល់ថ្នាក់ដឹកនាំ ។
-
វីដេអូ ៖ « Hyrum Smith: ‘Firm as the Pillars of Heaven » ( ១៧:០៣ សូមមើលចាប់ពីនាទីទី ៤:៤៩ ដល់ ៥:៥៤ ); « The Power of Sustaining Faith » ( ១២:៥៧ សូមមើលចាប់ពីនាទីទី ៣:៤៨ ដល់ ៤:១៩ )
-
សំណៅចែក ៖ « ការបង្រៀនអំពីការគាំទ្រដល់អស់អ្នកដែលបានហៅឲ្យដឹកនាំ ( ភាគ ទី១ និង ភាគ ទី២ » )