ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ


« គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ​២០២៤ )

« គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ឆ្នាំ១៨០៥–១៨១៧

3:22

គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ

គ្រួសារ​នៃ​សេចក្ដីជំនឿ

យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់​គាត់​ធ្វើការ​ជាមួយគ្នា​នៅក្នុង​កសិដ្ឋាន​របស់​ពួកគេ ។

យ៉ូសែប ស្ម៊ីធ កើត​នៅថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៨០៥ នៅ​ភាគឦសាន​សហរដ្ឋ​អាមេរិក ។ ឪពុក​របស់​គាត់​ក៏​មាន​ឈ្មោះ​ថា យ៉ូសែប​ផងដែរ ។ ម្តាយ​របស់​គាត់​ឈ្មោះ​លូស៊ី ។ គាត់​មាន​បងប្អូន​ប្រុសស្រី​ជាច្រើន​នាក់ ។ គ្រួសារ​របស់​យ៉ូសែប គឺជា​កសិករ ។ ពួកគេ​ជឿ​លើ​ព្រះ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣–៤

យ៉ូសែប ស្ម៊ីធ កាលនៅជា​យុវជន ។ ជើង​ខាងឆ្វេង​របស់​គាត់​ត្រូវ​បាន​រុំ​ដោយ​បង់​រុំ​របួស ។ ម្តាយ​របស់គាត់​បារម្ភ​ពី​គាត់ ។

នៅពេល​ដែល​យ៉ូសែប​នៅជា​ក្មេងតូច គាត់​មាន​ជំងឺ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នៅ​ជើង​របស់​គាត់ ។ វា​ធ្វើឲ្យ​គាត់​ឈឺចាប់​ជាខ្លាំង ។ គ្រួសារ​របស់​យ៉ូសែប​បាន​ព្យាយាម​ជួយ​គាត់​ឲ្យ​បាន​ប្រសើរ​ឡើង ប៉ុន្តែ​ជើង​របស់គាត់​នៅតែ​ឈឺ​ជាខ្លាំង ។ គ្រូពេទ្យ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជើង​របស់គាត់​បាន​ប្រសើរ​ឡើង ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​បាន​ទេ ។

ពួកបរិសុទ្ធ, ១:៧

យ៉ូសែប ស្ម៊ីធ នៅលើ​គ្រែ ។ បងប្រុស​របស់គាត់​លុតជង្គង់​នៅ​ក្បែរ​គ្រែ ។ ម្តាយ​របស់គាត់​និយាយ​ជាមួយ​គ្រូពេទ្យ​របស់គាត់​នៅ​ខាងក្រោយ ។

គ្រូពេទ្យ​បាន​និយាយ​ថា ​ពួកគេ​ត្រូវការ​កាត់​ជើង​របស់​យ៉ូសែប ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់គាត់ ។ ប៉ុន្តែ​ម្តាយ​របស់គាត់​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដូច្នោះ​ទេ ។ គាត់​បាន​សួរ​ប្រសិនបើ​មាន​វិធី​ណាមួយ​ផ្សេងទៀត​ដើម្បី​ជួយ​យ៉ូសែប ។ គ្រូពេទ្យ​បាន​សម្រេចចិត្ត​កាត់​ផ្នែក​មួយ​នៃ​ឆ្អឹង​នៅក្នុង​ជើង​របស់គាត់​ជំនួស​វិញ ។ យ៉ូសែប​ដឹងថា​ការវះកាត់​នេះ​នឹង​ឈឺចាប់ ប៉ុន្តែ​គាត់​មាន​ជំនឿថា ​ព្រះ​នឹង​ជួយ​គាត់ ។

ពួកបរិសុទ្ធ, ១:៧

គ្រូពេទ្យ​របស់ យ៉ូសែប ស្ម៊ីធ សុំ​ឲ្យ​គាត់​ផឹក​គ្រឿង​ស្រវឹង​សម្រាប់​ការវះកាត់​ជើង​របស់គាត់ ។ យ៉ូសែប​បដិសេធ ។ ឪពុក​របស់គាត់​ឱប​គាត់ ។

គ្រូពេទ្យ​ចង់​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​យ៉ូសែប​ផឹក​ដើម្បី​បំបាត់​ការឈឺចាប់ ។ ប៉ុន្តែ យ៉ូសែប​បាន​និយាយ​បដិសេធ ។ គាត់​គ្រាន់តែ​ចង់​ឲ្យ​ឪពុក​របស់គាត់​ឱប​គាត់​ប៉ុណ្ណោះ ។

ពួកបរិសុទ្ធ, ១:៧

ម្តាយ​របស់ យ៉ូសែប ស្ម៊ីធ ចាកចេញ​ពី​បន្ទប់គេង ខណៈពេល​ដែល​គ្រូពេទ្យ​ត្រៀម​ដើម្បី​វះកាត់ ។

យ៉ូសែប​បាន​សុំ​ឲ្យ​ម្តាយ​របស់គាត់​ទៅ​ក្រៅ ។ គាត់​មិនចង់​ឲ្យ​ម្ដាយ​របស់គាត់​ឃើញ​គាត់​ឈឺចាប់​ខ្លាំង​ខណៈពេល​ដែល​គ្រូពេទ្យ​វះ​ជើង​របស់គាត់​ទេ ។

គ្រូពេទ្យ​កំពុង​ធ្វើការ​វះកាត់​ជើង​របស់ យ៉ូសែប ស្ម៊ីធ ។ ឪពុក​របស់​គាត់​ឱប​គាត់​ដើម្បី​ផ្តល់​កម្លាំងចិត្ត ។

ឪពុក​របស់​យ៉ូសែប​បាន​ឱប​គាត់​ខណៈពេល​ដែល​គ្រូពេទ្យ​កាត់​ផ្នែក​អាក្រក់​នៃ​ឆ្អឹង​នៅក្នុង​ជើង​របស់គាត់​ចេញ ។ ការវះកាត់​នេះ​ឈឺចាប់​ខ្លាំងណាស់ ប៉ុន្តែ​ព្រះ​បាន​ជួយ​យ៉ូសែប​ឲ្យ​ក្លាហាន ។ ពីរបី​ឆ្នាំ​ក្រោយមក ជើង​របស់​យ៉ូសែប​បាន​ល្អប្រសើរ​ឡើង ប៉ុន្តែ​វា​នៅតែ​ឈឺ​ក្នុងការ​ដើរ ។

ពួកបរិសុទ្ធ, ១:៦–៧

យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់គាត់​នៅ ញូវយ៉ក ។ ពួកគាត់​ធ្វើការ​នៅ​កន្លែង​ខួង​ដើម​ម៉ាផល ។

នៅពេល​ដែល​យ៉ូសែប​មាន​អាយុ​ច្រើន គ្រួសារ​របស់គាត់​បាន​ផ្លាស់​ទៅ ញូវយ៉ក ។ គ្រួសារ​របស់​យ៉ូសែប​ក្រីក្រ​ណាស់ ។ ពួកគេ​បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ យ៉ូសែប​គឺជា​ក្មេង​ល្អ ។ គាត់​រីករាយ ហើយ​ចូលចិត្ត​សើច និង​លេង​សប្បាយ ។

ពួកបរិសុទ្ធ, ១:៥–៩

គ្រួសារ​របស់ យ៉ូសែប ស្ម៊ីធ អង្គុយ​ញាំ​អាហារ​ពេលល្ងាច​ជាមួយគ្នា​ដោយ​សុខសាន្ត ។

គ្រួសារ​របស់​យ៉ូសែប​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​អធិស្ឋាន និង​អាន​ព្រះគម្ពីរ​ប៊ីប​ជាមួយ​គ្នា ។ ប៉ុន្តែ​ឪពុកម្តាយ​របស់​យ៉ូសែប មិន​ប្រាកដ​ថាតើ​ពួកគេ​គួរតែ​ចូលរួម​ព្រះវិហារ​មួយណា​នោះ​ទេ ។ យប់មួយ លូស៊ី​ដែល​ជា​ម្តាយ​របស់​យ៉ូសែប​បាន​អធិស្ឋាន ហើយ​ទូល​ព្រះ​ថា​គាត់​ចង់​ស្វែងរក​សាសនាចក្រ​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះ​បាន​ឆ្លើយ​ការអធិស្ឋាន​របស់គាត់ ហើយ​បាន​សន្យាថា​គាត់​នឹង​រកឃើញ ។

ពួកបរិសុទ្ធ, ១:១០–១១