« អំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« អំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា
សេចក្តីផ្ដើម
អំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ព្រះអម្ចាស់មានព្រះបន្ទូលម្តងទៀត
ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ពួកយើង ។ ទ្រង់ចង់ឲ្យយើងធ្វើសេចក្តីសញ្ញា ឬការសន្យាជាមួយទ្រង់ ដើម្បីទ្រង់អាចប្រទានពរដល់យើង ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះ និងជួយយើងត្រឡប់ទៅរកទ្រង់វិញ ។
ព្រះក៏បានបញ្ជូនពួកព្យាការីដើម្បីបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងបទបញ្ញត្តិរបស់ទ្រង់ ។ ពួកព្យាការីបម្រើព្រះយេស៊ូវគ្រីស្ទ និងជួយដឹកនាំសាសនាចក្ររបស់ទ្រង់ ។
ព្រះយេស៊ូវប្រាប់ពួកព្យាការីពីអ្វីដែលត្រូវបង្រៀនដល់យើង ។ ប្រសាសន៍របស់ពួកព្យាការីតាំងពីយូរមកហើយត្រូវបានសរសេរនៅក្នុងបទគម្ពីរដូចជាព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។
អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីព្រះយេស៊ូវនៅលើផែនដី មិនមានពួកព្យាការីនោះទេ ។ ប្រជាជនមិនបានធ្វើ និងរក្សាសេចក្តីសញ្ញាជាមួយព្រះនោះទេ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមិនមាននៅលើផែនដីឡើយ ។
ប៉ុន្តែ បន្ទាប់មកព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។ យ៉ូសែបគ្រាន់តែជាយុវជនម្នាក់ ប៉ុន្តែព្រះមានអ្វីមួយសំខាន់សម្រាប់ឲ្យលោកធ្វើ ។
យ៉ូសែប ស្មីធ បានបង្រៀនអំពីព្រះយេស៊ូវ ។ លោកបានជួយរៀបចំសាសនាចក្ររបស់ព្រះយេស៊ូវ ។ ព្រះយេស៊ូវបានបង្រៀន យ៉ូសែប ស្មីធ នូវដំណឹងល្អរបស់ទ្រង់ និងរបៀបដឹកនាំសាសនាចក្ររបស់ទ្រង់ ។
កិច្ចការជាច្រើនដែលព្រះយេស៊ូវបានប្រាប់ យ៉ូសែប ស្ម៊ីធ ត្រូវបានសរសេរនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ គោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះគម្ពីរដូចជាព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនដែរ ។
ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ប្រាប់អំពីរបៀបដែលព្រះយេស៊ូវនាំត្រឡប់មកវិញ ស្ដារឡើងវិញនូវសាសនាចក្ររបស់ទ្រង់ ដោយមានជំនួយពីព្យាការី យ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀត ។ សមាជិកនៃសាសនាចក្រត្រូវបានហៅថា ពួកបរិសុទ្ធ ។ ដំណើររឿងទាំងនេះបង្ហាញថា ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់នៅទូទាំងពិភពលោកទាំងអស់ ។ ទ្រង់ចង់ប្រទានពរដល់យើងនៅពេលយើងធ្វើសេចក្តីសញ្ញាជាមួយទ្រង់ ។