ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៣


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៣

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

យុវនារី​ម្នាក់​កំពុង​អង្គុយ​នៅ​ឯ​តុ​ក្នុង​ផ្ទះ​របស់​នាង ។ សៀវភៅ និង​ក្រដាស​នៅ​រាយប៉ាយ​ពីមុខ​នាង ។ នាង​កំពុង​កាន់​ប៊ិច​មួយ​ដើម ។

ការចងចាំ​កន្លែង​ដែល​ត្រូវ​ស្វែងរក​វគ្គ​បទ​គម្ពីរ និង​អ្វី​ដែល​វគ្គ​បទ​គម្ពីរ​ទាំង​នោះ​បង្រៀន​អាច​ជួយ​អ្នក នៅ​ពេល​អ្នក​កំពុង​ចែកចាយ​សេចក្តីពិត​នៃ​ដំណឹងល្អ​ជា​មួយ​មនុស្ស​ដទៃ ។ ការសិក្សា​របស់​អ្នក​ថ្ងៃ​នេះ​គួរ​តែ​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោងបទ​គម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី​មួយ​ចំនួន ។

សូម​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ដោយ​ប្រើ​រូបភាព

មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ខាង​ក្រោម ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​វា​អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​ជា​ច្រើន ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ទាំងនេះ និង​ឃ្លា​គន្លឹះ​នៅ​ក្នុង​បទ​គម្ពីរ​របស់​អ្នក​នៅ​ឡើយទេ សូម​ពិចារណា​គូស​ចំណាំ ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទ​គម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

កូរិនថូស ទី១ ៦:១៩–២០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« រូបកាយ​អ្នករាល់គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ » ។

សេចក្ដីយោង​បទគម្ពីរ

កូរិនថូស ទី១ ១១:១១

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

កូរិនថូស ទី១ ១៥:២០–២២

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

កូរិនថូស ទី១ ១៥:៤០–៤២

ឃ្លា​បទ​គម្ពីរ​គន្លឹះ

នៅក្នុង​ដំណើរ​រស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

សូម​បង្ហាញ​ឃ្លា​គន្លឹះ​

រូបភាព និង​សញ្ញា​ដែល​មើលឃើញ​ផ្សេង​ទៀត​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ព័ត៌មាន​សំខាន់ៗ ។ សូម​គិត​អំពី​របៀប​ដែល​ការប្រើ​រូបភាព​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ ។

  • តើ​និមិត្ត​សញ្ញា​ខាង​ក្រោម​តំណាង​ឲ្យ​អ្វី ?

រូប​ពណ៌ខ្មៅ​តំណាង​ព្រះវិហារ​បរិសុទ្ធ ។
រូបភាព​នៃ​សញ្ញា​ឈប់ ។
រូបតំណាង​

ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​បង្ហាញ​ដោយ​ប្រើ​និមិត្ត​សញ្ញា ឬ​រូបភាព ។ សូម​ក្រឡេក​មើល​រូបភាព​ទាំង​នោះ ហើយ​មើល​ថា​តើ​អ្នក​អាច​កំណត់​អត្តសញ្ញាណ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា​ដែរ​ឬ​ទេ ។

មនុស្ស​ម្នាក់​ជាមួយ​នឹង​សញ្ញា​ស្មើភាព និង​ព្រះវិហារ​បរិសុទ្ធ
រូបភាព​ដែល​តំណាង​ឲ្យ​នគរ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ព្រះអាទិត្យ ព្រះចន្ទ ដួងតារា

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​បំពេញ​សកម្មភាព​ខាង​ក្រោម ហើយ​បញ្ចូល​វា​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

នៅ​លើ​កាត​កំណត់​ចំណាំ​ចំនួន​បួន​ផ្សេង​គ្នា ឬ​ក្រដាស​តូច​មួយ សូម​សរសេរ​ឡើង​វិញ​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​រាយ​បញ្ជី​ពី​មុន​នីមួយៗ ។ នៅ​ជ្រុង​ម្ខាង​នៃ​កាត​នីមួយៗ សូម​បង្កើត​រូបភាព​មួយ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ឃ្លា​គន្លឹះៗ ។ អ្នក​អាច​គូរ​រូបភាព​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ប្រើ​រូបភាព​ដូច​ជា​រូបគំនូរ អ៊ីម៉ូជី ឬ​រូបថត ។ សកម្មភាព​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​សិល្បៈ​ដែល​មាន​ជំនាញ​នោះ​ទេ ។ រូបភាព​របស់​អ្នក​គួរ​តែ​មិន​អាច​បំភ្លេច​បាន ប៉ុន្តែ​មិន​គួរ​មិន​គោរព ឬ​ចាត់​ទុក​ប្រធាន​បទ​ពិសិដ្ឋ​លំៗ​នោះ​ទេ ។

ពេល​អ្នក​បញ្ចប់ សូម​ប្រើ​រូបភាព​​របស់​អ្នក​ដើម្បី​ពិនិត្យ​មើល​ឃ្លា​បទគម្ពីរ​គន្លឹះ ។ បើ​អាច​ទៅ​រួច សូម​ពន្យល់​រូបភាព​របស់​អ្នក​ទៅ​កាន់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។ សូម​ព្យាយាម​ចងចាំ​ឃ្លា​គន្លឹះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ការ​អនុវត្ត​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​ជីវិត​

ដើម្បី​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ​ដែល​អ្នក​ទើប​តែ​បាន​អនុវត្ត​ការទន្ទេញ​ចាំ សូម​ធ្វើ​លំហាត់​ដោយ​កំណត់​ថា​តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ស្ថានភាព​នីមួយៗ​ខាងក្រោម ៖

  1. យុវនារី​ម្នាក់​និយាយ​ថា « ខ្ញុំ​បាន​ឮ​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​គ្រប់​គ្នា​នឹង​ត្រូវ​បាន​រស់​ឡើង​វិញ ។ តើ​រឿង​នោះ​ពិត​ដែរ​ឬ​ទេ ? »

  2. មិត្ត​ម្នាក់​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ថែរក្សា​រូបកាយ​របស់​យើង បើ​យើង​​គង់​តែ​រស់ឡើងវិញដដែល​នោះ ។

  3. មិត្ត​ម្នាក់​គិត​ថា​ការ​រៀបការ​មិន​ចាំបាច់​មាន​នោះ​ទេ​ ។

  4. ជីតា​របស់​យុវជន​ម្នាក់​ទើប​តែ​ទទួល​មរណភាព ហើយ​យុវជន​នោះ​មាន​សំណួរ​អំពី​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ។