នៅក្នុងការសិក្សា កូរិនថូស ទី១ ១១ របស់អ្នក នោះអ្នកបានរៀនពីរបៀបដែលព្រះទតឃើញតួនាទីដ៏ពិសេស និងដ៏ទេវភាពរបស់ស្ត្រី និងបុរស ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកបង្កើនចំណេះចំណានរបស់អ្នកលើការបង្រៀនទាំងនេះ នៅពេលអ្នកទន្ទេញនូវសេចក្ដីយោង និងឃ្លានៃបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១១:១១ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជីវិតជាក់ស្ដែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមមើលដៃរបស់អ្នក ។ សូមសង្កេតមើលពីរបៀបដែលដៃរបស់អ្នកដូចគ្នា និងរបៀបដែលដៃរបស់អ្នកខុសគ្នា ។
-
ប្រសិនបើដៃនីមួយៗអាចដំណើរការដោយឡែកពីគ្នា ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌បានបង្កើតបុត្រាបុត្រីរបស់ទ្រង់ឲ្យមានដៃពីរ ?
-
តើភាពខុសគ្នានៅក្នុងដៃរបស់អ្នក ជួយអ្នកឲ្យសម្រេចកិច្ចការ ឬប្រើទេពកោសល្យរបស់អ្នកដោយរបៀបណា ?
-
តើការសង្កេតទាំងនេះអំពីដៃរបស់អ្នកទាក់ទងនឹង កូរិនថូស ទី១ ១១:១១ យ៉ាងដូចម្ដេច ?
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ កូរិនថូស ទី១ ១១:១១ និងឃ្លាបទគម្ពីរគន្លឹះរបស់វាថា « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។
សូមសរសេរឃ្លាបទគម្ពីរគន្លឹះ និងសេចក្ដីយោងបទគម្ពីរ ។ សូមអាន ឬសូត្រឃ្លា និងសេចក្ដីយោងឲ្យបានច្រើនដង ដោយលុប ឬយកពាក្យចេញរាល់ពេលអាន ឬសូត្រ ។ សូមបន្តរហូតដល់អ្នកមានភាពងាយស្រួលក្នុងការសូត្រឡើងវិញនូវឃ្លាគន្លឹះ និងសេចក្ដីយោងបទគម្ពីរដោយមិនចាំបាច់មើលពាក្យទាំងនោះឡើយ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាគោលការណ៍ខាងក្រោមនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមពិពណ៌នាអំពីគោលការណ៍នីមួយៗជាពីរ ឬបីប្រយោគ ។ អ្នកអាចចង់មើលកថាខណ្ឌទី ៥–១២ នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីពិនិត្យមើលចំណេះដឹងរបស់អ្នក និងបន្ថែមព័ត៌មានសំខាន់ៗណាមួយដែលអ្នកប្រហែលជាបានខកខាន ។
នៅក្នុង កូរិនថូស ទី១ ១១:១១ អ្នកបានរៀនថា ទាំងបុរស និងស្ត្រីគឺមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សូមជ្រើសរើសស្ថានភាពមួយខាងក្រោម ហើយគិតអំពីរបៀបដែលការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយនរណាម្នាក់ឲ្យយល់ពីសេចក្ដីពិតពី កូរិនថូស ទី១ ១១:១១ អំពីតួនាទីរបស់បុរស និងស្ត្រីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ប្អូនស្រីរបស់ ឃេលី ឈ្មោះ អ៊ែលលី បានឮក្មេងប្រុសមួយចំនួននៅសាលានិយាយថា បុរសសំខាន់ជាងស្ត្រី ។ អ៊ែលលី សួរ ឃេលីថា « តើខ្ញុំមិនមានតម្លៃដូចក្មេងប្រុសទេឬអី ? »
-
រីដ មានការព្រួយបារម្ភដោយសារគាត់បានឮសមាជិកកូរ៉ុមរបស់គាត់មួយចំនួននិយាយមិនគោរពដល់ស្ត្រី ។
-
បន្ទាប់ពីបានមើលខ្សែភាពយន្តដ៏ពេញនិយមមួយរួច មិត្តភក្តិមួយក្រុមបានសើចចំអកចំពោះទង្វើដ៏គួរឲ្យអស់សំណើចរបស់តួអង្គឪពុក ។ មនុស្សជាច្រើនយល់ស្របថាមិនបាច់មានឪពុកនោះទេ ហើយមិត្តម្នាក់និយាយថា « នេះជាមូលហេតុដែលអ្នកមិនត្រូវការបុរសម្នាក់ដើម្បីចិញ្ចឹមគ្រួសារដ៏រីករាយនោះទេ » ។
-
អេស្តេបាន និង ឃ្លែរ៉ា កំពុងរៀបចំខ្លួនរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ ឪពុកម្តាយរបស់ពួកគេណែនាំថា ពួកគេនិយាយអំពីរបៀបដែលពួកគេម្នាក់ៗនឹងបំពេញតួនាទី និងទំនួលខុសត្រូវផ្សេងៗគ្នានៅក្នុងគ្រួសារនាពេលអនាគតរបស់ពួកគេ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានវិធីអ្វីខ្លះដែលអ្នក ឬបុគ្គលនៅក្នុងស្ថានភាពនេះអាចធ្វើសកម្មភាពដោយជំនឿ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលត្រូវបានលើកឡើង ?
-
តើការឲ្យតម្លៃតួនាទីពិសេស និងសំខាន់របស់ស្ត្រី និងបុរសអាចជួយអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
ព្យាយាមស្វែងរកព័ត៌មានបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
ការរំឭកចំណេះចំណានខាងគោលលទ្ធិ