« ទេវតាមរ៉ូណៃយាងមកជួប យ៉ូសែប ស្ម៊ីធ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ទេវតាមរ៉ូណៃយាងមកជួប យ៉ូសែប ស្ម៊ីធ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨២៣
ទេវតាមរ៉ូណៃយាងមកជួប យ៉ូសែប ស្ម៊ីធ
ការរៀនអំពីគម្ពីរពិសិដ្ឋ
បីឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ។ យ៉ូសែបមានអារម្មណ៍មិនល្អអំពីកំហុសមួយចំនួនដែលគាត់បានធ្វើចាប់តាំងពីពេលនោះមក ។ គាត់ឆ្ងល់ថា តើព្រះមានព្រះទ័យយ៉ាងណាអំពីគាត់ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨–២៩; ពួកបរិសុទ្ធ, ១:២០
យប់មួយ បន្ទាប់ពីមនុស្សគ្រប់គ្នាចូលដំណេក យ៉ូសែបបានសម្រេចចិត្តអធិស្ឋាន ។ ព្រះបានឆ្លើយការអធិស្ឋានរបស់គាត់ពីមុន ហើយយ៉ូសែបបានដឹងថាទ្រង់នឹងឆ្លើយការអធិស្ឋានម្តងទៀត ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩; ពួកបរិសុទ្ធ, ១:២១–២២
ខណៈពេលដែលយ៉ូសែបកំពុងអធិស្ឋាន បន្ទប់បានពេញដោយពន្លឺ ។ យ៉ូសែបបានឃើញទេវតាមួយឈរនៅលើអាកាសក្បែរគ្រែរបស់គាត់ ។ ទេវតាបាននិយាយថាឈ្មោះរបស់លោកគឺ មរ៉ូណៃ ។ ព្រះបានបញ្ជូនលោកមក ។ លោកបាននិយាយថា ព្រះបានលើកលែងទោសដល់យ៉ូសែប ហើយមានកិច្ចការមួយសម្រាប់គាត់ធ្វើ ។ មនុស្សនៅទូទាំងពិភពលោកនឹងស្គាល់យ៉ូសែប រួមទាំងកិច្ចការដែលព្រះបានប្រទានដល់គាត់ផងដែរ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣៣
មរ៉ូណៃបាននិយាយថា មានគម្ពីរមួយដែលធ្វើពីសន្លឹកមាស ឬផ្ទាំងមាស ។ វាត្រូវបានកប់នៅភ្នំមួយក្បែរផ្ទះរបស់យ៉ូសែប ។ គម្ពីរនេះនិយាយអំពីមនុស្សដែលរស់នៅក្នុងទ្វីបអាមេរិកតាំងពីយូរមកហើយ ។ ពួកគេបានដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មរ៉ូណៃបាននិយាយថា ព្រះនឹងជួយយ៉ូសែបបកប្រែគម្ពីរនេះ ដើម្បីមនុស្សអាចអានវាបាន ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤, ៤៦
មរ៉ូណៃបានយាងមកជួបបីដងនៅយប់នោះ ហើយម្តងទៀតនៅថ្ងៃបន្ទាប់ ។ យ៉ូសែបបានប្រាប់ឪពុករបស់គាត់នូវអ្វីដែលគាត់បានឃើញ ។ ឪពុករបស់យ៉ូសែប មានចិត្តរីករាយ ។ គាត់បានប្រាប់យ៉ូសែបថា « វាគឺជាការនិមិត្តដែលមកពីព្រះ » ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៥–៥០; ពួកបរិសុទ្ធ, ១:២២–២៥
យ៉ូសែបបានទៅភ្នំ ហើយបានរកឃើញផ្ទាំងមាសនៅក្រោមថ្មដ៏ធ្ងន់មួយ ។ នៅពេលដែលគាត់ឈោងទៅយកផ្ទាំងមាស គាត់បានគិតថាតើវាមានតម្លៃប៉ុន្មាន ។ មរ៉ូណៃបានមក ហើយប្រាប់យ៉ូសែបថា គាត់មិនបានត្រៀមខ្លួនរួចរាល់ដើម្បីយកផ្ទាំងនោះទេ ។ គាត់បានប្រាប់យ៉ូសែបឲ្យត្រឡប់មកកន្លែងនេះជារៀងរាល់ឆ្នាំរហូតដល់គាត់បានត្រៀមខ្លួនរួចរាល់ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥១–៥៤; ពួកបរិសុទ្ធ, ១:២៥–២៧