គណៈ​ប៊ីស្សព
គោលការណ៍ និង​សេចក្តី​ណែនាំ​សម្រាប់​ការដាក់​ផែនការ​សាលាប្រជុំ


គោលការណ៍ និង​សេចក្តី​ណែនាំ​សម្រាប់​ការដាក់​ផែនការ​សាលាប្រជុំ

« សាសនាចក្រ​ផ្ដល់​សាលាប្រជុំ​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ដែល​ចូល​មក​អាច ៖

សាលាប្រជុំ​អាច​មាន​ទម្រង់​ខុសៗគ្នា​អាស្រ័យ​លើ​ស្ថានភាព និង​តម្រូវការ​ក្នុង​មូលដ្ឋាន » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៥.១ ) ។

« ដើម្បី​ពង្រឹង​ដល់​សាសនាចក្រ តំបន់​ទាំងឡាយ​ត្រូវ​រៀបចំ​ផែនការ​មេ​សម្រាប់​រយៈពេល​វែង​ពីមុន​ធ្វើការ​សម្រេច​ចិត្ត ដើម្បី​បន្ថែម ឬ​រៀបចំ​កន្លែង​សាលាប្រជុំ​ជាថ្មី » ( គោលការណ៍ និង​សេចក្តី​ណែនាំ​អំពី​ការផ្តល់​សាលាប្រជុំ [ ឆ្នាំ ២០២១ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ គោលការណ៍ និង​សេចក្តីណែនាំ​ខាងក្រោម​នេះ​នឹង​ជួយ​ដល់​បុគ្គលិក​ប្រចាំ​តំបន់ នៅពេល​ពួកគេ​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​តំបន់ និង​ស្ដេក​ឲ្យ​សម្រេច​បាន​គោលបំណង​នេះ ។

គោលការណ៍​ទាំងឡាយ

ការពង្រឹង​អង្គភាព​ទាំងឡាយ

ការពង្រឹង​សាសនាចក្រ​តាមរយៈ​ការកែ​សម្រួល​ទំហំ និង​ការកំណត់​ព្រំប្រទល់​អង្គភាព​គឺ​ស្ថិត​នៅក្រោម​ការទទួល​ខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​បព្វជិតភាព ដូច​ដែល​បាន​ណែនាំ​ដោយ​គណៈប្រធាន​តំបន់ ។ ការផ្លាស់ប្ដូរ​ព្រំប្រទល់​អង្គភាព​ក៏អាច​កែលម្អ​ដល់​ការប្រើប្រាស់​សាលាប្រជុំ​ផងដែរ ។

ការប្រើប្រាស់

« មុន​នឹង​ផ្តល់​កន្លែង​សាលាប្រជុំ​បន្ថែម​ទៀត ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា សាលាប្រជុំ​ដែល​កំពុង​ប្រើប្រាស់​ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​សមហេតុ​សមផល គឺត្រូវបាន​ប្រើប្រាស់​តាម​ចំណុះ​របស់​វា » ( គោលការណ៍ និង​សេចក្តីណែនាំ​អំពី​ការផ្តល់​សាលាប្រជុំ ) ។ ចំណុះ​សាលាប្រជុំ​គិត​ដល់​ទាំង​ចំនួន​សមាជិក ( ចំណុះ​ចូលរួម ) និង​ចំនួន​អង្គភាព ( ចំណុះ​អង្គភាព ) ដែល​សាលាប្រជុំ​មួយ​អាច​ទទួល​យកបាន ។ នៅក្នុង​តំបន់​ដែល​មាន​ការប្ដូរ​សមាជិកភាព នោះ​សូម​ធ្វើការ​ពិចារណា​ពី​ការប្រើប្រាស់​ឡើង​វិញ ( ការបោះបង់ ឬ​ការផ្លាស់ប្ដូរ​មុខងារ​ប្រើប្រាស់ ) នៃ​សាលាប្រជុំ និង​អគារ​ដែល​មិន​សូវ​ប្រើប្រាស់​ខ្លាំង ។

ការប៉ាន់ស្មាន​ទុកជាមុន​ដែល​សមរម្យ

ចំនួន​កំណើន​សមាជិកភាព និង​វត្តមាន​ដែល​ប៉ាន់ស្មាន​ទុក​ជាមុន​គឺ​សំខាន់​ណាស់ ដើម្បី​ដាក់​ផែនការ​មេ​សម្រាប់​សាលាប្រជុំ​ឲ្យមាន​ប្រសិទ្ធភាព និង​ភាពសមស្រប ។ ការទស្សន៍ទាយ​ពី​ចំនួន​សមាជិកភាព និង​វត្តមាន​គួរតែ​គណនា​ទៅតាម​វិធីសាស្ដ្រ​ដែល​បាន​អនុម័ត ។

យុទ្ធសាស្ដ្រ​ទីតាំង

អគារ​ប្រជុំ​ទាំងឡាយ​គួរតែ​ដាក់​នៅក្នុង​ទីតាំង​មួយ​ដែល​សមរម្យ​បំផុត ដើម្បី​ផ្គត់ផ្គង់​ដល់​ចំនួន​សមាជិក​ឲ្យបាន​ច្រើន​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយ​មិន​គិត​ពី​ព្រំប្រទល់​ស្ដេក​ឡើយ ។ ការយល់ដឹង​ពី​និន្នាការ​កំណើន​សមាជិក គន្លង​នៃ​ការផ្លាស់ប្ដូរ​ទីលំនៅ និង​មធ្យាបាយ​ធ្វើ​ដំណើរ​ដែល​មាន​ស្រាប់ គឺ​ចាំបាច់​ណាស់​ដើម្បី​ដៅ​យុទ្ធសាស្ដ្រ​ដាក់​ទីតាំង​សាលាប្រជុំ ។

ការមាន​លទ្ធភាព

« ថ្នាក់ដឹកនាំ​តំបន់ និង​មូលដ្ឋាន​ស្វែងរក​ដំណោះស្រាយ​នានា​នៃ​តម្រូវការ​សាលាប្រជុំ ដែល​កាត់​បន្ថយ​ការចំណាយ មាន​លក្ខណៈ​សមរម្យ អាច​ប្រើប្រាស់​បាន​រយៈពេល​យូរ និង​អាច​ទទួល​យកបាន » ( គោលការណ៍ និង​សេចក្តី​ណែនាំ​អំពី​ការផ្តល់​សាលាប្រជុំ ) ។

តំបន់​ទាំងឡាយ​គួរតែ​ពិចារណា​ពី​ជម្រើស​ដែល​មាន​ទាំងអស់ ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ក្នុង​មូលដ្ឋាន ។ ដំណោះស្រាយ​សមស្រប​អាច​រួមមាន​ផ្ទះ​របស់​សមាជិក សាលា​រៀន​ក្នុង​មូលដ្ឋាន ឬ​មជ្ឈមណ្ឌល​ក្នុង​សហគមន៍ កន្លែង​ជួល កន្លែង​ដែល​សាសនាចក្រ​សាងសង់ បាន​ជាវ ឬ​កែប្រែ​មុខងារ​ប្រើប្រាស់ ឬ​ជម្រើស​ផ្សេងៗ​ទៀត ។

សេចក្តី​ណែនាំ​ទាំងឡាយ

ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​ពិចារណា​ដូច​ខាងក្រោម​នេះ នៅពេល​កំណត់​ថា​តើ​វួដ​ចំនួន​ប៉ុន្មាន​ដែល​គួរ​ដាក់​នៅក្នុង​សាលាប្រជុំ​មួយ ៖

  • កាលវិភាគ​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ចាប់ផ្ដើម​នៅ​ម៉ោង​សមរម្យ​មួយ ហើយ​បញ្ចប់​ត្រឹម​ពេល​រសៀល ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ទាំងអស់​មាន​ពេល​សិក្សា​ដំណឹងល្អ​នៅតាម​គេហដ្ឋាន ។

  • សមាជិក​ទាំងឡាយ​រស់នៅ​ក្នុង​តំបន់​ដែល​ចំណាយ​ពេល​សមរម្យ​ក្នុង​ការធ្វើ​ដំណើរ​មកកាន់​សាលាប្រជុំ ។

  • ប្រសិនបើ​ចាំបាច់ ការកែ​សម្រួល​សាលាប្រជុំ​គឺ​តិចតួច និង​មាន​តម្លៃ​ទាប ។

តំបន់​ទាំងឡាយ​អនុវត្ត​តាម​គោលការណ៍​នៃ​ការដាក់​ផែនការ​សាលាប្រជុំ ហើយ​រៀបចំ​ផែនការ​មេ​សម្រាប់​រយៈពេល​ប្រាំឆ្នាំ​សម្រាប់​សាលាប្រជុំ ពីមុន​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​បន្ថែម ឬ​រៀបចំ​កន្លែង​សាលាប្រជុំ​ជាថ្មី ។

ការដាក់​ផែនការ​មេ​កម្រិត​ពហុស្ដេក ឬ​ក្រុមប្រឹក្សា​សម្រប​សម្រួល

ផែនការ​មេ​អាច​បង្កើត​ឡើង​បាន​នៅ​កម្រិត​ពហុស្ដេក ឬ​ក្រុមប្រឹក្សា​សម្រប​សម្រួល នៅពេល ៖

  • ស្ដេក​ជាច្រើន​មាន​ឱកាស​ប្រើប្រាស់​អគារ​ដែល​មាន​ស្រាប់ ឬ​អគារ​ដែល​ស្នើសុំ​ជាមួយគ្នា​បាន ។

  • ការកំណត់​ព្រំប្រទល់​ឡើងវិញ​អាច​ជះ​ឥទ្ធិពល​លើ​ពហុស្ដេក ។

  • កំណើន​សមាជិក និង​ការប្រើប្រាស់​ដែល​បាន​ប៉ាន់ស្មាន បង្ហាញ​ពី​តម្រូវការ​សម្រាប់​រៀបចំ​កន្លែង​ថ្មី ។

  • ការប្ដូរ​សមាជិកភាព​បាន​ធ្វើ​ឲ្យមាន​កន្លែងនៅ​ចន្លោះ ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ។

អ្នកគ្រប់គ្រង​ដាក់​ផែនការ​ប្រចាំ​តំបន់​ធ្វើការ​ជាមួយ​នឹង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​ប្រធាន​ស្ដេក​ដែល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផ្ដល់​អនុសាសន៍​សូម​ការអនុម័ត​ពី​គណៈប្រធាន​តំបន់ ។

ការដាក់​ផែនការ​នៅ​កម្រិត​ស្ដេក

នៅពេល​ពិចារណា​ពី​តម្រូវការ​ដើម្បី​បន្ថែម ឬ​រៀបចំ​កន្លែង​សាលាប្រជុំ​ជា​ថ្មី ដែល​មិនមាន​នៅក្នុង​ផែនការ​មេ​នៃ​ពហុស្ដេក ឬ​ក្រុមប្រឹក្សា​សម្រប​សម្រួល នោះ​អ្នកគ្រប់គ្រង​ដាក់​ផែនការ​ប្រចាំ​តំបន់​ធ្វើការ​ជាមួយ​នឹង​ប្រធាន​ស្ដេក​ដែល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផ្ដល់​អនុសាសន៍​សូម​ការអនុម័ត​ពី​គណៈប្រធាន​តំបន់ ។

ការប៉ាន់ស្មាន​ពី​ការអនុម័ត និង​ការផ្ដល់​មូលនិធិ

ការប៉ាន់ស្មាន​ពី​កន្លែង​ថ្មី ឬ​កន្លែង​ប្រើប្រាស់​ឡើងវិញ ដូច​បាន​កំណត់​នៅក្នុង​ដំណើរការ​ដាក់​ផែនការ អាច​ត្រូវ​បានដាក់ជូន​ទុកជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ ឬ​តាមរយៈ​ដំណើរការ​អនុម័ត​បន្ថែម ។

តួនាទី និង​ការទទួល​ខុសត្រូវ

គណៈប្រធាន​តំបន់

គណៈប្រធាន​តំបន់​ផ្ដល់​ការណែនាំ​អំពី​យុទ្ធសាស្ដ្រ ការសម្រេច​ចិត្ត និង​លទ្ធផល​ដែល​ចង់​បាន​ស្ដីពី​ការដាក់​ផែនការ​សម្រាប់​សាលាប្រជុំ ។ គណៈប្រធាន​តំបន់​ប្រាប់​ពី​កង្វល់​ជាក់លាក់ ធ្វើ​ការណែនាំ​ពួកចិតសិប​នាក់​អំពី​គោលលទ្ធិ និង​គោលការណ៍ ព្រមទាំង​ផ្ដល់​ការអនុម័ត​លើ​អាទិភាព​ផែនការ​មេ និង​អនុសាសន៍​ចុងក្រោយ ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ដល់​ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម ព្រមទាំង​ប្រឹក្សា​ជាមួយ​បុគ្គលិក​ប្រចាំ​តំបន់​ផងដែរ ។ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​ពិនិត្យ​មើល​ឡើងវិញ និង​ផ្ដល់​មតិកែលម្អ​លើ​ផែនការ​មេ​សម្រាប់​សាលាប្រជុំ ។ ពួកលោក​ដាក់ស្នើ​ការផ្លាស់ប្ដូរ​ព្រំប្រទល់​អង្គភាព​នានា​ទៅកាន់​គណៈប្រធាន​តំបន់​ដើម្បី​ឲ្យ​ធ្វើការ​ពិនិត្យ​មើល​ឡើងវិញ ។

នាយក​ផ្នែក​កិច្ចការ​អាណាចក្រ ( ន.ក.អ. ) និង​បុគ្គលិក​ប្រចាំ​តំបន់

នាយក​ផ្នែក​កិច្ចការ​អាណាចក្រ ( ន.ក.អ. ) និង​បុគ្គលិក​ប្រចាំ​តំបន់​ផ្ដល់​ទិន្នន័យ របាយការណ៍ ការវិភាគ និង​អនុសាសន៍​ត្រឹមត្រូវ​ដល់​ថ្នាក់ដឹកនាំ​កិច្ចការ​សាសនា ។ ដោយ​ស្របតាម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ និង​កម្មវិធី​សាលាប្រជុំ​ប្រចាំ​តំបន់ នោះ​អ្នកគ្រប់គ្រង​ការដាក់​ផែនការ​ប្រចាំ​តំបន់​រៀបចំ​ផែនការ​មេ​រយៈពេល​ប្រាំ​ឆ្នាំ ដែល​រួមមាន​ចំណុច​ពិភាក្សា​មកពី​ក្រុមប្រឹក្សា​សម្រប​សម្រួល ពហុស្ដេក និង​ការដាក់​ផែនការ​នៅ​កម្រិត​ស្ដេក ។ អ្នកគ្រប់គ្រង​ផែនការ​សហការគ្នា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​មាន និង​ផ្ដល់​អនុសាសន៍​ចុងក្រោយ ។

កំណត់​ចំណាំ ៖ ពាក្យ គណៈប្រធាន​ស្ដេក ក៏​សំដៅ​ទៅលើ​គណៈប្រធាន​មណ្ឌល​ផងដែរ ។