ថ្នាក់​សិក្ខាសាលា
កិច្ចការ ២៧–២៨


កិច្ចការ ២៧–២៨

ធ្វើតាមព្យាការី

dark ocean storm with lighting and waves at night

បន្ទាប់ពីត្រូវបានគេបៀតបៀន រំលោភបំពាន និងដាក់គុកទាំងមិនពិតនៅក្រុងយេរូសាឡិម និងសេសារាមក នោះសាវកប៉ុលបានសុំប្តឹងឧទ្ធរណ៍ករណីរបស់លោកទៅចំពោះមុខសេសារក្នុងក្រុងរ៉ូម ។ នៅតាមផ្លូវរបស់លោកទៅក្រុងរ៉ូម ប៉ុល និងអ្នកដែលនៅជាមួយលោកបានជួបប្រទះនឹងព្យុះដ៏កំណាចមួយ ការលិចសំពៅ និងបញ្ហាផ្សេងៗជាច្រើន ។ នៅក្នុងកាលៈទេសៈទាំងនេះ ប៉ុលបានផ្ដល់ដំបូន្មាន និងការព្រមានដ៏បំផុសគំនិតដើម្បីរក្សាមនុស្សគ្រប់រូបឲ្យមានសុវត្ថិភាព ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការធ្វើតាមដំបូន្មានរបស់ព្យាការី ។

ការយល់ដឹងអំពីបរិបទនៃបទគម្ពីរ ។ ការយល់ដឹងអំពីបរិបទនៃបទគម្ពីររៀបចំសិស្សឲ្យស្គាល់សារលិខិតទាំងឡាយរបស់អ្នកនិពន្ធដ៏បំផុសគំនិត ។ នៅពេលសិស្សយល់ពីចេតនាដ៏បំផុសគំនិតរបស់អ្នកនិពន្ធ នោះពួកគេបានរៀបចំខ្លួនបានកាន់តែប្រសើរឡើងដើម្បីកំណត់ពីគោលការណ៍ និងគោលលទ្ធិពិតទាំងឡាយដែលសមស្របទៅនឹងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សាការបង្រៀនបច្ចុប្បន្នមួយចំនួនរបស់ព្យាការីសម័យទំនើប ។ ជាឧទាហរណ៍ ពួកគេអាចអាន ឬមើលសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗនេះ អានអត្ថបទរបស់ព្យាការី ឬសាវកនៅក្នុងទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ឬអានប្រធានបទមួយចំនួននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអារម្មណ៍របស់ពួកគេចំពោះការឆ្លើយតបនឹងដំបូន្មានរបស់ព្យាការី ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការធ្វើតាមព្យាការី

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមអំពីដំបូន្មានឬការព្រមានរបស់ព្យាការីដែលចេញមកពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ។

សូមពិចារណាបង្ហាញសេចក្តីថ្លែងការណ៍នៃការទូន្មាន ឬការព្រមានដូចខាងក្រោមពីសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឬយកច្បាប់ចម្លងនៃកូនសៀវភៅនេះមកកាន់ថ្នាក់រៀន ។ វាក៏មាននៅលើកម្មវិធីបណ្ណាល័យដំណឹងល្អនៅក្រោម « បទដ្ឋានសម្រាប់យុវវ័យ » ផងដែរ ។

« សូមបង្ហាញសេចក្តីស្រឡាញ់ដល់សមាជិកគ្រួសាររបស់អ្នកជារៀងរាល់ថ្ងៃ » ( ទំព័រ ១៤ ) ។

« ការអប់រំគឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ក្នុងការជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ។… ការអប់រំដែលអ្នកទទួលបាននឹងមានសារៈប្រយោជន៍ដល់អ្នកក្នុងអំឡុងពេលជីវិតរមែងស្លាប់ និងនៅក្នុងជីវិតបន្ទាប់ទៀត » ( ទំព័រ ៩ ) ។

« សូមកុំចូលរួមទស្សនា ឬចូលរួមក្នុងអ្វីដែលថោកទាប អសីលធម៌ ហិង្សា ឬអាសគ្រាមតាមរូបភាពណាមួយក៏ដោយ » ( ទំព័រ ១១ ) ។

« ប្រសិនបើមិត្តភក្តិរបស់អ្នកទទូចឲ្យអ្នកធ្វើនូវអ្វីដែលខុសឆ្គង ចូរធ្វើជាមនុស្សម្នាក់ដែលក្រោកឈរឡើងសម្រាប់ភាពត្រឹមត្រូវ ទោះបីជាអ្នកត្រូវឈរតែម្នាក់ឯងក៏ដោយ » ( ទំព័រ ១៦ ) ។

  • តើអ្នកបានឃើញមនុស្សបង្ហាញឥរិយាបថខុសគ្នាអ្វីខ្លះអំពីការធ្វើតាមដំបូន្មានរបស់ព្យាការី ?

  • ហេតុអ្វីបានជាយុវវ័យមួយចំនួនអាចមិនជ្រើសរើសស្ដាប់បង្គាប់តាមដំបូន្មានរបស់ព្យាការី ?

  • តើអ្វីខ្លះអាចជាផលវិបាកមកពីការមិនធ្វើតាមដំបូន្មានរបស់ព្យាការី ?

សូមសញ្ជឹងគិតពីរបៀបដែលអ្នកផ្ទាល់ឆ្លើយតបនឹងដំបូន្មាន និងការណែនាំរបស់ព្យាការី ។ នៅពេលអ្នកសិក្សា កិច្ចការ ២៧ សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានចំណាប់អារម្មណ៍ ដែលនឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការធ្វើតាមការទូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ ។

ដំបូន្មានរបស់ព្យាការីប៉ុល

ពេលធ្វើដំណើរទៅកាន់ក្រុងរ៉ូមដើម្បីប្តឹងឧទ្ធរណ៍រឿងក្តីរបស់លោកនៅចំពោះមុខសេសារ ប៉ុលបានផ្តល់ដំបូន្មាន និងការព្រមានដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរក្នុងការធ្វើដំណើររបស់ពួកគេ ។

សូមបំពេញសកម្មភាពខាងក្រោមដោយអានព័ត៌មាននៅផ្នែកខាងលើនៃការ៉ូនីមួយៗជាមុនសិន ។ បន្ទាប់មក សូមអានខគម្ពីរដែលភ្ជាប់មកជាមួយនៅក្នុង កិច្ចការ២៧ ។ សូមសង្ខេបដំណើររឿងនេះនៅចំកណ្តាលប្រអប់នីមួយៗដោយគូររូបភាពសាមញ្ញ ឬសរសេរសេចក្តីសង្ខេបនៃពាក្យសម្ដី និងសកម្មភាពរបស់ប៉ុល ។ សូមប្រាកដថាបានរួមបញ្ចូលប្រតិកម្មរបស់មនុស្សចំពោះដំបូន្មានរបស់ប៉ុលផងដែរ ។

Color Handouts Icon

ចូរឲ្យសំណៅចែកដូចតទៅនេះដល់សិស្ស ។ សូមពិចារណាអនុញ្ញាតឲ្យសិស្សធ្វើការជាដៃគូ ឬជាក្រុមតូចៗ ហើយចាត់ពួកគេឲ្យអានបណ្តុំបទគម្ពីរផ្សេងគ្នា ។ ជាជម្រើស សិស្សបួននាក់អាចត្រូវចាត់ជាក្រុមជាមួយគ្នា ដោយឲ្យពួកគេម្នាក់ៗអានបណ្ដុំខគម្ពីរផ្សេងគ្នា ហើយឡើងបង្ហាញ ឬសង្ខេប ។ នៅពេលពួកគេបានបញ្ចប់ សូមអញ្ជើញសិស្សឲ្យឡើងធ្វើបទបង្ហាញ និងចែកចាយកិច្ចការរបស់ពួកគេ ហើយពិភាក្សាអំពីសំណួរខាងក្រោមនៅក្នុងក្រុមរបស់ពួកគេ ឬជាថ្នាក់រួមគ្នា ។

Paul’s Voyage to Rome

ដំណើររបស់ប៉ុលទៅកាន់ក្រុងរ៉ូម

ទាហានរ៉ូម៉ាំងបាននាំប៉ុល និងអ្នកទោសផ្សេងទៀតឡើងលើសំពៅដែលមានមនុស្សជិត ៣០០ នាក់ ។ ការធ្វើដំណើររបស់ពួកគេមានភាពយឺតយ៉ាវ ពិបាក និងគ្រោះថ្នាក់ ដោយសារវានៅចុងរដូវស្លឹកឈើជ្រុះជាពេលដែលខ្យល់ព្យុះកំណាចបានកើតឡើងជាញឹកញាប់ ។

សូមអាន កិច្ចការ ២៧:៩–១៣

ក្នុងអំឡុងពេលព្យុះដ៏គួរឲ្យភ័យខ្លាចមួយ គេមានបំណងជួសជុលសំពៅនោះ និងលើកទំនិញចេញ ។

សូមអាន កិច្ចការ ២៧:២០–២៦

បន្ទាប់ពី ១៤ ថ្ងៃនៃព្យុះដ៏គួរឲ្យភ័យខ្លាចនោះ ពួកគេបានព្យាយាមរកមធ្យោបាយដ៏គ្រោះថ្នាក់ដើម្បីបានទៅដល់ដីគោក ។ ក្រុមនាវិកបានទម្លាក់យុថ្កា ហើយចង់បោះបង់ចោលសំពៅនោះ ព្រោះពួកគេគិតថាសំពៅនឹងត្រូវខូចខាតយ៉ាងខ្លាំងនៅពេលដែលវាបានបុកនឹងថ្ម ។

សូមអាន កិច្ចការ ២៧:៣០–៣៦

ក្រោយពីធ្វើឲ្យសំពៅស្រាលបន្ថែមទៀត ពួកគេបានព្យាយាមសំចតសំពៅ ។

សូមអាន កិច្ចការ ២៧:៤១–៤៤

  • តើអ្នកគិតថា អ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះការបង្រៀនរបស់ប៉ុល ប្រសិនបើអ្នកនៅលើសំពៅនោះ ? ហេតុអ្វីទៅ ?

  • តើអ្នករៀនសេចក្តីពិតអ្វីខ្លះចេញពីអ្វីដែលអ្នកបានសិក្សា ?

សូមជួយសិស្សឲ្យស្វែងរកសេចក្ដីពិតដែលពួកគេបានរៀនមកពីការបង្រៀនរបស់ប៉ុល ។ គោលការណ៍ទាំងនេះមួយចំនួនអាចថា ប្រសិនបើយើងព្រងើយកន្តើយនឹងការព្រមាន និងដំបូន្មានរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ នោះយើងដាក់ខ្លួនយើងស្ថិតក្នុងគ្រោះថ្នាក់ ហើយ ប្រសិនបើយើងធ្វើតាមការទូន្មាន និងការព្រមានរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់នឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ចំពោះយើង

  • តើអ្នកដឹងអ្វីខ្លះអំពីព្យាការីដែលផ្ដល់ឲ្យអ្នកនូវទំនុកចិត្តលើការប្រឹក្សា និងការបង្រៀនរបស់ពួកលោក ?

ព្រះអម្ចាស់បានបង្រៀនថា តាមរយៈព្យាការី នោះយើងនឹងឮព្រះសូរសៀងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ ) ហើយថាការព្រមានរបស់ទ្រង់នឹងមកជាញឹកញាប់តាមរយៈព្យាការីដែលទ្រង់បានជ្រើសរើស ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:១–៤ ) ។ នៅជំនាន់របស់យើង យើងគាំទ្រដល់សមាជិកទាំងអស់នៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថាជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ។ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីមូលហេតុដែលព្រះអម្ចាស់ឈោងមកជួយពួកយើងតាមរយៈព្យាការី និងអ្វីដែលបង្ហាញអំពីព្រះទ័យរបស់ទ្រង់ចំពោះយើង ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញពីការទូន្មាន និងការព្រមានដែលទ្រង់ប្រទានតាមរយៈព្យាការីរបស់ទ្រង់ ?

  • តើអ្នក ឬអ្នកដទៃទៀតដែលអ្នកស្គាល់មានបទពិសោធន៍អ្វីខ្លះក្នុងការជ្រើសរើសថាតើត្រូវធ្វើតាម ឬមិនធ្វើតាមដំបូន្មានពីព្យាការីឬអត់នោះ ?

សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។

សម្រាប់សកម្មភាពខាងក្រោមនេះ សិស្សអាចរំឭកឡើងវិញ និងប្រើប្រាស់ការរៀបចំរបស់ពួកគេសម្រាប់មេរៀននេះបាន ។ សូមពិចារណាពីរបៀបដែលសិស្សនឹងទទួលបានដំបូន្មានពីព្យាការី ។ សូមកំណត់ថាតើគួរតែយកច្បាប់ចម្លងជាក្រដាសនៃធនធាននេះមកកាន់ថ្នាក់រៀន ឬក៏សិស្សអាចចូលប្រើធនធាននេះតាមប្រព័ន្ធអេឡិចត្រូនិចបាន ។

សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរក និងសិក្សាដំបូន្មានថ្មីៗ ឬការព្រមានដែលព្រះអម្ចាស់បានប្រទានដល់យើងតាមរយៈពួកព្យាការីរបស់ទ្រង់ ។ កន្លែងមួយចំនួនដែលត្រូវស្រាវជ្រាវអាចរួមមាន សុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗនេះ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ឬកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ អ្នកអាចរួមបញ្ចូលសេចក្ដីថ្លែងការណ៍ពីព្យាការី ដែលមាននៅខាងដើមមេរៀនបាន ។

  • តើដំបូន្មាននេះមកពីព្យាការីរបស់ព្រះអម្ចាស់បង្ហាញពីការយកចិត្តទុកដាក់ ការបារម្ភនិងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ចំពោះអ្នកយ៉ាងដូចម្ដេច ?

  • ប្រសិនបើអ្នកបានធ្វើតាមដំបូន្មាននេះនៅក្នុងជីវិតរបស់អ្នក តើព្រះវរបិតាសួគ៌បានប្រទានពរអ្នកចំពោះការគោរពប្រតិបត្តិរបស់អ្នកយ៉ាងដូចម្ដេចដែរ ?

  • ប្រសិនបើអ្នកបានព្រងើយកន្តើយ ឬមិនគោរពតាមដំបូន្មាននេះតាមរបៀបណាមួយ ហេតុអ្វីបានជាព្រះអង្គសង្គ្រោះដ៏មានសេចក្តីស្រឡាញ់អាចអញ្ជើញអ្នកឲ្យចាប់ផ្តើមធ្វើតាមដំបូន្មាននេះ ? តើវាអាចធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងដោយរបៀបណា ?

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយដំបូន្មានដែលពួកគេបានសិក្សា និងគំនិត និងអារម្មណ៍របស់ពួកគេអំពីដំបូន្មាននោះ ។

ការធ្វើតាមដំបូន្មានរបស់ព្យាការីនៅក្នុងជីវិតរបស់អ្នក

  • តើមានមូលហេតុអ្វីខ្លះដែលអ្នកមានអំណរគុណចំពោះដំបូន្មាន និងការព្រមានរបស់ព្យាការីនៅក្នុងជីវិតរបស់អ្នក ?

សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់របៀបដែលព្រះអម្ចាស់បង្ហាញថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិរបស់អ្នកតាមព្យាការីទាំងឡាយរបស់ទ្រង់ ក៏ដូចជារបៀបដែលទ្រង់អាចជំរុញអ្នកឲ្យប្រសើរឡើង ។ សូមសរសេរគំនិត និងចំណាប់អារម្មណ៍ដែលកើតឡើងក្នុងចិត្ត ហើយតាំងចិត្តធ្វើតាមវា ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយចំណាប់អារម្មណ៍របស់អ្នកជាមួយសមាជិកគ្រួសារជិតស្និទ្ធ ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្ត ហើយអញ្ជើញពួកគាត់ឲ្យជួយអ្នកតាមដានចំណាប់អារម្មណ៍ទាំងនោះ ។

សូមពិចារណាបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីពរជ័យ និងសារៈសំខាន់នៃការធ្វើតាមដំបូន្មាន និងការព្រមានរបស់ព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើការធ្វើតាមដំបូន្មានរបស់ព្យាការីមានឥទ្ធិពលលើខ្ញុំយ៉ាងណាខ្លះ ?

ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀនដូចខាងក្រោមនេះ ៖

Official Portrait of President Henry B. Eyring taken March 2018.

ជម្រើសនៃការមិនទទួលយកការទូន្មានរបស់ព្យាការី ប្ដូរជំហរដែលយើងឈរ ។ វាបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែច្រើន ។ ការបរាជ័យក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការីនាំឲ្យអំណាចដើម្បីទទួលបានដំបូន្មានដ៏បំផុសគំនិតត្រូវទន់ខ្សោយនៅពេលខាងមុខ ។ គ្រាដ៏ល្អបំផុតដើម្បីសម្រេចចិត្តជួយណូអេឲ្យសាងសង់ទូកធំគឺជាគ្រាដំបូងដែលលោកបានសូម ។ គ្រប់ពេលដែលលោកបានទូលសូមពីរឿងនោះ គ្រប់ពេលដែលលោកខកខានមិនបានឆ្លើយតប នឹងធ្វើឲ្យការញាណដឹងពីព្រះវិញ្ញាណថយចុះ ។ ដូច្នេះហើយគ្រប់ពេល ការស្នើសូមរបស់លោកហាក់បីដូចជាកាន់តែល្ងិតល្ងង់ រហូតដល់ភ្លៀងបានបង្អុរចុះមក ។ បន្ទាប់មក វាយឺតពេលទៅហើយ ។

គ្រប់ពេលនៅក្នុងជីវិតរបស់ខ្ញុំ នៅពេលខ្ញុំបានជ្រើសរើសពន្យារពេលធ្វើតាមពាក្យទូន្មានដ៏បំផុសគំនិត ឬសម្រេចចិត្តថា ខ្ញុំជាមនុស្សដែលមិនត្រូវការពាក្យទូន្មានទាំងនេះ នោះខ្ញុំបានដឹងថា ខ្ញុំដាក់ខ្លួនឯងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ ។ គ្រប់ពេលដែលខ្ញុំបានស្ដាប់តាមការទូន្មានរបស់ព្យាការី ខ្ញុំទទួលអារម្មណ៍បញ្ជាក់នៅក្នុងការអធិស្ឋាន ហើយធ្វើតាមវា នោះខ្ញុំបានឃើញថា ខ្ញុំបានឆ្ពោះទៅទីសុវត្ថិភាពហើយ ។

( ហិនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ )

Official Portrait of President Henry B. Eyring taken March 2018.

ដោយសារព្រះអម្ចាស់មានព្រះទ័យសណ្ដោស ទ្រង់ហៅពួកអ្នកបម្រើឲ្យព្រមានដល់មនុស្សទូទៅអំពីគ្រោះថ្នាក់ ។ ការហៅព្រមាននោះកាន់តែពិបាក និងកាន់តែសំខាន់ ដោយសារតម្លៃដ៏ប្រពៃពីការព្រមាននោះគឺអំពីគ្រោះថ្នាក់ ដែលប្រជាជនមិនទាន់បានគិតថាមានពិតនៅឡើយ ។

( ហិនរី ប៊ី អាវរិង « A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ )

កិច្ចការ ២៧:៩ ។ តើ « បុណ្យតមបានកន្លងហើយ » មានន័យយ៉ាងណា ?

« បុណ្យតម » ប្រហែលជាសំដៅទៅលើថ្ងៃបរិសុទ្ធរបស់ពួកសាសន៍យូដាដែលហៅថា ថ្ងៃនៃដង្វាយធួន ដែលបានកំណត់តាំងពីដើមរដូវនោះ ក្នុងអំឡុងពេលដែលជាទូទៅវាគ្មានសុវត្ថិភាពដើម្បីធ្វើដំណើរនៅលើសមុទ្រមេឌីទែរ៉ាណេឡើយ ដោយសារមានព្យុះធំៗណាស់ ។ ជាធម្មតា ថ្ងៃនៃដង្វាយធួនចាប់ផ្ដើមនៅចុងខែកញ្ញា ឬដើមខែតុលា ។

កិច្ចការ ២៧:២៨ ។ តើមួយ « ព្យាម » មានទំហំប៉ុន្មាន ?

ព្យាម គឺជាចម្ងាយពីម្រាមដៃវែងបំផុតនៃដៃម្ខាងទៅម្រាមដៃវែងបំផុតនៃដៃម្ខាងទៀត នៅពេលលាតសន្ធឹងដៃចេញ ។ មួយព្យាមមានប្រវែងប្រហែលបួនហត្ថ ។

សកម្មភាពរៀនសូត្របន្ថែម

កិច្ចការ ២៨ ។ ព្រះអាចបង្វែរការសាកល្បងឲ្យទៅជាពរជ័យបាន

សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាបទពិសោធន៍ផ្សេងៗរបស់ប៉ុលដែលបានកត់ត្រានៅក្នុង កិច្ចការ ២៨:១–៦ ; ២៨:៧–១៤ ; ២៨:១៦–២៤ និង ២៨:៣០–៣១ ដើម្បីជួយពួកគេឲ្យយល់ពីសេចក្ដីពិតថា ប្រសិនបើយើងស្មោះត្រង់ នោះព្រះអាចជួយយើងឲ្យបង្វែរការសាកល្បងទៅជាពរជ័យសម្រាប់ខ្លួនយើង និងអ្នកដទៃបាន ដូចដែលមាននៅក្នុង កិច្ចការ ២៨ ។ សិស្សអាចមើលពីបញ្ហាប្រឈមផ្សេងៗមួយចំនួនដែលប៉ុលបានប្រឈមមុខ និងរបៀបដែលលោកបានបន្ដភាពស្មោះត្រង់ ។ តើមានបញ្ហាអ្វីខ្លះដែលសាកល្បងសេចក្ដីជំនឿរបស់យុវវ័យនៅសព្វថ្ងៃនេះ ? តើមានភស្ដុតាងអ្វីខ្លះដែលបង្ហាញថា ព្រះបន្តបង្វែរការសាកល្បងឲ្យទៅជាពរជ័យ ?