ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១០


កូរិនថូស ទី១ ១០

ការចៀសផុតពីការល្បួង

John’s life may have been very different had he not had the courage to leave a party one evening in Japan.

តើអ្នកធ្លាប់ប្រាថ្នាថាអ្នកអាចចៀសផុតពីការល្បួងដែលអ្នកប្រឈមមុខដែរឬទេ ? សាវកប៉ុលបានបង្រៀនគោលការណ៍ដ៏មានតម្លៃមួយ ដែលអាចជួយយើង នៅពេលយើងប្រឈមមុខនឹងការល្បួង ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះការល្បួង ។

ការអានវគ្គបទគម្ពីរ ។ មានវិធីជាច្រើនដើម្បីអានវគ្គបទគម្ពីរនៅក្នុងថ្នាក់ រួមមានការអានបទគម្ពីរជាថ្នាក់ ការអានជាក្រុមតូចៗ ឬអានរៀងៗខ្លួន ។ សូមពិចារណាពីតម្រូវការ និងសមត្ថភាពរបស់សិស្ស រួមជាមួយនឹងសម្ភារសិក្សា នៅពេលជ្រើសរើសវិធីសាស្ត្រអាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា « កូរិនថូស ទី១ ១០:១–១៣ ៖ ព្រះប្រទានរបៀបមួយដើម្បីឲ្យចៀសផុតពីការល្បួង » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ។ នៅពេលពួកគេសិក្សា ពួកគេអាចសញ្ជឹងគិតអំពីសំណួរនេះ ៖ « តើការចៀសផុតពីការល្បួងប្រភេទណាខ្លះ ដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នក ?

សកម្មភាពរៀនសូត្រដែលអាចមាន

ការល្បួង

សូមយកមេដែក និងដែកមួយមកថ្នាក់រៀន ហើយអញ្ជើញសិស្សឲ្យប្រើវា ដើម្បីពន្យល់ពីគោលគំនិតនៃការទប់ទល់នឹងការល្បួង ។ ឧទាហរណ៍ ពួកគេអាចសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការនៅឆ្ងាយពីការល្បួង និងគ្រោះថ្នាក់នៃការចូលទៅជិតការល្បួងពេក ។

Silver Spheres Gravitated Towards a Red Magnet on Blue Background

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬមើលវីដេអូ « Seek Christ in Every Thought » ចាប់ពីលេខកូដម៉ោង ២:៤៤ ដល់ ៣:២៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

Silver Spheres Gravitated Towards a Red Magnet on Blue Background
Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

និយាយជាពាក្យប្រៀបធៀប ការងាកទៅរកការល្បួងគឺប្រៀបបានទៅនឹងការកាន់ដែកទៅរកមេដែកដូច្នោះដែរ ។ ថាមពលមើលមិនឃើញរបស់មេដែកស្រូបយកវត្ថុដែលមានជាតិលោហៈ ហើយទាញលោហៈនោះឲ្យទៅជាប់វា ។ មេដែកបាត់បង់ថាមពលរបស់វា នៅពេលដែលវត្ថុដែលមានជាតិលោហៈនៅឆ្ងាយពីវា ។ ដូច្នេះហើយ ដូចជាមេដែកដែលមិនអាចមានឥទ្ធិពលមកលើលោហៈដែលនៅឆ្ងាយដែរ ពេលយើងមិនចុះចូលនឹងការល្បួង នោះវារសាយបាត់ ហើយបាត់ថាមពលរបស់វាមកលើគំនិត និងចិត្តរបស់យើង ហេតុដូច្នេះហើយ វាគ្មានឥទ្ធិពលលើសកម្មភាពរបស់យើងបានឡើយ ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៣ )

នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១០ សូមស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងជួយអ្នកដឹងពីអ្វីដែលអ្នកអាចធ្វើដើម្បីទប់ទល់នឹងការល្បួងដែលអ្នកប្រឈមមុខ ។

គោលបំណងមួយនៃបទគម្ពីរគឺជួយយើងឲ្យរៀនពីជីវិត និងការតស៊ូរបស់អ្នកដែលបានចែកឋានទៅហើយ ( សូមមើល កូរិនថូស ទី១ ១០:៦, ១១ ; មរមន ៩:៣១ ) ។ ដូចដែលបានកត់ត្រានៅក្នុង កូរិនថូស ទី១ ១០ ប៉ុលបានប្រើគំរូនៃការឆ្លងកាត់សមុទ្រក្រហមរបស់សាសន៍អ៊ីស្រាអែល និងការធ្វើដំណើរក្នុងទីរហោស្ថាន នៅពេលលោករំឭកពួកកូរិនថូសអំពីរបៀបដែលព្រះអម្ចាស់គង់ជាមួយសាសន៍អ៊ីស្រាអែលក្នុងការធ្វើដំណើររបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១០:១–៤ ) ។

សូមកត់ចំណាំនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់សាសន៍អ៊ីស្រាអែល និងព្រះបរមងារដែលបានប្រើដើម្បីពិពណ៌នាអំពីទ្រង់នៅក្នុង ខទី ៤

  • តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីព្រះបរមងារដែលប៉ុលបានប្រើនៅក្នុង ខទី ៤ ?

ទោះជាព្រះអម្ចាស់បានជួយជ្រោមជ្រែងសាសន៍អ៊ីស្រាអែលប្រកបដោយអព្ភូតហេតុក៏ដោយ នៅពេលខ្លះ ពួកគេបានចុះចាញ់នឹងការល្បួង ។ សូមអាន កូរិនថូស ទី១ ១០:៥–១១ ដោយរកមើលការល្បួងដែលបណ្តាលឲ្យសាសន៍អ៊ីស្រាអែលងាកចេញពី « ថ្មដាខាងព្រលឹងវិញ្ញាណ » របស់ពួកគេគឺព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកគិតថាស្ថានភាពរបស់យើងស្រដៀងនឹងសាសន៍អ៊ីស្រាអែលតាមវិធីណាខ្លះ ?

  • តើយុវវ័យប្រឈមមុខនឹងការល្បួងជាទូទៅអ្វីខ្លះ ដែលអាចនឹងធ្វើឲ្យពួកគេងាកចេញពីព្រះអង្គសង្គ្រោះ ?

សូមគិតអំពីការល្បួងដែលអ្នកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន និងរបៀបដែលវាមានសក្ដានុពលដើម្បីបង្វែរអ្នកចេញពី « ថ្មដា » គឺព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីរបៀបដែលជីវិតរបស់អ្នកនឹងទទួលឥទ្ធិពល ប្រសិនបើអ្នកអាចយកឈ្នះលើការល្បួងទាំងនេះ ។

ព្រះអង្គសង្គ្រោះនឹងជួយយើងឲ្យយកឈ្នះលើការល្បួង

សូមចាំថា ការកំពុងត្រូវបានល្បួងមិនមែនជាអំពើបាបទេ ប៉ុន្តែការចុះចាញ់នឹងការល្បួងទើបជាអំពើបាប ។ សូមអាន កូរិនថូស ទី១ ១០:១២–១៤ ដោយស្វែងរកគោលការណ៍ដែលអាចជួយអ្នកឲ្យយកឈ្នះលើការល្បួង ។

  • តើព្រះសន្យាថាទ្រង់នឹងធ្វើអ្វីដើម្បីជួយអ្នកឲ្យយកឈ្នះលើការល្បួង ?

  • តើពាក្យ និងឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះពិពណ៌នាអំពីអ្វីដែលព្រះរំពឹងឲ្យយើងធ្វើ នៅពេលយើងប្រឈមមុខនឹងការល្បួង ?

  • តើគោលការណ៍អ្វីខ្លះដែលអ្នកបានរកឃើញ ?

សិស្សអាចរកឃើញគោលការណ៍ផ្សេងៗ ។ សូមចំណាយពេលពិភាក្សាអំពីគោលការណ៍ទាំងនេះ ហើយផ្តោតលើអ្វីដែលសំខាន់សម្រាប់សិស្ស ។ សូមពិចារណាសួរសំណួរតាមដានដូចជា « តើពាក្យ និងឃ្លាអ្វីខ្លះដែលបានជួយអ្នករកឃើញគោលការណ៍នោះ ? » និង « តើគោលការណ៍នោះអាចជួយអ្នកបានដោយរបៀបណា ? »

អ្នកប្រហែលជាបានរកឃើញគោលការណ៍មួយដូចជា ព្រះនឹងប្រទានផ្លូវមួយសម្រាប់យើងដើម្បីចៀសផុតពីការល្បួង ប៉ុន្តែយើងត្រូវតែជ្រើសរើសញែកខ្លួនយើងចេញពីការល្បួងសិន

សូមពិចារណាអំពីការចែកចាយសេចក្តីថ្លែងការណ៍បន្ថែមទៀតប្រកបដោយការព្យាករណ៍នៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៃមេរៀននេះ ។ ដើម្បីជួយសិស្សឲ្យមើលឃើញគំរូមួយនៃការចៀសផុតពីការល្បួងនៅក្នុងព្រះគម្ពីរ សូមពិចារណាអាន និងពិភាក្សា លោកុប្បត្តិ ៣៩:១–១២ម៉ាថាយ ៤:១–១០

តាមរយៈព្រះគម្ពីរ និងតាមរយៈព្យាការីសម័យបច្ចុប្បន្នរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានបង្រៀនយើងពីរបៀបដើម្បីយកឈ្នះលើការល្បួង ។ សូមអានបទគម្ពីរខាងក្រោម និងសេចក្តីថ្លែងការណ៍ប្រកបដោយការព្យាករណ៍ ដោយរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីងាកទៅរកព្រះអង្គសង្គ្រោះ ហើយចៀសផុតពីការល្បួង ។ អ្នកអាចនឹងចង់ភ្ជាប់ពួកវាទៅ កូរិនថូស ទី១ ១០:១២–១៤

Official Portrait of President Henry B. Eyring taken March 2018.

សេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នាំយើងទៅរកការប្រែចិត្ត និងដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ យើងគោរពតាម ហើយយើងទប់ទល់នឹងការល្បួងដោយធ្វើតាមការបំផុសគំនិតទាំងឡាយនៃព្រះវិញ្ញាណបរិសុទ្ធ ។ យូរៗទៅ ធម្មជាតិរបស់យើងនឹងផ្លាស់ប្តូរ ។ យើងនឹងក្លាយទៅជាក្មេងតូច ស្តាប់បង្គាប់ព្រះ និងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំង ។ ការផ្លាស់ប្ដូរនោះ ប្រសិនបើយើងធ្វើអស់ពីសមត្ថភាពដែលយើងត្រូវរក្សាវា នោះនឹងធ្វើឲ្យយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីរីករាយនឹងអំណោយទានដែលមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មកយើងនឹងមានសុវត្ថិភាពនៅលើថ្មដាតែមួយគត់ ។

( ហិនរី ប៊ី អាវរិង « As a Child » Ensign Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១៦ )

  • តើអ្នកបានរៀនអ្វីខ្លះពីបទគម្ពីរទាំងនេះ និងសេចក្តីថ្លែងការណ៍នេះដែលជំរុញចិត្តអ្នកឲ្យងាកទៅរកព្រះអង្គសង្គ្រោះដើម្បីចៀសផុតពីការល្បួង ?

  • តើមានវិធីណាខ្លះដែលព្រះនឹងប្រទានផ្លូវមួយដើម្បីចៀសផុតពីការល្បួង ?

  • តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលស្គាល់ និងប្រើការចៀសផុតដែលព្រះប្រទានឲ្យ ?

ដោយសារតែធម្មជាតិនៃការល្បួងមួយចំនួនមានលក្ខណៈងាយនឹងរងការឈឺចាប់ នោះសូមអនុញ្ញាតឲ្យសិស្សធ្វើលំហាត់ខាងក្រោមរៀងៗខ្លួន ។ បន្ទាប់ពីសិស្សធ្វើចប់ ពួកគេអាចចែកចាយជាទូទៅនូវអ្វីដែលពួកគេបានធ្វើ ។ សិស្ស មិនគួរ ចែកចាយជាមួយថ្នាក់អំពីការល្បួងដែលពួកគេកំពុងព្យាយាមយកឈ្នះនោះទេ ។

សូមឆ្លើយសំណួរពីរ ឬច្រើនខាងក្រោមនេះ ។

សូមចង្អុលបង្ហាញថា ការជំនួសឈ្មោះ និងស្ថានភាពរបស់យើងផ្ទាល់នៅក្នុងខគម្ពីរអាចជួយយើងឲ្យអនុវត្តតាមបទគម្ពីរក្នុងជីវិតរបស់យើង ។ សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តជំនាញនេះ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។

  • សូមសរសេរ កូរិនថូស ទី១ ១០:១៤ ឡើងវិញ ដោយបញ្ចូលឈ្មោះរបស់អ្នកតាមក្រោយ « ឱពួកស្ងួនភ្ងាខ្ញុំអើយ » ហើយជំនួស « ការថ្វាយបង្គំរូបព្រះ » ដោយការល្បួងមួយដែលអ្នកកំពុងជួបប្រទះ ។

  • សូមកត់ត្រាបទពិសោធន៍មួយដែលព្រះអង្គសង្គ្រោះបានជួយអ្នកឲ្យចៀសផុតពីការល្បួង ។ តើបទពិសោធន៍នេះអាចជួយអ្នកឲ្យចៀសផុតពីការល្បួងបច្ចុប្បន្នរបស់អ្នកដោយរបៀបណា ?

  • សូមកត់ត្រាជំហានជាក់លាក់ដែលអ្នកនឹងធ្វើ ដើម្បីពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ហើយទប់ទល់នឹងការល្បួងដែលអ្នកកំពុងប្រឈមមុខ ។

  • តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះអង្គសង្រ្គោះ នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១០ ?

  • តើការណ៍នេះជួយអ្នកឲ្យចៀសផុតពីការល្បួងដែលអ្នកប្រឈមមុខយ៉ាងដូចម្តេច ?

វិចារណកថា និងព័ត៌មានសាច់រឿង

តើព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំឲ្យយកឈ្នះលើការល្បួងដោយរបៀបណា ?

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

ការវាយតបប្រឆាំងនឹងការល្បួងត្រូវការភាពឧស្សាហ៍ព្យាយាម និងសេចក្តីស្មោះត្រង់ពេញមួយជីវិត ។ ប៉ុន្តែ សូមដឹងថា ព្រះអម្ចាស់គឺត្រៀមព្រះកាយដើម្បី ជួយយើងនៅក្នុងកិច្ចខិតខំផ្ទាល់ខ្លួនរបស់យើងជានិច្ច ហើយសន្យាសម្រាប់ពរជ័យដ៏អស្ចារ្យ ប្រសិនបើយើងតស៊ូដល់ទីបញ្ចប់ ។…

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងពឹងផ្អែកទៅលើថ្មដានៃសេចក្តីសង្រ្គោះ ជាអង្គសង្រ្គោះនៃព្រលឹងរបស់យើង … នោះសមត្ថភាពដើម្បីគ្រប់គ្រងគំនិតរបស់យើងនឹងកើនឡើងយ៉ាងខ្លាំង ។ ខ្ញុំអាចអះអាងនឹងបងប្អូនថា ភាពចាស់ទុំខាងវិញ្ញាណរបស់យើងនឹងចម្រើនឡើងយ៉ាងខ្លាំង ដោយធ្វើឲ្យដួងចិត្តយើងផ្លាស់ប្ដូរ ហើយធ្វើឲ្យយើងកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះទៅទៀត ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនឹងកាន់តែជិតស្និទ្ធ ហើយនឹងបន្តនៅក្នុងជីវិតរបស់យើងជានិច្ច ។ បន្ទាប់មក ការល្បួងរបស់ខ្មាំងសត្រូវនឹងបាត់បង់អំណាចរបស់វាបន្តិចម្តងៗ ដែលជាលទ្ធផល ធ្វើឲ្យជីវិតកាន់តែរីករាយ និងកាន់តែបរិសុទ្ធ ។

សម្រាប់ជនទាំងឡាយណា ដែលបានធ្លាក់ក្នុងការល្បួង ទោះបីក្នុងហេតុផលណាក៏ដោយ ហើយកំពុងតែធ្វើសកម្មភាពទុច្ចរិត ខ្ញុំសូមបញ្ជាក់ដល់អ្នកថា អ្នកអាចត្រឡប់មកវិញបាន ថាក្នុងព្រះគ្រីស្ទយើងមានក្តីសង្ឃឹម ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៣–៨៤ )

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

គោលការណ៍មួយនៃការរីកចម្រើនដ៏អស់កល្បជានិច្ចគឺថា ការអនុវត្តន៍ការគ្រប់គ្រងខ្លួនឯង និងការរស់នៅដោយសុចរិត ពង្រឹងសមត្ថភាពយើងដើម្បីទប់ទល់នឹងការល្បួង ។ នេះជាការពិតទាំងរឿងខាងវិញ្ញាណ និងខាងសាច់ឈាម ។ …

ជាផ្នែកនៃផែនការដ៏ទេវភាពនៃព្រះ យើងត្រូវបានប្រទានពរជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ … ទ្រង់ក៏ជាសំឡេងនៃការព្រមានទាស់នឹងអារក្ស និងជាសំឡេងនៃការការពារទាស់នឹងគ្រោះថ្នាក់ផងដែរ ។ ពេលយើងធ្វើនាវាចរណ៍លើសមុទ្រជីវិត នោះការធ្វើតាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធគឺចាំបាច់ណាស់ ។ ព្រះវិញ្ញាណនឹងជួយយើងឲ្យចៀសវាងពីការល្បួង និងគ្រោះថ្នាក់នានា ហើយលួងលោម ព្រមទាំងដឹកនាំយើងឆ្លងកាត់ឧបសគ្គទាំងឡាយ ។

( ឃ្វីនថិន អិល ឃុក « Shipshape and Bristol Fashion: Be Temple Worthy—in Good Times and Bad Times » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤១–៤២ )

តើខ្ញុំអាចរៀបចំទុកជាមុនដោយរបៀបណា ដើម្បីចៀសផុតពីការល្បួង ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀន ៖

Portrait painting of President Spencer W. Kimball.

ការសម្រេចចិត្តត្រឹមត្រូវ គឺងាយធ្វើណាស់ នៅពេលយើងធ្វើវាបានយ៉ាងល្អទុកជាមុន ដោយមានគោលបំណងសំខាន់នៅក្នុងគំនិតហើយនោះ ការធ្វើដូចនេះវាជួយមិនឲ្យមានការថប់អារម្មណ៍ [ អំឡុងពេលត្រូវសម្រេចចិត្ត ] នៅពេលយើងធុញទ្រាន់ ឬត្រូវល្បួងយ៉ាងខ្លាំងនោះ ។ …

ចូរដាក់វិន័យខ្លួនឯងដើម្បីឲ្យអ្នកកាន់តែមិនត្រូវសម្រេចចិត្ត និងត្រូវសម្រេចចិត្តឡើងវិញអំពីអ្វីដែលអ្នកនឹងធ្វើ នៅពេលអ្នកជួបនឹងការល្បួងដដែលៗម្ដងហើយម្ដងទៀត ។ អ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយ តែម្ដងប៉ុណ្ណោះ ! …

ពេលវេលាដែលត្រូវចេញឲ្យឆ្ងាយពីផ្លូវរបស់អារក្សគឺពីមុនដែលផ្លូវនោះចាប់ផ្ដើម ។ រឿងអាថ៌កំបាំងនៃជីវិតល្អគឺស្ថិតនៅក្នុងការការពារ និងការទប់ស្កាត់ ។ ជនទាំងឡាយណាដែលបណ្ដោយខ្លួនទៅតាមអារក្ស ជាធម្មតាគឺជាជនដែលបានដាក់ខ្លួនឯងឲ្យនៅក្នុងស្ថានភាពងាយរងគ្រោះ ។

( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល [ ឆ្នាំ ២០០៦ ] ទំព័រ ១០៨–១០៩ )

សកម្មភាពរៀនសូត្របន្ថែម

ក្បួនរបស់អ្នកដើម្បីចៀសផុតពីការល្បួង

សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីតួនាទីនៃក្បួនសម្រាប់ក្រុមកីឡា ។ សូមឲ្យសិស្សគិតអំពីការល្បួងដែលពួកគេកំពុងប្រឈមមុខ នៅពេលពួកគេមើល « Your Priesthood Playbook » ចាប់ពីលេខកូដម៉ោង ៣:៥០ ដល់ ៥:៥៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពិភាក្សាអំពីវិធីដែលយើងអាចទប់ទល់នឹងការល្បួង ។

បន្ទាប់ពីវីដេអូនេះ សិស្សអាចត្រូវបានផ្តល់ពេលវេលាដើម្បីបង្កើតក្បួន និងផែនការផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ទប់ទល់នឹងការល្បួង ។

2:3

វីដេអូ—« Leave the Party »

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការមើលវីដេអូ « Leave the Party » ហើយពិភាក្សាអំពីរបៀបដែលគោលការណ៍ទាំងនេះត្រូវបានរកឃើញនៅក្នុងមេរៀនដែលបានបង្ហាញនៅក្នុងវីដេអូ ។

2:3

New Era« Line upon Line »

សូមពិចារណាបង្ហាញសិស្សនូវ « Line upon Line: 1 Corinthians 10:13 » នៅលើទំព័រ ៤០ នៃ New Era ខែ កុម្ភៈ ឆ្នាំ ២០១៧ ។ សិស្សអាចសិក្សាទំព័រនេះ ហើយថែមទាំងអាចបង្កើតទំព័រ « មួយបន្ទាត់ម្ដងៗ » របស់ពួកគេឡើងវិញ ដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅក្នុង កូរិនថូស ទី១ ១០