ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ម៉ាទិន ហារីស​ជួយ​យ៉ូសែប


« ម៉ាទិន ហារីស​ជួយ​យ៉ូសែប » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ម៉ាទិន ហារីស​ជួយ​យ៉ូសែប » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ​១៨២៨–១៨២៩

4:39

ម៉ាទិន ហារីស​ជួយ​យ៉ូសែប

ការរៀន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់

ម៉ាទិន ហារីស និង​ភរិយា​របស់​គាត់​ស្វាគមន៍​យ៉ូសែប និង​អិមម៉ា ស្ម៊ីធ ។

ថ្ងៃមួយ ខណៈពេល​ដែល​យ៉ូសែប និង​អិមម៉ា​កំពុង​រស់នៅ​ក្នុង​រដ្ឋ​ផែនសីលវេញ៉ា មិត្ត​ម្នាក់​ឈ្មោះ ម៉ាទិន ហារីស បាន​មកលេង​ពួកគេ ។ ម៉ាទិន​ជាម្ចាស់​កសិដ្ឋាន​ដ៏​ធំមួយ​នៅ​ញូវយ៉ក ។ គាត់​បាន​ដឹង​អំពី​កិច្ចការ​របស់​យ៉ូសែប ជាមួយ​ផ្ទាំងមាស ។ គាត់​បាន​ជួយ​យ៉ូសែប​ពីមុន ហើយ​ឥឡូវនេះ​គាត់​ចង់ដឹង​ថា តើ​មាន​អ្វី​ទៀត​ដែល​គាត់​អាច​ជួយ ។

ពួកបរិសុទ្ធ, ១:៤៩

រូបភាព​ជិត​របស់ ម៉ាទិន ហារីស ។ គាត់​កំពុង​ឈរ​នៅក្នុង​ផ្ទះបាយ​របស់​យ៉ូសែប និង​អិមម៉ា ស្ម៊ីធ ។

យ៉ូសែប និង​អិមម៉ា​មាន​អំណរគុណ ។ មនុស្ស​ជាច្រើន​បាន​គិតថា​យ៉ូសែប​កំពុង​កុហក ។ វាជា​ការល្អ​ដែល​មាន​មិត្តភក្តិ​ដូច​ម៉ាទិន ដែល​ជឿថា​ផ្ទាំងមាស​គឺពិត ។

ពួកបរិសុទ្ធ, ១:៤៩

យ៉ូសែប និង​អិមម៉ា ស្ម៊ីធ ឈរ​នៅ​ខាងក្នុង​ផ្ទះ​របស់​ពួកគេ​ជាមួយ ម៉ាទិន ហារីស ។ យ៉ូសែប និង​ម៉ាទិន​កំពុង​កាន់​ទំព័រ​នៃ​សំណៅ​ដើម​មួយ ។

នៅពេល​យ៉ូសែប​បាន​បកប្រែ​ផ្ទាំង​ទាំងឡាយ ម៉ាទិន​បាន​សរសេរ​នូវអ្វី​ដែល​គាត់​បាន​និយាយ ។ ម៉ាទិន​មាន​សេចក្តី​រំភើប​ក្នុងការ​ជួយ​ព្រះអម្ចាស់​ជាមួយ​នឹង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។

ពួកបរិសុទ្ធ, ១:៥០

ម៉ាទិន និង​លូស៊ី ហារីស ប្រកែកគ្នា​នៅ​ខាងមុខ​រទេះសេះ​របស់​ពួកគេ ។

ភរិយា​របស់​ម៉ាទិន លោកស្រី​លូស៊ី មិន​សប្បាយចិត្ត​ទេ ។ នាង​មិន​ជឿថា យ៉ូសែប​ពិតជា​មាន​ផ្ទាំងមាស​នោះទេ ។ នាង​គិតថា​យ៉ូសែប កំពុង​បោក​បញ្ឆោត​ម៉ាទិន ។ នាង​ចង់ឲ្យ​ម៉ាទិន​ត្រឡប់​មក​ញូវយ៉ក​វិញ ហើយ​ឈប់​ជួយ​យ៉ូសែប ។

ពួកបរិសុទ្ធ, ១:៤៩–៥០

យ៉ូសែប ស្ម៊ីធ កាន់​ទំព័រ​នៃ​សំណៅ​ដើម​មួយ ។ ម៉ាទិន ហារីស សុំ​ខ្ចី​សំណៅដើម​ពី​យ៉ូសែប ដើម្បី​បង្ហាញ​ដល់​ភរិយា​របស់​គាត់ ។

ប៉ុន្តែ ម៉ាទិន​បាន​បន្ត​ធ្វើការ​ជាមួយ​យ៉ូសែប​ទៀត ។ គាត់​គិតថា​ប្រសិនបើ​លូស៊ី​អាច​អាន​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើការ នោះ​នាង​នឹង​ជឿ​ដែរ ។ គាត់​បាន​សុំ​យ៉ូសែប ប្រសិនបើ​គាត់​អាច​យក​ទំព័រ​ដែល​ពួកគាត់​បាន​បកប្រែ​ទៅ​ញូវយ៉ក ដើម្បី​បង្ហាញ​ដល់​ភរិយា​របស់គាត់ ។ យ៉ូសែប​បាន​និយាយ​ថា គាត់​នឹង​អធិស្ឋាន ហើយ​សួរ​ដល់​ព្រះ ។

ពួកបរិសុទ្ធ, ១:៥០–៥១

យ៉ូសែប ស្ម៊ីធ អធិស្ឋាន​សួរ​ព្រះថា​តើ ម៉ាទិន ហារីស អាច​ខ្ចី​សំណៅដើម​នេះ​បាន​ដែរ​ឬទេ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា មិន​ត្រូវ​ឲ្យ​ម៉ាទិន​យក​ទំព័រ​ទាំងនោះ​ទៅ​ឡើយ ។ ម៉ាទិន​បាន​សុំ​យ៉ូសែប​ឲ្យ​អធិស្ឋាន​ម្តងទៀត ។ យ៉ូសែប​បាន​អធិស្ឋាន ហើយ​ទទួល​ចម្លើយ​ដដែល ។ ប៉ុន្តែ ម៉ាទិន​ពិតជា​ចង់​បង្ហាញ​ទំព័រ​នោះ​ដល់​ភរិយា​របស់​គាត់​ណាស់ ហើយ​យ៉ូសែប​ចង់​ជួយ​មិត្ត​របស់​គាត់ ។ យ៉ូសែប​បាន​អធិស្ឋាន​ជាលើក​ទីបី ។ ពេលនេះ​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា គាត់​អាច​សម្រេចចិត្ត​ពី​អ្វី​ដែល​ត្រូវធ្វើ ។

ពួកបរិសុទ្ធ, ១:៥១

ម៉ាទិន ហារីស កាន់​ទំព័រ​នៃ​សំណៅ​ដើម ។ យ៉ូសែប ស្ម៊ីធ នៅ​ខាងក្រោយ មើលទៅ​ព្រួយបារម្ភ ។

យ៉ូសែប​បានប្រាប់​ម៉ាទិន​ថា គាត់​អាច​យក​ទំព័រ​នោះ​ទៅ​ញូវយ៉ក ប៉ុន្តែ​គាត់​អាច​បង្ហាញ​វា​បាន​តែ​សមាជិក​គ្រួសារ​មួយចំនួន​ប៉ុណ្ណោះ ។ ហើយ​គាត់​ត្រូវយក​ទំព័រ​ទាំងឡាយ​ត្រឡប់​មកវិញ​ក្នុង​រយៈពេល​ពីរសប្តាហ៍ ។ ម៉ាទិន​បាន​យល់ព្រម ហើយ​យក​ទំព័រ​ទាំងនោះ​ចាកចេញ​ទៅ ។

ពួកបរិសុទ្ធ, ១:៥១

យ៉ូសែប ស៊្មីធ លុត​ជង្គង់​នៅ​ផ្នូរ​របស់​ទារក​ដែល​បាន​ស្លាប់​របស់​គាត់ ។

ខណៈពេល​ដែល​ម៉ាទិន​បាន​ទៅបាត់ កូន​របស់​យ៉ូសែប និង​អិមម៉ា​បាន​កើត ។ ប៉ុន្តែ​ទារក​បានស្លាប់ ហើយ​អិមម៉ា​បាន​ធ្លាក់ខ្លួន​ឈឺ ។ អិមម៉ា និង​យ៉ូសែប​កើត​ទុក្ខ​ជាខ្លាំង ។

ពួកបរិសុទ្ធ, ១:៥១–៥២

យ៉ូសែប ស្ម៊ីធ ឱប​អិមម៉ា ។

យ៉ូសែប​ព្រួយបារម្ភ​ពី​អិមម៉ា ។ គាត់​ក៏​ព្រួយបារម្ភ​ពី​ម៉ាទិន​ផងដែរ ។ ពីរ​សប្តាហ៍​បាន​កន្លង​ផុតទៅ​ហើយ ម៉ាទិន​មិន​បាន​ត្រឡប់​មកវិញ​ទេ ។ អិមម៉ា​ក៏​ព្រួយ​បារម្ភ​ដែរ ។

ពួកបរិសុទ្ធ, ១:៥២

ម៉ាទិន ហារីស អង្គុយ​នៅតុ​និយាយ​ជាមួយ យ៉ូសែប ស្ម៊ីធ និង​ឪពុកម្តាយ​របស់គាត់ ។

អិមម៉ា​បានប្រាប់​យ៉ូសែប​ឲ្យ​ទៅ​ញូវយ៉ក​ដើម្បី​រក​ម៉ាទិន ។ យ៉ូសែប​បាន​ជួប​ម៉ាទិន នៅឯផ្ទះ​ឪពុកម្តាយ​របស់គាត់ ។ នៅពេល​ដែល​យ៉ូសែប​បានសួរ​ម៉ាទិន​អំពី​ទំព័រ​ទាំងនោះ ម៉ាទិន​ពិបាក​ចិត្ត​យ៉ាងខ្លាំង ។ គាត់​បាន​និយាយថា ទំព័រ​ទាំងនោះ​បាន​បាត់អស់​ហើយ ។ គាត់​បាន​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​រក​មិនឃើញ​សោះ ។

ពួកបរិសុទ្ធ, ១:៥២–៥៣

អិមម៉ា ស្ម៊ីធ ឱប​យ៉ូសែប ស្ម៊ីធ ។

យ៉ូសែប​ពិបាក​ចិត្ត និង​ភ័យខ្លាច​ខ្លាំងណាស់ ។ គាត់​ដឹង​ថា​គាត់​ធ្វើ​ខុស​ដែល​ឲ្យ​ម៉ាទិន យក​ទំព័រ​ទាំងនោះ​ទៅ ។ គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​អិមម៉ា​ពី​អ្វី​ដែលបាន​កើតឡើង ។ ទេវតា​មរ៉ូណៃ​បាន​យាងមក ហើយ​យក​ផ្ទាំងមាស​ទៅ​វិញ ។ លោក​បាន​និយាយ​ថា ប្រសិនបើ​យ៉ូសែប​បន្ទាបខ្លួន ហើយ​ប្រែចិត្ត គាត់​អាច​ទទួល​បាន​ផ្ទាំង​ទាំងឡាយ​វិញ ហើយ​បកប្រែ​ម្តងទៀត ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣:៥–១១; ១០:១–៣; ពួកបរិសុទ្ធ, ១:៥៣–៥៤

យ៉ូសែប ស្ម៊ីធ លុតជង្គង់​នៅក្បែរ​គ្រែ​របស់គាត់ ទូល​សូម​ការអភ័យទោស​ពី​ព្រះ ។

អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ យ៉ូសែប​បាន​គិត​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស ។ គាត់​បាន​អធិស្ឋាន ហើយ​បាន​ទូល​សូម​ការអភ័យទោស ។ ព្រះ​បាន​លើកលែង​ទោស​ឲ្យ​គាត់ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប​ថា ទំព័រ​ទាំងនោះ​ត្រូវ​បាន​លួច​ដោយ​មនុស្ស​ដែល​កំពុង​ព្យាយាម​បញ្ឈប់​កិច្ចការ​របស់ព្រះ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​កិច្ចការ​របស់ព្រះ​បាន​ឡើយ ។ ព្រះ​មាន​ផែនការ​ដើម្បី​ឲ្យ​កិច្ចការ​របស់​ទ្រង់​នៅតែ​បន្ត​ទៅ​មុខ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣:១–១០; ពួកបរិសុទ្ធ, ១:៥៤–៥៥

យ៉ូសែប និង​អិមម៉ា ស្ម៊ីធ និយាយ​ជាមួយ​ម៉ាទិន ហារីស ។ យ៉ូសែប​កំពុង​ចាប់ដៃ​ម៉ាទិន ហារីស ។

មរ៉ូណៃ​បាន​ប្រគល់​ផ្ទាំង​ទាំងឡាយ​ឲ្យ​ទៅ​យ៉ូសែប​វិញ ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប និង​ម៉ាទិន​ថា ប្រសិនបើ​ពួកគេ​មាន​ការបន្ទាបខ្លួន និង​ទុកចិត្ត​លើទ្រង់ ពួកគេ​អាច​បន្ត​ជួយ​កិច្ចការ​របស់​ទ្រង់​តាម​របៀប​ជាច្រើន ។ ពួកគេ​អាច​ជួយ​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ទៅ​កាន់​ពិភពលោក ។ ព្រះគម្ពីរ​នេះ​នឹង​ជួយ​មនុស្ស​គ្រប់​ទីក​ន្លែង​ឲ្យ​ប្រែចិត្ត ហើយ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:១៦–២០; ៥:២១–៣៥; ពួកបរិសុទ្ធ, ១:៥៦–៥៧