ថ្នាក់​សិក្ខាសាលា
កិច្ចការ ៨


កិច្ចការ ៨

ភីលីព បង្រៀនបុរសជនជាតិអេធីយ៉ូពី

Philip (New Testament figure) teaching the gospel to an Ethiopian as they ride in a chariot. Another man is pictured driving the horses and chariot. A lake or river can be seen beside of the road they are riding on. Scriptural Reference: Acts 8:26-39

ភីលីពជាអ្នកផ្សព្វផ្សាយសាសនាដែលរីករាយ និងស្មោះត្រង់ម្នាក់ដែលបានចូលទៅវាលខ្សាច់តាមបង្គាប់របស់ព្រះអម្ចាស់ ។ ព្រះវិញ្ញាណបានដឹកនាំភីលីពទៅជួបបុរសសាសន៍អេធីយ៉ូពីម្នាក់ដែលកំពុងអានព្រះគម្ពីរនៅក្នុងរទេះសេះរបស់គាត់ ។ ពេលហ្វីលីពសួរបុរសនោះថាតើគាត់យល់អ្វីខ្លះអំពីអ្វី ដែលគាត់បានអាន បុរសនោះបានឆ្លើយថា ៖ « បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន ? ( កិច្ចការ ៨:៣១ ) ។ ដោយសារភីលីពយល់ និងស្រឡាញ់បទគម្ពីរ គាត់អាចបង្រៀនសាសន៍អេធីយ៉ូពីអំពីព្រះយេស៊ូវគ្រីស្ទ តាមរបៀបមួយដែលនាំគាត់ឲ្យជឿ និងទទួលបុណ្យជ្រមុជទឹក ។ នៅពេលអ្នកសិក្សា កិច្ចការ ៨:២៦–៤០ សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចប្រើព្រះគម្ពីរដើម្បីជួយអ្នកដទៃឲ្យជឿ ហើយមករកព្រះយេស៊ូវគ្រីស្ទ ។

ការប្រើពាក្យរបស់ព្យាការីសម័យទំនើប ។ ព្យាការីសម័យទំនើបតែងតែប្រើដំណើររឿង ពីព្រះគម្ពីរដើម្បីបង្រៀនគោលការណ៍ និងគោលលទ្ធិដែលអាចរៀនចេញពីដំណើររឿងទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យសិក្សាពាក្យសម្ដីរបស់ព្យាការីសម័យទំនើប ដើម្បីកំណត់អត្តសញ្ញាណ និងយល់ពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយមកពីព្រះគម្ពីរ ហើយរៀនពីរបៀបអនុវត្តសេចក្ដីពិតទាំងនេះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឧបករណ៍ ឬជំនាញខាងវិញ្ញាណដែលបានជួយពួកគេឲ្យកាន់តែរឹងមាំនៅក្នុងដំណឹងល្អ ។ ពួកគេនឹងមានឱកាសចែកចាយគំនិតរបស់ពួកគេក្នុងអំឡុងពេលរៀនមេរៀន ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវ

សូមពិចារណាយកញញួរ ឬទួណឺវីសមកថ្នាក់ ឬបង្ហាញជារូបភាពនៃរបស់ទាំងនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើការបង្ហាញការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ ។ បន្ទាប់មកសូមសួរសិស្សអំពីអ្វីដែលអាចនឹងកើតឡើង ប្រសិនបើពួកគេព្យាយាមវាយដែកគោលឬវីសដោយមិនប្រើឧបករណ៍នេះ ។

ការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវអាចជួយអ្នកក្នុងការសាងសង់ ឬជួសជុលរបស់របរបានលឿន និងងាយស្រួល ។ សូមស្រមៃមើលថាតើវាពិបាកប៉ុណ្ណាក្នុងការសាងសង់ ឬជួសជុលរបស់របរដោយគ្មានឧបករណ៍ត្រឹមត្រូវនោះ ។ សូមពិចារណាថាតើឧបករណ៍ខាងក្រោមនេះត្រូវបានប្រើសម្រាប់អ្វី ។

Hammer
Saw
Combination Wrench (english)
  • តើឧបករណ៍ទាំងនេះមានប្រយោជន៍នៅពេលណា ?

  • តើអ្នកអាចប្រើវាឲ្យមានប្រសិទ្ធភាពដោយរបៀបណា ?

តាមរបៀបស្រដៀងគ្នានេះ ឧបករណ៍ និង ជំនាញមួយចំនួនត្រូវបានយកមកប្រើដើម្បីស្ថាបនា និងជួសជុលបំណងប្រាថ្នារបស់យើងក្នុងការដើរតាមព្រះអង្គសង្គ្រោះ ហើយរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។

នៅពេលសិស្សឆ្លើយសំណួរខាងក្រោមនេះ សូមលើកទឹកចិត្តពួកគេឲ្យរំឭកឡើងវិញពីគោលគំនិតនៃការរៀបចំមេរៀនរបស់ពួកគេ ។ សូមធានាថាការចែកចាយមិនចំណាយពេលច្រើនពេកនោះទេ ។

  • តើឧបករណ៍ ឬជំនាញខាងវិញ្ញាណអ្វីខ្លះដែលបានជួយអ្នកឲ្យរីកចម្រើននៅក្នុងដំណឹងល្អ ?

  • តើអ្នកអាចប្រើឧបករណ៍ទាំងនេះដើម្បីអញ្ជើញអ្នកផ្សេងឲ្យមករកព្រះអង្គសង្គ្រោះដោយរបៀបណា ?

ឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងនេះគឺសមត្ថភាពរបស់យើងក្នុងការយល់ដឹង និងប្រើប្រាស់ព្រះគម្ពីរ ជាពិសេសនៅពេលដែលពួកគេបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតមួយភ្លែតថាអ្នកមានអារម្មណ៍ថាមានទំនុកចិត្តក្នុងការប្រើព្រះគម្ពីរដើម្បីអញ្ជើញអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលអ្នកអាចប្រើព្រះគម្ពីរបានកាន់តែប្រសើរក្នុងការជួយនាំអ្នកដទៃឲ្យមករកព្រះអង្គសង្គ្រោះ ។

ភីលីព ត្រូវបានហៅទៅកាន់វាលខ្សាច់

កិច្ចការ ៨ សូមកត់ត្រាបទពិសោធន៍មួយចំនួនរបស់ភីលីព ជាបងប្អូនប្រុសម្នាក់ក្នុងចំណោមបងប្អូនប្រាំពីរនាក់ដែលត្រូវបានហៅឲ្យធ្វើការងារបម្រើដោយពួកសាវក ( សូមមើល កិច្ចការ ៦:៣–៦ ) ។ ដើម្បីគេចចេញពីការបៀតបៀនកាន់តែខ្លាំងឡើងនៅក្នុងក្រុងយេរូសាឡិម ភីលីព បានធ្វើដំណើរទៅសាម៉ារីដើម្បីបន្តចែកចាយដំណឹងល្អ ។ តាមរយៈបព្វជិតភាព លោកបានធ្វើអព្ភូតហេតុ ព្យាបាលមនុស្សជាច្រើនហើយ « ប្រាប់គេពីព្រះគ្រីស្ទ » ( សូមមើល កិច្ចការ ៨:៥–៨ ) ។ នៅពេលអ្នកសិក្សាដំណើររឿងខាងក្រោមនេះ សូមរកមើលឧបករណ៍ដែលភីលីពបានប្រើដើម្បីជោគជ័យក្នុងកិច្ចការដែលគាត់មិនបានរំពឹងទុកដែលគាត់បានទទួលពីព្រះអម្ចាស់ ។

ប្រសិនបើសិស្សខ្លះមានឧបសគ្គក្នុងការអានបណ្តុំបទគម្ពីរវែងៗដោយខ្លួនឯង សូមពិចារណាអានខគម្ពីរខាងក្រោមឲ្យឮៗជាថ្នាក់ ឬជាដៃគូ ។

សូមអាន កិច្ចការ ៨:២៦–៣៩ ហើយស្រមៃមើលព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងដំណើររឿងនេះ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ និងប្រយោគដែលមានអត្ថន័យចំពោះអ្នក ។ ( សូមកត់ចំណាំថា មនុស្សកំរៀវគឺជាអ្នកបម្រើដែលគួរទុកចិត្ត ហើយ អេសាយជាឈ្មោះក្រិកសម្រាប់ព្យាការីអេសាយ ) ។

សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពាក្យ និងឃ្លាដែលពួកគេបានគូសចំណាំ និងរបៀបដែលវាជួយពួកគេឲ្យស្គាល់មេរៀននៅក្នុងដំណើររឿងនេះ ។ សូមពិចារណាពីការសួរសំណួរខាងក្រោមមួយចំនួន ដើម្បីជួយដល់ការយល់ដឹងរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ ។

អ្នកប្រហែលជាចង់សរសេរ ( ឬឲ្យសិស្សសរសេរ ) មេរៀនដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។

  • តើព្រះអម្ចាស់បានដឹកនាំភីលីព តាមរបៀបណាខ្លះ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីធ្វើតាមការបំផុសគំនិតរបស់ព្រះអម្ចាស់ នៅពេលយើងព្យាយាមជួយអ្នកដទៃឲ្យមករកទ្រង់ ?

  • តើភីលីពអាចប្រើចំណេះដឹងរបស់គាត់អំពីព្រះគម្ពីរដើម្បីបង្រៀនសាសន៍អេធីយ៉ូពីអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើមេរៀនអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងដំណើររឿងនេះ ?

ក្នុងចំណោមសេចក្ដីពិតជាច្រើននៅក្នុងដំណើររឿងនេះ អ្នកប្រហែលជាបានសម្គាល់គោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងយល់បទគម្ពីរ ហើយបង្រៀនអំពីព្រះអង្គសង្គ្រោះពីបទគម្ពីរទាំងឡាយ យើងអាចជួយអ្នកដទៃឲ្យមករកទ្រង់

ដោយផ្អែកលើតម្រូវការរបស់សិស្ស សកម្មភាពខាងក្រោមនេះអាចត្រូវបានជំនួសដោយសកម្មភាពសិក្សាបន្ថែមអំពីរបៀបដែល ភីលីពឆ្លើយតបចំពោះការបំផុសគំនិតពីព្រះវិញ្ញាណ ។

ការប្រើប្រាស់ព្រះគម្ពីរដើម្បីបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ

នៅពេលដែលសាសន៍អេធីយ៉ូពី បានសួរថាតើខគម្ពីរដែលគាត់កំពុងអានគឺអំពីព្យាការីអេសាយ ឬ « ពីអ្នកដទៃ » សូមកត់ចំណាំថា ចំណេះដឹងរបស់ភីលីពអំពីបទគម្ពីរបាននាំឲ្យគាត់ចាប់ផ្តើមភ្លាមៗ « [ ប្រាប់ ] ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ » ( កិច្ចការ ៨:៣៤–៣៥ ) ។

វគ្គបទគម្ពីរដែលសាសន៍អេធីយ៉ូពី អាន បានរកឃើញនៅក្នុង អេសាយ ៥៣ ដែលជាការព្យាករណ៍ដ៏ល្អអំពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់ដកស្រង់សេចក្តីយោង ឬតំណភ្ជាប់ កិច្ចការ ៨:៣២–៣៣ ជាមួយនឹង អេសាយ ៥៣:៧–៨

សូមប្រុងប្រយ័ត្នថា សិស្សមួយចំនួនប្រហែលជាមិនមានអារម្មណ៍ថាពួកគេមានសមត្ថភាពយល់បទគម្ពីរ ឬពន្យល់បទគម្ពីរទាំងឡាយដល់អ្នកផ្សេងទៀតឡើយ ។ សូមធានាដល់សិស្សជាថ្មីថាការយល់ដឹងរបស់ពួកគេនឹងរីកចម្រើនឡើងទៅតាមពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេ ។ សូមរំឭកពួកគេថា ពេលខ្លះការបង្រៀនដ៏មានប្រសិទ្ធភាពបំផុត គឺគ្រាន់តែចែកចាយពីអារម្មណ៍របស់ពួកគេអំពីវគ្គបទគម្ពីរ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីភាពពិតនៃពាក្យសម្ដីរបស់ពួកគេ ។

សូមស្រមៃថា អ្នកស្ថិតក្នុងតំណែងរបស់ភីលីព ហើយមានឱកាសចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទជាមួយមិត្តភក្តិ ។ សូមអាន អេសាយ ៥៣:៣–៩ ដោយយកចិត្តទុកដាក់លើអ្វីដែលអ្នកគិត និងមានអារម្មណ៍អំពីព្រះអង្គសង្គ្រោះ នៅពេលអ្នកអាន ។

សូមអនុញ្ញាតឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីឆ្លើយសំណួរខាងក្រោមប្រកបដោយការគិតពិចារណា ។ អ្នកអាចនឹងពិចារណាអញ្ជើញសិស្សឲ្យចែកចាយតួនាទីជាមួយមិត្តភក្តិរបស់ពួកគេ ឬអ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យឡើងចែករំលែកអ្វីដែលពួកគេបានសរសេរជាមួយនឹងថ្នាក់ ។

  • តើអ្នកចង់ឲ្យមិត្តរបស់អ្នកដឹង មានអារម្មណ៍ ឬយល់យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទមកពីវគ្គបទគម្ពីរនេះ ? ហេតុអ្វីទៅ ?

  • តើអ្នកអាចប្រើអ្វីដែលអ្នកដឹង និងមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ដើម្បីលើកទឹកចិត្តមិត្តអ្នកឲ្យដើរតាមទ្រង់បានកាន់តែល្អដោយរបៀបណា ?

សូមពង្រឹងតាមរយៈការរៀបចំ

ដោយសារការខិតខំរបស់ភីលីព សាសន៍អេធីយ៉ូពីបានប្រែចិត្តជឿ ហើយទទួលបុណ្យជ្រមុជទឹក ( សូមមើល កិច្ចការ ៨:៣៦–៣៨) ។ ដូចភីលីព ដែរយើងអាចបំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃឲ្យធ្វើតាម ហើយប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ការរៀបចំផ្ទាល់ខ្លួនរបស់យើងអាចជួយយើងបំផុសគំនិតអ្នកដទៃឲ្យកាន់តែខិតទៅជិតព្រះ ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

នៅពេលយើងព្យាយាមរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយស្មោះសរ ដោយអស់ពីចិត្ត ដោយរឹងប៉ឹង និងដោយស្មោះត្រង់ ជាមួយគោល បំណង ពិតប្រាកដ និងក្រោមឥទ្ធិពលនៃព្រះវិញ្ញាណ នោះការបង្រៀនទាំងនេះអាចផ្លាស់ប្តូរដួងចិត្ត និងបំផុសគំនិត ឲ្យមាននូវបំណងប្រាថ្នា ដើម្បីរស់នៅស្របតាមសេចក្តីពិតនៃព្រះ ។

( អូលីសេស សូរ៉េស « How Can I Understand? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨ )

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ប្រសិនបើពេលវេលាអនុញ្ញាតឲ្យ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។

  • តើអ្នកអាចកែប្រែអ្វីខ្លះនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ដែលនឹងរៀបចំអ្នកដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ? តើការផ្លាស់ប្តូរនេះអាចពង្រឹងទំនុកចិត្តរបស់អ្នកក្នុងការប្រើប្រាស់ព្រះគម្ពីរតាមរបៀបណាខ្លះ ?

  • តើផ្នែកណាមួយនៃការសិក្សាព្រះគម្ពីរថ្ងៃនេះ បានជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាអ្នកគិតថាផ្នែកនោះមានឥទ្ធិពលលើអ្នកខ្លាំងជាងផ្នែកផ្សេងទៀត ?

វិចារណកថា និង ព័ត៌មានសាច់រឿង

កិច្ចការ ៨:២៧ ។ តើអ្វីទៅជាមនុស្សកំរៀវ ?

ពួកមនុស្សកំរៀវ គឺជាមនុស្សដែលត្រូវបានក្រៀវដែលបានបម្រើនៅក្នុងសង្គមពីបុរាណជាច្រើននៅជិត និងមជ្ឈិមបូព៌ា ។ ពួកគេបានបម្រើជាទាហាន យាមស្នំរាជវាំង ហើយជាញឹកញាប់កាន់តំណែងដែលគួរឲ្យទុកចិត្តក្នុងតុលាការ ។ មនុស្សកំរៀវសាសន៍អេធីយ៉ូពីនៅក្នុង កិច្ចការ ៨:២៦–៣៩ ទទួលខុសត្រូវលើរតនាគារនៃតុលាការសាសន៍អេធីយ៉ូពី ។ ( សូមមើល Bible Dictionary, « Eunuch. » )

អ្នករៀនដ៏ស្មោះត្រង់អាចក្លាយជាគ្រូបង្រៀនដ៏បំផុសគំនិត

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

តាមពិតនៅក្នុងបរិបទនៃការរៀនសូត្រ និងការបង្រៀនដំណឹងល្អ យើងពេលខ្លះដូចជា សាសន៍អេធីយ៉ូពី—យើងត្រូវការជំនួយរបស់គ្រូបង្រៀនស្មោះត្រង់ និងបំផុសគំនិត ហើយយើងពេលខ្លះដូចជា ភីលីព—យើងចាំបាច់ត្រូវបង្រៀន និងពង្រឹងអ្នកដទៃក្នុងការផ្លាស់ប្រែចិត្តជឿរបស់ពួកគេ ។

( អូលីសេស សូរ៉េស « How Can I Understand? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦ )

សកម្មភាពរៀនសូត្របន្ថែម

វីដេអូ—« Hallelujah »

ប្រសិនបើពេលវេលាអនុញ្ញាតឲ្យ បន្ទាប់ពីសិស្សបានអាន អេសាយ ៥៣:៣–៩ អ្នកអាចនឹងចង់បង្ហាញវីដេអូ « #Hallelujah—An Easter Message about Jesus Christ » ( ១:៥៩ ) មាននៅលើគេហទំព័រChurchofJesusChrist.org ។ វីដេអូនេះពិពណ៌នាអំពីបុគ្គលដែលកំពុងអានផ្នែកនៃខគម្ពីរទាំងនេះពីអេសាយ និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។

2:14

ភីលីព ឆ្លើយតបទៅនឹងការបំផុសគំនិតពីព្រះវិញ្ញាណ

សូមរំឭក កិច្ចការ ៨:២៦–៣៥ ឡើងវិញ ហើយអញ្ជើញសិស្សឲ្យស្វែងរកឃ្លាដែលបង្ហាញពីរបៀបដែលភីលីពបានដឹងពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យគាត់ធ្វើ និងរបៀបដែលភីលីពបានឆ្លើយតប ។ សូមចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយអញ្ជើញសិស្សឲ្យពិចារណាអំពីមូលហេតុដែលការឆ្លើយតបនឹងការបំផុសគំនិតខាងវិញ្ញាណអាចជារឿងចាំបាច់ខ្លាំងណាស់ ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដំណាលរឿងមួយអំពីការធ្វើតាមការបំផុសគំនិតខាងវិញ្ញាណពេលកំពុងបម្រើបេសកកម្មមួយ ៖

15:43
Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

នៅព្រឹកមួយនារដូវក្តៅខែកក្កដា ដៃគូខ្ញុំ និងខ្ញុំទទួលអារម្មណ៍បំផុសគំនិតឲ្យយើងរកមើលក្នុងការណែនាំ សាសនាគន់ការីមកពីវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ។ យើងបានគោះទ្វារផ្ទះគ្រួសារ អែលវួដ ស្កាហ្វើរ ។ លោកស្រី ស្កាហ្វើរ បានប្រាប់ឲ្យយើងចេញទៅវិញដោយការគួរសម ។

ពេលគាត់ហៀបនឹងបិទទ្វារ ខ្ញុំទទួលអារម្មណ៍ឲ្យធ្វើអ្វីមួយ ដែលខ្ញុំពុំធ្លាប់ធ្វើពីមុន ហើយពុំធ្លាប់ធ្វើវាឡើយតាំងពីពេលនោះមក ! ខ្ញុំបានដាក់ជើងខ្ញុំខ្ទាស់នឹងទ្វារ ហើយខ្ញុំសួរថា « តើមាននរណាផ្សេងទៀតដែលអាចចាប់អារម្មណ៍នឹងសារលិខិតរបស់យើងទេ ? » ម៉ាទី កូនស្រីអាយុ ១៦ ឆ្នាំរបស់គាត់ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានអធិស្ឋានដោយស្មោះត្រង់សុំការណែនាំកាលពីមួយថ្ងៃមុននោះ ។ ម៉ាទី បានជួបយើង ហើយក្នុងពេលនោះម្តាយនាងក៏បានចូលរួមក្នុងការពិភាក្សានោះផងដែរ ។ ពួកគេទាំងពីរនាក់បានចូលជាសមាជិកសាសនាចក្រ ។

ជាលទ្ធផលដោយសារតែម៉ាទី បានទទួលបុណ្យជ្រមុជទឹក នោះមានមនុស្ស ១៣៦ នាក់រួមទាំងគ្រួសាររបស់នាងជាច្រើននាក់ បានទទួលបុណ្យជ្រមុជទឹក ហើយបានចុះសេចក្តីសញ្ញានៃដំណឹងល្អ ។ ឱ ខ្ញុំមានពរអ្វីម៉្លេះ ដែលខ្ញុំបានស្តាប់តាមព្រះវិញ្ញាណ ហើយដាក់ជើងខ្ញុំខ្ទាស់ទ្វារនៅរដូវក្តៅខែកក្កដានាថ្ងៃនោះ ។

( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៤ )

  • តើអែលឌើរ រ៉ាសបាន បានឆ្លើយតបនឹងការបំផុសគំនិតរបស់ព្រះវិញ្ញាណយ៉ាងដូចម្ដេច ? ជាលទ្ធផល តើមានរឿងអ្វីបានកើតឡើង ?

  • តើពេលណាដែលអ្នកបានឆ្លើយតបនឹងការបំផុសគំនិតពីព្រះវិញ្ញាណ ? តើមានរឿងអ្វីបានកើតឡើង ?

  • តើអ្នកអាចយកចិត្តទុកដាក់កាន់តែជិតដិតទៅនឹងការបំផុសគំនិតនៃព្រះវិញ្ញាណយ៉ាងដូចម្ដេច ?

  • តើការធ្វើការផ្លាស់ប្ដូរនោះអាចជួយអ្នកចែកចាយដំណឹងល្អឲ្យកាន់តែមានទំនុកចិត្តជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?

សូមសញ្ជឹងគិតថាតើនរណាដែលព្រះអម្ចាស់អាចនឹងចង់ឲ្យអ្នកជួប ធ្វើមិត្ត ឬចែកចាយដំណឹងល្អជាមួយ ។

គំនិតមេរៀនជំនួស

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការរៀនអំពីបំណងប្រាថ្នារបស់ស៊ីម៉ូនក្នុងការទិញបព្វជិតភាពនៅក្នុង កិច្ចការ ៨:៥–២៤ សូមពិចារណាចែកចាយគំនិតដែលមាននៅក្រោម « ចិត្តរបស់យើងត្រូវតែ ‹ ស្មោះត្រង់ចំពោះព្រះ › » នៅក្នុង « ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។