កិច្ចការ ១
សេចក្ដីណែនាំអំពីគម្ពីរកិច្ចការ
អស់រយៈពេល ៤០ ថ្ងៃ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានធ្វើការងារបម្រើដល់ពួកសិស្សរបស់ទ្រង់ ។ ក្នុងអំឡុងពេលនេះ ទ្រង់បានរៀបចំពួកសាវករបស់ទ្រង់ ដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់វិញ ។ ដូចជាទ្រង់បានធ្វើពីបុរាណដែរ ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវកដែលទ្រង់បានជ្រើសរើសនាសព្វថ្ងៃនេះ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថាវាសំខាន់ប៉ុនណាដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវក និងពួកព្យាការី ។
ការយាងឡើងទៅកាន់ស្ថានសួគ៌វិញរបស់ព្រះគ្រីស្ទ
សូមស្រមៃថាមិត្តរបស់អ្នក ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សួរអ្នកថា « តើអ្នកណាបានចាប់ផ្ដើមព្រះវិហារដែលអ្នកចូលរួម ហើយអ្នកណាដឹកនាំសាសនាចក្រនៅសព្វថ្ងៃនេះ ? »
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ? ហេតុអ្វីទៅ ?
គម្ពីរកិច្ចការពិពណ៌នាអំពីបទពិសោធន៍របស់សាវកទាំងឡាយ បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌វិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាច្បាស់ជាកិច្ចការដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រក្នុងការជំរុញសាសនាចក្ររបស់ព្រះអង្គសង្គ្រោះឲ្យរីកចម្រើនទៅមុខ នៅពេលដែលទ្រង់លែងគង់នៅដោយផ្ទាល់ជាមួយពួកគេទៀតហើយនោះ ។ ប៉ុន្តែសាវកទាំងឡាយមិនមែនខិតខំតែម្នាក់ឯងនោះទេ ។ បទពិសោធន៍របស់សាវកទាំងឡាយដែលបានកត់ត្រានៅក្នុងគម្ពីរកិច្ចការបង្ហាញពីសេចក្ដីពិតថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវក និងព្យាការីទាំងឡាយរបស់ទ្រង់ ។
សូមពិចារណាពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដែលដឹកនាំសាសនាចក្ររបស់ទ្រង់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយដូចខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់ ?
-
តើអ្នករំពឹងថានឹងឃើញអ្វីខ្លះក្នុងព្រះវិហារដែលដឹកនាំដោយព្រះយេស៊ូវគ្រីស្ទ ?
-
ដោយប្រើរង្វាស់ខាងក្រោមនេះ សូមកំណត់ថាតើអ្នកយល់ស្របនឹងសេចក្តីថ្លែងការណ៍នេះកម្រិតណា ៖ « ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃនេះ តាមរយៈពួកសាវក និងព្យាការី » ។ សូមពន្យល់ពីចម្លើយរបស់អ្នក ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះយេស៊ូវគ្រីស្ទបានដឹកនាំសាសនាចក្ររបស់ទ្រង់ បន្ទាប់ពីទ្រង់បានយាងឡើងទៅកាន់ស្ថានសួគ៌ ហើយថាទ្រង់បន្តដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃនេះ ។
ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់ បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់វិញ
សូមអានវគ្គបទគម្ពីរខាងក្រោមអំពី កិច្ចការ ១–៥ ដោយរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបន្តជួយដល់ពួកសាវករបស់ទ្រង់បន្ទាប់ពីការយាងឡើងទៅវិញរបស់ទ្រង់ ។ សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះបង្ហាញថា ព្រះយេស៊ូវគ្រីស្ទកំពុងដឹកនាំសាសនាចក្ររបស់ទ្រង់ ។ សូមបន្ថែមការយល់ដឹងរបស់អ្នកទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ។
ខគម្ពីរដែលត្រូវសិក្សា |
ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ |
---|---|
ខគម្ពីរដែលត្រូវសិក្សា | ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ ពួកសាវក និងអ្នកដើរតាមព្រះគ្រីស្ទផ្សេងទៀតបានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាថា តើអ្នកណានឹងជំនួស យូដាស អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់ ។ |
ខគម្ពីរដែលត្រូវសិក្សា | ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ ខណៈដែលពួកសាវកត្រូវបានប្រមូលផ្តុំគ្នានៅក្រុងយេរូសាឡិមមិនយូរប៉ុន្មានបន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេម្នាក់ៗតាមរបៀបដ៏មានឥទ្ធិពល ( សូមមើល កិច្ចការ ២:១–៨ ) ។ ដោយពោរពេញទៅដោយព្រះវិញ្ញាណ នោះពេត្រុសបានធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ២:១៤–៣៦ ) ។ វគ្គបទគម្ពីរនេះពិពណ៌នាអំពីឥទ្ធិពលនៃការចាក់ស្រោចខាងវិញ្ញាណទៅលើបណ្តាជនជាច្រើន ដែលបានធ្វើជាសាក្សីអំពីវា ។ |
ខគម្ពីរដែលត្រូវសិក្សា | ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ ពេត្រុស និងយ៉ូហានបានជួបបុរសពិការម្នាក់នៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិម ។ |
ខគម្ពីរដែលត្រូវសិក្សា | ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ កាលពីមុនសាវកទាំងឡាយបានទទួលការព្រមានមកពីអ្នកដឹកនាំសាសន៍យូដាថា កុំឲ្យនិយាយអំពីព្រះយេស៊ូវគ្រីស្ទទៀតឡើយ ( សូមមើល កិច្ចការ ៤:១៣–១៨ ) ។ |
ខគម្ពីរដែលត្រូវសិក្សា | ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ ពេត្រុស និងយ៉ូហានត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីបានបន្តថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្ហាញអព្ភូតហេតុក្នុងព្រះនាមទ្រង់ ។ |
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ដែលជះឥទ្ធិពលដល់សេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកលើទ្រង់ ?
-
តើព្រឹត្តិការណ៍ទាំងនេះបង្ហាញថា ព្រះអង្គសង្គ្រោះកំពុងដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវករបស់ទ្រង់យ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ
ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ។
ក្នុងនាមយើងជាសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់ យើងដឹងថា អង្គដែលគង់ជាសិរសានៃសាសនាចក្រនេះគឺ ៖ ព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ …
ដូច្នេះ តើឈ្មោះមួយមានតម្លៃយ៉ាងណា ? នៅពេលមានសំណួរដែលទាក់ទងនឹងឈ្មោះនៃសាសនាចក្ររបស់ព្រះអម្ចាស់ ចម្លើយគឺ « អ្វីៗគ្រប់យ៉ាង ! » ព្រះយេស៊ូវគ្រីស្ទបានដឹកនាំឲ្យហៅសាសនាចក្រនេះតាមព្រះនាមរបស់ទ្រង់ ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ ហើយវាពោរពេញដោយព្រះចេស្ដារបស់ទ្រង់ ។
ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ។
( រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨–៨៩ )
-
តើការដឹងថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើគំរូអ្វីខ្លះពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ឬពីប្រវត្តិសាសនាចក្រ ដែលជួយអ្នកឲ្យមើលឃើញថា ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ? ( សូមកុំភ្លេចបន្ថែមឧទាហរណ៍ទាំងនេះទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ) ។
ប្រសិនបើអ្នកត្រូវការមើលឧទាហរណ៍មួយចំនួនដើម្បីជួយអ្នកគិតរកចម្លើយចំពោះសំណួរនេះ សូមមើល « នេះគឺជាពេលវេលារបស់យើង ! » ចាប់ពីនាទីទី ៣:៣៤ ដល់នាទីទី ៥:១២ ឬ « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ចាប់ពី នាទីទី ១០:០៩ ដល់នាទីទី ១៣:៥៨ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើគំរូនៃការដឹកនាំសាសនាចក្ររបស់ព្រះអង្គសង្រ្គោះទាំងនេះអាចជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះទ័យរបស់ទ្រង់ចំពោះយើង ?
សញ្ជឹងគិត
សូមរំឭកបញ្ជីគំរូនៃព្រះអង្គសង្គ្រោះដែលដឹកនាំសាសនាចក្ររបស់ទ្រង់ ដែលអ្នកបានបង្កើតនៅថ្ងៃនេះ ។ សូមពិចារណាបន្ថែមលើការសរសេរបញ្ចូល នៅពេលអ្នកបន្តសិក្សាគម្ពីរកិច្ចការ ហើយមានបទពិសោធន៍បន្ថែមក្នុងការរៀនអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។ សូមពិចារណាបន្ថែមទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតនេះទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើនរណាបានសរសេរគម្ពីរកិច្ចការ ?
លូកាបានសរសេរគម្ពីរកិច្ចការនៃពួកសាវក « ភាគទី ២ ក្នុងឯកសារពីរភាគ ។ … ផ្នែកទីមួយត្រូវបានស្គាល់ថាជាដំណឹងល្អស្របតាមលូកា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ » កិច្ចការរបស់ពួកសាវក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.orgសូមមើលផងដែរ លូកា ១:១–៤; កិច្ចការ ១:១ ) ។
តើគម្ពីរនេះនិយាយអំពីអ្វី ?
គម្ពីរកិច្ចការនៃពួកសាវកបង្កើតបានជាការសង្ខេបរវាងកំណត់ត្រាអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងការបង្រៀននៅក្នុងដំណឹងល្អទាំងបួន ព្រមទាំងការសរសេរ និងកិច្ចការនៃពួកសាវករបស់ទ្រង់ ។ គម្ពីរកិច្ចការបង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះបានបន្តដឹកនាំសាសនាចក្ររបស់ទ្រង់ តាមរយៈការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់អស់អ្នកដែលបានកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។ ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្តែងសេចក្តីពិតដល់ពួកសាវក ក្រោយមកពួកគេបានដឹកនាំ និងបង្រៀនសមាជិកសាសនាចក្រ ។ ពួកសាវកក៏បានធ្វើអព្ភូតហេតុនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងខទីមួយ [ នៃគម្ពីរកិច្ចការ ] ការប្រកាសនោះគឺថា សាសនាចក្រនឹងបន្ដដឹកនាំដោយ ព្រះ ពុំមែនដឹកនាំដោយមនុស្សទេ ។ … ប្រាកដណាស់ ចំណងជើងពេញលេញនៃគម្ពីរកិច្ចការអាចនឹងសមរម្យ បើមានចំណងជើងដូចនេះថា « កិច្ចការរបស់ព្រះគ្រីស្ទដែលមានព្រះជន្មឡើងវិញកំពុងធ្វើការតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិត និងការងារបម្រើនៃពួកសាវករបស់ទ្រង់ដែលបានតែងតាំង » ។…
« ការដឹកនាំរបស់សាសនាចក្រគឺនៅដដែល ។ ទីតាំងរបស់ព្រះអង្គសង្គ្រោះត្រូវបានកែប្រែ ប៉ុន្តែការដឹកនាំ និងភាពជាអ្នកដឹកនាំក្នុងសាសនាចក្រគឺដូចគ្នាទាំងស្រុង » ។
( « Therefore, What? » [ សុន្ទរកថាដែលបានថ្លែងនៅសន្និសីទប្រព័ន្ធអប់រំសាសនាចក្រស្តីពីព្រះគម្ពីរសញ្ញាថ្មី ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៦ នៅលើគេហទំព័រ si.ChurchofJesusChrist.org )
តើសាវកមានន័យយ៉ាងណា ?
ដើម្បីស្វែងយល់បន្ថែមអំពីសាវក សូមមើលវីដេអូ « What Is an Apostle? » ( ៦:២៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះតាមរបៀបណា ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសាសនាចក្ររៀបចម្បងដែលធ្វើជាអធិបតីលើគោលបំណងដែលបានតែងតាំងដ៏ទេវភាពនៃសាសនាចក្រគឺបានទទួលជំនួយដ៏ទេវភាព ។ ការណែនាំនេះកើតឡើងមកពីព្រះវិញ្ញាណ ហើយជួនកាលកើតឡើងដោយផ្ទាល់មកពីព្រះអង្គសង្គ្រោះ ។ ការណែនាំខាងវិញ្ញាណទាំងពីរប្រភេទនេះត្រូវបានប្រទានឲ្យ ។ ខ្ញុំមានអំណរគុណដែលបានទទួលជំនួយបែបនោះ ។ ប៉ុន្តែការណែនាំបានផ្ដល់ឲ្យនៅក្នុងសម័យរបស់ព្រះអម្ចាស់ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ [ សូមមើល នីហ្វៃទី២ ២៨:៣០; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១២; ១២៨:២១ ] នៅពេល « ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាជ្រើសរើសបង្រៀនយើងដោយព្រះចេតនា » [ នែល អេ ម៉ាក់ស្វែល All These Things Shall Give Thee Experience ( ឆ្នាំ ២០០៧ ) ទំព័រ ៣១ ] ។ ការណែនាំសម្រាប់សាសនាចក្រទាំងមូលទទួលបានតាមរយៈព្យាការីរបស់ទ្រង់តែប៉ុណ្ណោះ ។
( ឃ្វីនថិន អិល ឃុក « Prepare to Meet God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៧ )
សូមមើល « Jesus Christ’s Church » ( ១:២៧ ) ឬ « We Need Living Prophets » ( ២:៤៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីមើលឧទាហរណ៍បន្ថែម ។
តើពួកសាវក និងពួកព្យាការីសម័យទំនើបត្រូវបានហៅយ៉ាងដូចម្ដេច ?
សូមមើល « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » ចាប់ពី នាទីទី ៩:៤១ ដល់នាទីទី ១១:៤៩ ឬ « ដួងចិត្តរបស់ព្យាការី » ចាប់ពីនាទីទី ៤:០៨ ដល់ ៦:៤០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីមើលឧទាហរណ៍ ។