ថ្នាក់​សិក្ខាសាលា
រ៉ូម ៦


រ៉ូម ៦

« ដើរ​ក្នុង​ជីវិត​បែប​ថ្មី »

យុវជន​ម្នាក់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង​អាង​បុណ្យ​ជ្រមុជទឹក​ក្នុង​អគារ​ព្រះវិហារ​នៅ​ម៉ាដាហ្គាស្កា ។

ការថ្វាយខ្លួន​យើងចំពោះ​ព្រះគឺ​មិន​ងាយស្រួល​នោះទេ ។ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ​សន្យា​ថា នៅពេល​យើង​ទុកឲ្យ​ខ្លួន​យើង​ដែល​មាន​បាប​ពី​អតីតកាល​ស្លាប់ទៅ នោះ​ទ្រង់​នឹង​ប្រទាន​ជីវិត​ថ្មី​ដល់​យើង ដោយ​ផ្លាស់ប្តូរ​លក្ខណៈ​របស់​យើង​ឲ្យប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ប៉ុល​បាន​បង្រៀន​ថា តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​អាច​ទទួល​បាន​នូវ​អំណាច​កែប្រែ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ដើម្បី​ជួយ​យើង​ឲ្យ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( រ៉ូម ៦:៤ ) ។ មេរៀននេះ​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​ការផ្លាស់ប្តូរ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្គាល់​កាន់តែ​ច្បាស់​នៅពេល​ដែល​ការផ្លាស់ប្តូរ​ទាំងនោះ​កំពុង​កើតឡើង ។

  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​អ្នក ?

  • តើ​អ្នក​បាន​ផ្លាស់ប្ដូរ​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ចាប់​តាំង​ពី​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មក ?

សូម​ចំណាយពេល​មួយភ្លែត​ដើម្បី​សញ្ជឹងគិត​អំពី​ការរីក​ចម្រើន​ខាងវិញ្ញាណ​របស់អ្នក ។ អ្នក​អាច​នឹង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូចជា « តើ​សេចក្តី​ជំនឿ​របស់​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសើរឡើង​ដែរ​ឬ​ទេ ? » ឬ « តើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា និង​សកម្មភាព​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? » នៅពេល​អ្នក​សិក្សា រ៉ូម ៦ សូម​សញ្ជឹង​គិត​ថា​តើ​អ្នក​កំពុង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬអត់ ហើយ​តើ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រីក​ចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​ដោយ​របៀប​ណា ។

ពិធី​បុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​ទៅក្នុង​ទឹក​តំណាងឲ្យ​សេចក្តីស្លាប់ និង​ការរស់​ឡើងវិញ

ការរៀនពី​របៀប​ដើម្បីស្គាល់ និង​យល់ពី​និមិត្តសញ្ញា​នៅ​ក្នុង​ព្រះគម្ពីរ​គឺជា​ជំនាញ​ដ៏​មាន​តម្លៃ​មួយ ។ ប៉ុលបាន​ប្រើ​និមិត្តសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច ដើម្បីជួយ​ពួកបរិសុទ្ធ​នៅ​ក្រុង​រ៉ូម​ឲ្យ​យល់ថា យើង​ត្រូវតែ​លះបង់​ចោល​អំពើបាប​ពី​អតីតកាល​របស់​យើង ដើម្បី​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្លាស់ប្តូរ​យើង​បាន ហើយ​ប្រទាន​ជីវិត​ថ្មី​ដល់យើង តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។

សូម​អាន រ៉ូម ៦:៣–៨ ដោយ​ស្វែងរក​និមិត្តសញ្ញា​ដែល​អាច​បង្រៀន​អ្នក​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ ខទី ៧ អាន​ថា « ដ្បិត​អ្នកណា​ដែលស្លាប់​ដោយសារ​អំពើបាប អ្នក​នោះ​បាន​រួចពី​បាប​ហើយ » ( នៅក្នុង រ៉ូម ៦:៧ footnote a ) ។

  • យោង​តាម រ៉ូម ៦:៣–៨ តើ​ការចុះ​ទៅក្នុង ការជ្រមុជ​ចូល និង​ការងើប​ចេញពី​ទឹក​ក្នុង​ពិធីបុណ្យ​ជ្រមុជ​ទឹក​តំណាង​ឲ្យ​អ្វី​សម្រាប់​យើង ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ពិធីបរិសុទ្ធ​ចាំបាច់ៗ​ក្នុង​ដំណឹង​ល្អ​ជា​និមិត្តរូប​នៃ​ដង្វាយធួន ។ ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច គឺ​ជា​និមិត្តរូប​នៃ​ការសុគត ការបញ្ចុះ និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះប្រោសលោះ ។

( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

  • តើ​អ្នក​នឹង​សង្ខេប រ៉ូម ៦:៤ ជា​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្តី​ពិត​យ៉ាង​ដូចម្ដេច ?

ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ដើម្បី​សង្ខេប រ៉ូម ៦:៤ ៖ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ផ្លាស់ប្តូរ​បាន ហើយ « ដើរ​ក្នុង​ជីវិត​បែបថ្មី » ។

  • តើ​អ្នក​គិតថា « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » មានន័យ​ដូចម្តេច ? ( រ៉ូម ៦:៤ ) ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា តាមរយៈ​ព្រះអង្គស​ង្គ្រោះ អ្នក​អាច​ដើរ​ក្នុង​ជីវិត​បែប​ថ្មី​បាន ?

  • តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ?

ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង ខទី ៥–៦ប៉ុល​បាន​បង្រៀន​ថា តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នោះ « មនុស្ស​ចាស់​របស់​យើង » ឬ « តួ​អំពើ​បាប » ត្រូវ​បាន « ឆ្កាង​ជាមួយ [ ព្រះយេស៊ូវ​គ្រីស្ទ ] » ហើយ « ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បម្រើ​អំពើ​បាប​ទៀត​ឡើយ » ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​ពីអំពើបាប ឬ​ភាពទន់ខ្សោយ​ដែល​អ្នក​កំពុង​ពុះពារ ដែល​អ្នកចង់​ដកចេញពី​ជីវិតរបស់​អ្នក ។ អ្នក​នឹង​ពិនិត្យ​មើល​គំនិត​ទាំងនេះ​ឡើងវិញ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

តើខ្ញុំអាច​ធ្វើការ​ផ្លាស់ប្តូរ​អ្វីខ្លះ ?

  • តើ​ការផ្លាស់ប្តូរ​ប្រភេទណា​ខ្លះ​ដែល​អ្នក​គិត​ថា​ងាយស្រួល​ធ្វើ ? តើ​ការផ្លាស់ប្តូរ​មួយណា​ពិបាក ?

ប៉ុល​បានប្រើ​គំរូ​នៃ​ការយកឈ្នះ​លើ​សេចក្តីស្លាប់ និង​អំពើបាប​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​បង្រៀន​ថា យើង​ក៏​អាច​យកឈ្នះលើ​អំពើបាប​របស់យើង​តាមរយៈទ្រង់​បាន​ផងដែរ ។ សូម​អាន រ៉ូម ៦:៩–១៤ ដោយ​រកមើល​ពី​របៀប​ដែល​ប៉ុលភ្ជាប់​ការសុគត និង​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ទៅនឹង​របៀប​ដែលយើង​អាចយក​ឈ្នះលើ​អំពើបាប​បាន ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សំណួរខាងក្រោម​អាចជួយអ្នកឲ្យ​យល់ពី​ខគម្ពីរ​ទាំងនេះ​បាន ។ សូមឆ្លើយ​សំណួរពីរ ឬច្រើន​ខាងក្រោមនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ « បាន​សុគត​ខាង​ឯ​បាប​មួយ​ដង​ជា​សម្រេច » ( ខទី ១០ ) នោះ​យើងបាន​ទទួលបុណ្យ​ជ្រមុជទឹក​តែមួយ​ដង​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​បានរួច​ពីបាប​របស់យើង ។ ទោះជា​យ៉ាងណា​ក៏ដោយ ជារៀងរាល់​សប្តាហ៍ យើងអាច​បន្ត​ការប្តេជ្ញាចិត្ត​របស់យើង​ដើម្បី « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( ខទី ៤ ) បាន​តាមរយៈ​ការទទួលទាន​សាក្រាម៉ង់ ។ តើពិធីបរិសុទ្ធ​ប្រចាំសប្តាហ៍នេះ ជួយអ្នកឲ្យ​បង្ហាញសេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ?

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​ថ្លែង​ថា « ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះគ្រីស្ទ​យេស៊ូវ » ? ( ខទី ១១ ) ។

  • ហេតុអ្វី​បាន​ជា​យុវវ័យ​ម្នាក់​អាច​ជ្រើសរើស​ធ្វើ​តាម​ការទូន្មាន​របស់​ប៉ុល ដូចដែល​បាន​កត់ត្រា​ក្នុង ខទី ១២ ? តើ​មាន​ពរ​អ្វី​ខ្លះ​មក​ពី​ការ​រស់​នៅ​បែប​នេះ ?

  • ពាក្យថា អវៈយវៈ នៅក្នុង ខទី ១៣ សំដៅ​ទៅ​លើ​ផ្នែក​នៃ​រាងកាយ​របស់​យើង ។ តើ​អ្នក​អាច​ប្រើ​ដៃ ជើង ក្បាល និង​បេះដូង​របស់​អ្នក « ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ទៅ​ព្រះ » យ៉ាង​ដូចម្ដេច​ទៅ ? ( ខទី ១២ ) ។

  • ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃផ្នែក​ទីមួយនៃ ខទី ១៤ អានថា « ដ្បិត​ការធ្វើ​ដូច្នេះ អំពើ​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ » ( នៅក្នុង រ៉ូម ៦:១៤ footnote a ) ។ តើ​ការ​ធ្វើ​តាម​ការ​បង្រៀន​ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង ខទី ១១–១៣ ធ្វើ​ឲ្យ​យើង​ទទួល​បានការ​សន្យា​ដែល​បាន​ផ្ដល់​ឲ្យ​ក្នុង ខទី ១៤ ដោយ​របៀប​ណា ?

អ្នក​អាច​មាន​សេរីភាព​ពី​អំពើបាប​បាន

សូម​អាន រ៉ូម ៦:១៦–១៨, ២២–២៣ ដោយ​ស្វែងរក​ពរជ័យ​នៃការ​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ប៉ុល​បាន​ពិពណ៌នា​អំពី​ពរជ័យ​នៃ​ការ​ដើរ​ក្នុង​ជីវិត​បែប​ថ្មី​ដោយ​របៀប​ណា ?

  • នៅពេល​អ្នក​បន្ត​ព្យាយាម​យកឈ្នះលើ​អំពើបាប​តាមរយៈ​ព្រះគ្រីស្ទ តើ​អ្នកគិតថា​ជីវិតបែប​ថ្មី​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​នឹង​មើលទៅ និង​មាន​អារម្មណ៍​យ៉ាងណា​ដែរ ?

  • តើ​អ្នកអាច​ធ្វើ​អ្វី​បាន ដើម្បី​ដើរ​ក្នុង​ជីវិត​បែប​ថ្មី​ចាប់ផ្តើម​ពីថ្ងៃនេះ​ទៅ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំអាច​ផ្លាស់ប្តូរ​តាម​របៀប​ណា​ខ្លះ ?

ស៊ីស្ទើរ បែកឃី ក្រាវីន​អតីត​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន ៖

9:37

Keep the Change

Sister Craven teaches that through Jesus Christ, we can make lasting changes and become more like Him.

ស៊ីស្ទើរ រ៉េប៊ីការ អិល ក្រេវិន ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ។ រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​ត្រឹម​ខែ តុលា ឆ្នាំ ២០១៨ ។

ជា​ថ្នូរ​នឹង​ការបង់ថ្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​យើង​ម្នាក់ៗ ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ផ្លាស់ប្តូរ​ចិត្ត ។ ការផ្លាស់ប្តូរ​ដែល​ទ្រង់​ស្នើ​សុំ​ពី​យើង​មិនមែន​សម្រាប់​ជា​ប្រយោជន៍​របស់​ទ្រង់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ប្រយោជន៍​សម្រាប់​យើង​ទៅ​វិញ​ទេ ។…

បន្ទាប់​ពី​បាន​ស្តាប់​បន្ទូល​មកពី​ស្ដេច​បេនយ៉ាមីន ប្រជារាស្រ្ត​របស់​ទ្រង់​បាន​ស្រែក​យំ ប្រកាស​ថា ដួង​ចិត្ត​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ ហើយ​និយាយ « ពី​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ដែល​បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង … យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើល្អ​ជានិច្ច​វិញ » [ ម៉ូសាយ ៥:២ ] ។ ព្រះគម្ពីរ​មិន​បាន​និយាយ​ថា ពួកគេ​ប្រែក្លាយ​ជា​ឥតខ្ចោះ​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ​របស់​ពួកគេ​ទៅ​វិញ​ទេ ដែល​បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ។ ការផ្លាស់​ប្តូរ​ក្នុង​ដួង​ចិត្ត​ពួកគេ​មាន​ន័យ​ថា ការសម្រាត​ចោល​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម ហើយ​ចុះចូល​នឹង​ព្រះវិញ្ញាណ​នៅ​ពេល​ពួកគេ​ព្យាយាម​ប្រែ​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

( បែកឃី ក្រាវីន « Keep the Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨ )