ចំណេះចំណានខាងគោលលទ្ធិ ៖ ថែស្សាឡូនីច ទី២ ២:១–៣
« ថ្ងៃនៃព្រះគ្រីស្ទ … មិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុនសិន »
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីការព្យាករពីបុរាណថា មុនពេលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងកើតមានការក្បត់សាសនាពីសាសនាចក្ររបស់ទ្រង់ ( សូមមើល « ថែស្សាឡូនីច ទី២ ២ » ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ថែស្សាឡូនីច ទី២ ២:១–៣ ពន្យល់ពីគោលលទ្ធិ នៃការក្បត់សាសនា និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
ទន្ទេញ និងពន្យល់
-
តើអ្នកចងចាំអ្វីខ្លះអំពីអ្វីដែលបានបង្រៀននៅក្នុង ថែស្សាឡូនីច ទី២ ២:១–៣ ?
សូមទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ថែស្សាឡូនីច ទី២ ២:១–៣ ។ របៀបមួយដើម្បីធ្វើវាគឺត្រូវបញ្ចប់សកម្មភាពដូចខាងក្រោម ( ឬសកម្មភាពស្រដៀងគ្នានេះដោយប្រើកម្មវិធីទូរសព្ទចំណេះចំណានខាងគោលលទ្ធិ ) ៖
សូមសរសេរ ថែស្សាឡូនីច ទី២ ២:១–៣ ៖ « ថ្ងៃនៃព្រះគ្រីស្ទ …មិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុនសិន » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើឧបករណ៍ឌីជីថលរបស់អ្នក ។
សូមថាឃ្លាសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះនេះឡើងវិញឲ្យឮៗ ឬថាក្នុងចិត្តពីរបីដង ។
ចូរលុបឃ្លាមួយ ដូចជា « សេចក្តីក្បត់សាសនាមកជាមុនសិន » ហើយព្យាយាមថាឡើងវិញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងមូលម្តងទៀត ។
លុបឃ្លាបន្ថែមរហូតដល់អ្នកអាចថាសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងមូលពីការចងចាំឡើងវិញ ។
អ្នកអាចនឹងចងចាំថា ពេលអ្នកសិក្សា ថែស្សាឡូនីច ទី២ ២ អ្នកបានរៀនថា មានការព្យាករពីបុរាណថា មុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងកើតមានការក្បត់សាសនាពីសាសនាចក្ររបស់ទ្រង់ ។
រៀនអនុវត្ត
នៅពេលអ្នកបន្តមេរៀននេះ អ្នកនឹងមានឱកាសជួយនរណាម្នាក់ឲ្យអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ដើម្បីដឹងថាអ្នកចងចាំគោលការណ៍ទាំងនេះបានល្អប៉ុណ្ណា សូមព្យាយាមផ្គូផ្គងសេចក្ដីថ្លែងការណ៍ខាងក្រោមជាមួយនឹងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលសេចក្តីថ្លែងការណ៍នីមួយៗពិពណ៌នា ។
-
« អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរឲ្យទុកចិត្តផងដែរ » ។
-
« ទុកចិត្តលើព្រះ ហើយងាកទៅរកទ្រង់មុនគេតាមរយៈការអធិស្ឋានដោយស្មោះត្រង់ សិក្សាការបង្រៀនរបស់ទ្រង់ ហើយគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
-
« គួរពិចារណា [ សំណួរ ] ក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និង ការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ » ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ចម្លើយទាំងឡាយសម្រាប់លំហាត់នេះអាចរកបាននៅចុងបញ្ចប់នៃមេរៀន ។
ប្រសិនបើអ្នកត្រូវការពិនិត្យមើលគោលការណ៍ទាំងនេះបន្ថែមទៀត សូមអាន កថាខណ្ឌទី ៥–១២ ក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមស្រមៃថាអ្នកកំពុងផ្ញើសារទៅកាន់មិត្តរបស់អ្នកឈ្មោះឃីសន ដែលជាសមាជិកនៃព្រះវិហារគ្រីស្ទានផ្សេង ។ គាត់បានលះបង់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ហើយសិក្សាព្រះគម្ពីរប៊ីបជាញឹកញាប់ ។ នៅក្នុងសារជាអក្សរទៅកាន់អ្នក ឃីសនបាននិយាយថា « ថ្ងៃនេះ គ្រូគង្វាលរបស់ខ្ញុំបានបង្រៀនថាសមាជិកនៃព្រះវិហាររបស់អ្នកជឿថា អ្នកគឺជាព្រះវិហារពិតតែមួយគត់ ហើយព្រះវិហារផ្សេងទៀតសុទ្ធតែមិនពិត ។ តើត្រឹមត្រូវទេ ? ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះ ដោយសារព្រះវិហាររបស់ខ្ញុំ ។ ហេតុអ្វីបានជាវាមិនមកពីព្រះ ? »
-
ហេតុអ្វីបានជាវាជារឿងធម្មតាសម្រាប់សមាជិកនៃព្រះវិហារផ្សេងទៀតមានសំណួរបែបនេះ ?
-
តើអ្នកអាចឆ្លើយតបនឹងឃីសនក្នុងរបៀបដូចព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
អ្នកផ្ញើសារត្រឡប់ទៅកាន់ឃីសនវិញដោយអរគុណគាត់សម្រាប់សំណួរដែលពោរពេញដោយការគិតគូររបស់គាត់ ។ អ្នកសួរថាតើអ្នកអាចចែកចាយចម្លើយរបស់អ្នកជាមួយគាត់នៅថ្ងៃបន្ទាប់បានទេ ហើយគាត់យល់ព្រម ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
តើអ្នកអាចប្រើសេចក្ដីពិតដែលបានបង្រៀននៅក្នុង ថែស្សាឡូនីច ទី២ ២:១–៣ ដើម្បីជួយឃីសនយ៉ាងដូចម្ដេច ?
សូមស្វែងរកយ៉ាងហោចណាស់បទគម្ពីរសុន្ទរកថា ឬអត្ថបទចំនួនបីដែលអ្នកគិតថាមានប្រយោជន៍ក្នុងស្ថានភាពនេះ ។ សូមពិចារណាប្រើធនធានខាងក្រោម ៖
-
សូមចូលអាន « សេចក្ដីក្បត់សាសនា » និង « ការសាងឡើងវិញនៃដំណឹងល្អ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬចូលមើលអ្វីដែលស្រដៀងគ្នានៅក្នុង Topical Guide ។ ឃ្លាទាំងនេះអាចរកបាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
-
សូមចូលមើលឃ្លា « topics.ChurchofJesusChrist.orgApostasy » នៅក្នុង Gospel Topics ( ) ។
-
សូមយោងទៅបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ពីមេរៀន « ថែស្សាឡូនីច ទី២ ២ » ឬពី « មេរៀនទី ១ ៖ សារដំណឹងនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ! ( ឆ្នាំ ២០១៨ ) ទំព័រ ៣១–៤៦ ។
-
តើវគ្គបទគម្ពីរអ្វីខ្លះ ឬប្រភពផ្សេងទៀតណាទៀតដែលអ្នកបានរកឃើញដែលអាចជួយអ្នកឆ្លើយនឹងឃីសន ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលអ្នកចង់ចែកចាយជាមួយនឹងឃីសនដែលអាចជួយគាត់ឲ្យយល់ពីតម្រូវការសម្រាប់ការស្ដារឡើងវិញ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើសកម្មភាពជាក់លាក់អ្វីខ្លះដែលអ្នកអាចអញ្ជើញឃីសនឲ្យធ្វើ ដើម្បីគាត់អាចរៀនដោយខ្លួនគាត់ថា ហេតុអ្វីបានជាការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះគ្រីស្ទគឺជាការចាំបាច់ ?
-
តើបទពិសោធន៍បែបណាដែលឃីសនអាចរំពឹងថានឹងមាន ប្រសិនបើគាត់ធ្វើសកម្មភាពទាំងនេះ ?
-
តើការអញ្ជើញគាត់ឲ្យធ្វើសកម្មភាព គឺជាការធ្វើសកម្មភាពដោយសេចក្ដីជំនឿចំពោះអ្នកយ៉ាងដូចម្ដេច ?
ចម្លើយត្រឹមត្រូវសម្រាប់សកម្មភាពផ្គូផ្គងគឺ ( ១ ) គ ( ២ ) ក ( ៣ ) ខ ។