« ព្រះអម្ចាស់បញ្ជូន អូលីវើរ ខៅឌើរី » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« ព្រះអម្ចាស់បញ្ជូន អូលីវើរ ខៅឌើរី » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨២៨–១៨២៩
ព្រះអម្ចាស់បញ្ជូន អូលីវើរ ខៅឌើរី
ការរៀនពីរបៀបដែលព្រះមានបន្ទូលមកកាន់យើង
យ៉ូសែប និង អិមម៉ាបន្តការបកប្រែព្រះគម្ពីរមរមន ។ ការងារនេះពិបាក ហើយពួកគេក៏ត្រូវធ្វើការនៅលើកសិដ្ឋានរបស់ពួកគេផងដែរ ។ យ៉ូសែបបានអធិស្ឋានសុំឲ្យព្រះវរបិតាសួគ៌បញ្ជូននរណាម្នាក់ ដើម្បីជួយគាត់បកប្រែព្រះគម្ពីរមរមន ។
ពួកបរិសុទ្ធ, ១:៥៦, ៥៨
នៅឆ្ងាយពីញូវយ៉ក អូលីវើរ ខៅឌើរី ដែលជាគ្រូបង្រៀនវ័យក្មេងម្នាក់ កំពុងរស់នៅជាមួយឪពុកម្តាយរបស់ យ៉ូសែប ស្ម៊ីធ ។ អូលីវើរបានបង្រៀនប្អូនប្រុស និងប្អូនស្រីរបស់យ៉ូសែប ។
ពួកបរិសុទ្ធ, ១:៥៨–៥៩
អូលីវើរបានឮអំពីយ៉ូសែបនិងផ្ទាំងមាស ។ គាត់ចង់ដឹង ។ គាត់បាននិយាយជាមួយឪពុកម្តាយរបស់យ៉ូសែប ។ ពួកគេបានប្រាប់អូលីវើរថា យ៉ូសែបកំពុងធ្វើកិច្ចការរបស់ព្រះ ។
ពួកបរិសុទ្ធ, ១:៥៩
ឥឡូវនេះអូលីវើរកាន់តែចង់ដឹងខ្លាំងឡើង ។ ឪពុកម្តាយរបស់យ៉ូសែបបានប្រាប់អូលីវើរថាគាត់គួរតែអធិស្ឋាន និងស្វែងយល់ដោយខ្លួនឯងប្រសិនបើវាជាកិច្ចការរបស់ព្រះ ។ ដូច្នេះយប់មួយ អូលីវើរបានអធិស្ឋានដោយអស់ពីចិត្តរបស់គាត់ ។ ព្រះបានប្រទានឲ្យគាត់នូវភាពសុខសាន្តនៅក្នុងចិត្តរបស់គាត់ ។ អូលីវើរបានដឹងថា យ៉ូសែប ស្ម៊ីធគឺជាអ្នកបម្រើរបស់ព្រះ ។ គាត់មានអារម្មណ៍ថាគាត់គួរតែជួយយ៉ូសែប ។
ពួកបរិសុទ្ធ, ១:៦០
នៅពេលចប់ឆ្នាំសិក្សា អូលីវើរបានទៅជួបយ៉ូសែប និងអិមម៉ា ។ យ៉ូសែប និងអូលីវើរបាននៅដល់យប់ជ្រៅដើម្បីនិយាយគ្នាអំពីផ្ទាំងមាស និងកិច្ចការរបស់ព្រះ ។
ពួកបរិសុទ្ធ, ១:៦០
អូលីវើរបាននិយាយថាគាត់នឹងសរសេរនៅពេលដែលយ៉ូសែបបកប្រែ ។ គាត់ស្រឡាញ់អ្វីដែលគាត់បានរៀនអំពីព្រះយេស៊ូវ ។ គាត់ក៏មានចម្ងល់ ហើយចង់ឲ្យជំនឿកាន់តែរឹងមាំផងដែរ ។
ពួកបរិសុទ្ធ, ១:៦១
តាមរយៈព្យាការី យ៉ូសែប ព្រះអម្ចាស់បានប្រទានឲ្យអូលីវើរនូវសារលិខិតមួយ ។ ទ្រង់មានបន្ទូលប្រាប់អូលីវើរឲ្យចងចាំយប់ដែលគាត់បានអធិស្ឋាន ។ ព្រះបានប្រទានឲ្យគាត់នូវភាពសុខសាន្ត ។ មានតែព្រះប៉ុណ្ណោះដែលបានជ្រាបអំពីការអធិស្ឋាននេះ ។ ជំនឿរបស់អូលីវើរកាន់តែរឹងមាំឡើង ។ គាត់បានបន្តជួយយ៉ូសែប ហើយព្រះអម្ចាស់បានបង្រៀនគាត់នូវរឿងជាច្រើនអំពីរបៀបដែលព្រះមានបន្ទូលមកកាន់យើង ។
គោលលទ្ធិ និងសេចក្ដី សញ្ញា ៦:១៤–២៤; ៨:១–៣; ៩:៧–៩;; ពួកបរិសុទ្ធ, ១:៦២–៦៤