ថ្នាក់​សិក្ខាសាលា
កិច្ចការ ៣


កិច្ចការ ៣

ការព្យាបាលបុរសពិការ

Peter reaches out his hand to a crippled man and commands him to rise and walk.

បុរសម្នាក់ដែលមិនអាចដើរបានពេញមួយជីវិត ត្រូវបានគេនាំទៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិមជារៀងរាល់ថ្ងៃ ដើម្បីគាត់អាចសុំទានបាន ។ គាត់បានជួបពេត្រុស និងយ៉ូហាន ដែលបានឲ្យអំណោយដ៏អស្ចារ្យជាងលុយដែលគាត់សុំទៅទៀត ។ ដោយប្រើសិទ្ធិអំណាចបព្វជិតភាព និងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពេត្រុសបានព្យាបាលបុរសនោះ ។ បទពិសោធន៍នោះបានផ្តល់ឱកាសជាច្រើនដល់ពេត្រុស និងសាវកផ្សេងទៀត ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យពង្រឹងសេចក្ដីជំនឿរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គនានាដែលអ្នកជួបប្រទះបាន ។

ការសម្របមេរៀនដើម្បីបំពេញតាមតម្រូវការរបស់សិស្ស ។ ការបង្រៀនដោយព្រះវិញ្ញាណទាក់ទងទៅនឹងការរៀបចំមេរៀនប្រកបដោយសេចក្តីឧស្សាហ៍ព្យាយាម និងគិតគូរបានច្បាស់លាស់ ដោយរួមមាននូវការប្រើប្រាស់កម្មវិធីសិក្សាដែលបានផ្ដល់ឲ្យ ។ ប៉ុន្ដែការបង្រៀនប្រកបដោយព្រះវិញ្ញាណក៏តម្រូវឲ្យមានការអធិស្ឋាន ការសញ្ជឹងគិត និងការសម្របសម្រួលមេរៀនដើម្បីធានាថា ព្រះវិញ្ញាណអាចបំពេញតាមតម្រូវការរបស់សិស្សម្នាក់ៗ ហើយជួយសិស្សឲ្យអនុវត្តគោលការណ៍នានាស្របតាមស្ថានភាពរបស់បុគ្គលនោះផងដែរ ។ កាលអ្នករៀបចំខ្លួនបង្រៀន សូមស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ទាក់ទងទៅនឹងរបៀបសម្របមេរៀនដើម្បីបំពេញតាមតម្រូវការរបស់សិស្ស ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបញ្ហាប្រឈម ឬទុក្ខលំបាកដែលពួកគេជួបប្រទះផ្ទាល់ ដែលពួកគេចង់ស្វែងរកការសង្គ្រោះ ឬកម្លាំងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះ ។ សូមអញ្ជើញពួកគេឲ្យសិក្សា កិច្ចការ ៣:១–៨ ដោយគិតដល់បញ្ហាប្រឈម ឬទុក្ខលំបាកនេះក្នុងចិត្ត ហើយស្វែងរកសេចក្ដីពិតដែលអាចជួយពួកគេបាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការទទួលបានអំណាចព្យាបាលរបស់ព្រះ

មានវិធីផ្សេងៗគ្នាជាច្រើនដែលខ្លឹមសារនៃ កិច្ចការ អាចយកមកបង្រៀន ។ សកម្មភាពសិក្សាខាងក្រោមផ្តល់ជូនវិធីមួយដើម្បីបង្រៀនជំពូកនេះ ។ សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះដើម្បីទទួលបានសកម្មភាពសិក្សាផ្សេងៗទៀតដែលអាចប្រើបាន ។

សូមសរសេរពាក្យ បញ្ហាប្រឈម និង សេចក្តីវេទនា ដាក់នៅលើក្តារខៀន ។ សូមពិចារណាផងដែរអំពីការសរសេរចម្លើយរបស់សិស្សចំពោះសំណួរបន្ទាប់ ។

  • តើអ្វីខ្លះជាបញ្ហាប្រឈម ឬទុក្ខវេទនាខាងរូបកាយ ខាងវិញ្ញាណ ឬខាងសតិអារម្មណ៍ដែលមនុស្សជួបប្រទះក្នុងជីវិត ?

សូមប្រាកដថា សិស្សមានកន្លែងដាច់ឆ្ងាយពីគ្នាល្មមគ្រប់គ្រាន់នៅជុំវិញពួកគេ ដើម្បីបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដោយអ្នកផ្សេងមិនអាចមើលឃើញអ្វីដែលពួកគេបានសរសេរទេ ។ ប្រសិនបើមិនមានកន្លែងទេ សូមពិចារណាអញ្ជើញសិស្សឲ្យគ្រាន់តែគិតអំពីបញ្ហាប្រឈម ឬទុក្ខលំបាកដែលពួកគេកំពុងប្រឈមមុខ ហើយបន្ទាប់មកសរសេរចម្លើយរបស់ពួកគេចំពោះសំណួរទាំងបីខាងក្រោម ។

សូមសញ្ជឹងគិតលើបញ្ហាប្រឈម ឬទុក្ខលំបាកដែលអ្នកជួបប្រទះផ្ទាល់ ដែលអ្នកចង់ស្វែងរកការសង្គ្រោះ ឬកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះ ។ សូមសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបញ្ចូលចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះផងដែរ ៖

  • តើអ្នកបានចាត់វិធានការអ្វីខ្លះដើម្បីទទួលបានជំនួយសម្រាប់បញ្ហាប្រឈម ឬទុក្ខលំបាកនេះ ?

  • តើអ្នកបានដឹងអ្វីខ្លះហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ទំនុកចិត្តដល់អ្នកថាទ្រង់ទាំងទ្វេនឹងជួយអ្នក ?

  • តើអ្នកមានសំណួរ ឬកង្វល់អ្វីខ្លះអំពីការយកឈ្នះលើបញ្ហាប្រឈម ឬទុក្ខលំបាកនេះ ?

ពេត្រុស និងយ៉ូហានបានព្យាបាលបុរសពិការម្នាក់

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីរៀនសេចក្ដីពិតនៃដំណឹងល្អមួយចំនួនពីដំណើររឿងក្នុង កិច្ចការ របស់ពេត្រុស និងយ៉ូហានដែលព្យាបាលបុរសពិការម្នាក់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ។ សូមខិតខំពង្រឹងសេចក្តីជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងឧបសគ្គនានាដែលអ្នកប្រឈមមុខនៅក្នុងជីវិតរមែងស្លាប់នេះបាន ។

សូមអាន កិច្ចការ ៣:១–៣ ដោយរកមើលព័ត៌មានលម្អិតមួយចំនួនអំពីបុរសរូបនេះ ដែលមានអាយុលើសពី ៤០ ឆ្នាំ ( សូមមើល កិច្ចការ ៤:២២ ) ។ វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថាការ « ធ្វើទាន » ដែលបានរៀបរាប់នៅក្នុង ខទី ២–៣ គឺជារបស់ដែលមនុស្សបរិច្ចាគដល់ជនក្រីក្រ ។

  • តើមានពាក្យអ្វីខ្លះដែលអ្នកអាចប្រើបានដើម្បីពិពណ៌នាពីបុរសម្នាក់នេះ និងស្ថានភាពរបស់គាត់ ? ហេតុអ្វីទៅ ?

  • តើអ្វីទៅជាវិធីធម្មតាមួយចំនួនដែលមនុស្សអាចឆ្លើយតបចំពោះនរណាម្នាក់នៅក្នុងស្ថានភាពដូចបុរសរូបនេះ ?

សូមអាន កិច្ចការ ៣:៤–៨ ដោយស្វែងរកការពិតដែលអ្នកអាចរៀនអំពីការយកឈ្នះលើបញ្ហាប្រឈម ឬទុក្ខលំបាករបស់យើងចេញពីដំណើររឿងនេះ ។ អ្នកក៏អាចមើលវីដេអូ « Peter and John Heal a Man Crippled since Birth » ( ៣:២១ ) ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ។

3:21
  • តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងដំណើររឿងនេះ ?

  • តើបទពិសោធន៍នេះជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតជាច្រើនដែលពួកគេបានរកឃើញពីក្នុងដំណើររឿងនេះ ។ សូមឲ្យពួកគេចែកចាយពីរបៀបដែលពួកគេបានឃើញសេចក្ដីពិតនោះនៅក្នុងដំណើររឿងព្រះគម្ពីរ និងមូលហេតុដែលពួកគេគិតថាសេចក្ដីពិតសំខាន់ ។

ពេត្រុសបានបង្រៀនដល់អស់អ្នកដែលបានឃើញអព្ភូតហេតុដែលបានកើតឡើងតាមរយៈការជឿលើព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៦ ) ។ សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា តាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានប្រោសឲ្យជា

  • តើអ្នកអាចចែកចាយអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់ដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាខាងរាងកាយ ខាងវិញ្ញាណ ឬខាងអារម្មណ៍ ឬទុក្ខលំបាកដែលអ្នកបានរកឃើញពីមុនៗនៅក្នុងមេរៀននេះ ?

  • តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបានព្រះចេស្ដានៃព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដើម្បីជួយយើងជាមួយនឹងបញ្ហាប្រឈមទាំងនេះ ?

សូមមើល « The Wounded Shall be Healed » ( ៥:៤៥ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមស្តាប់ទីបន្ទាល់របស់អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយកត់ត្រាពាក្យ ឬឃ្លាណាមួយដែលលេចធ្លោចំពោះអ្នក ឬចំណាប់អារម្មណ៍ដែលកើតមានចំពោះអ្នក នៅពេលអ្នកមើលវីដេអូនេះ ។

5:45
  • តើអ្វីទៅដែលលេចធ្លោចំពោះអ្នកចេញពីការបង្រៀនរបស់អែលឌើរ អាន់ឌើរសិន ?

សម្រាប់សំណួរខាងក្រោម សូមពិចារណាចែកចាយឧទាហរណ៍ផ្ទាល់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ សូមជួយសិស្សដែលឆ្លើយឲ្យយល់ថា ពួកគេមិនគួរចែកចាយរឿងផ្ទាល់ខ្លួនខ្លាំងជាមួយសិស្សក្នុងថ្នាក់នោះទេ ។

  • តើបទពិសោធន៍អ្វីខ្លះដែលអ្នកធ្លាប់មាន ឬតើអ្នកដឹងអំពីកន្លែងដែលព្រះអង្គសង្គ្រោះអាចផ្តល់កម្លាំង ឬការព្យាបាលដែរឬទេ ?

  • តើអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះ ដែលអ្នកចង់ចងចាំ ?

  • តើអ្នកបានទទួលអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាមានពេលខ្លះយើងមិនទទួលបានការព្យាបាលរបស់ព្រះអង្គសង្គ្រោះទៅតាមពេលវេលា និងតាមរបៀបណាដែលយើងចង់បាន ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ខ្ញុំទទួលស្គាល់ថា ក្នុងឱកាសនោះ ការអធិស្ឋានដ៏ក្លៀវក្លាបំផុតមួយចំនួនរបស់យើងហាក់ដូចជាគ្មានចម្លើយឡើយ ។ យើងឆ្ងល់ថា « ហេតុអ្វី ? » ខ្ញុំយល់ពីអារម្មណ៍នោះ ! ខ្ញុំយល់ពីការភ័យខ្លាច និងទឹកភ្នែកនៃគ្រាបែបនេះ ។ ប៉ុន្តែខ្ញុំក៏ដឹងដែរថា ការអធិស្ឋានរបស់យើងនឹងមិនដែលព្រងើយកន្តើយឡើយ ។ សេចក្ដីជំនឿរបស់យើងមិនដែលមិនមានតម្លៃនោះទេ ។ ខ្ញុំដឹងថាទស្សនៈរបស់ព្រះវរបិតាសួគ៌ដែលមានប្រាជ្ញាគ្រប់ទាំងអស់គឺទូលំទូលាយជាងទស្សនៈរបស់យើងឆ្ងាយណាស់ ។ ខណៈពេលដែលយើងដឹងអំពីបញ្ហា និងការឈឺចាប់ក្នុងជីវិតរមែងស្លាប់របស់យើង ទ្រង់ជ្រាបពីវឌ្ឍនភាព និងសក្ដានុពលអមតៈរបស់យើង ។ ប្រសិនបើយើងអធិស្ឋានដើម្បីដឹងពីព្រះហឫទ័យរបស់ទ្រង់ហើយចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់ដោយភាពអត់ធ្មត់ និងភាពក្លាហាននោះការព្យាបាលនៅស្ថានសួគ៌អាចប្រព្រឹត្តទៅតាមវិធី និងពេលវេលារបស់ទ្រង់ផ្ទាល់ ។

( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សេចក្ដីសុចរិត និងសេចក្ដីជំនឿគឺពិតជាឧបករណ៍នៅក្នុងការព្យាបាលអ្នកឈឺ អ្នកថ្លង់ ឬអ្នកខ្វិនមែន—បើសិនជាការព្យាបាលនោះ សម្រេចនូវគោលបំណងរបស់ព្រះ ហើយស្របតាមព្រះទ័យរបស់ទ្រង់ ។ ដូច្នេះទោះជាយើងមានសេចក្ដីជំនឿដ៏រឹងមាំក្ដី ក៏មានភ្នំជាច្រើននឹងពុំរំកិលចេញដែរ ។ ហើយពុំមែនគ្រប់អ្នកដែលឈឺ និងជនពិការនឹងត្រូវបានជាសះស្បើយនោះទេ ។ ប្រសិនបើជារាល់ការផ្ទុយទាំងអស់ត្រូវបានកាត់បន្ថយ ប្រសិនបើជារាល់ការឈឺចាប់ត្រូវបានដកចេញ នោះគោលបំណងដ៏សំខាន់នៃផែនការរបស់ព្រះវរបិតានឹងត្រូវបំផ្លាញហើយ ។

( ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » EnsignLiahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣៤ )

តើខ្ញុំអាចចូលទៅកាន់អំណាចព្យាបាលរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ពេលខ្ញុំជួបនឹងទុក្ខលំបាកខាងវិញ្ញាណ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ទុក្ខលំបាកអាចបណ្ដាលមកពីមូលហេតុខាងវិញ្ញាណ និងខាងរូបកាយ ។ អាលម៉ាជាកូនបានចងចាំថា អំពើបាបរបស់គាត់គឺមានការឈឺចាប់ខ្លាំងណាស់ដែលគាត់ប្រាថ្នាចង់ « រលត់ទៅទាំងព្រលឹងទាំងរូបកាយដើម្បី [ គាត់ ] មិនអាចនាំទៅឈរនៅវត្តមាននៃ … ព្រះ ដើម្បីទទួលការជំនុំជម្រះអំពើទាំងឡាយរបស់ [ គាត់ ] » [ អាលម៉ា ៣៦:១៥ ] ។ នៅពេលនោះ តើយើងអាចត្រូវបានទ្រង់ព្យាបាលដោយរបៀបណា ?

យើងអាចប្រែចិត្តកាន់តែពេញលេញ ! យើងអាចក្លាយជាប្រែចិត្តកាន់តែពេញលេញ ! បន្ទាប់មក « ព្រះរាជបុត្រានៃសេចក្ដីសុចរិត » អាចប្រទានពរដល់យើងកាន់តែពេញលេញ តាមរយៈព្រះហស្តព្យាបាលរបស់ទ្រង់ ។

… សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ទីបន្ទាល់ និងការប្រែចិត្តជឿដ៏ខ្ជាប់ខ្ជួន ដឹកនាំទៅរកអំណាចនៃការព្យាបាលរបស់ព្រះអម្ចាស់ ។

( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )

សកម្មភាពរៀនសូត្របន្ថែម

ការសង្ខេបការបង្រៀននៃ កិច្ចការ ៣:១–៨

បន្ទាប់ពីបានអាន កិច្ចការ ៣:១–៨ សូមបង្ហាញរូបភាពខាងក្រោម ហើយសូមឲ្យសិស្សប្រាប់រឿងនៅពីក្រោយរូបភាពទាំងនេះតាមពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ វាអាចជួយសិស្សឲ្យចាំដំណើររឿងនៅក្នុងគំនិតរបស់ពួកគេ ។

( ១ )

Men carry a cripple since birth and set him on the steps.

( ២ )

Peter and John healing a man sitting on steps.

( ៣ )

Peter reaches out his hand to a crippled man and commands him to rise and walk.

( ៤ )

A man crippled since birth is healed by Peter and John, and he thanks them with an embrace.

ឥទ្ធិពលនៃអព្ភូតហេតុនេះទៅលើអ្នកដទៃ

សូមជួយសិស្សឲ្យយល់ថា ការព្យាបាលដែលបានកើតឡើងនៅព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ មានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សជាច្រើន ។ សូមសិក្សាខគម្ពីរខាងក្រោមនេះ ដោយរកមើលថាតើអព្ភូតហេតុនេះមានឥទ្ធិពលយ៉ាងណាចំពោះមនុស្សដែលបានរៀបរាប់ខាងក្រោម ។

សូមពិចារណាបំបែកសិស្សជាបីក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវបណ្តុំខគម្ពីរខាងក្រោមមួយដើម្បីសិក្សា ( ក្រុមមួយអាចចាត់តាំងឲ្យវគ្គបទគម្ពីរចំនួនពីរដំបូងបាន ) ។

កិច្ចការ ៣:៨ —បុរសដែលបានជាសះស្បើយ កិច្ចការ ៣:៩–១៣, ១៩ ; ៤:៤ —មនុស្សនៅឯព្រះវិហារបរិសុទ្ធ កិច្ចការ ៤:១៣–១៨ —មេដឹកនាំសាសន៍យូដា

បន្ទាប់ពីសិស្សបានរៀនចប់ហើយ សូមពិភាក្សាជាមួយពួកគេនូវអ្វីដែលពួកគេបានរៀន ។ សូមពិចារណាប្រើប្រាស់សំណួរដូចខាងក្រោមនេះ ៖

តើអ្នកបានកត់សម្គាល់ឃើញអ្វីខ្លះ អំពីរបៀបដែលអព្ភូតហេតុនេះជះឥទ្ធិពលដល់ក្រុមមនុស្សផ្សេងៗ ?

ហេតុអ្វីបានជាអ្នកគិតថា មនុស្សមួយចំនួនត្រូវទទួលឥទ្ធិពលខុសពីមនុស្សផ្សេងទៀត ?

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សនៅឯព្រះវិហារបរិសុទ្ធ តើអ្នកគិតថាទស្សនៈរបស់អ្នកអំពីពេត្រុស និងយ៉ូហាន ប្រហែលជាអាចផ្លាស់ប្ដូរយ៉ាងដូចម្ដេច បន្ទាប់ពីបានឃើញអព្ភូតហេតុនេះ ?

កិច្ចការ ៣:១៩–២១ ។ ការតាំងរបស់ទាំងអស់ឡើងវិញ

សូមពន្យល់ថា បន្ទាប់ពីពេត្រុស និងយ៉ូហានបានព្យាបាលបុរសពិការនោះហើយ នោះដំណឹងអំពីអព្ភូតហេតុបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ។ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីស្តាប់ពេត្រុស និងយ៉ូហាន រួមទាំងអ្នកខ្លះដែលធ្លាប់បដិសេធព្រះយេស៊ូវគ្រីស្ទពីមុនផងដែរ ។

សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ៣:១៩–២១ ឲ្យឮៗ ។ សូមស្នើសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលសាវកពេត្រុសបានណែនាំដល់ប្រជាជនដែលបានប្រមូលផ្ដុំគ្នានៅទីនោះឲ្យធ្វើ ។

សូមពន្យល់ថា ស្របតាម កិច្ចការ ៣:២១ ពេត្រុសបានព្យាករថា ព្រះយេស៊ូវនឹងបន្ដគង់នៅស្ថានសួគ៌ « ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ » ។ ផ្នែកនៃ « ការតាំងរបស់ទាំងអស់ឡើងវិញ » រួមមានការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ។

សូមពិចារណាពិភាក្សាសំណួរដូចខាងក្រោម ៖

  • ស្របតាម ខទី ២១ តើនរណាបាននិយាយបន្ថែមពីលើការព្យាករណ៍របស់ពេត្រុស អំពីការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ?

  • តើព្រឹត្ដិការណ៍សំខាន់ៗអ្វីខ្លះដែលបានកើតឡើងរួចហើយ ដែលជាប់ទាក់ទងនឹងការបំពេញការព្យាករនេះ ?

សូមចែកចាយទីបន្ទាល់របស់អ្នកថា ពួកព្យាការីរបស់ព្រះអម្ចាស់នៅក្នុងយុគសម័យផ្សេងៗជាច្រើន បានព្យាករអំពីពេលដែលយើងរស់នៅ ហើយបានទន្ទឹងរង់ចាំការស្ដារឡើងវិញនៃដំណឹងល្អ និងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។