ថ្នាក់​សិក្ខាសាលា
កិច្ចការ ៤–៥


កិច្ចការ ៤–៥

ការស្តាប់​បង្គាប់​ព្រះ​​ជាង​ស្តាប់បង្គាប់មនុស្ស

សង្ឃ​ម្នាក់​កំពុង​ចោទសួរ​ពេត្រុស ។

ពេត្រុស និង​យ៉ូហាន​ត្រូវ​បានគេ​ចាប់​ខ្លួន ហើយ​ត្រូវ​ជាប់​ឃុំឃាំង​ដោយ​ព្រោះ​ការប្រោស​ឲ្យ​ជា និង​ការធ្វើ​ទីបន្ទាល់​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រោយ​មក​គេ​បាន​ដោះលែង​ពួកលោក ហើយ​បាន​ណែនាំ​កុំឲ្យ​និយាយ ឬ​បង្រៀន​ក្នុង​ព្រះនាម​ទ្រង់​ទៀត ។ ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​បាន​បន្ត​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកលោក​ត្រូវ​បានគេ​ចាប់​ដាក់​គុក​ម្តង​ទៀត ។ ទេវតា​មួយ​អង្គ​បាន​រំដោះ​ពួកលោក​ពី​គុក ហើយ​ប្រាប់​ពួក​លោក​ឲ្យ​ត្រឡប់​មក​វិញ ហើយ​បន្ត​ការ​បង្រៀន​អំពី​ព្រះ​គ្រីស្ទ ដូច​ដែល​ពួកលោក​ធ្លាប់​បាន​ធ្វើ ។ មេ​ដឹក​នាំ​សាសន៍​យូដា​បាន​ចាប់​ពួក​លោក​ម្ដង​ទៀត ហើយ​វាយ​ដំ​ពួកលោក ។ មេដឹកនាំ​ទាំងនោះ​បាន​បញ្ជា​ពួកគេ​ឲ្យ​ឈប់​ផ្សព្វផ្សាយ​អំពី​ព្រះគ្រីស្ទ ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​បាន​ឆ្លើយ​ថា ពួកគេ​គួរតែ​ស្តាប់​បង្គាប់​ព្រះ ជាជាង​ស្តាប់​បង្គាប់​មនុស្ស ។ ពេត្រុស និងយ៉ូហាន​បាន​អរ​សប្បាយ ដែល​ពួកលោក​អាច​រង​ការ​បៀតបៀន​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បង្កើន​បំណង​ប្រាថ្នា​ក្នុង​ការស្តាប់​បង្គាប់​ព្រះ​ជាជាង​អ្នក​ផ្សេងទៀត ។

ឈរ​ការពារ​អ្វី​ដែល​ត្រឹមត្រូវ

  • តើ​មាន​ស្ថានភាព​អ្វី​ខ្លះ ដែល​វា​អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក ឬ​អ្នក​ដទៃ​ទៀត​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​ដោយ​សារ​តែ​សម្ពាធ​ពី​អ្នក​ដទៃ​នោះ ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទាំង​នេះ​ពិបាក ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បានថ្លែង ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន ឆ្នាំ ២០០៨ ។

ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង យើង​ជៀស​មិន​ផុត​ពីការ​ជួប​នឹង​ឧបសគ្គ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​ទេ ។ ពេល​ខ្លះ​យើង​ឃើញ​ថា​ខ្លួនឯង​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន ប៉ុន្តែ​ត្រូវឈរ​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច ឬ​ឈរ​ម្នាក់​ឯង​ដោយ​បារម្ភ​ពី​អ្វី​ដែល​អាច​ទទួល​យក​បាន និង​អ្វី​ដែល​មិន​អាច​ទទួល​បាន ។ តើ​យើង​មាន​ក្រមសីលធម៌​គ្រប់គ្រាន់​ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង ទោះជា​យើង​ត្រូវ​ឈរ​តែ​ឯង​ពេល​ធ្វើ​ដូច្នោះ​ដែរ​ឬ​ទេ ?

( ថូម៉ាស អេស ម៉នសុន « Dare to Stand Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦០ )

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​នឹង​វាយតម្លៃ​ពី​ឆន្ទៈ​របស់​អ្នក​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ ជាជាង​ចុះចាញ់​នឹង​សម្ពាធ​ពី​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​នា​ពេល​អនាគត ដែល​អ្នក​ត្រូវ​ជ្រើសរើស​ស្តាប់​បង្គាប់​ព្រះ ជាជាង​ស្តាប់បង្គាប់អ្នក​ដទៃ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​សេចក្តីពិត និង​គំរូ​ដែល​អាច​ជួយ​អ្នកឲ្យ​មាន​អារម្មណ៍​ចង់​ស្តាប់​បង្គាប់​ព្រះ​ខ្លាំង​ជាង​មនុស្ស​ដទៃ ។

ពេត្រុស និង​យ៉ូហាន​ត្រូវបាន​គេ​ចាប់​ខ្លួន ដោយ​ព្រោះ​ការបង្រៀន និង​ការព្យាបាល​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ពេត្រុស និង​យ៉ូហាន​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ពួកលោក​ត្រូវ​ជ្រើសរើស​រវាង​ការ​ស្តាប់​បង្គាប់​ព្រះ ឬ​ចុះចាញ់​តាម​សម្ពាធ​ពី​អ្នក​ដទៃ ។ បន្ទាប់​ពី​ព្យាបាល​បុរស​ខ្វិន​ម្នាក់​នៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ពេត្រុស និង​យ៉ូហាន​ត្រូវ​បានគេចាប់​ខ្លួន យក​ទៅ​ដាក់​គុក និង​សួរ​ចម្លើយ​ដោយមេដឹកនាំ​សាសន៍​យូដា ( សូមមើល កិច្ចការ ៣:១–១១; ៤:១–៧ ) ។

សូម​អាន កិច្ចការ ៤:៨–២១ ដោយ​រក​មើល​ពី​របៀប​ដែល​ពេត្រុស និង​យ៉ូហាន​បាន​ឆ្លើយតប​ក្នុង​ស្ថានភាព​នេះ ។ សូម​ពិចារណា​ពី​ការ​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់ ឬ​ដែល​បំផុសគំនិត​អ្នក​ឲ្យ​ជ្រើសរើស​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​រឿង​ទាំងអស់​ផ្សេងទៀត ។ អ្នក​អាច​មើល​វីដេអូ « Peter and John Are Judged » ( ២:៥១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgខណៈ​ដែល​អ្នក​អាន​តាម​នៅលើ​ព្រះគម្ពីរ​របស់​អ្នក ។

2:51

Peter and John Are Judged

Peter and John preach in the name of Jesus Christ and are brought before the leaders of the Jews for questioning. Acts 4:5–21

  • តើពាក្យ ឬ​ឃ្លា​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ពី​ខគម្ពីរ​ទាំងនេះ ? ហេតុអ្វី​ទៅ ?

សូម​អាន កិច្ចការ ៥:១២–៣២ ហើយ​បន្ត​ការសិក្សា​របស់​អ្នក​អំពី​ដំណើររឿង​នេះ ។ អ្នក​ប្រហែល​ជាគួរ​តែពិចារណា​គូស​សម្គាល់​គោលលទ្ធិ គោលការណ៍ ឬ​ឃ្លា​ណា​ដែល​មាន​អារម្មណ៍​ថា​សំខាន់​ចំពោះ​អ្នក ។ ឬ​អ្នក​អាច​មើល « Peter and John Continue Preaching the Gospel » រហូត​ដល់នាទីទី ​៣:៥១ ។

5:38

Peter and John Continue Preaching the Gospel

Peter and John continue preaching and healing in the name of Jesus Christ, despite the attempts of the authorities to stop them. Acts 5:12–42

  • តើអ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

  • តើ​សេចក្តីពិត​អ្វី​ដែល​អ្នក​រៀន​ចេញ​ពី​ដំណើររឿង​នេះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះគឺថា ប្រសិនបើ​យើង​ជ្រើសរើស​ស្តាប់​តាម​បង្គាប់​ព្រះ ជាជាង​កោតខ្លាច​អ្នក​ដទៃ នោះ​ទ្រង់​នឹង​គង់នៅ​ជាមួយយើង ។

សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ដើម​មេរៀន ដែល​វា​អាច​នឹង​ពិបាក​ក្នុង​ការស្តាប់​បង្គាប់​ព្រះ ដោយសារ​តែ​មាន​សម្ពាធ​ពី​អ្នក​ដទៃ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​អាច​ទទួល​បាន​ដោយសារ​ការ​ស្តាប់​តាម​បង្គាប់​ព្រះ ជាជាង​ការ​កោតខ្លាច​អ្នក​ដទៃ ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី​ព្រះ​ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ឲ្យ​ដើរ​តាម​ទ្រង់—សូម្បី​តែ​នៅ​ពេល​អ្នក​ត្រូវ​បាន​អ្នក​ដទៃដាក់​សម្ពាធ​ក្តី ?

  • តើ​នៅពេល​ណា​ដែលអ្នក ឬ​អ្នក​ដទៃ​បាន​មើល​ឃើញ​ពី​ភាព​ឆ្លាតវៃ​ក្នុង​ការស្តាប់​បង្គាប់​ព្រះ ថាជា​ការប្រសើរ​ជាង​ការកោត​ខ្លាច​អ្នកដទៃ ? ( អ្នក​ក៏​អាច​មើលឃើញ​គំរូ​ជាច្រើន​មក​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ) ។

គំរូ​សម័យ​ទំនើប

អែលឌើរ ធារីឃេ មូតូមបូ នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ​គំរូ​អំពី​គ្រួសារ​មួយ​ដែល​បាន​ជ្រើសរើស​គោរពតាម​ព្រះ​ជាជាង​គោរព​តាម​មនុស្ស ។ ដើម្បី​ស្តាប់​ដំណើរ​រឿងនេះ សូម​មើល « Ye Shall Be Free » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org​ចាប់ពី​នាទី​ទី ៦:៤៣ ដល់​នាទី​ទី ៨:៥១ ។

9:53

Ye Shall Be Free

Elder Mutombo teaches that Jesus Christ is the Light of the World and that He can guide us in dark and troubling times.

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​បំផុត​អំពី​របៀប​ដែល​គ្រួសារ​នេះ​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​របស់​ពួកគេ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា សេចក្តី​ជំនឿ​របស់​គ្រួសារ​នេះទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់យ៉ាង​ខ្លាំង​នៅក្នុង​ស្ថានភាព​នេះ ?

ពេត្រុស​ និង​យ៉ូហាន​ត្រូវ​បាន​គេ​ដោះ​លែង

មេ​ដឹកនាំ​សាសន៍​យូដា​បានពិភាក្សា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​ពេត្រុស និង​យ៉ូហាន ។ មេ​ដឹកនាំ​សាសន៍​យូដា​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​ឈ្មោះ​កាម៉ាលាស បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អនុញ្ញាត​ឲ្យ​ដោះលែង​ពេត្រុស និង​យ៉ូហាន​ទៅ ពី​ព្រោះ​គាត់​បានទទួល​ស្គាល់​ថា ប្រសិន​បើ​ពេត្រុស និង​យ៉ូហាន​ពិតជា​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះមែន​នោះ​មេ​ដឹកនាំ​សាសន៍​យូដា​នឹង​មិន​អាច​បញ្ឈប់កិច្ចការ​នេះបាន​ទេ ( សូមមើល កិច្ចការ ៥:២៩–៣៩ ) ។

សូមអាន កិច្ចការ ៥:៤០–៤២ ហើយ​សូម​ពិចារណា​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ពេត្រុស និង​យ៉ូហាន បន្ទាប់​ពី​បាន​ដក​ពិសោធន៍​នូវអ្វី​ដែល​ពួកគេ​បាន​ធ្វើ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅថ្ងៃនេះ ដែល​បំផុសគំនិត​អ្នក​ឲ្យ​ស្ដាប់បង្គាប់​ព្រះវរបិតាសួគ៌ ជាជាង​មនុស្ស ?

ជម្រើស ៖ ចង់​រៀន​បន្ថែម​ទៀត​ទេ ?

ចុះ​បើ​ខ្ញុំ​មិន​ចុះ​សម្រុង​នឹងគេ ដោយ​សារ​ខ្ញុំ​ជ្រើសរើស​ស្តាប់​បង្គាប់​ព្រះវរបិតាសួគ៌​វិញ​នោះ ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម

ពេលខ្លះ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ​ និង​មាន​ការយល់ច្រឡំ—​ខ្ញុំធ្លាប់​—​ដោយសារតែ​អ្នក​មិន​ចុះ​សម្រុង​នឹង​ពួកគេ ។ សូម​មានអំណរ​ដែល​ជីវិត​ដ៏សុចរិត​របស់​អ្នក​មិន​ចុះសម្រុង​នឹង​កន្លែង​ដែល​មិនស័ក្តិសម​នឹងអ្នក ។ នេះគឺជាពេលវេលា​បណ្តោះ​អាសន្នមួយ​នៃ​ការសាកល្បង និង​ការ​រីកចម្រើន​ផ្ទាល់ខ្លួន ។ វា​នឹង​ត្រូវ​បាន​ជំនួស​ដោយ​មិត្ត​ភក្តិ​ពិត និង​សុភមង្គល​ទាន់​ពេលវេលា និង​កាន់​តែ​ប្រសើរ​ជាង​មុន ។

( រីឆាដ ជី ស្កត « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៨ )

តើ​ខ្ញុំ​គួរតែ​ការពារ​ជំនឿ​របស់ខ្ញុំ​បែបណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ចូរ​រឹងមាំ ។ ចូរ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ទោះ​ជា​មនុស្ស​ដទៃ​នៅ​ជុំវិញ​ខ្លួន​អ្នក​ពុំ​រស់នៅ​តាម​ទាល់តែ​សោះក៏​ដោយ ។ ចូរ​ការ​ពារ​ជំនឿ​ទាំងឡាយ​របស់​អ្នក​ដោយគួរសម និង​ក្ដីមេត្តាករុណា ប៉ុន្តែ​ចូរ​ការពារ​ជំនឿ​ទាំងនោះ ។

( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩ )

តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ថា ទ្រង់​បាន​ស្ដាប់​បង្គាប់​ព្រះវរបិតាសួគ៌​ជាជាងស្តាប់បង្គាប់​មនុស្ស​យ៉ាង​ដូចម្ដេច ?

វីដេអូ​ព្រះគម្ពីរ​ប៊ីប​ខាងក្រោម​នេះ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​បម្រើ​ព្រះ ជាជាង​ធ្វើ​តាម​គំនិត​របស់​មនុស្ស ។

សូម​មើល « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ ) ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះចេស្ដា និង​ព្រះទ័យ​របស់​ទ្រង់​ក្នុង​ការ​អត់ទោស​ឲ្យ​អំពើ​បាប ពេល​អ្នក​ដទៃ​ចោទ​សួរ​អំពី​វា ។

2:57

ព្រះយេស៊ូវអត់ទោសបាប និង ព្យាបាលបុរសម្នាក់ដែលពិការអវៈយវៈ​

ព្រះ​យេស៊ូវ​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ ទាំង​អភ័យ​ទោស​​ដល់​បាប និង​ព្យាបាល​ជំងឺ​ខាងសាច់ឈាម ។ ម៉ាកុស ២:១-១២

សូម​មើល « Jesus Heals A Lame Man on the Sabbath » ( ២:២៣ ) ដើម្បីមើល​ពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានព្យាបាល​បុរសម្នាក់ សូម្បីតែ​ពេល​ដែល​មេ​ដឹកនាំ​សាសន៍​យូដា​បាន​គិត​ថា វា​ជា​ការប្រព្រឹត្ត​មិន​សមរម្យ​សម្រាប់​ថ្ងៃឈប់​សម្រាក​ក្តី ។

2:24

ព្រះយេស៊ូវប្រោសមនុស្សពិការម្នាក់នៅថ្ងៃឈប់សម្រាក

ព្រះ​យេស៊ូវ​ធ្វើ​អព្ភូតហេតុ​ដោយការ​ប្រោស​មនុស្ស​ពិការ​នៅ​ថ្ងៃ​បរិសុទ្ធ ។ យ៉ូហាន ៥:២​-​១២

សូមមើល « Go and Sin No More » ( ៣:២១ ) ដើម្បី​មើល​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មិន​បាន​ថ្កោលទោស​អ្នក​ដទៃ សូម្បី​តែ​ពេល​ដែល​គេ​បាន​ដាក់​សម្ពាធ​លើ​ទ្រង់​ឲ្យ​ធ្វើ​ដូច្នោះ​ក៏​ដោយ ។

3:21

Go and Sin No More

Jesus teaches about compassion when confronted with a woman accused of adultery.