រ៉ូម ១
« ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ »
នៅពេលខ្លះ យើងទាំងអស់គ្នានឹងត្រូវក្រោកឈរដើម្បីការពារជំនឿរបស់យើង ។ កាលថ្លែងទៅកាន់ពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងរ៉ូម ប៉ុលបានប្រកាសថា លោក « គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » ( រ៉ូម ១:១៦ ) ។ ការខ្នះខ្នែងរបស់លោកក្នុងការចែកចាយសារលិខិតនៃដំណឹងល្អគឺជាភស្តុតាងស្រាប់ ។ មេរៀននេះអាចជួយអ្នកកុំឲ្យមានសេចក្តីខ្មាស នៅពេលគេស្គាល់អ្នកថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកដឹងអ្វីខ្លះហើយ ?
សូមស្រមៃថា អ្នកប្រាប់មិត្តម្នាក់ក្នុងចំណោមមិត្តរបស់អ្នកដែល មានសេចក្ដីជំនឿជានិកាយគ្រីស្ទានផ្សេងទៀតថា អ្នកកំពុងសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅក្នុងថ្នាក់សិក្ខាសាលា ។ នាងប្រាប់អ្នកថា នាងស្រឡាញ់ព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែពេលខ្លះលំបាកយល់អំពីសំបុត្រទាំងនោះណាស់ ។ នាងសួរអ្នកពីអ្វីដែលអ្នកដឹងអំពីសំបុត្រទាំងនោះ ។ សូមធ្វើលំហាត់ខាងក្រោមដើម្បីមើលថា តើអ្នកអាចឆ្លើយនឹងនាងបានល្អប៉ុនណា ។
សំបុត្រទៅកាន់សាសន៍រ៉ូម
គម្ពីររ៉ូមគឺជាសំបុត្រមួយដែលប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅក្រុងរ៉ូម កាលដំណើរផ្សព្វផ្សាយសាសនារបស់លោកជិតដល់ទីបញ្ចប់ ។ ក្រុងរ៉ូម—ជារាជធានីនៃអាណាចក្ររ៉ូម—ត្រូវបានជោគជាំទៅដោយទស្សនៈលោកិយ ហើយជាកន្លែងមួយដែលពិបាកក្នុងការផ្សាយដំណឹងល្អឬរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេឲ្យត្រៀមខ្លួនសម្រាប់ការមកដល់របស់លោក ដើម្បីបញ្ជាក់ ហើយការពារការបង្រៀនរបស់លោក និងដើម្បីលើកកម្ពស់ដល់សាមគ្គីភាពរវាងសមាជិកសាសនាចក្រសាសន៍យូដា និងសាសន៍ដទៃ ។
នៅពេលអ្នកសិក្សា រ៉ូម ១ សូមរកមើលសេចក្ដីពិតដែលអាចលើកទឹកចិត្តអ្នក នៅពេលអ្នកតស៊ូប្រឹងប្រែងធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំគ្មានសេចក្តីខ្មាសឡើយ
សូមមើល « Preparation of Joseph F. Smith: True Blue, Through and Through » ( ១:៣១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ដំណើររឿងនេះក៏មាននៅក្នុង Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១០៤ ផងដែរ ។
សូមអាន រ៉ូម ១:១៥–១៧ ដោយរកមើលអ្វីដែលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ និង ប៉ុល មានដូចគ្នា ។ សូមពិចារណាគូសចំណាំពាក្យ ឬឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលអ្នកយល់ឃើញថាមានអត្ថន័យ ។
អ្នកប្រហែលជាបានគូសចំណាំពាក្យ « ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ» » នៅក្នុង រ៉ូម ១:១៦ ។
-
តាមអ្វីដែលអ្នកបានរៀនអំពីប៉ុលនៅក្នុងគម្ពីរកិច្ចការ តើលោកបានបង្ហាញយ៉ាងដូចម្ដេចថា លោកគ្មានសេចក្តីខ្មាសដែលត្រូវបានគេស្គាល់ថាជាគ្រីស្ទាននោះ ?
-
តើយុវវ័យអាចប្រឈមមុខនឹងស្ថានភាពអ្វីខ្លះនៅសព្វថ្ងៃនេះ ដែលពួកគេត្រូវក្រោកឈរដើម្បីការពារហើយគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ?
ប៉ុលបានដឹងថា ក្រុងរ៉ូមជាកន្លែងពិបាករស់នៅ និងពិបាកផ្សព្វផ្សាយដំណឹងល្អណាស់ ។ លោកក៏ប្រឈមមុខនឹងការប្រឆាំងពីអ្នកដែលយល់ខុស ឬបដិសេធការបង្រៀនរបស់លោកផងដែរ ។ ទោះយ៉ាងណាក៏ដោយ ក៏ប៉ុលនៅតែមានចិត្តចង់ទៅក្រុងរ៉ូម ហើយផ្សាយនៅទីនោះ ដើម្បីនាំអ្នកដទៃឲ្យមករកព្រះគ្រីស្ទដែរ ( សូមមើល រ៉ូម ១:១៥ ) ។
សូមគិតអំពីបទពិសោធន៍ដែលអ្នកមានឱកាសដើម្បីក្រោកឈរការពារ ឬចែកចាយសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទដូចជាប៉ុលដែរ ។ សូមធ្វើបញ្ជីសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមរួមបញ្ចូលគំនិត និងអារម្មណ៍ទាំងឡាយរបស់អ្នកអំពីចិត្តចង់ចែកចាយសេចក្ដីជំនឿរបស់អ្នកនៅក្នុងស្ថានភាពទាំងនោះ ។
-
ហេតុអ្វីបានជាយុវវ័យម្នាក់អាចមានអារម្មណ៍ខ្មាសអៀនដែលត្រូវបានគេស្គាល់ថាជាគ្រីស្ទាននោះ ? តើពួកគេអាចធ្វើអ្វីបាន ប្រសិនបើពួកគេមានគំនិត ឬអារម្មណ៍ទាំងនោះ ?
គំរូចេញពីព្រះគម្ពីរ និងគំរូសម័យទំនើប
សូមពិនិត្យមើលគំរូពីរខាងក្រោមនៃបុគ្គលដែលគ្មានសេចក្តីខ្មាសក្នុងការធ្វើឲ្យអ្នកដទៃបានដឹងអំពីសេចក្តីជំនឿរបស់ពួកលោកទៅលើព្រះអម្ចាស់ ។ សូមគិតអំពីស្ថានភាពដែលពួកលោកធ្លាប់ជួបហើយរកមើលភាពស្រដៀងគ្នារវាងជីវិតរបស់ពួកលោក និងជីវិតរបស់អ្នក ។
-
នៅពេលអ្នកដទៃវិនិច្ឆ័យអ្នក ៖ ស្ត្រីដែលលាងព្រះបាទាព្រះយេស៊ូវទាំងទឹកភ្នែក ( លូកា ៧:៣៦–៥០ )
-
នៅពេលអ្នកត្រូវក្រោកឈរការពារនៅចំពោះមុខមិត្តភក្តិរបស់អ្នក ៖ អ័ប៊ីណាដៃ និង អាលម៉ា ( ម៉ូសាយ ១៣:១–៩; ១៧:១–៤; ១៨:១–៣ )
-
នៅពេលអ្នកចែកចាយដំណឹងល្អ ៖ ធែរិន ប៊ីងហាំ និង ប្រ៊ែនឌិន មីកអ៊ិន ( « Same Jersey » [ ៥:០១ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះអំពីគំរូទាំងនេះ ?
-
តើបុគ្គលទាំងនេះបង្ហាញថា ពួកគាត់គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទដោយរបៀបណា ?
-
តើនរណាជាគំរូក្នុងជីវិតរបស់អ្នកនៃការគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ? តើពួកគេបានបង្ហាញសេចក្ដីជំនឿពួកគេតាមរបៀបណា ?
រ៉ូម ១:១៥–១៧ ប្រាប់យើងថា ការសាទររបស់ប៉ុលចំពោះដំណឹងល្អនៃព្រះគ្រីស្ទបានមកពីការយល់ដឹងរបស់លោកថា « [ ដំណឹងល្អ ] គឺជាព្រះចេស្ដានៃព្រះសម្រាប់នឹងជួយសង្គ្រោះ » ដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ម្យ៉ាងទៀត ដោយសារប៉ុលបានដឹងថា គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះដោយគ្មានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ដូច្នេះហើយលោកចង់ចែកចាយវាជាមួយមនុស្សគ្រប់គ្នា ។
ចម្លើយគឺ ( ១ ) គ, ( ២ ) ខ, ( ៣ ) គ, ( ៤ ) ក
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំតាមរបៀបសាមញ្ញធម្មតាដោយរបៀបណា ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំដឹងថា ពួកយើងមួយចំនួនរួសរាយជាងអ្នកដទៃ ។ នោះគឺវាមិនថ្វីទេ ។ តាមវិធីរបស់យើងរៀងៗខ្លួន ព្រះអម្ចាស់ធ្វើឲ្យយើងម្នាក់ៗអាចអញ្ជើញអ្នកដទៃ ឲ្យមកមើល ហើយ មកជួយ បាន ។ បន្ទាប់មក ព្រះនឹងធ្វើកិច្ចការសង្គ្រោះរបស់ទ្រង់ ហើយពួកគេនឹង មកស្នាក់នៅ ។
ខ្ញុំសូមណែនាំរឿងប្រាំយ៉ាងដែលអ្នកណាក៏អាចធ្វើបាន ដើម្បីចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែល ។
ខិតទៅជិតព្រះ ។…
បំពេញដួងចិត្តបងប្អូនដោយសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ។
ព្យាយាមដើរនៅលើផ្លូវនៃភាពជាសិស្ស ។
ចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ។
ទុកចិត្តទៅលើព្រះដើម្បីធ្វើអព្ភូតហេតុរបស់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org )
ដើម្បីស្វែងយល់បន្ថែមអំពីការណែនាំទាំងនេះ សូមអានអត្ថបទខ្លីរបស់អែលឌើរ អុជដូហ្វ « Sharing the Gospel in Normal and Natural Ways » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។