ថ្នាក់​សិក្ខាសាលា
កិច្ចការ ១–៥


កិច្ចការ ១–៥

ទិដ្ឋភាពទូទៅ

អស់រយៈពេល ៤០ ថ្ងៃបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបម្រើដល់ពួកសិស្សរបស់ទ្រង់ ។ ទ្រង់បានមានព្រះបន្ទូលប្រាប់ពួកសាវករបស់ទ្រង់ថា បន្ទាប់ពីទ្រង់បានយាងទៅហើយ ព្រះវរបិតានឹងចាត់ « ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ » មក ( យ៉ូហាន ១៤:២៦ ) ។ បុរសម្នាក់ដែលមិនអាចដើរបានពេញមួយជីវិតបានជួបពេត្រុស និងយ៉ូហាន ហើយដោយប្រើសិទ្ធិអំណាចរបស់ព្រះយេស៊ូវគ្រីស្ទ ពេត្រុសបានប្រោសបុរសនោះឲ្យជា ។ ពេត្រុស និងយ៉ូហានត្រូវបានគេចាប់ខ្លួន ហើយបានយកទៅដាក់គុកពីព្រោះតែការព្យាបាល និងថ្លែងទីបន្ទាល់ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយទេវតាមួយអង្គបានជួយពួកលោក ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កិច្ចការ ១

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់ដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសាវក និងព្យាការីទាំងឡាយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយគំរូដែលបង្ហាញថា ព្រះយេស៊ូវគ្រីស្ទកំពុងដឹកនាំសាសនាចក្ររបស់ទ្រង់នៅថ្ងៃចុងក្រោយនេះ ។

  • សំណៅចែក ៖ សំណៅចែកអំពីរបៀបដែលព្រះយេស៊ូវបានដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកសាវក

  • វីដេអូ ៖ « This Is Our Time! » ( ១១:១៤; សូមមើលពីលេខកូដម៉ោង ៣:៣៤ ដល់ ៥:១២ ); « Gather Together in One All Things in Christ » ( ១៥:៤៦; សូមមើលពីលេខកូដម៉ោង ១០:០៩ ដល់ ១៣:៥៧ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើការស្ទង់មតិអនាមិកមួយនៅតាមអនឡាញ ដើម្បីធ្វើស្វ័យវាយតម្លៃនៅដើមមេរៀននេះ និងប្រើប្រាស់ចម្លើយរបស់សិស្ស ដើម្បីណែនាំមេរៀនដែលនៅសេសសល់ ។ អ្នកអាចប្រើរូបភាពខាងក្រោមដើម្បីផ្តល់ជាជម្រើសឆ្លើយតបក្នុងការស្ទង់មតិនេះ ។

Diagram with words Strongly Disagree and Strongly Agree.

កិច្ចការ ២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រទានពរដល់ពួកគេ ហើយជួយពួកគេឲ្យរៀនពីរបៀបអញ្ជើញពរជ័យទាំងនោះទៅក្នុងជីវិតរបស់ពួកគេ

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយមនុស្សជាទីស្រឡាញ់អំពីរបៀបដែលពួកគេបានសម្គាល់ឃើញថា ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយពួកគេក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំនូវរាល់សំណួរទាំងឡាយដែលពួកគេអាចមានអំពីព្រះវិញ្ញាណបរិសុទ្ធ ។

កិច្ចការ ៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយពង្រឹងសេចក្តីជំនឿរបស់សិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេឲ្យយកឈ្នះលើឧបសគ្គដែលពួកគេជួបប្រទះបាន ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបញ្ហាប្រឈម ឬទុក្ខលំបាកដែលពួកគេជួបប្រទះដោយផ្ទាល់ ដែលពួកគេចង់ស្វែងរកជំនួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យជួយសង្គ្រោះ ឬទទួលបានកម្លាំងរបស់ទ្រង់ទាំងទ្វេដើម្បីយកឈ្នះបញ្ហាទាំងនេះ ។ សូមអញ្ជើញពួកគេឲ្យសិក្សា កិច្ចការ ៣:១–៨ ដោយមានបញ្ហាប្រឈម ឬទុក្ខលំបាកនេះក្នុងចិត្ត និងត្រូវស្វែងរកសេចក្ដីពិតដែលអាចជួយពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្ហាញរូបភាពដែលមាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ហើយអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យប្រើរូបភាពទាំងនោះដើម្បីសង្ខេបពីព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង កិច្ចការ ៣:១–៨

កិច្ចការ ៤–៥

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានអារម្មណ៍ចង់ស្តាប់បង្គាប់ព្រះខ្លាំងជាងអ្នកដទៃ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីស្ថានភាពដែលវាអាចពិបាកនឹងប្រតិបត្តិតាមព្រះ ដោយសារមានសម្ពាធពីអ្នកដទៃ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមើលវីដេអូ « Peter and John Are Judged » និង « Peter and John Continue Preaching the Gospel » មុនថ្នាក់ចាប់ផ្តើម ដូច្នេះពួកគេនឹងបានដឹងពីដំណើររឿងនេះ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១២

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សស្វែងរក និងគូសសម្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ចុងក្រោយដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។

កំណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចចាំបាច់ត្រូវបង្រៀន ជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគល្បឿនមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

  • តារាង ៖ តារាងនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេដែលត្រូវបង្ហាញ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបំបែកសិស្សចូលទៅក្នុងបំបែកក្រុម ។ សូមផ្តល់ពេលវេលាឲ្យពួកគេគូសសម្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីររបស់ពួកគេ ( ប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នោះ ) សូមសួរសំណួរ « រៀនស្គាល់គ្នា » ហើយពិភាក្សាអំពីព្រះគម្ពីរដែលពួកគេកំពុងសិក្សា ។ បន្ទាប់ពីដល់ពេលវេលាដែលបានកំណត់មក សូមបញ្ចូលក្រុមដែលបំបែកនោះចូលគ្នាវិញដើម្បីឲ្យសិស្សមានមិត្តភក្តិផ្សេងទៀតធ្វើកិច្ចការ និងពិភាក្សាជាមួយគ្នា ។