កិច្ចការ ២២–២៦
ទីបន្ទាល់របស់ប៉ុល
ប៉ុលនឹងមិននៅស្ងៀមចំពោះការប្រឈមនឹងការចោទប្រកាន់ខុសឆ្គង និងការបំពានលើរាងកាយឡើយ ។ មិនថាត្រូវបានគេដាក់ច្រវាក់ ឬនាំមកចំពោះមុខពួកដឹកនាំ និងស្ដេចក្ដី ប៉ុលបានចែកចាយទីបន្ទាល់ដ៏មានអានុភាពរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យអភិវឌ្ឍបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីធ្វើតាមគំរូរបស់ប៉ុលក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការចែកចាយទីបន្ទាល់
តាមន័យសាសនា ឬខាងវិញ្ញាណ ការធ្វើទីបន្ទាល់ ឬ ការថ្លែងទីបន្ទាល់ ជាធម្មតាសំដៅលើការចែកចាយជំនឿផ្ទាល់ខ្លួននៃចំណេះដឹងខាងវិញ្ញាណដែលបានប្រទានដោយព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ធ្វើទីបន្ទាល់ » និង « ទីបន្ទាល់ » ) ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានអានុភាពនៃការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ឬបានឮនរណាម្នាក់ផ្សេងទៀតចែកចាយទីបន្ទាល់របស់ពួកគេ ? តើទីបន្ទាល់នេះបានជះឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកស្ម័គ្រចិត្តចែកចាយទីបន្ទាល់របស់អ្នកជាមួយអ្នកដទៃដោយរបៀបណា ? ហេតុអ្វីបានជាមាននរណាម្នាក់ស្ទាក់ស្ទើរក្នុងការចែកចាយទីបន្ទាល់របស់ពួកគេ ?
-
តើអ្នកមានសំណួរ និងកង្វល់អ្វីខ្លះអំពីការថ្លែងទីបន្ទាល់ដល់អ្នកដទៃអំពីជំនឿរបស់អ្នក ?
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីទីបន្ទាល់របស់ប៉ុលអំពីព្រះអង្គសង្គ្រោះ និងពីរបៀបដែលព្រះអង្គសង្គ្រោះមានឥទ្ធិពលលើជីវិតរបស់ប៉ុល ។ អ្នកក៏នឹងរៀនផងដែរពីរបៀបដែលអ្នកដទៃមានប្រតិកម្មចំពោះទីបន្ទាល់របស់ប៉ុល ។ នៅពេលអ្នកសិក្សា សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់ជីវិតរបស់អ្នក នៅពេលអ្នកមានឆន្ទៈចែកចាយទីបន្ទាល់របស់អ្នកអំពីទ្រង់ និងដំណឹងល្អរបស់ទ្រង់ ទោះជាអ្នកគិតថាទីបន្ទាល់របស់អ្នករឹងមាំប៉ុណ្ណាក៏ដោយ ។
ទីបន្ទាល់របស់សាវកប៉ុល
ទោះជាត្រូវគេវាយដំ ចោលនឹងដុំថ្ម និងដាក់គុកដោយខុសឆ្គងក៏ដោយ ក៏ប៉ុលបានចែកចាយទីបន្ទាល់របស់លោកម្ដងហើយម្ដងទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែរ ។ នៅពេលអ្នកអានរឿងរបស់ប៉ុល សូមអនុវត្តស្រមៃមើលអ្វីដែលកំពុងកើតឡើងនៅក្នុងដំណើររឿងនេះ ។
វគ្គបទគម្ពីរខាងក្រោមនេះមានផ្នែកនៃទីបន្ទាល់របស់ប៉ុល និងប្រតិកម្មរបស់អ្នកទាំងឡាយណាដែលបានឮគាត់ ។ សូមជ្រើសរើសវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងអស់ដើម្បីអាន ហើយគិតអំពីរបៀបដែលអ្នកអាចទទួលឥទ្ធិពលដោយទីបន្ទាល់របស់លោក ប្រសិនបើអ្នកបានមានវត្តមានទៅទីនោះ ។
ទីបន្ទាល់របស់ប៉ុល |
ប្រតិកម្មរបស់ប្រជាជន |
ប៉ុលត្រូវជាប់ច្រវាក់បន្ទាប់ពីការចាប់ខ្លួនរបស់លោកនៅក្រុងយេរូសាឡិម ។ លោកត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រជាជនខណៈពេលដែលឈរនៅខាងក្រៅ បន្ទាយអង់តូនី ។ សូមអាន កិច្ចការ ២២:៦–១៦ | |
ប៉ុលត្រូវចាប់ខ្លួននៅខាងក្រៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិម ហើយបន្ទាប់មកត្រូវបាននាំទៅមុខពួកមេដឹកនាំសាសន៍យូដា ។ លោកត្រូវបានចោទប្រកាន់ដោយពួកមេដឹកនាំសាសន៍យូដាទាំងនេះ ហើយត្រូវបានគេចាប់ដាក់គុក ។ មេទ័ពរ៉ូមដែលបានចាប់ខ្លួនប៉ុលបានដឹងពីការផ្សំគំនិតក្នុងចំណោមក្រុមសាសន៍យូដា ដើម្បីសម្លាប់ប៉ុល ដូច្នេះគាត់បានបញ្ជូនប៉ុលទៅសេសារា ។ នៅសេសារា ប៉ុលត្រូវបានអនុញ្ញាតឲ្យឆ្លើយដោះសារខ្លួនចំពោះមុខចៅហ្វាយខេត្តរ៉ូម លោកភេលីច ។ សូមអាន កិច្ចការ ២៤:១០–១៦ | |
ក្រោយពីជាប់គុកអស់ពីរឆ្នាំ ប៉ុលបានបង្ហាញខ្លួននៅចំពោះមុខចៅហ្វាយខេត្តថ្មី ហើយទាមទារឱកាសថ្លែងទីបន្ទាល់នៅមុខសេសារ ។ ស្ដេចអ័គ្រីប៉ាបានរៀបចំដើម្បីស្តាប់សាក្សីរបស់ប៉ុល មុនពេលគាត់ធ្វើដំណើរទៅក្រុងរ៉ូម ។ សូមអាន កិច្ចការ ២៦:១–៣, ១៣–២៣ |
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នកបានរៀន ។ សូមប្រាកដថាអ្នករួមបញ្ចូលចំណុចដូចខាងក្រោមនេះ ៖
-
តើចំណុចជាក់លាក់អ្វីខ្លះដែលបង្ហាញដល់អ្នកអំពីទីបន្ទាល់របស់ប៉ុលអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើអ្វីដែលបានធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះប៉ុលនៅក្នុងខគម្ពីរទាំងនេះ ?
-
ហេតុអ្វីបានជាអ្នកជឿថាប៉ុលមានភាពក្លាហាន និងកម្លាំងដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទនៅក្នុងស្ថានភាពដ៏លំបាកបែបនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថាវាសំខាន់ក្នុងការចែកចាយទីបន្ទាល់ ទោះបីជាអ្នកដទៃអាចបដិសេធវាក៏ដោយនោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយពិចារណាអំពីរបៀបដែលវាអាចជួយអ្នកឲ្យមានភាពក្លាហានក្នុងការថ្លែងទីបន្ទាល់ ដូចប៉ុលបានធ្វើ ។
ខណៈពេលដែលសង្កត់ធ្ងន់ថាការចែកចាយទីបន្ទាល់របស់យើងជាមួយនឹងអ្នកដទៃមិនចាំបាច់ត្រូវការល្អឥតខ្ចោះនោះទេ ហើយអាចអនុវត្តបាន អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចខាងក្រោមនេះ ៖
« តាមវិធីណាក៏ដោយដែលវាងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ …
សូមយល់ថាវាពុំមែនជាកិច្ចការរបស់យើងដើម្បីផ្លាស់ប្រែមនុស្សនោះទេ ។ នោះគឺជាតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ តួនាទីរបស់បងប្អូនគឺចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ហើយរស់នៅតាមដោយខ្ជាប់ខ្ជួន ទៅនឹងជំនឿរបស់បងប្អូន ។
( ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Ensign ឬ Liahona ខែ មេសា ឆ្នាំ ២០១៩ ទំព័រ ១៧ )
សូមគូសជួរឈរពីរ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅក្នុងជួរឈរមួយ សូមសញ្ជឹងគិត និងកត់ត្រាទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក រួមទាំងបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានពង្រឹង និងស្ថាបនាទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ទាំងទ្វេ ។ នៅក្នុងជួរឈរផ្សេងទៀត សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍អំពីរបៀបដែលអ្នកអាចចែកចាយទីបន្ទាល់នេះជាមួយអ្នកដទៃក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដូចជាប៉ុលបានធ្វើ ។
-
តើព្រះអង្គសង្គ្រោះជាគំរូនៃការចែកចាយទីបន្ទាល់ដោយរបៀបណាដោយមិនគិតពីការឆ្លើយតប ឬប្រតិកម្មរបស់អ្នកដទៃ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥–២៦ ) ។
-
អ្នកអាចនឹងមានអារម្មណ៍ស្ទាក់ស្ទើរ ឬភ័យខ្លាចចំពោះការថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ តើវាអាចជួយអ្នកឲ្យគិតពីអារម្មណ៍របស់ព្រះអង្គសង្គ្រោះអំពីការខិតខំរបស់អ្នកដើម្បីថ្លែងទីបន្ទាល់អំពីទ្រង់ដោយរបៀបណា ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចរៀនបន្ថែមទៀតអំពីអ្វីជាទីបន្ទាល់ និងរបៀបពង្រឹងទីបន្ទាល់របស់ខ្ញុំនៅឯណា ?
សម្រាប់ជំនួយនៅក្នុងការយល់ដឹងថាតើទីបន្ទាល់ជាអ្វី និងរបៀបដើម្បី ពង្រឹងទីបន្ទាល់របស់អ្នកផ្តាល់ សូមអាន Gospel Topics article « Testimony » ( topics.ChurchofJesusChrist.org ) ។
សម្រាប់ឧទាហរណ៍អំពីរបៀបដែលអ្នកដទៃបានពង្រឹងទីបន្ទាល់របស់ពួកគេ សូមពិចារណាមើលវីដេអូ « Increase Your Testimony » ( ៤:៥៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ហេតុអ្វីបានជាវាសំខាន់ដើម្បីមានភាពក្លាហាននៅក្នុងទីបន្ទាល់របស់ខ្ញុំ ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ចូរ « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧៩ ] គឺជាការសាកល្បងដ៏សាមញ្ញ និងចាំបាច់រវាងអ្នកដែលនឹងគ្រងពរជ័យនគរសេឡេស្ទាល និងអ្នកដែលស្ថិតនៅកម្រិតទាបជាងគឺ នគរទេរេសស្ទ្រាល ។ …
ការមានភាពក្លាហានក្នុងទីបន្ទាល់យើងអំពីព្រះយេស៊ូវគឺជាអ្វីមួយដែលជួយយើងឲ្យស័ក្តិសមបានព្រះគុណព្រះអង្គសង្គ្រោះ និងចូលក្នុងនគរសេឡេស្ទាល ។
( ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៣ )
តើខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំតាមរបៀបធម្មតា និងសាមញ្ញដោយរបៀបណា ?
សម្រាប់ឧទាហរណ៍អំពីរបៀបចែកចាយទីបន្ទាល់របស់អ្នកតាមរបៀប ធម្មតា និងសាមញ្ញ សូមពិចារណាមើលវីដេអូ « Sharing Your Beliefs » ( ២:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកក៏អាចពិចារណាការស្រាវជ្រាវនៅលើគេហទំព័រ « Share the Gospel: Share Online » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានអត្ថបទ « Ministering Principles: How to Share Testimony More Naturally » ( Ensign ខែ មីនា ឆ្នាំ ២០១៩ ទំព័រ ៨–១១ ) ។
សកម្មភាពរៀនសូត្របន្ថែម
ការភ្ជាប់ទៅនឹង ចូរមកតាមខ្ញុំ
ចូរមកតាមខ្ញុំ ក្នុងសប្តាហ៍នេះគូសបញ្ជាក់ពីសេចក្តីពិតដែល « សិស្សរបស់ព្រះយេស៊ូវគ្រីស្ទចែកចាយទីបន្ទាល់របស់ពួកគេដោយក្លាហាន » ( សូមមើល « ថ្ងៃទី ៣១ ខែកក្កដា–ថ្ងៃទី ៦ ខែសីហា ។ កិច្ចការ ២២–២៨ ៖ ‹ អ្នកបម្រើ និងសាក្សីម្នាក់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។ វាអញ្ជើញមនុស្សទាំងអស់ឲ្យសញ្ជឹងគិតពីឱកាសដើម្បីចែកចាយទីបន្ទាល់របស់ពួកគេ ។ សូមពិចារណាសួរសិស្សថាតើពួកគេបានធ្វើបែបនេះឬអត់ ហើយអញ្ជើញអ្នកដែលបានធ្វើដើម្បីចែកចាយបទពិសោធន៍របស់ពួកគេ ។ ប្រសិនបើសិស្សមិនបានធ្វើបែបនេះទេ សូមរំឭកពួកគេថា ពួកគេនឹងមានឱកាសធ្វើវានៅក្នុងការសិក្សា ចូរមកតាម ខ្ញុំ របស់ពួកគេ ។