គណៈ​ប៊ីស្សព
គោលការណ៍ និង​សេចក្តីណែនាំ​អំពី​ការផ្តល់​សាលាប្រជុំ


គោលការណ៍ និង​សេចក្តីណែនាំ​អំពី​ការផ្តល់​សាលាប្រជុំ

« សាសនាចក្រ​ផ្ដល់​សាលាប្រជុំ​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ដែល​ចូល​មក​អាច ៖

សាលាប្រជុំ​អាច​មាន​ទម្រង់​ខុសៗ​គ្នា​អាស្រ័យ​លើ​ស្ថានភាព និង​តម្រូវការ​ក្នុង​មូលដ្ឋាន » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៥.១ ) ។ គោលការណ៍ និង​សេចក្តីណែនាំ​ខាងក្រោម​នេះ​នឹង​ជួយ​ថ្នាក់ដឹកនាំ​តំបន់ និង​ស្តេក​ឲ្យ​សម្រេច​បាន​គោលបំណង​នេះ ស្រប​ទៅតាម​សេចក្តី​ត្រូវការ​របស់​សមាជិក​នៅក្នុង​តំបន់​របស់​ពួកលោក ។

កំណត់​ចំណាំ ៖ នៅក្នុង​ផ្នែក​នេះ ពាក្យ គណៈប្រធាន​ស្ដេក ក៏​សំដៅ​ទៅលើ​គណៈប្រធាន​មណ្ឌល​ផងដែរ ។

គោលការណ៍

ភាពដូចគ្នា និង​ការកែ​សម្រួល

សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​រស់នៅ​ក្នុង​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ខុសៗគ្នា ។ វួដ និង​សាខា​ទាំងឡាយ​ក៏​មាន​ទំហំខុសៗ​គ្នា ហើយ​ធនធាន​នៃ​ការដឹកនាំ​ក៏​ខុសៗ​គ្នា​ដែរ ។ លក្ខខណ្ឌ​ទាំងនេះ និង​លក្ខខណ្ឌ​ផ្សេងទៀត​អាច​តម្រូវ​ឲ្យមាន​ការកែ​សម្រួល​តាម​មូលដ្ឋាន នៅពេល​ផ្ដល់​សាលាប្រជុំ​ដែល​សមរម្យ​នានា ។

សាលាប្រជុំ​ទាំង​អស់​គួរតែ​មាន​លក្ខណៈពិសេស​ចាំបាច់​ដែល​គាំទ្រ​ដល់​បទពិសោធន៍​ថ្វាយ​បង្គំ និង​កម្មវិធី​ទាំងឡាយ​នៃ​សាសនាចក្រ ។ លក្ខណៈ​ពិសេស​ទាំងនេះ​រួមមាន​ទីកន្លែង​សម្រាប់​ការជួបជុំ​គ្នា​ទូទៅ ការបង្រៀន និង​កម្មវិធី​ទាំងឡាយ ។ លក្ខណៈ​ពិសេស​ចាំបាច់​ឯ​ទៀត​អាច​ត្រូវបាន​ដាក់​បញ្ចូល​ស្រប​តាម​ការអនុម័ត​របស់​គណៈប្រធាន​តំបន់ ។ ថ្នាក់ដឹកនាំ​តំបន់​ប្រើ​សុភវិនិច្ឆ័យ​ដ៏ឈ្លាសវៃ ខណៈពេល​ការកែ​សម្រួល​ប្លង់​រចនា​សាលា​ប្រជុំ​ដែល​បាន​អនុម័ត​ឲ្យ​ស្របតាម​សេចក្តី​ត្រូវការ និង​ស្ថានភាព​ក្នុង​មូលដ្ឋាន ។

អគារ​ប្រជុំ​ក៏​អាច​ជា​ផ្ទះ​របស់​សមាជិក សាលា​រៀន​តាមមូលដ្ឋាន ឬមជ្ឈមណ្ឌល​សហគមន៍ អគារជួល អគារ​ដែល​បានសង់ ឬ​បាន​ជាវ​ដោយ​សាសនាចក្រ ឬ​ជម្រើសទាំង​ឡាយ​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន ។ ទីកន្លែង​នីមួយៗ​ទាំងនេះ​គឺ​អាច​ពិចារណា​ថា​ជា​ដំណោះស្រាយ​រយៈពេល​វែង​ដ៏​សមរម្យ ។ ការប្រើ​បច្ចេកវិទ្យា ដូចជា​បរិក្ខារ​សោតទស្សន៍ អាច​ចាត់ចែង​នូវ​ការកែ​សម្រួល​បែបនោះ​បាន ។

ការផ្ដល់​ទីកន្លែង

នៅពេល​ណា​ដែល​អាច​ធ្វើ​បាន ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​តំបន់ និង​មូលដ្ឋាន​ត្រូវ​ខិតខំ​ព្យាយាម​ប្រើប្រាស់​សាលាប្រជុំ​ឲ្យ​អស់​ពីលទ្ធភាព និង​ដោយ​ប្រុងប្រយ័ត្ន មុនពេល​ស្នើសុំ​អគារ​ប្រើប្រាស់​បន្ថែម ។ ទីកន្លែង​នៃ​សាលាប្រជុំ​អាច​ត្រូវបាន​ផ្តល់ឲ្យ នៅ​ពេល​ដែល​ចំនួន​នៃ​អ្នកចូលរួម​មាន​ការកើនឡើង ហួស​ពី​លទ្ធភាព​ដែល​អគារ​បច្ចុប្បន្ន​អាច​ផ្ទុក​បាន ។

ការមាន​លទ្ធភាព

ថ្នាក់ដឹកនាំ​តំបន់ និង​មូលដ្ឋាន​ស្វែងរក​ដំណោះស្រាយ​នានា​ដែល​សមស្រប​ផ្នែក​សេដ្ឋកិច្ច មាន​រយៈពេល​វែង និង​មាន​ចីរភាព​ចំពោះ​តម្រូវការ​សាលាប្រជុំ ។ អគារ​ថ្មី​គួរ​តែ​បង្ហាញ​នូវ​រូបភាព​នៃ​គារវភាព និង​សេចក្តីថ្លៃថ្នូរ រម្យទម ហើយ​អាច​ប្រៀបផ្ទឹម​បាន​ជាមួយ​ការរចនា និង​រូបរាង​នៃ​អគារ​ដែល​នៅជុំវិញ​នោះ ។ វា​ក៏គួរ​ប្រើប្រាស់​បរិក្ខារ និង​ឧបករណ៍​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដំឡើង​គ្រឿង​សង្ហារិម​តាម​ដែល​សមរម្យ​ផងដែរ ។ ដំណើរការ​នៃ​ការផ្តល់ និង​ការប្រើប្រាស់​ទីកន្លែង​នៃ​សាលា​ប្រជុំ​គួរ​តែ​ជួយ​ពង្រឹង​ដល់​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ​នៅក្នុង​តំបន់ ។

សេចក្តីណែនាំ​ទាំង​ឡាយ

ការប្រើ​ប្រាស់ និង​ចម្ងាយ

មុន​នឹង​ផ្តល់​សាលាប្រជុំ​បន្ថែម​ទៀត នោះ​ថ្នាក់​ដឹកនាំ​ត្រូវ​ប្រាកដ​ថា សាលាប្រជុំ​ដែល​កំពុង​ប្រើប្រាស់​ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​សមរម្យ គឺត្រូវ​បាន​ប្រើប្រាស់​តាម​លទ្ធភាព​របស់​វា ។ សាលាប្រជុំ​ទាំងឡាយ​គឺជា​ចំណែក​នៃ​ឃ្លាំង​របស់​ព្រះអម្ចាស់ ហើយ​គួរ​តែ​បាន​ប្រើប្រាស់​តាម​ឯករាជ្យភាព​នៃ​ព្រំដែន​របស់​ស្តេក ។ បុគ្គលិក​គ្រប់គ្រង​អគារ​ក្នុង​តំបន់​អាច​ជួយ​ថ្នាក់​ដឹកនាំ​ស្វែងរក​សាលាប្រជុំ​បាន ។

តំបន់​នីមួយៗ​កំណត់​ពេលវេលា​ធ្វើ​ដំណើរ​ទៅកាន់​សាលា​ប្រជុំ ដែល​មាន​រយៈពេល​សមរម្យ​សម្រាប់​សមាជិក ជាទូទៅ​ការ​ធ្វើ​ដំណើរ​មិន​ត្រូវលើស​ពី ៣០ ទៅ ៤៥ នាទី​នោះទេ សម្រាប់​សមាជិក​ភាគ​ច្រើន នៅក្នុង​អង្គភាព​មួយ ។ គណៈប្រធាន​តំបន់​អាច​កែសម្រួល​តម្រូវការ​ទៅតាម​រយៈពេល​ធ្វើ​ដំណើរ សម្រាប់​តំបន់​របស់​ខ្លួន ស្រប​តាម​កាលៈទេសៈ និង​ថ្លៃធ្វើ​ដំណើរ​តាម​មូលដ្ឋាន ។

ចំនួន​អ្នក​ចូលរួម

តំបន់​នីមួយ​ៗ​កំណត់​ទំហំ និង​ប្រភេទ​សាលា​ប្រជុំ ដើម្បី​ផ្តល់ឲ្យ​ស្របទៅ​តាម​ចំនួននៃ​សមាជិក​ដែល​ចូលរួម និង​ជម្រើស​សាលាប្រជុំ​ដែលមាន ។ ថ្នាក់ដឹកនាំ​តំបន់ និង​មូលដ្ឋាន​ពិចារណា​អំពី​ការសាងសង់​បាន តែ​បន្ទាប់​ពី​មាន​ការកំណត់​ថា វាជា​ដំណោះស្រាយ​រយៈពេល​វែង​ដ៏សមរម្យ និង​មាន​ចីរភាព​ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ។

ភាពស្មោះត្រង់​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

មុន​នឹង​អាច​សាងសង់ ឬ​ជាវ​សាលា​ប្រជុំ​មួយ​បាន នោះ​ចំនួន​ភាគរយ​នៃ​សមាជិក​ពេញវ័យ​សកម្ម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​នៅក្នុង​អង្គភាព ត្រូវតែ​មានចំនួន​ស្មើនឹង ឬ​លើស ៨០ ភាគរយ​នៃ​ភាគរយ​មធ្យមភាគ​នៃ​សមាជិក​ពេញវ័យ​សកម្ម​បង់​ដង្វាយ​មួយ​ភាគ​ក្នុងដប់​ពេញលេញ​នៅ​ក្នុង​តំបន់ ( ឬ​នៅក្នុង​ប្រទេស ពេល​ដែល​តំបន់​នោះ​មាន​ច្រើនជាង​មួយ​ប្រទេស ) នៅ​ឆ្នាំ​មុន ។ គណៈប្រធាន​តំបន់​ក៏​អាច​អនុវត្ត​តម្រូវការ​នៃ​ការ​បង់​ដង្វាយ​មួយភាគ​ក្នុងដប់​ពេញលេញ និង​ភាពស្មោះត្រង់​នេះ​ចំពោះ​ការជ្រើសរើស​អគារ​ជួល ឬ​សាលាប្រជុំ​ផងដែរ ។

ការដាក់​ផែនការមេ​សម្រាប់​សាលា​ប្រជុំ

ដើម្បី​ពង្រឹង​ដល់​សាសនាចក្រ តំបន់​ទាំងឡាយ​ត្រូវ​រៀបចំ​ផែនការ​មេ​សម្រាប់​រយៈពេល​វែង​ពីមុន​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​បន្ថែម ឬ​រៀបចំ​សាលាប្រជុំ​ថ្មី ។ ពួកគាត់​ដាក់​ពាក្យស្នើ​ផែនការ​ទាំងនេះ ស្របតាម​កាលវិភាគ​ដែលបាន​រៀបទុក ។ កត្តា​សំខាន់​នៅក្នុង​ផែនការ​ទាំង​នេះ រួមមាន​ការប្រើប្រាស់​កន្លែង​ក្នុង​អគារ​ដែលមាន​រួចហើយ ការប៉ាន់ស្មាន​ពីកំណើន​សមាជិក យុទ្ធសាស្រ្ត​ផ្លាស់ប្តូរ​អគារ ការផ្លាស់ប្តូរ​ព្រំដែន​អង្គភាព និង​តម្លៃ​សមរម្យ ។ តម្រូវការ និង​ផែនការ​របស់​សាលាប្រជុំ គឺ​នឹង​ត្រូវ​បាន​លើក​យក​មក​ពិចារណា​ក្នុង​កម្រិត​របស់​តំបន់ និង​ក្រុមប្រឹក្សា​សម្របសម្រួល ។

ការពិចារណា​ផ្សេង​ទៀត

ការិយាល័យ និង​ការប្រជុំ​ស្តេក

ជាទូទៅ តំបន់​ផ្ដល់​ការិយាល័យ​ស្តេក នៅពេល​ស្តេក​កំពុង​តែ​គ្រោង​បង្កើត ហើយ​ប្រសិនបើ​វា​មិន​អាច​ប្រើប្រាស់​អគារ​ចាស់​បាន​ទេ​នោះ ។ តាម​ដែល​លទ្ធភាព​អាច​ធ្វើបាន នោះ​សន្និសីទ​ស្តេក សកម្មភាព​ទាំងឡាយ និង​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក​គឺត្រូវ​ធ្វើ​ឡើង​នៅក្នុង​អគារ​ដែល​មាន​ស្រាប់ ឬ​ទីកន្លែង​ជួល ។ បច្ចេកវិទ្យា​សោតទស្សន៍​អាច​ប្រើប្រាស់​សម្រាប់​ការប្រជុំ​ស្តេក​នានា ដើម្បី​ផ្ដល់​លទ្ធភាព​បន្ថែម​ពី​លើ​លទ្ធភាព​អគារ​ដែល​មាន​ស្រាប់ ឬ​ទីកន្លែង​ជួល​ដែល​អាច​ផ្តល់​ឲ្យនោះ ។

ផែនការ​អគារ​សាលាប្រជុំ​ប្រចាំឆ្នាំ

កន្លែង​សាលាប្រជុំ​គឺ​ទទួល​បាន​មូលនិធិ​តាមរយៈ​ផែនការ​អគារ​សាលាប្រជុំ​ប្រចាំ​ឆ្នាំ ។ គណៈប្រធាន​តំបន់​បញ្ជូន​ផែនការ​ប្រចាំឆ្នាំ​របស់​ខ្លួន ទៅកាន់​គណៈកម្មការ​គ្រប់គ្រង​ថវិកា និង​ការបម្រុង​ទុក តាមរយៈ​គណៈប៊ីស្សព​ជាអធិបតី ។

ការិយាល័យ​បន្ថែម​សម្រាប់​ប៊ីស្សព និង​ស្មៀន

សេចក្ដី​ណែនាំ​ខាងក្រោម​នេះ​ផ្ដល់​ព័ត៌មាន​ដល់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន នៅពេល​ពិចារណា​អំពី​ការិយាល័យ​បន្ថែម​សម្រាប់​ប៊ីស្សព និង​ស្មៀន​នៅក្នុង​សាលាប្រជុំ​ដែល​មាន​ស្រាប់ ។

សេចក្តី​ណែនាំ ៖

  • បុគ្គលិក​ផ្នែក​គ្រប់គ្រង​អគារ​អាច​ជួយ​ធ្វើ​ការសិក្សា​លើ​ការប្រើប្រាស់​ដើម្បី​យល់ពី​ចំណុះ​ប្រើប្រាស់ និង​ចំណុះ​ផ្សេងទៀត​នៃ​ទីធ្លា​អគារ​នៅក្នុង​សាលាប្រជុំ​ដែល​មាន​ស្រាប់​ឲ្យបាន​កាន់តែ​ប្រសើរ ។

  • មុនពេល​ផ្ដល់​កន្លែង​បន្ថែម​ទៀត​សម្រាប់​ធ្វើ​ការិយាល័យ នោះ​ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដថា បាន​ពិចារណា​ពី​ការប្ដូរ​មុខងារ​ថ្នាក់រៀន​ដែល​មាន​ទាំងអស់ និង​កន្លែង​ផ្សេង​ទៀត​ទៅជា​ការិយាល័យ​រួចហើយ ។

  • សូម​ពិចារណា​ប្រើ​ការិយាល័យ​ស្មៀន​ចូល​គ្នា ( ឧទាហរណ៍ អង្គភាព​ពីរ​ប្រើ​ការិយាល័យ​តែមួយ ) ។

  • សំឡេង​បិទ​ជិត ( ពិដាន ជញ្ជាំង និង​ទ្វារ ) គួរតែ​ផ្ដល់​តាម​តម្រូវការ​ដើម្បី​ការពារ​ដល់​ភាពសម្ងាត់ ។ ការណ៍​នេះ​អាច​ធ្វើទៅបាន​ដោយ​មាន​ការដាក់​បន្ទះ​អ៊ីសូឡង់ ឬ​ប្រព័ន្ធ​បិទ​ខ្ទប់​សំឡេង ។

សម្រាប់​ទីតាំង​នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា សមាជិក​បុគ្គលិក​ផ្នែក​គ្រប់គ្រង​អគារ​សាលាប្រជុំ និង​បុគ្គលិក​ប្រចាំ​តំបន់​បាន​ស្វែងរក​សេណារីយ៉ូ​ការិយាល័យ និង​ការប៉ាន់ស្មាន​ពី​តម្លៃ​ចំនួន​បីបួន​សម្រាប់​អគារ​តាម​ផែនការ​បទដ្ឋាន​នាពេល​បច្ចុប្បន្ន និង​អតីតកាល ។