ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៧
យល់ និងពន្យល់
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នក និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
ការស្វែងយល់ពីព្រះគម្ពីរ
-
តើអ្នកធ្លាប់អានខគម្ពីរ—ប្រហែលជាច្រើនដង—ហើយបានឃើញថា អ្នកយល់ច្រឡំអំពីអត្ថន័យរបស់វាដែរឬទេ ?
-
តើអ្នកមានអារម្មណ៍ថាវាកើតឡើងញឹកញាប់ប៉ុនណា នៅពេលអ្នកសិក្សាព្រះគម្ពីរ ?
-
តើអ្នកមានប្រតិកម្មយ៉ាងណា ពេលមានរឿងនេះកើតឡើងចំពោះអ្នក ?
ព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ឲ្យយើងយល់ពីព្រះបន្ទូលទ្រង់ ហើយនឹងជួយយើងឲ្យធ្វើដូច្នេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ការណ៍នេះតម្រូវឲ្យយើងមានការខិតខំប្រឹងប្រែង ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសរៀនជំនាញសិក្សាព្រះគម្ពីរ ដែលអាចជួយអ្នកឲ្យយល់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗ ។
ជំនាញសិក្សាព្រះគម្ពីរ
សូមពិនិត្យមើលដោយសង្ខេបនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមនេះនីមួយៗ ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
សូមជ្រើសរើសវគ្គបទគម្ពីរណាមួយដែលអ្នកចង់យល់កាន់តែច្បាស់ ។ បន្ទាប់មក សូមជ្រើសរើសជំនាញសិក្សាព្រះគម្ពីរមួយ ឬច្រើនពីខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីវគ្គបទគម្ពីរនោះ ។ សូមត្រៀមខ្លួនដើម្បីពន្យល់បទគម្ពីររបស់អ្នកដល់អ្នកដទៃ ។
ប្រសិនបើពេលវេលាអនុញ្ញាត សូមសាកល្បងប្រើជំនាញផ្សេងមួយទៀតលើវគ្គបទគម្ពីរផ្សេងទៀត ។
សូមបំពេញសកម្មភាព ក ខ ឬ គ ។
សកម្មភាព ក ៖ សេចក្តីយោងបទគម្ពីរ
សូមប្រើប្រាស់ធនធានដែលមានដើម្បីស្វែងរកវគ្គបទគម្ពីរផ្សេងទៀត ដែលអាចជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ធនធានទាំងនេះអាចរួមមាន លេខយោងព្រះគម្ពីរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ សូមគូសចំណាំវគ្គបទគម្ពីរទាំងឡាយចេញពីធនធានទាំងនេះ ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬកម្មវិធីបណ្ណាល័យដំណឹងល្អ អំពីរបៀបដែលវាជួយបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានជ្រើសរើស ។
សកម្មភាព ខ ៖ ការឲ្យនិយមន័យពាក្យ និងឃ្លា
សូមស្វែងរកពាក្យនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកមិនយល់ ។ សូមស្វែងរកនិយមន័យនៃពាក្យ ឬឃ្លាទាំងនោះនៅក្នុងធនធានដែលមាន ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary ឬវចនានុក្រមទូទៅ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សា រឹមព្រះគម្ពីរ ឬកម្មវិធីបណ្ណាល័យដំណឹងល្អនូវនិយមន័យដែលអ្នកបានរកឃើញ រួមជាមួយនឹងការយល់ដឹងថ្មីៗណាមួយផងដែរ ។
សកម្មភាព គ ៖ ការយល់អំពីបរិបទ និងមាតិកា
សូមបំពេញសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ ដែលនឹងជួយដល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិរបស់អ្នក ៖
-
សូមអានសំបុត្រដែលវគ្គបទគម្ពីរនេះដកស្រង់ចេញមក នៅក្នុងប្រធានបទ « សំបុត្ររបស់ប៉ុល » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary ។
-
តើចំណងជើងជំពូក ឬខគម្ពីរជុំវិញខគម្ពីរនេះបង្កើនការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះដោយរបៀបណា ?
-
តើអ្នកនិពន្ធដ៏បំផុសគំនិតកំពុងថ្លែងទៅកាន់អ្នកណា ហើយហេតុអ្វី ?
-
តើអ្វីជាសារៈសំខាន់នៃវគ្គបទគម្ពីរនេះ ?
សូមកត់ត្រាអ្វីដែលអ្នកយល់ពីវគ្គបទគម្ពីរនេះ ដោយសារអ្វីដែលអ្នកបានសញ្ជឹងគិត ។