ថ្នាក់​សិក្ខាសាលា
កិច្ចការ ១


កិច្ចការ ១

សេចក្ដីណែនាំចំពោះព្រះគម្ពីរកិច្ចការ

The eleven apostles of Jesus Christ (all except Judas Iscariot) gathered together in Galilee. Two angels (dressed in white) are standing with the apostles and pointing to the heavens. The apostles are looking upward. The painting depicts the ascension of the resurrected Jesus Christ into the heavens. Christ is not depicted in the picture. (Mark 16:19-20) (Luke 24:50-53) (Acts 1:9-11)

អស់រយៈពេល ៤០ ថ្ងៃបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបម្រើដល់ពួកសិស្សរបស់ទ្រង់ ។ ក្នុងអំឡុងពេលនេះ ទ្រង់បានរៀបចំពួកសាវករបស់ទ្រង់ ដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់វិញ ។ ដូចជាទ្រង់បានធ្វើពីបុរាណដែរ ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវកដែលទ្រង់បានជ្រើសរើសនាសព្វថ្ងៃនេះ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថាវាសំខាន់ប៉ុណ្ណាដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវក និងពួកព្យាការី ។

ការទទួលស្គាល់ការរួមចំណែករបស់សិស្ស ។ សិស្សម្នាក់ៗមានប្រវត្តិ ចំណាប់អារម្មណ៍ ក្តីសង្ឃឹម និងបញ្ហាប្រឈមពិសេសរៀងៗខ្លួន ។ នៅពេលសិស្សចែកចាយបទពិសោធន៍ និងការយល់ដឹងនៅក្នុងថ្នាក់ ជារឿយៗពួកគេនឹងទទួលឥទ្ធិពលពីស្ថានភាពជីវិតពិសេសរៀងៗខ្លួនរបស់ពួកគេ ។ បទពិសោធន៍ និងការយល់ដឹងទាំងនេះអាចផ្តល់ពរដល់សិស្សផ្សេងទៀត ហើយអាចជួយគ្រូបង្រៀនឲ្យវាយតម្លៃពីតម្រូវការរបស់សិស្ស និងបង្រៀនទៅតាមនោះ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំរូ ដែលបង្ហាញពីព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃចុងក្រោយនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការយាងឡើងទៅកាន់ស្ថានសួគ៌វិញរបស់ព្រះគ្រីស្ទ

សូមពិចារណាកែសម្រួលសាច់រឿងខាងក្រោមដោយផ្អែកលើតម្រូវការរបស់សិស្ស ។ សិស្សអាចដើរតួសម្ដែង និងប្តូរវេនគ្នាឆ្លើយតបទៅមិត្តភក្តិនៅក្នុងសាច់រឿងនេះបាន ។

សូមស្រមៃថាមិត្តរបស់អ្នក ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សួរអ្នកថា « តើអ្នកណាបានចាប់ផ្ដើមព្រះវិហារដែលអ្នកចូលរួម ហើយអ្នកណាដឹកនាំសាសនាចក្រនៅសព្វថ្ងៃនេះ ? »

  • តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច ? ហេតុអ្វីទៅ ?

គម្ពីរកិច្ចការពិពណ៌នាអំពីបទពិសោធន៍របស់សាវកទាំងឡាយ បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌វិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាច្បាស់ជាកិច្ចការដ៏គួរឲ្យព្រួយបារម្ភមួយសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រក្នុងការជំរុញសាសនាចក្ររបស់ព្រះអង្គសង្គ្រោះឲ្យរីកចម្រើនទៅមុខ នៅពេលដែលទ្រង់លែងគង់នៅដោយផ្ទាល់ជាមួយពួកគេទៀតហើយនោះ ។ ប៉ុន្តែសាវកទាំងឡាយមិនមែនខិតខំតែម្នាក់ឯងនោះទេ ។ បទពិសោធន៍របស់សាវកទាំងឡាយដែលបានកត់ត្រានៅក្នុងគម្ពីរកិច្ចការបង្ហាញពីសេចក្ដីពិតថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវក និងព្យាការីទាំងឡាយរបស់ទ្រង់

សូមពិចារណាពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដែលដឹកនាំសាសនាចក្ររបស់ទ្រង់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយដូចខាងក្រោមនេះ ៖

  1. ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់ ?

  2. តើអ្នកនឹងរំពឹងថាឃើញអ្វីខ្លះក្នុងព្រះវិហារដែលដឹកនាំដោយព្រះយេស៊ូវគ្រីស្ទ ?

  3. ដោយប្រើមាត្រដ្ឋានខាងក្រោមនេះ សូមកំណត់ថាតើអ្នកយល់ស្របនឹងសេចក្តីថ្លែងការណ៍នេះកម្រិតណា ៖ « ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃនេះ តាមរយៈពួកសាវក និងព្យាការី » ។ សូមពន្យល់ពីចម្លើយរបស់អ្នក ។

New Testament Seminary Teacher Manual- 2023

នៅពេលអ្នកសិក្សាមេរៀននេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះយេស៊ូវគ្រីស្ទបានដឹកនាំសាសនាចក្ររបស់ទ្រង់ បន្ទាប់ពីទ្រង់បានយាងឡើងទៅកាន់ស្ថានសួគ៌ ហើយថាទ្រង់បន្តដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃនេះ ។

ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់ បន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់វិញ

សូមបង្កើតកំណត់ហេតុប្រចាំថ្ងៃមួយដែលមានចំណងជើងថា « គំរូនៃព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់ » ។ ពេញមួយមេរៀននេះ សូមបន្ថែមឧទាហរណ៍ទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ហើយសញ្ជឹងគិតពីរបៀបដែលវាពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។

សូមអានវគ្គបទគម្ពីរខាងក្រោមអំពី កិច្ចការ ១–៥ ដោយរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបន្តជួយដល់ពួកសាវករបស់ទ្រង់បន្ទាប់ពីការយាងឡើងទៅវិញរបស់ទ្រង់ ។ សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះបង្ហាញថា ព្រះយេស៊ូវគ្រីស្ទកំពុងដឹកនាំសាសនាចក្ររបស់ទ្រង់ ។ សូមបន្ថែមការយល់ដឹងរបស់អ្នកទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ។

Color Handouts Icon

សូមផ្តល់ឲ្យសិស្សនូវសំណៅចែកខាងក្រោម ។ សូមពិចារណាបែងចែកពួកគេទៅជាក្រុមដែលមានគ្នាបួននាក់ ។ មនុស្សម្នាក់ៗក្នុងក្រុមអាចសិក្សាដំណើររឿងមួយ ហើយរកមើលភស្តុតាងអំពីព្រះយេស៊ូវដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវកទាំងឡាយ ។ បន្ទាប់មក ពួកគេម្នាក់ៗអាចចែកចាយចម្លើយរបស់ពួកគេជាមួយអ្នកផ្សេងទៀតនៅក្នុងក្រុមរបស់ពួកគេ ។

New Testament Seminary Teacher Manual - 2023

ខគម្ពីរដែលត្រូវសិក្សា

ព័ត៌មានលម្អិតដែលអ្នកត្រូវដឹងមុននឹងសិក្សាខគម្ពីរទាំងនេះ

កិច្ចការ ១:២៣–២៦

ពួកសាវក និងអ្នកដើរតាមព្រះគ្រីស្ទផ្សេងទៀតបានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាថាតើអ្នកណានឹងជំនួស យូដាស អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់ ។

កិច្ចការ ២:៣៧–៤៣

ខណៈដែលពួកសាវកត្រូវបានប្រមូលផ្តុំគ្នានៅក្រុងយេរូសាឡិមមិនយូរប៉ុន្មានបន្ទាប់ពីការយាងឡើងទៅកាន់ស្ថានសួគ៌របស់ព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេម្នាក់ៗតាមរបៀបដ៏មានឥទ្ធិពល ( សូមមើល កិច្ចការ ២:១–៨ ) ។ ដោយពោរពេញទៅដោយព្រះវិញ្ញាណ នោះពេត្រុសបានធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ២:១៤–៣៦ ) ។ វគ្គបទគម្ពីរនេះពិពណ៌នាអំពីឥទ្ធិពលនៃការចាក់ស្រោចខាងវិញ្ញាណទៅលើបណ្តាជនជាច្រើន ដែលបានធ្វើជាសាក្សីអំពីវា ។

កិច្ចការ ៣:១–៨ ; ៤:៨–១០

ពេត្រុស និងយ៉ូហានបានជួបបុរសពិការម្នាក់នៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិម ។

កិច្ចការ ៥:១២–១៦

កាលពីមុនសាវកទាំងឡាយបានទទួលការព្រមានមកពីអ្នកដឹកនាំសាសន៍យូដាថា កុំឲ្យនិយាយអំពីព្រះយេស៊ូវគ្រីស្ទទៀតឡើយ ( សូមមើល កិច្ចការ ៤:១៣–១៨ ) ។

កិច្ចការ ៥:១៧–២៥

ពេត្រុស និងយ៉ូហានត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីបានបន្តថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្ហាញអព្ភូតហេតុក្នុងព្រះនាមទ្រង់ ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ដែលជះឥទ្ធិពលដល់សេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកលើទ្រង់ ?

  • តើព្រឹត្តិការណ៍ទាំងនេះបង្ហាញថា ព្រះអង្គសង្គ្រោះកំពុងដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវករបស់ទ្រង់យ៉ាងដូចម្ដេច ?

ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ

All the members of the First Presidency and the Quorum of the Twelve Apostles are seated or standing with the Christus Statue and statues of the Original Twelve at the Visitors’ Center in Rome, Italy. Front Left to Right: Dieter F. Uchtdorf, Jeffrey R. Holland, M. Russell Ballard, Dallin H. Oaks, Russell M. Nelson, Henry B. Eyring, David A. Bednar, Quentin L. Cook, D. Todd Christofferson, Gary E. Stevenson, Ronald A. Rasband, Neil L. Andersen, Dale G. Renlund, Gerrit W. Gong, Ulisses Soares

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ។

Official portrait of President Russell M. Nelson taken January 2018

ក្នុងនាមយើងជាសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់ យើងដឹងថា អង្គដែលគង់ជាសិរសានៃសាសនាចក្រនេះគឺ ៖ ព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ …

ដូច្នេះ តើឈ្មោះមួយមានតម្លៃយ៉ាងណា ? នៅពេលមានសំណួរដែលទាក់ទងនឹងឈ្មោះនៃសាសនាចក្ររបស់ព្រះអម្ចាស់ ចម្លើយគឺ « អ្វីៗគ្រប់យ៉ាង ! » ព្រះយេស៊ូវគ្រីស្ទបានដឹកនាំឲ្យហៅសាសនាចក្រនេះតាមព្រះនាមរបស់ទ្រង់ ដោយសារនេះគឺជាសាសនាចក្ររបស់ទ្រង់ ហើយវាពោរពេញដោយព្រះចេស្ដារបស់ទ្រង់ ។

ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ។

( រ័សុល អិម ណិលសុន « The Correct Name of the Church » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨–៨៩ )

  • តើការដឹងថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?

សូមរំឭកសិស្សឲ្យប្រើប្រាស់ការរៀបចំរបស់ពួកគេសម្រាប់ចូលរៀន នៅពេលពួកគេឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះ ។ ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយតប សូមពិចារណាចែកចាយឧទាហរណ៍មួយចំនួន ដូចជាការរីកចម្រើននៃសាសនាចក្រ ការចេញមក និងការបកប្រែព្រះគម្ពីរមរមន វិវរណៈដែលនាំមកនូវពរជ័យបព្វជិតភាពដល់បុរសដែលមានភាពស័ក្តិសមទាំងអស់ អព្ភូតហេតុដែលកើតឡើងក្នុងជីវិតសមាជិកនៃសាសនាចក្រ ឬឧទាហរណ៍ផ្សេងទៀត ។

  • តើគំរូអ្វីខ្លះពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ឬពីប្រវត្តិសាសនាចក្រ ដែលជួយអ្នកឲ្យមើលឃើញថា ព្រះយេស៊ូវគ្រីស្ទបន្តដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ? ( សូមកុំភ្លេចបន្ថែមឧទាហរណ៍ទាំងនេះទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ) ។

ប្រសិនបើអ្នកត្រូវការមើលឧទាហរណ៍មួយចំនួនដើម្បីជួយអ្នកគិតរកចម្លើយចំពោះសំណួរនេះ សូមទស្សនា « This Is Our Time ! » ចាប់ពីលេខកូដម៉ោង ៣:៣៤ ដល់ ៥:១២ ឬ « Gather Together in One All Things in Christ » ពីលេខកូដម៉ោង ១០:០៩ ដល់ ១៣:៥៨ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

11:14
2:3
  • តើគំរូនៃការដឹកនាំសាសនាចក្ររបស់ព្រះអង្គសង្រ្គោះទាំងនេះអាចជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះទ័យរបស់ទ្រង់ចំពោះយើង ?

សញ្ជឹងគិត

សូមរំឭកបញ្ជីគំរូនៃព្រះអង្គសង្គ្រោះដែលដឹកនាំសាសនាចក្ររបស់ទ្រង់ ដែលអ្នកបានបង្កើតនៅថ្ងៃនេះ ។ សូមពិចារណាបន្ថែមលើការសរសេរបញ្ចូល នៅពេលអ្នកបន្តសិក្សាគម្ពីរកិច្ចការ ហើយមានបទពិសោធន៍បន្ថែមក្នុងការរៀនអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។ សូមពិចារណាបន្ថែមទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតនេះទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ។

សូមអញ្ជើញសិស្សឲ្យចែកចាយបញ្ជីរបស់ពួកគេ ។ សូមពិចារណាអំពីការធ្វើទីបន្ទាល់ផ្ទាល់ខ្លួន អំពីរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្រនៅសព្វថ្ងៃនេះ ហើយអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យធ្វើទីបន្ទាល់ផងដែរ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើនរណាបានសរសេរគម្ពីរកិច្ចការ ?

លូកាបានសរសេរគម្ពីរកិច្ចការនៃពួកសាវក « ភាគទី ២ ក្នុងឯកសារពីរភាគ ។ … ភាគទី ១ នោះត្រូវគេស្គាល់ថាជា ដំណឹងល្អតាមលោក លូកា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « គម្ពីរកិច្ចការនៃពួកសាវក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org; សូមមើល លូកា ១:១–៤ ; កិច្ចការ ១:១ ផងដែរ ) ។

តើគម្ពីរនេះនិយាយអំពីអ្វី ?

គម្ពីរកិច្ចការនៃពួកសាវកបង្កើតបានជាការសង្ខេបរវាងកំណត់ត្រាអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងការបង្រៀននៅក្នុងដំណឹងល្អទាំងបួន ព្រមទាំងការសរសេរ និងកិច្ចការនៃពួកសាវករបស់ទ្រង់ ។ គម្ពីរកិច្ចការបង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះបានបន្តដឹកនាំសាសនាចក្ររបស់ទ្រង់ តាមរយៈការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់អស់អ្នកដែលបានកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។ ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្តែងសេចក្តីពិតដល់ពួកសាវក ក្រោយមកពួកគេបានដឹកនាំ និងបង្រៀនសមាជិកសាសនាចក្រ ។ ពួកសាវកក៏បានធ្វើអព្ភូតហេតុនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

នៅក្នុងខទីមួយ [ នៃគម្ពីរកិច្ចការ ] ការប្រកាសនោះគឺថា សាសនាចក្រនឹងបន្ដដឹកនាំដោយ ព្រះ ពុំមែនដឹកនាំដោយមនុស្សទេ ។ ជាការពិតណាស់ ចំណងជើងដែលកាន់តែពេញលេញសម្រាប់គម្ពីរកិច្ចការ គួរតែជាអ្វីមួយដូចជា « កិច្ចការរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ធ្វើការតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិត និងការងារបម្រើនៃពួកសាវកដែលបានតែងតាំងរបស់ទ្រង់ » ទើបត្រឹមត្រូវ ។ …

« ការដឹកនាំរបស់សាសនាចក្រគឺនៅដដែល ។ ទីតាំងរបស់ព្រះអង្គសង្គ្រោះត្រូវបានកែប្រែ ប៉ុន្តែការដឹកនាំ និងភាពជាអ្នកដឹកនាំក្នុងសាសនាចក្រគឺដូចគ្នាទាំងស្រុង » ។

( « Therefore, What? » [ សុន្ទរកថាដែលបានថ្លែងនៅសន្និសីទប្រព័ន្ធអប់រំសាសនាចក្រស្តីពីព្រះគម្ពីរសញ្ញាថ្មី ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៦ នៅលើគេហទំព័រ si.ChurchofJesusChrist.org )

តើសាវកគឺជាអ្វី ?

ដើម្បីស្វែងយល់បន្ថែមអំពីសាវក សូមមើលវីដេអូ « What Is an Apostle? » ( ៦:២៥ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។

6:25

តើព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះតាមរបៀបណា ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាចក្រដែលធ្វើជាអធិបតីលើគោលបំណងដែលបានតែងតាំងដ៏ទេវភាពនៃសាសនាចក្រគឺបានទទួលជំនួយទេវភាព ។ ការណែនាំនេះកើតឡើងមកពីព្រះវិញ្ញាណ ហើយជួនកាលកើតឡើងដោយផ្ទាល់មកពីព្រះអង្គសង្គ្រោះ ។ ការណែនាំខាងវិញ្ញាណទាំងពីរប្រភេទនេះត្រូវបានប្រទានឲ្យ ។ ខ្ញុំមានអំណរគុណដែលបានទទួលជំនួយបែបនោះ ។ ប៉ុន្តែការណែនាំបានផ្ដល់ឲ្យនៅក្នុងសម័យរបស់ព្រះអម្ចាស់ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ [ សូមមើល នីហ្វៃទី ២ ២៨:៣០ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១២ ; ១២៨:២១ ] នៅពេល « ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាជ្រើសរើសបង្រៀនយើងដោយព្រះចេតនា » [ នែល អេ ម៉ាក់ស្វែល All These Things Shall Give Thee Experience ( ឆ្នាំ ២០០៧ ) ទំព័រ ៣១ ] ។ ការណែនាំសម្រាប់សាសនាចក្រទាំងមូលទទួលបានតាមរយៈព្យាការីរបស់ទ្រង់តែប៉ុណ្ណោះ ។

( ឃ្វីនថិន អិល ឃុក « Prepare to Meet God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៧ )

សូមទស្សនាវីដេអូ « Jesus Christ’s Church » ( ១:២៧ ) ឬ « We Need Living Prophets » ( ២:៤៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលឧទាហរណ៍បន្ថែមទៀត ។

1:27
2:44

តើពួកសាវក និងពួកព្យាការីសម័យទំនើបត្រូវបានហៅយ៉ាងដូចម្ដេច ?

សូមទស្សនា « Revelation for the Church, Revelation for Our Lives » ពីលេខកូដម៉ោង ៩:៤១ ដល់ ១១:៤៩ ឬ « The Heart of a Prophet » ពីលេខកូដម៉ោង ៤:០៨ ដល់ ៦:៤០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលឧទាហរណ៍នានា ។

2:3
2:3

សកម្មភាពរៀនសូត្របន្ថែម

សាក្សីបុរាណ និងសម័យទំនើបរបស់ព្រះគ្រីស្ទ

ឧទាហរណ៍មួយនៃរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ គឺថាទ្រង់ប្រទានសាក្សីអំពីទ្រង់ ។ សិស្សអាចសិក្សាពីរបៀបដែលពេត្រុស និងយ៉ូហានបានធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ដូចដែលបានកត់ត្រានៅក្នុង កិច្ចការ ២:៣២ ; ៣:១០–១៦ និង ៥:៣២ ។ ពួកគេអាចប្រៀបធៀបទីបន្ទាល់ទាំងនេះជាមួយនឹងឯកសារដែលបានកត់ត្រានៅក្នុង ពេត្រុស ទី២ ១:១៦ ; យ៉ូហាន ទី១ ១:១ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២–២៤ និងជាមួយនឹងទីបន្ទាល់ដែលបានកត់ត្រានៅក្នុងវីដេអូ « Special Witnesses of Christ » មួយ ឬច្រើនដែលមាននៅលើគេហទំព័រ https://www.churchofjesuschrist.org/media/collection/special-witnesses-of-christ-video-collection

នៅឯការយាងមកជាលើកទីពីរ ព្រះអង្គសង្គ្រោះនឹងយាងចុះពីស្ថានសួគ៌នៅក្នុងសិរីល្អ

អ្នកអាចប្រើសកម្មភាពនេះបាន ប្រសិនបើសិស្សមានសំណួរអំពីរបៀបដែលព្រះអង្គសង្គ្រោះនឹងយាងមក ។ សូមអញ្ជើញសិស្សឲ្យស្វែងរកការពិតខាងលើនៅក្នុង កិច្ចការ ១:១–១២ ។ ចូរចង្អុលបង្ហាញថា ការយាងឡើងទៅវិញរបស់ព្រះអង្គសង្គ្រោះបានកើតឡើងនៅលើភ្នំដើមអូលីវ ( សូមមើល ខទី ១២ ) ។ សូមពន្យល់ថា នៅពេលព្រះអង្គសង្គ្រោះយាងមកម្តងទៀត នោះព្រះកាយរបស់ទ្រង់នឹងមានរូបរាងដូចជាពេលទ្រង់យាងចុះពីស្ថានសួគ៌ ហើយគង់នៅលើភ្នំដើមអូលីវដូច្នោះដែរ ( សូមមើល សាការី ១៤:៤ ; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៧–៥៣ ; ១៣៣:១៩–២០ ) ។ ការណ៍នេះនឹងកើតឡើងមុនការបង្ហាញព្រះកាយរបស់ទ្រង់ដល់ពិភពលោក ដែលអំឡុងពេលនោះ « គ្រប់ទាំងមនុស្សទាំងឡាយនឹងបានឃើញ [ ទ្រង់ ] ព្រមគ្នា » ( អេសាយ ៤០:៥ ) ។ សិស្សអាចពិភាក្សាអំពីមូលហេតុដែលវាសំខាន់ដើម្បីដឹងថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមានភាពច្បាស់លាស់ និងជាភស្តុតាងសម្រាប់ពិភពលោកទាំងមូល ។ តើនេះជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្ដេច ?