កិច្ចការ ៨:១–៣; ៩:១–២០
« តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? »
នៅគ្រានៃ « សេចក្តីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំ » ( កិច្ចការ ៨:១ ) សុលបានចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រីដែលជឿលើព្រះយេស៊ូវគ្រីយកទៅដាក់គុក ( សូមមើល កិច្ចការ ៨:៣ ) ។ នៅពេលសុលធ្វើដំណើរទៅក្រុងដាម៉ាស ដើម្បីបន្តបៀតបៀនពួកបរិសុទ្ធ ព្រះយេស៊ូវគ្រីស្ទបានបើកសម្តែងអង្គទ្រង់ចំពោះសុល ( សូមមើល កិច្ចការ ៩:៣–៥ ) ។ ដោយការងឿងឆ្ងល់ជាខ្លាំង សុលបានទូលសួរព្រះអម្ចាស់ថា ៖ « តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? » ( កិច្ចការ ៩:៦ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់ធ្វើដើម្បីជួយអ្នកផ្លាស់ប្តូរឲ្យកាន់តែប្រសើរ ហើយស្វែងយល់អំពីអ្វីដែលទ្រង់នឹងឲ្យអ្នកធ្វើ ។
ការផ្លាស់ប្តូរទិសដៅ
សូមរមៀលគ្រាប់ឃ្លី ឬបាល់នៅលើឥដ្ឋ ។ សូមសម្គាល់មើលល្បឿន និងទិសដៅរបស់វា ។
-
តើវាត្រូវការអ្វីដើម្បីឲ្យគ្រាប់ឃ្លី ឬបាល់ផ្លាស់ប្តូរទិសដៅ ?
-
ដោយប្រៀបធៀបគ្រាប់ឃ្លឺរមៀលនោះទៅនឹងមនុស្សម្នាក់ តើមានហេតុផលអ្វីខ្លះដែលមនុស្សម្នាក់អាចផ្លាស់ប្តូរឲ្យកាន់តែប្រសើរ និងកែប្រែទិសដៅនៃជីវិតរបស់ខ្លួន ? តើមូលហេតុអ្វីខ្លះ ដែលពួកគេប្រហែលមិនអាចប្ដូរបាន ?
សូមគិតអំពីទិសដៅនៃជីវិតរបស់អ្នក ។ តើអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការអនុម័តរបស់ព្រះអម្ចាស់តាមរបៀបណា ? តើមានការផ្លាស់ប្តូរណាមួយចំពោះទិសដៅជីវិតរបស់អ្នកដែលព្រះអម្ចាស់អាចនឹងអញ្ជើញអ្នកឲ្យធ្វើដែរឬទេ ? សូមស្វែងរកវិវរណៈចំពោះសំណួរទាំងនេះ នៅពេលអ្នកសិក្សាមេរៀននេះ ។
« សុលសុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ ? »
ព្រះអម្ចាស់បានជួយបុរសម្នាក់ឈ្មោះសុល ឲ្យកែប្រែជីវិតរបស់គាត់ ។ ដំបូងឡើយ សុលគឺជាផារិស៊ីម្នាក់ដែល « បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ » ( កិច្ចការ ៨:៣ ) ។ គាត់បានអនុម័តចំពោះការស្លាប់របស់សិស្សឈ្មោះ ស្ទេផាន( សូមមើល កិច្ចការ ៧:៥៨; ៨:១; ២២:២០ ) ហើយ « បានចាប់ពួកអ្នកដែលជឿដល់ [ ព្រះអម្ចាស់ ] ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង » ( កិច្ចការ ២២:១៩ ) ។
១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមចែកទំព័រសៀវភៅកំណត់ហេតុរបស់អ្នកជាពីរហើយដាក់ចំណងជើងម្ខាងថា « របៀបដែលព្រះអម្ចាស់បានជួយសុល ផ្លាស់ប្តូរ » ។ ដាក់ចំណងជើងផ្នែកម្ខាងទៀតថា« ការឆ្លើយតបរបស់សូលចំពោះព្រះអម្ចាស់ »។សូមអានដំណើររឿងមួយ ឬច្រើនអំពីបទពិសោធន៍របស់សុលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស ហើយបំពេញតារាងដោយផ្អែកលើអ្វីដែលអ្នករកឃើញ ។
-
កិច្ចការ ៩:៣–២០ ( លូកាបានសរសេរអំពីការប្រែចិត្តជឿរបស់សុល )
-
កិច្ចការ ២២:៦–១៦ ( សុល បានប្រាប់អ្នកដទៃអំពីដំណើររឿងនៃការប្រែចិត្តជឿរបស់គាត់ )
-
កិច្ចការ ២៦:១២–២០ ( សុល បានទូលប្រាប់ស្តេចអ័គ្រីប៉ាអំពីដំណើររឿងនៃការប្រែចិត្តជឿរបស់គាត់ )
អ្នកអាចមើលវីដេអូ « The Road to Damascus » ( ៥:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
The Road to Damascus
Saul takes his journey to Damascus. While on the road, Jesus appears to Saul. He is blinded by the event. Ananias restores Saul’s sight. Saul is baptized. Acts 22
ដោយផ្អែកលើអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគិតអំពីការពិត ឬមេរៀនដែលអ្នកបានរៀននៅក្នុងដំណើររឿងនេះ ។
ព្រះអម្ចាស់សព្វព្រះទ័យនឹងការផ្លាស់ប្តូររបស់យើង
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីមនុស្សម្នាក់ដែលអ្នកស្គាល់ដែលបានផ្លាស់ប្តូរដោយសារឥទ្ធិពលរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទបានជះឥទ្ធិពលដល់បុគ្គលនេះដើម្បីផ្លាស់ប្តូរដោយរបៀបណា ?
ដើម្បីមើលឧទាហរណ៍អំពីនរណាម្នាក់ដែលបានផ្លាស់ប្តូរ សូមមើលវីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានជួយបុរសម្នាក់ឈ្មោះ កេន្នី ផ្លាស់ប្តូរដំណើរជីវិតរបស់គាត់ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org ។
His Grace: Change Is Possible Through Christ
Have you ever felt like you’re too far off the path to change? Kenny shares his story of how change is possible through God’s grace
ចំពោះសុល ដែលត្រូវបានគេស្គាល់ជាញឹកញាប់ដោយឈ្មោះឡាតាំងរបស់គាត់ថា ប៉ុល ( សូមមើល កិច្ចការ ១៣:៩ ) ការធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់បានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុង ។ ប៉ុលបានឈប់បៀតបៀនពួកអ្នកកាន់សាសនាគ្រិស្ត ហើយជំនួសមកវិញបានក្លាយជាសិស្សដ៏ខ្លាំងក្លារបស់ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលបានធ្វើដំណើរទៅប្រទេសជាច្រើនក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ហើយបានសរសេរសំបុត្រលើកទឹកចិត្ត និងការណែនាំដល់ពួកបរិសុទ្ធ ។ សំបុត្រចំនួន ដប់បួនច្បាប់ក្នុងចំណោមសំបុត្រទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប៉ុល » scriptures.ChurchofJesusChrist.org, ឬ Bible Dictionary, « ប៉ុល » ) ។ ការសម្រេចចិត្តរបស់ប៉ុលដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ បន្តផ្តល់ពរជ័យដល់មនុស្សរាប់មិនអស់នៅសព្វថ្ងៃនេះ ។
ក្រាហ្វិកនេះនឹងបង្ហាញអ្នកពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងជីវិត និងការធ្វើដំណើរផ្សព្វផ្សាយសាសនារបស់ប៉ុល ។ វាអាចមានសារៈប្រយោជន៍ក្នុងការពិនិត្យឡើងវិញក្នុងពេលនេះនិងពេលខាងមុខនៅពេលអ្នកសិក្សាបទពិសោធន៍ និងការសរសេររបស់ ប៉ុល ។
ព្រះអម្ចាស់ក៏ជ្រាបអំពីយើង ហើយអញ្ជើញយើងឲ្យធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់យើងផងដែរ ។ ទាំងនេះអាចជាការផ្លាស់ប្តូរដ៏ធំ ប៉ុន្តែវាក៏អាចជាការផ្លាស់ប្តូរបន្តិចបន្តួចផងដែរ ។
២. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមចែកទំព័រមួយទៀតជាពីរ ហើយដាក់ចំណងជើងម្ខាង « របៀបដែលព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យផ្លាស់ប្ដូរ » និងផ្នែកម្ខាងទៀត « ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះអម្ចាស់ » ។ សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យសរសេរចម្លើយមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនៅក្រោមផ្នែក « របៀបដែលព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យផ្លាស់ប្តូរ » ។
-
ទោះបីជាព្រះអម្ចាស់មិនបានបង្ហាញព្រះកាយឲ្យអ្នកឃើញនៅក្នុងការនិមិត្តក្តី តើទ្រង់បានធ្វើអ្វីខ្លះ ឬកំពុងធ្វើអ្វីខ្លះ ដើម្បីជួយអ្នកឲ្យធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នក ?
-
តើទ្រង់បានចាត់នរណាឲ្យមកជួយអ្នកក្នុងការផ្លាស់ប្តូរឲ្យកាន់តែល្អប្រសើរ ?
នៅក្រោមផ្នែក « ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះអម្ចាស់ » សូមសរសេរអំពីរបៀបដែលអ្នកចង់ឆ្លើយតបទៅនឹងការខិតខំរបស់ព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យផ្លាស់ប្តូរកាន់តែប្រសើរឡើង ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
កិច្ចការ ៩:៥ ។ តើ « ធាក់ជល់នឹងជន្លួញ » មានន័យដូចម្ដេច ?
លំពែង ឬដំបងមុតស្រួចត្រូវបានគេប្រើជាញឹកញាប់ដើម្បីគោះសត្វឲ្យវាដើរទៅមុខ ។ សត្វដែលមានប្រតិកម្មដោយការធាក់ ជំនួសឲ្យដើរទៅមុខអាចបង្កឲ្យមានការឈឺចាប់បន្ថែមទៀតចំពោះខ្លួនវា ។ ព្រះអម្ចាស់បានជួយសុលដោយប្រើរឿងប្រៀបប្រដូចនេះ ឲ្យគាត់ឃើញថា ការប្រយុទ្ធប្រឆាំងទាស់នឹងទ្រង់នឹងនាំមកនូវការឈឺចាប់ដល់ខ្លួនគាត់តែប៉ុណ្ណោះ ។
តើព្រះអម្ចាស់អាចបង្គាប់ឲ្យខ្ញុំធ្វើការកែប្រែអ្វីខ្លះ ?
ស៊ីស្ទើរ បែកឃី ក្រាវីន ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវនារីទូទៅ បានបង្រៀន ៖
វាអាចជាការផ្លាស់ប្តូរគំនិត ទម្លាប់ ឬទិសដៅ ដែលយើងកំពុងឆ្ពោះទៅ ។ ជាថ្នូរនឹងការបង់ថ្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងម្នាក់ៗ ព្រះអម្ចាស់បង្គាប់ឲ្យយើងផ្លាស់ប្តូរចិត្ត ។ ការផ្លាស់ប្តូរដែលទ្រង់ស្នើសុំពីយើងមិនមែនសម្រាប់ជាប្រយោជន៍របស់ទ្រង់នោះទេ ប៉ុន្តែគឺជាប្រយោជន៍សម្រាប់យើង ។
( បែកឃី ក្រាវីន « Keep the Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨ )
តើខ្ញុំគួរស្វែងយល់អ្វីខ្លះអំពីជម្រើសរបស់ខ្ញុំ និងទិសដៅនៃជីវិតរបស់ខ្ញុំ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ដោយមានជំនួយពីទ្រង់ ព្រះមិនខ្វល់ព្រះទ័យច្រើនអំពីកន្លែងដែលអ្នកធ្លាប់ទៅ ដូចដែលទ្រង់ខ្វល់ព្រះទ័យអំពីកន្លែងដែលអ្នកកំពុងរស់នៅ និងកន្លែងដែលអ្នកមានឆន្ទៈចង់ទៅនោះឡើយ ។
( ជែហ្វ្រី អ័រ ហូឡិន « The Best is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៧ )
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សាតាំងចង់ឲ្យយើងគិតថា នៅពេលយើងមានបាប គឺយើងឆ្លងហួស « ចំណុចដែលមិនអាចត្រឡប់ក្រោយបាន »—ថាវាយឺតពេលហើយក្នុងការផ្លាស់ប្ដូរផ្លូវរបស់យើង ។…
ព្រះគ្រីស្ទ បានយាងមកដើម្បីសង្គ្រោះយើង ។ ប្រសិនបើយើងជ្រើសរើសផ្លូវខុស នោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្តល់ការធានាដល់យើងថា … [ ការ ] វិលត្រឡប់វិញដោយសុវត្ថិភាពគឺអាចធ្វើទៅបាន ប្រសិនបើយើងនឹងធ្វើតាមផែនការរបស់ព្រះសម្រាប់ការសង្គ្រោះរបស់យើង ។…
អំណោយទាននៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្តល់ឲ្យយើងនៅគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ព្រមជាមួយនឹងពរជ័យនៃការប្រែចិត្ត និងការអភ័យទោស ។ ដោយសារអំណោយទាននេះ នោះឱកាសនៃការវិលត្រឡប់មកវិញដោយសុវត្ថិភាពពីដំណើរនៃគ្រោះមហន្តរាយនៃអំពើបាបកើតមានចំពោះយើងទាំងអស់គ្នា ។
( ឌៀថើរ អេស្វ អុជដូហ្វ « Point of Safe Return » Liahonaខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩៩,១០១ ។