ថ្នាក់​សិក្ខាសាលា
រ៉ូម ៤–៥


រ៉ូម ៤–៥

សេចក្ដី​ជំនឿ កិច្ចការ​ទាំងឡាយ និង​ព្រះគុណ

រូបថត​របស់​តួ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​វីដេអូ​ព្រះគម្ពីរ​ប៊ីប ។

នៅក្នុងសំបុត្ររបស់​លោក​ទៅកាន់សាសន៍​រ៉ូម ប៉ុល​បាន​ព្យាយាមជួយពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូមឲ្យ​យល់ពី​ព្រះគុណ​របស់​ព្រះគ្រីស្ទ តាមរយៈ​ការបង្រៀន​អំពី​ទំនាក់ទំនងនៃ​ព្រះគុណទៅនឹងសេចក្តីជំនឿ និង​កិច្ចការ​ទាំងឡាយ ។ ការបង្រៀនរបស់ប៉ុលអាចជួយយើងឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពីតម្រូវការ​របស់យើង​ដើម្បី​ទទួល​បាន​ការលើកលែង​ទោស និងសេចក្ដី​សង្គ្រោះ​តាមរយៈព្រះគុណ​នៃព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយ​អ្នក​ឲ្យ​បង្កើន​ការយល់ដឹង និង​ការដឹងគុណ​របស់អ្នក​ចំពោះព្រះគុណនៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្វី​ទៅ​ដែល​នឹង​ជួយសង្គ្រោះ​អ្នក ?

សូម​ស្រមៃ​ថា អ្នក​ហៀប​នឹង​ស្លាប់​ដោយ​ការស្រេក​ទឹក​នៅក្នុង​ទីរហោស្ថាន​មួយ ហើយ​មាន​ទឹក​មួយ​ដប​នៅ​លើ​ទីទួល​មួយ​នៅ​ក្បែរ​អ្នក ។ តើចំណុចនីមួយៗ​ខាងក្រោម​នេះមាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​ការរស់រានរបស់អ្នក ?

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​សរសេរអត្ថបទខាងក្រោម ហើយគូរ​រូបភាព​ដែល​ស្រដៀង​នឹងអត្ថបទនេះ​ដាក់​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  1. ជំនឿ​របស់​អ្នក​ថា ទឹក​នោះ​អាច​សង្គ្រោះ​អ្នក​បាន

  2. ការខិតខំប្រឹងប្រែង​របស់អ្នកដើម្បី​ទៅដល់ទឹក​នោះ

  3. ទឹក

រូប​គំនូរ​មនុស្ស​ចង្កឹះ​វារ​នៅ​វាល​ខ្សាច់​ទៅរក​ទឹក​ផឹក ។ ព្រះ​អាទិត្យ និង​មើម​ដំបង​យក្ស​នៅក្នុង​ទស្សនីយភាព
  • ហេតុអ្វី​បានជា​ទឹក​គឺជា​វត្ថុតែមួយ​គត់​ដែលជួយ​ឲ្យ​អ្នកមិន​ឲ្យស្លាប់​ដោយសារ​ការស្រេក​ទឹក ?

  • ហេតុអ្វីបានជាជំនឿទៅ​លើទឹក និង​ការប្រឹងប្រែង​ដើម្បី​ទទួល​បានទឹក​នោះ​មិន​គ្រប់គ្រាន់ ?

  • តើ​ជំនឿ​របស់​អ្នក ការប្រឹងប្រែង​របស់អ្នក និង​ទឹក ទាំងបី​មុខ​នេះ​ដំណើរការ​រួមគ្នា​យ៉ាងដូចម្តេច​ទៅ ?

សាច់រឿង​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​ការបង្រៀន​របស់​ប៉ុល​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ កិច្ចការ​ទាំងឡាយ និង​ព្រះគុណ​ទាក់ទង​នឹង​ការរាប់​ជា​សុចរិត ។

  • តើ​អ្នក​នឹង​កំណត់​ន័យ​ពាក្យ​ថា សេចក្ដី​ជំនឿ កិច្ចការ​ទាំងឡាយ និង ព្រះគុណ យ៉ាង​ដូចម្ដេច ?

វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការពិនិត្យ​មើល​និយមន័យ​នៃ​ពាក្យ​ទាំងនេះ​នៅក្នុង មេរៀន​អំពី​រ៉ូម ២–៣ ឬ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ នៅលើ​គេហទំព័រ ( scriptures.ChurchofJesusChrist.org) ។

នៅសម័យ​របស់ប៉ុល ពួក​គ្រីស្ទាន​សាសន៍​យូដា​ខ្លះ​បាន​ជឿថា ពួកគេត្រូវ​បាន​សង្រ្គោះ​ដោយសារ​កិច្ចការ​ទាំងឡាយ​របស់​ពួកគេ​ក្នុង​ការធ្វើតាម​ច្បាប់​របស់​លោក​ម៉ូសេ ។ ប៉ុល​បាន​ព្យាយាម​កែ​តម្រូវ​ការយល់​ខុស​នេះ ។ សូមអាន ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ រ៉ូម ៤:១៦ [ នៅក្នុង រ៉ូម ៤:១៦ footnote a ] ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​ត្រូវបាន​រាប់ជា​សុចរិត ឬ​បាន​លើក​លែង​ទោស​ពី​អំពើបាប​របស់​យើង ?

នៅក្នុង​ខគម្ពីរ​នេះ ប៉ុល​បង្រៀន​ថា យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំងឡាយ​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ដាក់​ស្លាក​រូបភាព​ដែល​អ្នក​គូរ​តាម​វិធី​ខាងក្រោម ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងពីរ​នៅ​ពី​ក្រោម​រូបភាព​នេះ ៖

សូម​សរសេរ​ពាក្យ សេចក្ដី​ជំនឿ កិច្ចការ​ទាំងឡាយ និង ព្រះគុណ នៅជាប់នឹងឃ្លា​មកពី​រូបភាព​របស់អ្នក ដែល​ត្រូវគ្នា​នឹងពាក្យ​នីមួយៗ ។

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះមក​ពី​ដំណើររឿង​ប្រៀប​ប្រដូច​នេះ​អំពី​សេចក្តី​ជំនឿ និង​កិច្ចការ​ទាំង​ឡាយ ?

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះ​មកពី​ដំណើររឿង​ប្រៀប​ប្រដូច​អំពី​ព្រះគុណ​នៃ​ព្រះអង្គ​សង្គ្រោះ ?

ការយល់ដឹង​បន្ថែម​អំពី​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះ​គុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ឲ្យ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត ឬបាន​លើកលែង​ទោស​ពី​អំពើ​បាប​របស់​យើង ហើយ​ព្រះគុណ​របស់​ទ្រង់​ក៏​ប្រទានពរ​ដល់​យើង​តាម​របៀប​ជា​ច្រើន​ទៀត​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​មិន​គ្រាន់តែ​ប្រទាន​ទឹក​សង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ពង្រឹង​សេចក្តីជំនឿ និង​ការខិត​ខំ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ទទួលបាន​ទឹក​ផងដែរ ។ យើង​អាច​មាន​ពរជ័យ តាមរយៈ​ព្រះគុណ​នៃទ្រង់​ពីមុន អំឡុង​ពេល និង​ក្រោយ​ពីពេល​ដែល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ទ្រង់ ហើយ​ប្រព្រឹត្ត​ការល្អ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ពេញ​មួយ​ជីវិត​យើង ព្រះគុណ​នៃ​ព្រះ​ស្រោចស្រព​ខាង​សាច់​ឈាម និង​អំណោយទាន​ខាង​វិញ្ញាណ ដែល​បង្កើន​សមត្ថភាព​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​យើង​រីកចម្រើន ។ ព្រះគុណ​ទ្រង់​ដុស​ខាត់​យើង ។ ព្រះគុណ​ទ្រង់​ជួយ​យើង​ឲ្យ​ក្លាយជា​បុគ្គល​ដ៏​ល្អ​បំផុត ។

( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

  • តើ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​បុគ្គល​ដ៏ល្អ​បំផុត​ដោយ​របៀប​ណា ?

សូមអានវគ្គបទគម្ពីរ​ខាងក្រោម ហើយរកមើល​ពរជ័យ​ផ្សេងទៀតដែលទាក់ទង​នឹង​ព្រះគុណ​របស់ព្រះអង្គ​សង្គ្រោះ ។

  • តើ​ពរជ័យ​អ្វី​បន្ថែម​ទៀត​ដែល​អាច​មាន​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ?

  • តើ​ពេល​ណា​ដែល​អ្នក​បាន​ដក​ពិសោធន៍​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ព្រះគុណនេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ?

ការយាង​អញ្ជើញ​ព្រះគុណ​របស់ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​របស់អ្នក

ប្រធាន អុជដូហ្វ បានផ្តល់​ការយល់ដឹង​នេះ​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បា​នព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ពេញលេញ​បន្ថែម​ទៀត ៖

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ព្រះគុណ​គឺជា​អំណោយ​ពី​ព្រះ ហើយ​បំណងប្រាថ្នា​យើង​ក្នុងការ​គោរព​ប្រតិបត្តិ​តាម​បញ្ញត្តិព្រះ គឺជា​ការបង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា យើង​ចង់​ទទួល​បាន​អំណោយ​ពិសិដ្ឋ​នេះ ។

( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ )

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គំនិត និង​អារម្មណ៍​អ្វី​កើត​មាន​ដល់អ្នក នៅពេល​អ្នក​គិត​អំពី​ឥទ្ធិពល​នៃ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​យាង​អញ្ជើញ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​អ្នក ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​យើង​អាច​ទទួល​ស្គាល់​តម្រូវការ​របស់​យើង​ដើម្បី​មាន​ព្រះ​គុណ​ដោយ​របៀប​ណា ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​សួរ​សំណួរ​ខាងក្រោម​អំពី តម្រូវការ​របស់​យើងដើម្បី​មាន​ព្រះគុណ ៖

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

តើ​យើង​យល់​ពីការ​ជំពាក់បំណុល​របស់យើង​នឹង​ព្រះវរបិតាសួគ៌ ហើយ​អង្វរ​ដោយ​អស់ពី​ព្រលឹង​យើង ដើម្បី​បាន​ព្រះគុណ​នៃ​ព្រះ​ដែរឬទេ ?

កាល​យើង​លុតជង្គង់​អធិស្ឋាន តើ​យើង​អួតអាង​ពី​ទង្វើ​ឆ្នើម​នៃ​សុចរិតភាព​របស់​យើង ឬ​ជា​ការសារភាព​កំហុស ដោយ​អង្វរ​សូម​ក្ដី​មេត្តា​ករុណា ហើយ​សម្រក់​ទឹកភ្នែក​ថ្លែង​អំណរគុណ​ចំពោះ​ផែនការ​នៃ​ការប្រោសលោះ​ដ៏​អស្ចារ្យ​ដែរ​ឬទេ ?

( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩ )

តើ​អ្វី​ជា​ឧទាហរណ៍​នៃ​ព្រះគុណ​ដែល​ធ្វើ​ការ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់ ?

វីដេអូ « Faith Journey: When Parents Get Divorced » ( ៣:០៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org បង្ហាញ​ពី​បទពិសោធន៍​របស់​ស្ត្រី​ម្នាក់​ដែល​បាន​រក​ឃើញ​ថា ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​នាង​ឲ្យ​ឆ្លើយតប​នឹង​ការ​លែងលះ​របស់​ឪពុកម្តាយ​នាង ។

3:5

Faith Journey: When Parents Get Divorced

When Natalie’s parents were married, everything made sense. They were going to live together forever as a family. And then her parents got divorced, and Natalie’s testimony crumbled. She questioned everything about her religion.

រ៉ូម ៤:១៦ ។ ហេតុ​អ្វី​បាន​ជា​អ័ប្រាហាំ​ត្រូវ​បាន​ប្រើ​ជា​គំរូ​នៃ​ការ​ត្រូវ​បាន​រាប់​ជាសុចរិត ?

ដើម្បី​កែតម្រូវគំនិត​ដែលថា​មាន​តែ​អ្នក​ដែលបាន​កាត់ស្បែក ហើយកំពុងកាន់​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ប៉ុណ្ណោះទើប​អាច​សង្គ្រោះ​បាន នោះ​ប៉ុលបាន​បង្រៀនថា អ័ប្រាហាំ​បាន​ទទួលពរ មុន ពេល​លោក​បាន​កាត់ស្បែក ហើយ​ជាច្រើន​សតវត្សរ៍​មុនពេល​ដែល​មាន​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ អ័ប្រាហាំ​បាន​បន្ត​មាន​ភាព​ស្មោះត្រង់ បន្ទាប់​ពី​ចុះ​សេចក្ដី​សញ្ញា​នឹង​ព្រះ ហើយ​បាន​កាត់​ស្បែក ។ ដូច្នេះ ប៉ុល​អាច​បង្ហាញ​ថា មនុស្ស​ម្នាក់ៗ​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​តាម​រយៈ​ការ​គោរព​តាម​ក្រឹត្យវិន័យ​លោកម៉ូសេ​នោះទេ ប៉ុន្តែ​ដោយ​សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំងឡាយ​តាម​រយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ​វិញ ។

តើ​ព្រះគុណ​របស់​ព្រះ​ទាក់ទង​នឹង​ការធ្លាក់​របស់​លោក​អ័ដាម​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

នៅក្នុង រ៉ូម ៥:១២–២១ ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ។ ដោយ​សារ​ការ​រំលងរបស់​លោក​អ័ដាម អំពើ​បាប និង​សេចក្ដី​ស្លាប់​បាន​ចូល​មក​ក្នុង​ពិភព​លោក​នេះ ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ដោយ​សារ​តែ « អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ » ( រ៉ូម ៥:១៥ ) នោះ​មនុស្ស​ទាំង​អស់​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើ​បាប និង​សេចក្ដី​ស្លាប់​បាន ហើយ​ទទួល​បាន​ជីវិតដ៏​នៅ​អស់​កល្ប​ជា​និច្ច ។ សេចក្ដីយោង​ទៅកាន់​ការធ្លាក់​របស់​ប៉ុល ជួយ​យើង​ឲ្យ​យល់​ពី​អំណាច​ដ៏​ទូលំទូលាយ​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​យក​ឈ្នះ​លើ​គ្រប់​អ្វីៗ​ទាំងអស់ ។