ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១១


កូរិនថូស ទី១ ១១

តួនាទីដ៏ពិសេស និងដ៏ទេវភាពរបស់បុរស និងស្ដ្រី

A group of young men and young women hold each other’s hands in a circle and smile at each other to encourage one another.

ដោយបន្តការណែនាំ និងការលើកទឹកចិត្តរបស់លោកដល់ពួកបរិសុទ្ធនៅក្រុងកូរិនថូស ប៉ុលបានបង្រៀនថា បុរស និងស្ត្រីត្រូវធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅពេលពួកគេធ្វើតាមព្រះអម្ចាស់ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីមូលហេតុដែលបុរស និងស្ត្រីត្រូវការគ្នាទៅវិញទៅមក ដើម្បីទទួលបានពរជ័យខ្ពស់បំផុតនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកពីគ្រាដែលពួកគេបានឃើញបុរស និងស្ត្រីធ្វើការរួមគ្នា ហើយគាំទ្រគ្នាទៅវិញទៅមក ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលទស្សនវិស័យ សមត្ថភាព និងកម្លាំងខុសគ្នារបស់បុរស និងស្ត្រីជះឥទ្ធិពលយ៉ាងវិជ្ជមានលើអាពាហ៍ពិពាហ៍ គ្រួសារ សហគមន៍ និងទំនាក់ទំនងក្នុងសាសនាចក្រ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តួនាទីរបស់ស្ត្រី និងបុរស

ជាវិធីជំនួសដើម្បីចាប់ផ្តើម សូមពិចារណាបង្ហាញផ្នែកមួយនៃសុន្ទរកថារបស់ប្រធាន ជីន ប៊ី ប៊ីងហាំ « United in Accomplishing God’s Work » ពីលេខកូដម៉ោង ៩:៤៥–១០:៥៤ ។

A couple rides their tandem bike for morning exercise.

សូមពិចារណាសំណួរខាងក្រោមនៅពេលអ្នកមើលរូបភាពនៃក្រុមជិះកង់កែបពីរ ។

  • តើជំនាញ ឬសមត្ថភាពអ្វីខ្លះដែលត្រូវការដើម្បីជួយក្រុមនេះឲ្យជោគជ័យ ?

  • តើភាពខុសគ្នារវាងបុគ្គលម្នាក់ៗអាចពង្រឹងភាពជាដៃគូរបស់ពួកគេ និងជួយពួកគេឲ្យមានភាពរួបរួមគ្នាយ៉ាងដូចម្តេច ?

នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១១ សូមសញ្ជឹងគិតពីរបៀបដែលបុរស និងស្ត្រីអាចធ្វើការរួមគ្នាដោយសុចរិតក្នុងនាមជាដៃគូស្មើភាពគ្នា ដើម្បីបំពេញតួនាទីដែលបានចាត់តាំងដ៏ទេវភាពរបស់ពួកគេ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។

សូមជួយសិស្សឲ្យយល់ថា ការបង្រៀនមួយចំនួនរបស់ប៉ុលមានទាក់ទងនឹងបទដ្ឋានវប្បធម៌ជាក់លាក់នៅជំនាន់នោះ ហើយអាចពិបាកយល់ ។ សូមរំឭកសិស្សឲ្យប្រុងប្រយ័ត្នដើម្បីកុំវិនិច្ឆ័យការសរសេររបស់ប៉ុល និងមនុស្សនៅជំនាន់នោះតាមបទដ្ឋានដែលព្រះអម្ចាស់បានបង្ហាញនៅពេលបច្ចុប្បន្ននេះឡើយ ។

នៅក្នុង កូរិនថូស ទី១ ១១:១–១៦ ប៉ុលបានថ្លែងអំពីទំនៀមទម្លាប់សង្គមក្នុងចំណោមពួកកូរិនថូសនៅជំនាន់របស់លោក ដែលមិនស្របតាមទស្សនៈរបស់ព្រះអម្ចាស់លើតួនាទីដ៏ទេវភាពរបស់បុរស និងស្ត្រី ។ វាជារឿងសំខាន់ដែលមិនត្រូវច្រឡំទំនៀមទម្លាប់ទាំងនេះជាមួយនឹងសេចក្តីពិតដែលប៉ុលកំពុងបង្រៀនទេ ។

តាមរយៈសាវកប៉ុល ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតអស់កល្បអំពីតួនាទីដ៏ទេវភាពរបស់បុរស និងស្ត្រីនៅក្នុង កូរិនថូស ទី១ ១១:១១–១២

សូមអាន កូរិនថូស ទី១ ១១:១១–១២ ដោយស្វែងរកសេចក្ដីពិតដែលអ្នករៀនអំពីព្រះ បុរស និងស្ត្រី ។

ស្ត្រី និងបុរសនៅក្នុងភាពជាដៃគូពេញលេញជាមួយព្រះអម្ចាស់

នៅក្នុង កូរិនថូស ទី១ ១១:១១ យើងរៀនថា ទាំងបុរស និងស្ត្រីគឺមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌

សូមពិចារណាបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យអាន និងពិភាក្សាជាគូ ឬជាក្រុមតូចៗនូវសំណួរនានា ។ ពួកគេប្រហែលជាចង់ចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីឧទាហរណ៍របស់បុរស និងស្ត្រីដែលធ្វើការរួមគ្នា ។

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីការប្រកាសអំពីក្រុមគ្រួសារ និងពីសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលវិធីនានាដែលបុរស និងស្ត្រីមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។

ចេញមកពីការប្រកាសអំពីគ្រួសារ យើងអាន ៖

សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យនោះ គឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និងកម្មវិធីកម្សាន្ដល្អៗនានា ។ តាមការតាក់តែងដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើភាពគ្នា ។

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

នៅក្នុងផែនការប្រគល់បព្វជិតភាពដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌យើង បុរសមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការគ្រប់គ្រងបព្វជិតភាព តែពួកគេពុំមែនជាបព្វជិតភាពនោះទេ ។ បុរសស្ត្រីមានតួនាទីខុសគ្នា តែមានតម្លៃស្មើគ្នា ។ ដូចជាស្ត្រីមិនអាចមានកូនបានឡើយបើគ្មានបុរស ដូច្នេះបុរសក៏មិនអាចអនុវត្តអំណាចពេញលេញនៃបព្វជិតភាពដើម្បីបង្កើតគ្រួសារអស់កល្បមួយបានឡើយ បើគ្មានស្ត្រីនោះ ។ … ក្នុងទស្សវិស័យដ៏នៅអស់កល្បជានិច្ចនោះទាំងអំណាចបង្កើតជីវិត និងអំណាចបព្វជិតភាពត្រូវបានប្រើប្រាស់ទាំងស្វាមី និងភរិយា ។

( អិម រ័សុល បាឡឺដ « This Is My Work and Glory » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៩ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ការរួមគ្នាដែលមិនអាចប្រៀបផ្ទឹមបាននៃសមត្ថភាពខាងវិញ្ញាណ រូបកាយ គំនិត និងចិត្តរវាងបុរស និងស្ត្រីជាកត្តាដ៏ចាំបាច់ដើម្បីធ្វើឲ្យផែនការនៃសុភមង្គលកើតមានឡើង ។ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតទីពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ( កូរិនថូស ទី១ ១១:១១ ) ។ បុរស និងស្ត្រីមានបំណងរៀនសូត្រពី ការពង្រឹង ការឲ្យពរជ័យ និងការបំពេញគ្នាទៅវិញទៅមក ។

( ដេវីឌ អេ បែដណា « We Believe in Being Chaste » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤២ )

សូមផ្តល់ឲ្យសិស្សនូវពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាអំពីអ្វីដែលពួកគេរកឃើញ និងសំណួរណាមួយដែលពួកគេអាចមាន ។ សូមស្តាប់ដោយយកចិត្តទុកដាក់ នៅពេលពួកគេឆ្លើយតប ហើយពិចារណាសួរសំណួរតាមដាន ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅដូចជាសំណួរទាំងនេះ ៖ ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីយល់ពីការបង្រៀននេះ ? តើយើងរៀនអ្វីខ្លះអំពីទស្សនៈរបស់ព្រះវរបិតាសួគ៌ចំពោះស្ត្រី និងបុរស ? តើទស្សនៈនេះខុសពីរបៀបដែលពិភពលោកនិយាយអំពីបុរស និងស្ត្រីយ៉ាងដូចម្ដេច ? តើសេចក្ដីពិតនោះអាចជះឥទ្ធិពលលើឥរិយាបថ និងអាកប្បកិរិយារបស់អ្នកយ៉ាងដូចម្ដេច ?

  • ហេតុអ្វីអ្នកគិតថានៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ បុត្រា និងបុត្រីរបស់ទ្រង់សម្រេចបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយគ្នា ?

  • តើការណ៍នេះបង្ហាញពីសេចក្តីស្រឡាញ់ និងការគោរពរបស់ព្រះវរបិតាសួគ៌ចំពោះទាំងស្ត្រី និងបុរសដោយរបៀបណា ?

  • តើការយល់ដឹងអំពីសេចក្តីពិតទាំងនេះអាចជួយអ្នកយ៉ាងដូចម្តេច នៅពេលអ្នកប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាអំពីតួនាទី និងទំនួលខុសត្រូវរបស់បុរស និងស្ត្រី ?

  • តើអ្នកអាចអនុវត្តសេចក្ដីពិតទាំងនេះអំពីស្ត្រី និងបុរសក្នុងជីវិតរបស់អ្នកដោយរបៀបណា ( ឧទាហរណ៍ នៅផ្ទះ ក្នុងព្រះវិហារជាមួយយុវជន ឬយុវនារី ហើយនៅពេលអ្នករៀបចំសម្រាប់ជីវិតគ្រួសារនាពេលអនាគតរបស់អ្នក ) ?

អាស្រ័យលើម៉ោងក្នុងថ្នាក់ដែលមាន សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍ពីការបន្តការសិក្សារបស់ពួកគេអំពី កូរិនថូស ទី១ ១១ និងពិភាក្សាអំពីពិធីសាក្រាម៉ង់ ។ សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » សម្រាប់វិធីមួយដែលសិស្សអាចសិក្សាសាក្រាម៉ង់ ។

វិចារណកថា និងព័ត៌មានសាច់រឿង

ចុះប្រសិនបើមនុស្សដែលខ្ញុំស្រឡាញ់មិនរៀបការ ឬមានកូន ?

អ្នកខ្លះអាចនឹងបារម្ភ ឬឆ្ងល់អំពីរបៀបដែលផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ទាំងស្ត្រី និងបុរសអាចត្រូវបានបំពេញចំពោះអ្នកដែលមិនរៀបការ ឬមានកូន ។ ដោយក្តីមេត្តាដ៏ខ្លាំងក្លា ប្រធាន ប៊យដ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងនូវពាក្យលួងលោមទាំងនេះ ៖

14:43
Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

អ្នកទាំងឡាយដែលពុំរៀបការ ឬពុំមានកូនចៅគឺពុំត្រូវបានឃាត់ឃាំងពីពរជ័យដ៏នៅអស់កល្បជានិច្ចដែលពួកគេស្វែងរកនោះទេ ប៉ុន្តែឥឡូវនេះវាហួសពីអ្វីដែលពួកគេអាចធ្វើ ។ …

ការទូលអង្វរដោយទឹកភ្នែក និងការប្រាថ្នាក្នុងទីស្ងាត់របស់អ្នក នឹងរំជួលដួងព្រះទ័យរបស់ព្រះវរបិតា និងព្រះរាជបុត្រា ។ អ្នកនឹងទទួលបានការបញ្ជាក់ដោយផ្ទាល់មួយមកពីទ្រង់ថា ជីវិតរបស់អ្នកនឹងបានពេញលេញ ហើយថាគ្មានពរជ័យសំខាន់ណាមួយនឹងបាត់បង់ឡើយ ។

ក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ដែលបំពេញក្នុងតំណែងដែលខ្ញុំត្រូវបានតែងតាំង ខ្ញុំសូមសន្យានឹងអ្នកទាំងឡាយដែលស្ថិតក្នុងស្ថានភាពនោះថា អ្វីដែលសំខាន់ដល់សេចក្ដីសង្គ្រោះ និងភាពលើកតម្កើងរបស់អ្នកនឹងកើតមានមកលើអ្នកក្នុងពេលកំណត់មួយ ។

( ប៊យដ៍ ឃេ ផាកកឺ « The Witness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៥ )

ហេតុអ្វីសាតាំងចង់ឲ្យយើងបែងចែកជាបុរស និងស្ត្រី ?

ប្រធាន ជីន ប៊ី ប៊ីងហាំ អតីតប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖

2:3
Official Portrait of Sister Jean B. Bingham. Photographed in 2017.

ពួកសត្រូវបានទទួលជោគជ័យគួរសមក្នុងគោលដៅរបស់វា ដើម្បីបំបែកបុរស និងស្ដ្រីជាការប៉ុនប៉ងដើម្បីយកឈ្នះលើព្រលឹងរបស់យើង ។ លូស៊ីហ្វើរដឹងថា បើវាអាចបំផ្លាញសាមគ្គីភាពរវាងបុរស និងស្ដ្រី បើវាអាចបំភាន់យើងទាក់ទងនឹងគុណតម្លៃដ៏ទេវភាព និងការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់យើងបាន នោះវានឹងមានជោគជ័យក្នុងការបំផ្លាញក្រុមគ្រួសារ ដែលជាផ្នែកដ៏សំខាន់នៃភាពអស់កល្បជានិច្ច ។

សាតាំងញុះញង់ឲ្យមានការប្រៀបធៀប ដែលជាឧបករណ៍មួយដើម្បីបង្កើតឲ្យមានអារម្មណ៍ខ្ពស់ជាង ឬអន់ជាង ដោយលាក់សេចក្ដីពិតដ៏អស់កល្បជានិច្ចមួយថា ភាពខុសគ្នាពីធម្មជាតិរបស់បុរស និងស្ដ្រីគឺត្រូវបានប្រទានមកពីព្រះ ហើយមានតម្លៃស្មើគ្នា ។ វាបានប៉ុនប៉ងដើម្បីបន្ទាបការរួមចំណែករបស់ស្ដ្រីទាំងនៅក្នុងគ្រួសារ និងក្នុងសង្គមស៊ីវិល ហេតុដូច្នេះបានបន្ថយឥទ្ធិពលលើកស្ទួយរបស់ពួកគេសម្រាប់សេចក្ដីល្អ ។ គោលដៅរបស់វាគឺដើម្បីបង្កើនការប្រជែងយកអំណាច ជាជាងការអបអរនឹងការរួមចំណែកដ៏ពិសេសមួយរបស់បុរស និងស្ដ្រីក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក ហើយរួមចំណែកដល់សាមគ្គីភាព ។

( ជីន ប៊ី ប៊ីងហាំ « United in Accomplishing God’s Work » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦០–៦១ )

សកម្មភាពរៀនសូត្របន្ថែម

តួនាទីបំពេញបន្ថែមក្នុងអាពាហ៍ពិពាហ៍

សូមពិចារណាពីការបង្ហាញវីដេអូ « Renaissance of Marriage » ( ២:៣៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ជាវីដេអូដែលប្រធាន ហិនរី ប៊ី អាវរិង បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិអំពីអាពាហ៍ពិពាហ៍ ។ លោកបានចែកចាយពីរបៀបដែលតួនាទីបំពេញបន្ថែមរបស់ស្វាមី និងភរិយាអាចបង្កើតសុភមង្គលសម្រាប់ខ្លួនគេ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ។

2:3

របៀបដែលព្រះអង្គសង្គ្រោះបានប្រព្រឹត្តចំពោះស្ត្រី និងបុរស

ដើម្បីជួយសិស្សគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រាស្រ័យទាក់ទង និងឲ្យតម្លៃទាំងស្ត្រី និងបុរស សូមពិចារណាអំពីការបង្ហាញរូបភាពផ្សេងៗពីព្រះជន្មរបស់ទ្រង់ ។ ទាំងនេះអាចរាប់បញ្ចូលទាំងការប្រោសឡាសារឲ្យរស់ឡើងវិញ ស្ត្រីនៅអណ្តូងទឹក ស្ត្រីដែលប្រព្រឹត្តអំពើកំផិត អ្នកប្រាជ្ញាវ័យក្មេង យ៉ៃរ៉ុស និងកូនស្រីរបស់គាត់ ស្ត្រីដែលមានបញ្ហាធ្លាក់ឈាម និងអ្នកដទៃទៀត ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះបង្ហាញពីរបៀបដែលពួកគេគួរឲ្យតម្លៃ និងគោរពទាំងស្ត្រី និងបុរសនៅក្នុងជីវិតរបស់ពួកគេ ។

យើងគួរពិនិត្យមើលពីជីវិតរបស់យើង នៅពេលយើងទទួលទានសាក្រាម៉ង់

សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សា កូរិនថូស ទី១ ១១:២៣–៣២ និងការស្វែងរកសេចក្ដីពិតដែលបានរៀបរាប់ខាងលើ ( សូមមើល ខទី ២៨ ) ។ វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា ប៉ុលបានរំឭកដល់ពួកកូរិនថូសអំពីអាហារចុងក្រោយបង្អស់ នៅពេលព្រះយេស៊ូវគ្រីស្ទបានតាំងសាក្រាម៉ង់ឡើង ដើម្បីរំឭកដល់ការបូជារបស់ទ្រង់ ( សូមមើល ខទី ២៣–២៧ ) ។ បន្ទាប់ពីសិស្សរកឃើញសេចក្ដីពិតចេញពី ខទី ២៨ សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍នេះដោយប្រធាន ហោវើដ ដបុលយូ ហាន់ធើរ ( ឆ្នាំ ១៩០៧–១៩៩៥ ) ៖

Howard W. Hunter

ខ្ញុំបានសួរសំណួរនេះដល់ខ្លួនឯងថា « តើខ្ញុំបានដាក់ព្រះនៅលើអ្វីៗទាំងអស់ផ្សេងទៀត ហើយគោរពតាមរាល់បទបញ្ញត្តិរបស់ទ្រង់ដែរឬទេ ? » បន្ទាប់មកការសញ្ជឹងគិត និងការតាំងចិត្តបានកើតមាន ។ ការចុះសេចក្ដីសញ្ញាមួយជាមួយនឹងព្រះអម្ចាស់ ដើម្បីគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ជានិច្ច គឺជាកាតព្វកិច្ចមួយដ៏ធំ ហើយការរំឭកសេចក្ដីសញ្ញានោះដោយការទទួលទានសាក្រាម៉ង់ក៏ជាកាតព្វកិច្ចយ៉ាងធំដូចគ្នាដែរ ។ គ្រាដ៏ឱឡារិកនៃការសញ្ជឹងគិតកាលសាក្រាម៉ង់ត្រូវបានចែកគឺមានសារៈសំខាន់ខ្លាំងណាស់ ។ គ្រាទាំងនោះជាពេលវេលានៃការពិនិត្យមើលខ្លួនឯង ការពិនិត្យមើលផ្លូវចិត្ដរបស់ខ្លួន ការយល់ដឹងពីខ្លួនឯង—ជាពេលវេលាសម្រាប់គិតពិចារណា និងតាំងចិត្ត ។

( Howard W. Hunter « Thoughts on the Sacrament » Ensign ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ២៥ )

បន្ទាប់មកសិស្សអាចពិចារណាអំពីសំណួរអ្វីដែលពួកគេអាចសញ្ជឹងគិតនៅសប្តាហ៍ក្រោយក្នុងអំឡុងពេលសាក្រាម៉ង់ដើម្បីពិនិត្យមើលជីវិតរបស់ពួកគេ ។ សំណួរទាំងនេះអាចត្រូវបានសរសេរនៅលើក្តារខៀន ។