ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៦


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៦

ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ

Mother and young woman in New Zealand are sitting together reading scriptures. Also shots of woman along pondering.

ការចងវគ្គបទគម្ពីរ និងអ្វីដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ អាចជួយដល់អ្នកតាមវិធីជាច្រើន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះមួយចំនួន ។

ការប្រើភាពចម្រុះដើម្បីទាក់ទាញសិស្ស ។ ការប្រើយុទ្ធសាស្ត្របង្រៀនចម្រុះអាចជួយសិស្សឲ្យរៀនកាន់តែមានប្រសិទ្ធភាពបាន ។ សូមសម្របឯកសារមេរៀន ដើម្បីឲ្យវាទាក់ទាញសិស្ស និងអាចជួយពួកគេឲ្យរៀនបានល្អបំផុត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬពីរដែលពួកគេកំពុងសិក្សា ។ សូមជំរុញពួកគេឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងមូល បើអាចធ្វើទៅបាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះ ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ឲ្យដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

  • ហេតុអ្វីបានជាអ្នកអាចចាំរឿងមួយចំនួនដូចតទៅនេះ ៖ ទំនុកចម្រៀង កាលវិភាគ ឬហេតុការណ៍អំពីកីឡាករ ឬអ្នកសម្ដែង ?

  • តើមានឧទាហរណ៍អំពីរឿងផ្សេងទៀតណាខ្លះដែលអ្នកចាំ ? តើហេតុអ្វីអ្នកត្រូវទន្ទេញវាឲ្យចាំ ?

សូមពិចារណាចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនអំពីការទន្ទេញអ្វីមួយ និងហេតុផលសម្រាប់ការទន្ទេញវាឲ្យចាំ ។

  • តើមានហេតុផលអ្វីខ្លះដើម្បីទន្ទេញបទគម្ពីរ ?

សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬមើលវីដេអូ « He Lives » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៥:២៧ ដល់ ៦:០៥ ។ សូមរកមើលយ៉ាងហោចណាស់ពរជ័យចំនួនបី នៃការទន្ទេញបទគម្ពីរអាចផ្តល់ពរជ័យដល់យើងបាន ។

17:0
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

ខ្ញុំស្នើឲ្យអ្នកទន្ទេញខគម្ពីរដែលប៉ះដល់ដួងចិត្តរបស់អ្នក ហើយបំពេញព្រលឹងអ្នកដោយការយល់ដឹង ។ នៅពេលព្រះគម្ពីរត្រូវបានប្រើ ដូចដែលព្រះអម្ចាស់បានបណ្ដាលឲ្យព្រះគម្ពីរត្រូវបានកត់ត្រា នោះព្រះគម្ពីរមានអំណាចខាងក្នុងដែលមិនអាចទាក់ទងគ្នាបាន នៅពេលដែលព្រះគម្ពីរបានបកស្រាយខុសពីអត្ថន័យដើមនោះ ។ ពេលខ្លះនៅពេលដែលមានតម្រូវការសំខាន់ក្នុងជីវិតខ្ញុំ ខ្ញុំនឹកចាំដល់បទគម្ពីរក្នុងចិត្ត ដែលបានផ្ដល់កម្លាំងដល់ខ្ញុំ ។ មានការលួងលោម ការណែនាំ និងអំណាចដ៏អស្ចារ្យដែលហូរចេញពីព្រះគម្ពីរ ជាពិសេសព្រះបន្ទូលរបស់ព្រះអម្ចាស់ ។

( រីឆាដ ជី ស្កត « He Lives » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៧–៨៨ )

  • តើមានពរជ័យអ្វីខ្លះដែលអ្នកបានដកពិសោធន៍មកពីការទន្ទេញបទគម្ពីរ ឬឃ្លាគន្លឹះនៃបទគម្ពីរ ?

  • តើការទន្ទេញព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរបានជួយអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

ប្រសិនបើសិស្សត្រូវការជំនួយបន្ថែមដើម្បីយល់ពីអត្ថប្រយោជន៍នៃការទន្ទេញបទគម្ពីរ សូមពិចារណាចែកចាយអត្ថបទ « Why Memorize Scriptures? » ( យ៉ារេឌ អ័រ មូន New Era ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ១៧ ) ។

កាតក្រឡាប់

វិធីមួយដើម្បីទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះគឺត្រូវប្រើកាតក្រឡាប់ ។ ដើម្បីធ្វើកាតក្រឡាប់ សូមបត់ក្រដាសទទេមួយចំពាក់កណ្តាល ហើយបន្ទាប់មក បត់ជាពីរម្តងទៀតដើម្បីបង្កើតបានជាបួនផ្នែក ។ សូមលាតក្រដាស ហើយកាត់ឲ្យចំបន្ទាត់ដែលបានបត់នោះដើម្បីធ្វើកាតចំនួនបួន ។

ប្រសិនបើចាំបាច់ សូមជំនួសសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមនេះដោយសេចក្តីយោង និងឃ្លាគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលសិស្សបានសិក្សា ។

សូមសរសេរសេចក្ដីយោងនីមួយៗខាងក្រោមនេះដាក់នៅលើផ្នែកម្ខាងនៃកាតនីមួយៗ ។ នៅម្ខាងទៀត សូមសរសេរឃ្លាបទគម្ពីរ គន្លឹះ ។

សេចក្ដីយោង

ឃ្លាបទគម្ពីរគន្លឹះ

អេភេសូរ ១:១០

« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។

អេភេសូរ ២:១៩–២០

សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។

ធីម៉ូថេទី២ ៣:១៥–១៧

« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។

សូមមានគំនិតច្នៃប្រឌិតដើម្បីជួយអ្នកឲ្យទន្ទេញ ។ សូមជ្រើសរើសគំនិតមួយក្នុងចំណោមគំនិតដូចខាងក្រោម ឬបង្កើតគំនិតមួយដោយខ្លួនឯង ។

  • ការសួរសំណួរខ្លួនឯង ៖ សូមកាន់កាតក្រឡាប់ដើម្បីឲ្យអ្នកអាចមើលឃើញតែសេចក្ដីយោង ឬឃ្លាបទគម្ពីរគន្លឹះប៉ុណ្ណោះ ។ សូមសាកល្បងនិយាយឃ្លា ឬសេចក្ដីយោងបទគម្ពីរគន្លឹះដែលត្រូវគ្នា ។ សូមធ្វើដូចនេះសាឡើងវិញជាច្រើនដងជាមួយនឹងសេចក្ដីយោងនីមួយៗ និងឃ្លាដែលត្រូវគ្នា ។

  • ការរំឭកអត្ថបទ ៖ សូមសរសេរសេចក្តីយោងមួយទៅមិត្តភក្តិនៅក្នុងថ្នាក់សិក្ខាសាលារបស់អ្នក ហើយមើលថាតើនរណាជាអ្នកសរសេរអត្ថបទត្រឡប់មកវិញជាមួយនឹងឃ្លាគន្លឹះដែលត្រឹមត្រូវ ។

  • សកម្មភាពផ្គូផ្គង ៖ សូមចាប់ដៃគូជាមួយមិត្តរួមថ្នាក់ ឬសមាជិកគ្រួសារម្នាក់ទៀត ។ សូមឲ្យម្នាក់ដាក់កាតរបស់ពួកគេជាមួយសេចក្ដីយោងផ្ងារឡើង ហើយម្នាក់ទៀតដាក់សន្លឹកកាតរបស់ពួកគេជាមួយឃ្លាបទគម្ពីរគន្លឹះផ្ងារឡើងលើ ។ សូមផ្គូផ្គងឃ្លាបទគម្ពីរគន្លឹះទៅនឹងសេចក្ដីយោងដែលត្រូវគ្នា ដោយដាក់កាតជាមួយនឹងឃ្លាបទគម្ពីរគន្លឹះនៅពីលើសន្លឹកកាតសេចក្ដីយោង ។

  • ប្រើកម្មវិធី ៖ សូមប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យទន្ទេញ ។

សូមពិចារណាបំបែកសិស្សជាក្រុមៗ ដែលមានសមាជិកបួននាក់ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យប្រើកាតក្រឡាប់មួយឈុត ហើយបែងចែកឈុតនេះទៅក្នុងចំណោមសមាជិកក្រុម ។ សូមអានឃ្លាបទគម្ពីរគន្លឹះមួយដល់សិស្សក្នុងថ្នាក់ ។ សិស្សនៅក្នុងក្រុមនីមួយៗដែលមានសន្លឹកកាតសេចក្ដីយោងដែលត្រូវគ្នា គួរតែប្រគល់កាតនោះទៅឲ្យគ្រូបង្រៀន ។ សូមឲ្យក្រុមនីមួយៗប្រជែងគ្នានាំយកកាតដែលត្រឹមត្រូវទៅកាន់គ្រូបង្រៀនក្នុងរយៈពេលកំណត់មួយ ( ឧទាហរណ៍ ប្រាំវិនាទី ) ។ សូមលើកទឹកចិត្តសិស្សឲ្យជួយសមាជិកផ្សេងទៀតក្នុងក្រុមរបស់ពួកគេ ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យប្ដូរកាតជាមួយសិស្សម្នាក់ទៀតក្នុងក្រុមរបស់ពួកគេដើម្បីជួយពួកគេឲ្យរៀនរាល់សេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះផងដែរ ។

សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។

  • ហេតុអ្វីបានជាអ្នកចង់ទន្ទេញវគ្គ ឬឃ្លាបទគម្ពីរគន្លឹះនេះ ?

  • តើវាអាចជួយឲ្យការយល់ដឹងរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់មានកាន់តែស៊ីជម្រៅយ៉ាងដូចម្តេច ?

ប្រសិនបើនៅសល់ពេល នោះសិស្សអាចធ្វើកាតក្រឡាប់សម្រាប់សេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះដែលត្រូវគ្នាផ្សេងទៀតបាន ។