ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១២
រក និងគូសចំណាំ ៖ កូរិនថូស ទី១ ៦:១៩–២០ ដល់ វិវរណៈ ២០:១២
គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរក និងគូសចំណាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីរក និងគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលមាននៅពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។
សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមស្រមៃថាមិត្តរបស់អ្នកបានឃើញអ្នកកំពុងសិក្សា និងគូសចំណាំក្នុងបទគម្ពីររបស់អ្នក ។ បន្ទាប់ពីបានឃើញទំព័រមួយដែលមានការគូសចំណាំជាច្រើននៅលើវា គាត់បានសួរអ្នកពីមូលហេតុដែលអ្នកគូសចំណាំនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកនឹងឆ្លើយចំពោះមិត្តរបស់អ្នកយ៉ាងដូចម្តេច ?
ការគូសចំណាំ ឬគូសបន្ទាត់ពីក្រោមបទគម្ពីរគឺជាវិធីដ៏សំខាន់មួយដែលមានប្រសិទ្ធភាពក្នុងការបែងចែកបទគម្ពីរមួយចំនួនពីគ្នា ហើយវាអាចឲ្យអ្នកកាន់តែងាយរកវគ្គបទគម្ពីរទាំងនោះនៅពេលអនាគតផងដែរ ។ នៅក្នុងមេរៀននេះអ្នកនឹងមានឱកាសរក និងគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ដែលមាននៅពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។ ដើម្បីជួយអ្នកឲ្យធ្វើបែបនេះ សូមពិចារណាចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងដំណើររស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
សូមរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ នេះ និងឃ្លាវគ្គបទគម្ពីរគន្លឹះឡើងវិញ ហើយពិចារណាគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
១. សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងបីនេះដែលអ្នកមានអារម្មណ៍ថាអាចជួយអ្នកឲ្យចូលកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអានវគ្គបទគម្ពីរនេះ ហើយពន្យល់ពីចំណុចខាងក្រោម ៖
-
អ្វីដែលវគ្គបទគម្ពីរបង្រៀនអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។
-
សេចក្តីពិតមកពីវគ្គបទគម្ពីរដែលអ្នកមានអារម្មណ៍ថាសំខាន់សម្រាប់អ្នកដែលត្រូវចេះ និងមូលហេតុ ។
ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ សូមចាប់ផ្តើមទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះមួយចំនួនពីតារាង ។ សូមគិតពីវិធីដែលការចេះចាំខគម្ពីរទាំងនេះអាចប្រទានពរដល់ជីវិតរបស់អ្នក និងជីវិតរបស់មនុស្សដែលអ្នកស្គាល់យ៉ាងណាខ្លះ ។