កូរិនថូស ទី១ ៨–១៣
ទិដ្ឋភាពទូទៅ
កាលប៉ុលបានបន្តសរសេរសំបុត្ររបស់លោកទៅកាន់ពួកកូរិនថូស លោកបានបង្រៀនថាយើងត្រូវជ្រើសរើសញែកខ្លួនយើងចេញពីការល្បួង ។ លោកបានពន្យល់ថា បុរស និងស្ត្រីត្រូវបានរំពឹងទុកឲ្យធ្វើការរួមជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមកនៅពេលពួកគេធ្វើតាមព្រះអម្ចាស់ ។ លោកបានបង្រៀនថា ប្រសិនបើសមាជិកទាំងអស់នឹងទទួលស្គាល់ ហើយប្រើប្រាស់អំណោយទានខាងវិញ្ញាណដែលពួកគេបានទទួលពីព្រះអម្ចាស់ នោះពួកគេអាចដូចជាផ្នែកជាច្រើននៃរូបកាយដែលធ្វើការរួមគ្នាដោយសាមគ្គីភាព ។ លោកក៏បានសរសេរយ៉ាងលម្អិតអំពីសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ឬសេចក្ដីសប្បុរស និងមូលហេតុដែលយើងគួរចង់បានវា ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
កូរិនថូស ទី១ ១០
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើការល្បួង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា « កូរិនថូស ទី១ ១០:១–១៣ ៖ ព្រះប្រទានផ្លូវដើម្បីចៀសផុតពីការល្បួង » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ។ នៅពេលពួកគេសិក្សា នោះពួកគេអាចសញ្ជឹងគិតអំពីសំណួរនេះ ៖ « តើការចៀសផុតពីការល្បួងប្រភេទណា ដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នក ?
-
វត្ថុសម្រាប់ប្រើក្នុងមេរៀន ៖ មេដែក និងដុំដែក
-
វីដេអូ ៖ « Seek Christ in Every Thought » ( ១៤:៤៧ សូមមើលពីលេខកូដម៉ោង ២:៤៤ ដល់ ៣:២៣ )
កូរិនថូស ទី១ ១១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីមូលហេតុដែលបុរស និងស្ត្រីត្រូវការគ្នាទៅវិញទៅមក ដើម្បីទទួលបានពរជ័យខ្ពស់បំផុតនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកពីគ្រាដែលពួកគេបានឃើញបុរស និងស្ត្រីធ្វើការរួមគ្នា និងជួយគ្នាទៅវិញទៅមក ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលទស្សនវិស័យ សមត្ថភាព និងកម្លាំងខុសគ្នារបស់បុរស និងស្ត្រីមានឥទ្ធិពលវិជ្ជមានលើអាពាហ៍ពិពាហ៍ គ្រួសារ សហគមន៍ និងទំនាក់ទំនងក្នុងសាសនាចក្រ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១១:១១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សបង្កើនចំណេះចំណានរបស់ពួកគេអំពី កូរិនថូស ទី១ ១១:១១ នៅពេលពួកគេទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់គោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានផ្នែកទី ៣ នៅក្នុងអត្ថបទ « Men and Women in the Work of the Lord » ដោយប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ២–៥ ) ដោយស្វែងរកសេចក្តីពិត ដែលយើងត្រូវយល់អំពីគោលលទ្ធិរបស់ព្រះអំពីបុរស និងស្ត្រី ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាកែសម្រួលការអនុវត្តតាមការយល់ខុស ឬស្ថានភាពដែលសិស្សបង្ហាញទាក់ទងនឹងតួនាទីស្ត្រី និងបុរសនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ ប្រសិនបើសិស្សលើកឡើងពីការយល់ខុស ឬស្ថានភាពផ្សេងៗ នោះសិស្សអាចត្រូវបានរៀបចំដោយប្រើមុខងារបំបែកជាក្រុមដើម្បីពិភាក្សាការណ៍ទាំងនោះ ។
កូរិនថូស ទី១ ១២
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យស្គាល់អំណោយទានខាងវិញ្ញាណដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ដើម្បីផ្តល់ពរដល់អ្នកដទៃ និងពង្រឹងសាសនាចក្ររបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យប្រាប់ពីអំណោយទានខាងវិញ្ញាណមួយ ឬពីរដែលបានប្រទានដល់ពួកគេ ។ ពួកគេប្រហែលជាចង់សុំសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ដែលគួរឲ្យទុកចិត្តផ្សេងទៀតជួយពួកគេធ្វើកិច្ចការនេះ ។ សូមឲ្យសិស្សសញ្ជឹងគិតអំពីអំណោយរបស់ពួកគេ និងរបៀបដែលពួកគេកំពុងប្រើវាដើម្បីផ្តល់ពរដល់អ្នកដទៃ ។
-
វត្ថុសម្រាប់ប្រើក្នុងមេរៀន ៖ កញ្ចប់អំណោយមួយ
-
ខ្លឹមសារដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ដោយអែលឌើរ ម៉ាវីន ជេ អាស្តុន អំពីអំណោយទានខាងវិញ្ញាណដែលមិនសូវគេស្គាល់
-
វីដេអូ ៖ « With All Your Heart » ( ៣:២៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាពីការអញ្ជើញសិស្សឲ្យសួរសំណួរអំពីអំណោយទានខាងវិញ្ញាណនៅក្នុងឈែត ។ សូមកែសម្រួលមេរៀនតាមតម្រូវការ ដើម្បីដោះស្រាយសំណួរនានាដែលពួកគេសួរ ។
កូរិនថូស ទី១ ១៣
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទចំពោះពួកគេ ហើយជួយពួកគេស្វែងរកអំណោយទាននៃសេចក្តីសប្បុរសដើម្បីទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់នោះចំពោះអ្នកដទៃ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសមាជិកគ្រួសារ មិត្តភក្តិ ឬបុគ្គលផ្សេងទៀតដែលពួកគេចង់មានទំនាក់ទំនងល្អជាមួយ ។ សូមឲ្យសិស្សពិចារណាអំពីឥទ្ធិពលដែលការបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះបុគ្គលនេះអាចមានទៅលើទំនាក់ទំនងនោះ ។
-
វីដេអូ ៖ « Charity Never Faileth » ( ៣:៣២ សូមមើលពីលេខកូដម៉ោង ០:៥៦ ដល់ ១:៥៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអំពីការប្រើប្រាស់មុខងារបំបែកជាក្រុម ដើម្បីអនុញ្ញាតឲ្យសិស្សពិភាក្សាអំពីទិដ្ឋភាពនៃសេចក្ដីសប្បុរស និងរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្ដីសប្បុរសទាំងនោះ ។