ថ្នាក់​សិក្ខាសាលា
កិច្ចការ ២


កិច្ចការ ២

« បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ »

A large crowd of people being baptized in a river at the day of Pentecost.

មុនពេលទ្រង់សុគត ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកសាវកទ្រង់ថា បន្ទាប់ពីទ្រង់យាងទៅហើយ នោះព្រះវរបិតាបានចាត់ « ព្រះដ៏ជាជំនួយ ដែលជាព្រះវិញ្ញាណបរិសុទ្ធ » មក ( យ៉ូហាន ១៤:២៦ ) ។ ដូចដែលបានសន្យា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកឯពួកសាវកដប់ពីរនាក់ដោយអព្ភូតហេតុនៅថ្ងៃបុណ្យថ្ងៃទី ៥០ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រទានពរដល់អ្នក និងជួយអ្នកឲ្យរៀនពីរបៀបអញ្ជើញពរជ័យទាំងនោះទៅក្នុងជីវិតរបស់អ្នក ។

ការស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ។ សូមរកមើលឱកាសដើម្បីជួយសិស្សឲ្យស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ អ្នកអាចប្រើឧទាហរណ៍មកពីព្រះគម្ពីរ ហើយអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយមនុស្សជាទីស្រឡាញ់អំពីរបៀបដែលពួកគេបានកត់សម្គាល់ឃើញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជួយពួកគេក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំនូវរាល់សំណួរទាំងឡាយដែលពួកគេអាចមានអំពីព្រះវិញ្ញាណបរិសុទ្ធ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការពង្រីកសមត្ថភាពរបស់យើង

សូមកំណត់ថាតើអ្នកយល់ស្របនឹងសេចក្តីថ្លែងការណ៍ខាងក្រោមនេះប៉ុណ្ណាតាមមាត្រដ្ឋានពីមួយទៅប្រាំពីរ ហើយកត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ ខ្ញុំជឿជាក់ថាខ្ញុំអាចដឹងបាន នៅពេលខ្ញុំមានអារម្មណ៍ថាមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់ខ្ញុំ ។

Diagram with words Strongly Disagree and Strongly Agree.

នេះអាចជាឱកាសដ៏ល្អមួយដើម្បីអញ្ជើញសិស្សឲ្យសួរសំណួរណាមួយដែលពួកគេមានអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលបានមកពីការរៀបចំរបស់សិស្សរបស់ពួកគេ ឬមានអ្វីផ្សេងទៀតដែលពួកគេនឹកឃើញ ។

  • តើអ្នកមានសំណួរអ្វីខ្លះអំពីព្រះវិញ្ញាណបរិសុទ្ធ ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរចំណងជើង « វិធីដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំ » ។ សូមត្រៀមខ្លួនដើម្បីបន្ថែមចំណុចផ្សេងៗទៅក្នុងបញ្ជីពេញមួយមេរៀន ។

សូមពិចារណាសរសេរចំណងជើងនេះនៅលើក្ដារខៀន ហើយបន្ថែមការយល់ដឹងពីវាពេញមួយមេរៀន ។

នៅពេលអ្នកសិក្សាថ្ងៃនេះ អ្នកនឹងឃើញឧទាហរណ៍អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធដំណើរការក្នុងជីវិតរបស់មនុស្ស ។ សូមគិតអំពីអ្វីដែលអ្នកអាចរៀនពីគំរូទាំងនេះអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចដំណើរការក្នុងជីវិតរបស់អ្នក ។ សេចក្តីពិតមួយដែលឧទាហរណ៍ទាំងនេះសង្កត់ធ្ងន់គឺថា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះវរបិតាសួគ៌ជួយយើងឲ្យមករកព្រះយេស៊ូវគ្រីស្ទ

ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់ស្រោចនៅក្នុងថ្ងៃបុណ្យទី ៥០

មុនពេលទ្រង់សុគត ព្រះយេស៊ូវបានបង្រៀនសិស្សទ្រង់ថា ព្រះវរបិតាសួគ៌នឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកពួកគេ បន្ទាប់ពីព្រះយេស៊ូវបានយាងចេញពីផែនដីទៅ ។ លោកបានថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ការសម្រាលទុក្ខ ផ្ដល់ការដឹកនាំ និងថ្លែងទីបន្ទាល់អំពីទ្រង់ ( សូមមើល យ៉ូហាន ១៤:១៦, ២៦ ; ១៥:២៦ ) ។

គំនិតបង្រៀនដែលមានរាយបញ្ជីខាងក្រោមបង្ហាញពីវិធីសាស្រ្តមួយក្នុងការជួយសិស្សឲ្យសិក្សា និងពិភាក្សាអំពីខគម្ពីរចេញពី កិច្ចការ ។ វិធីសាស្រ្តជំនួសអាចជាការបំបែកសិស្សជាបីក្រុម ហើយអញ្ជើញក្រុមឲ្យសិក្សាខគម្ពីរខាងក្រោម ៖

បន្ទាប់ពីសិក្សាខគម្ពីរទាំងនេះ សិស្សអាចពិភាក្សាសំណួរដូចខាងក្រោមបាន ៖

  • នៅក្នុងខគម្ពីរដែលអ្នកបានសិក្សា តើអ្នកកត់សម្គាល់ឃើញព្រះវិញ្ញាណបរិសុទ្ធជួយមនុស្សដោយរបៀបណា ?

  • តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អំពីបំណងប្រាថ្នាអ្វីខ្លះរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ?

  • តើព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងតាមរបៀបស្រដៀងគ្នានេះបានដោយរបៀបណាខ្លះ ?

បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តមកពីក្រុមផ្សេងៗឲ្យរាយការណ៍ពីការរកឃើញរបស់ពួកគេ ហើយចែកចាយចម្លើយរបស់ពួកគេជាមួយថ្នាក់ ។

ថ្ងៃបុណ្យទី ៥០ គឺជាថ្ងៃឈប់សម្រាករបស់សាសន៍យូដាដែលកើតឡើង ៥០ ថ្ងៃបន្ទាប់ពីបុណ្យរំលង ។ សាសន៍យូដាមកពីប្រទេសដែលព័ទ្ធជុំវិញ នឹងធ្វើដំណើរទៅក្រុងយេរូសាឡិមសម្រាប់ថ្ងៃបុណ្យឈប់សម្រាកនេះ ដែលបានប្រារព្ធពិធីប្រមូលផលដំបូងនៃរដូវកាលនោះ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ថ្ងៃបុណ្យទី ៥០ » នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។ សូមអាន កិច្ចការ ២:១–៨ ដោយរកមើលរបៀបដែលការសន្យារបស់ព្រះអង្គសង្គ្រោះអំពីពួកសាវកដែលទទួលព្រះវិញ្ញាណបរិសុទ្ធត្រូវបានសម្រេចនៅថ្ងៃនេះ ។ ( សូមកំណត់ចំណាំថា « ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង » នៅក្នុង ខទី សំដៅទៅលើការបើកសម្ដែងដែលមើលឃើញវត្តមានរបស់ព្រះវិញ្ញាណ ) ។

នៅក្នុង ខទី ៤–៨ ពួកសាវកកំពុងដកពិសោធន៍អំណោយទាននៃភាសា « ជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលអនុញ្ញាតឲ្យបុគ្គលដែលបំផុសគំនិតឲ្យនិយាយ យល់ ឬបកប្រែភាសាដែលមិនមិនចេះ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អំណោយទានខាងភាសា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់សិស្ស និងអ្នកដែលស្តាប់ពួកគេដោយរបៀបណា ?

  • តើអ្នកគិតថា អំណោយទានខាងភាសាបានពង្រឹងសមត្ថភាពរបស់សាវកក្នុងការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើនៅសព្វថ្ងៃនេះយើងអាចដកពិសោធន៍អំណោយនេះដោយរបៀបណា ?

សូមពិចារណាបន្ថែមការយល់ដឹងពីខគម្ពីរដែលអ្នកបានសិក្សារហូតមកដល់ពេលនេះទៅក្នុងបញ្ជីដែលអ្នកបានបង្កើតក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

ពេត្រុសធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ

យើងអាចឃើញវិធីមួយទៀតដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងដោយមើលទៅភាពក្លាហានដែលពេត្រុសបានបង្រៀន និងថ្លែងទីបន្ទាល់ ។

ដោយចងចាំថា ព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង កិច្ចការ បានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីគេឆ្កាងព្រះយេស៊ូវ សូមអាន កិច្ចការ ២:២២–២៤, ៣២–៣៣, ៣៦ ហើយរកមើលរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយពេត្រុស ក្នុងកាលៈទេសៈនេះដើម្បីផ្សព្វផ្សាយដោយភាពក្លាហាន និងមោះមុតអំពីព្រះយេស៊ូគ្រីស្ទ ។ ( សូមមើល កិច្ចការ ៣:១២–២០ ផងដែរ ) ។

  • តើអ្នកបានឃើញអ្វីខ្លះ ?

  • តើអ្នករៀនបានអ្វីខ្លះមកពីដំណើររឿងនេះអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នក ? ( សូមមើលផងដែរ កិច្ចការ ១:៨ ; ៤:៣១ ) ។

សូមបន្ថែមគំនិតរបស់អ្នកទៅក្នុងបញ្ជីរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគិតអំពី និងចែកចាយបទពិសោធន៍ នៅពេលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេឲ្យបង្រៀនអ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ឬថ្លែងទីបន្ទាល់ដោយភាពមោះមុត ។ សូមពិចារណាចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនផងដែរ ។

ឥទ្ធិពលនៃការបង្រៀនរបស់ពេត្រុសទៅលើអ្នកដទៃ

ព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើអ្នកដែលបានឮការបង្រៀនរបស់ពេត្រុសអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអាន កិច្ចការ ២:៣៧–៣៨ ៤១ ដោយរកមើលពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយមនុស្សទាំងនេះ ។ ពាក្យ សេចក្ដីចាក់ចុច ចេញពី ខទី ៣៧ មានន័យថាធ្វើឲ្យកើតទុក្ខ ឬមានវិប្បដិសារី ហើយផ្ដល់យោបល់ថាមនុស្សគួរតែមានចិត្តចង់ផ្លាស់ប្ដូរ ។

  • តើមានអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ?

  • តើ « សេចក្ដីចាក់ចុចក្នុងចិត្ត » ជួយមនុស្សទាំងនេះឲ្យចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ( ខទី ៣៧ ) ។

សូមប្រៀបធៀបអ្វីដែលបានកើតឡើងចំពោះមនុស្សដែលពេត្រុសបានបង្រៀន ជាមួយនឹងការសន្យាដែលព្រះបានធ្វើចំពោះអ្នកបម្រើរបស់ទ្រង់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៥–៨

  • តើមានគំរូអ្វីខ្លះនៃការផ្លាស់ប្ដូរដែលព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតយើងឲ្យធ្វើ ដែលនឹងជួយយើងឲ្យចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ?

សូមអញ្ជើញសិស្សឲ្យគិត និងចែកចាយបទពិសោធន៍ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតពួកគេឲ្យធ្វើការផ្លាស់ប្ដូរ ដែលបាននាំពួកគេឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយឧទាហរណ៍ដែលមិនផ្ទាល់ខ្លួនពេក ។ សូមពិចារណាចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនផងដែរ ។

ប្រសិនបើអាចធ្វើបាន វាក៏អាចមានប្រយោជន៍ផងដែរក្នុងការអញ្ជើញអ្នកប្រែចិត្តជឿថ្មីៗឲ្យចូលរួមក្នុងថ្នាក់ ហើយស្នើសុំឲ្យពួកគេចំណាយពេលពីរបីនាទីដើម្បីចែកចាយបទពិសោធន៍របស់ពួកគេ អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ សូមចងចាំថាត្រូវទទួលបានការយល់ព្រមពីអ្នកសម្របសម្រួល ស&វ ក្នុងតំបន់ ក៏ដូចជាអ្នកដឹកនាំបព្វជិតភាពក្នុងតំបន់របស់បុគ្គលនោះ មុនពេលធ្វើដូច្នេះ ។

សូមពិចារណាបន្ថែមការយល់ឃើញរបស់អ្នកមកពី កិច្ចការ ២:៣៧–៣៨, ៤១ ទៅក្នុងបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

ការពិចារណាពីអ្វីដែលអ្នកបានសិក្សា

សូមអញ្ជើញសិស្សឲ្យពិនិត្យមើលបញ្ជីដែលពួកគេបានបង្កើតក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សំណួរខាងក្រោមអាចជួយសិស្សឲ្យពិភាក្សា និងក្រេបជញ្ជក់នូវអ្វីដែលពួកគេបានរៀន ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានពិភាក្សានៅក្នុងមេរៀននេះ ។

  • តើពរជ័យមួយណាមកពីព្រះវិញ្ញាណបរិសុទ្ធដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុត ?

  • ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធចាំបាច់ដើម្បីជួយយើងឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយនាំអ្នកដទៃទៅរកទ្រង់ ?

  • តើជំហានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានពរជ័យនៃព្រះវិញ្ញាណបរិសុទ្ធកាន់តែពេញលេញ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើព្រះវិញ្ញាណបរិសុទ្ធបានជួយយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

បេសកកម្មរបស់ព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦ ; នីហ្វៃ ទី២ ៣១:១៨ ; នីហ្វៃ ទី៣ ២៨:១១ ) ដើម្បីដឹកនាំយើងទៅកាន់សេចក្ដីពិត ( សូមមើល យ៉ូហាន ១៤:២៦ ; ១៦:១៣ ) ហើយដើម្បីបង្ហាញយើងនូវរាល់កិច្ចការដែលយើងគួរតែធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។ ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះវរបិតាសួគ៌របស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នេះ គឺជាប្រភពនៃទីបន្ទាល់អំពីសេចក្តីពិត ចំណេះដឹងរបស់យើង និងជាប្រភពនៃការណែនាំផ្ទាល់ខ្លួនរបស់យើងពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ វាជាលក្ខណៈសំខាន់មួយនៃផែនការនៃដំណឹងល្អដ៏អស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗទទួលបានសាក្សីផ្ទាល់ខ្លួនអំពីសេចក្ដីពិតរបស់ទ្រង់ ។

( ដាល្លិន អេក អូក « Two Lines of Communication » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

នៅពេលបុគ្គលម្នាក់ៗ … ទទួលអារម្មណ៍ពីព្រះវិញ្ញាណថាកំពុងធ្វើការជាមួយពួកគេ ឬនៅពេលពួកគេមើលឃើញភស្ដុតាងនៃក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ នោះពួកគេបានស្អាង និងពង្រឹងខាងវិញ្ញាណ ហើយសេចក្ដីជំនឿរបស់ពួកគេទៅលើទ្រង់នឹងចម្រើនឡើង ។

( អិម រ័សុល បាឡឺដ « Now Is the Time » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧៥ )

តើព្រះវិញ្ញាណបរិសុទ្ធនាំឲ្យយើងទទួលអារម្មណ៍យ៉ាងណា ហើយតើអ្នកអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?

វីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) សូមផ្ដល់ឧទាហរណ៍អំពីវិធីដែលមនុស្សទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

3:17

វីដេអូ « Having the Holy Ghost » ( ២:៥៦ ) ដែលមានទីតាំងនៅគេហទំព័រ ChurchofJesusChrist.org ផ្តល់ជាឧទាហរណ៍អំពីរបៀបអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ។

2:56

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសក្នុងការចាប់ផ្តើមមេរៀន

នៅក្នុងសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៧ របស់អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់ពីដំណើររឿងមួយអំពីពេលដែលលោកបានចូលរួមក្នុងរាត្រីជួបជុំក្រុមគ្រួសាររបស់គ្រួសារវ័យក្មេងមួយ ។ សូមបង្ហាញវីដេអូ « How Does the Holy Ghost Help You? » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:១៥ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

បន្ទាប់ពីមើលវីដេអូនេះហើយ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួររបស់ក្មេងប្រុសនោះ ។

15:25

ការស្វែងរកពេលវេលាសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ

ជាមួយនឹងភាពមមាញឹកនៃជីវិត វាអាចជាការលំបាកក្នុងការកំណត់ពេលវេលាដើម្បីអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់យើងដោយការបំផុសគំនិត ។ សូមមើលវីដេអូ « The Soul’s Sincere Desire » ( ៣:២៨ ) ហើយមើលពីរបៀបដែលយុវនារីម្នាក់បានដោះស្រាយបញ្ហាប្រឈមនេះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

3:28

គោលលទ្ធិនៃព្រះគ្រីស្ទអាចជួយខ្ញុំឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយមករកព្រះគ្រីស្ទ

សិស្សអាចត្រូវបានអញ្ជើញឲ្យអាន កិច្ចការ ២:៣៨ ដោយរកមើលចម្លើយរបស់ពេត្រុសឆ្លើយទៅកាន់ហ្វូងមនុស្សដែលបានសួរថា « តើយើងត្រូវធ្វើដូចម្តេច ? » ( កិច្ចការ ២:៣៧ ) ។ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖

  • តើពេត្រុសគូសបញ្ជាក់ជំហានអ្វីខ្លះនៅក្នុង ខទី ៣៨ ?

  • តើជំហានទាំងនោះអនុវត្តយ៉ាងណាចំពោះអ្នកដែលបានទទួលបុណ្យជ្រមុជទឹករួច ?

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីចម្លើយចំពោះសំណួរទីពីរ សូមពិចារណាប្រើសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌេល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « យើងអាចបានល្អឥតខ្ចោះតាមរយៈ…ការអនុវត្តសេចក្ដីជំនឿទៅលើ [ ព្រះគ្រីស្ទ ] ការប្រែចិត្ត ការទទួលទានសាក្រាម៉ង់ ការរំឭកសេចក្ដីសញ្ញា និងពរជ័យនៃពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនទៅកាន់កម្រិតដ៏មហិមាជាង ។ នៅពេលយើងធ្វើដូច្នេះ យើងប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ហើយអាចកាន់ខ្ជាប់ដរាបដល់ចុងបំផុត ព្រមជាមួយនឹងការទទួលមរតកទាំងអស់ » ( « Latter-day Saints Keep on Trying » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៦ ) ។