ថ្នាក់​សិក្ខាសាលា
កិច្ចការ ៩:១០–៣១


កិច្ចការ ៩:១០–៣១

« អ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សម្រាប់នឹងប្រកាសឈ្មោះខ្ញុំ »

Christ commands Ananias to find Saul and give him sight so that he can preach of Christ.

នៅពេលព្រះអម្ចាស់នៅក្នុងការនិមិត្តមួយបានសុំអាន៉្នានាសឲ្យស្វែងរក ហើយប្រទានពរដល់សុល នោះអាន៉្នានាសស្ទាក់ស្ទើរពីដំបូង ដោយសារគាត់បានឮ « និយាយពីការអាក្រក់ទាំងប៉ុន្មានដែល [ សុល ] បានប្រព្រឹត្ត » ( កិច្ចការ ៩:១៣ ) ។ ព្រះយេស៊ូវគ្រីស្ទបានជួយអាន៉្នានាសឲ្យមើលទៅសុលដូចដែលទ្រង់បានទតឃើញគាត់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមើលឃើញពីសក្តានុពលដែលព្រះអម្ចាស់ទតឃើញនៅក្នុងអ្នកដទៃ ទោះបីជាមានភាពទន់ខ្សោយ និងកំហុសកន្លងមកក៏ដោយ ។

ការអនុវត្តគោលការណ៍ និងគោលលទ្ធិនៅក្នុងថ្នាក់ ។ នៅពេលសិស្សធ្វើសកម្មភាពដោយសេចក្តីជំនឿ ដើម្បីអនុវត្តគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់ពួកគេអំពីសេចក្តីពិតទាំងនោះ ( សូមមើល យ៉ូហាន ៧:១៧ ) ។ សូមស្វែងរកឱកាសឲ្យសិស្សអនុវត្តក្នុងថ្នាក់ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចនាំយកសេចក្ដីពិតចូលទៅក្នុងដួងចិត្តរបស់ពួកគេកាន់តែជ្រៅ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរនេះ ៖ « តើទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគ្រួសារ ឬមិត្តភក្តិអាចផ្លាស់ប្តូរយ៉ាងដូចម្ដេច ប្រសិនបើខ្ញុំយល់ឃើញពីពួកគេតាមរបៀបដែលព្រះអង្គសង្គ្រោះទតឃើញនោះ ?

សកម្មភាពរៀនសូត្រដែលអាចមាន

អ្នកទោសនិងខ្លារខិន

ឆ្មាំគុកសញ្ជាតិអាមេរិកម្នាក់បានខិតខំជួយអ្នកទោសដែលនៅពន្ធនាគារបស់គាត់ឲ្យមានសុខភាពល្អបានប្រាប់ថា « អ្នកត្រូវដឹងថា ខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុជៗលើខ្លួនវាបាននោះទេ ! » ( សូមមើល ថូម៉ាស អេស ម៉នសុន « See Others as They May Become» EnsignLiahona ខែវិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៦៩ ) ។

  • តើអ្នកគិតថាឆ្មាំនេះកំពុងព្យាយាមនិយាយពីអ្វីក្នុងសុន្ទរកថានេះ ?

  • តើអ្នកធ្លាប់ធ្វើជាសាក្សី ឬជួបប្រទះពីអាកប្បកិរិយាមួយស្រដៀងគ្នានេះដែរឬទេ ?

ឆ្មាំគុកបានឆ្លើយថា« អ្នកត្រូវដឹងថា ខ្ញុំមិនធ្វើការហ្នឹងជាមួយហ្វូងខ្លារខិនទេ ។ ខ្ញុំធ្វើការជាមួយនឹងមនុស្ស ហើយមនុស្សផ្លាស់ប្តូរជារៀងរាល់ថ្ងៃ » ( « See Others as They May Become » ទំព័រ ៦៩ ) ។

  • ហេតុអ្វីបានជាវាសំខាន់ក្នុងការជឿជាក់ថាមនុស្សអាចផ្លាស់ប្តូរ ? តើអ្វីដែលធ្វើឲ្យលំបាកក្នុងការជឿថាមនុស្សអាចផ្លាស់ប្ដូរ ?

នៅក្នុងមេរៀនថ្ងៃនេះ យើងនឹងប្រៀបធៀបពីរបៀបដែលមនុស្សបានយល់ឃើញពីសុល ជាមួយនឹងរបៀបដែលព្រះអង្គសង្គ្រោះបានទតឃើញគាត់ ។ សុល បានបៀតបៀនយ៉ាងសាហាវចំពោះមនុស្សប្រុស និងស្រីដែលដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមស្វែងរកអ្វីដែលអ្នកអាចរៀនពីព្រះអង្គសង្គ្រោះអំពីរបៀបដែលអ្នកមើលឃើញខ្លួនឯង និងអ្នកដទៃ ។

ព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបនឹងការអធិស្ឋានរបស់សុល ។

ព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយចំពោះសុល ពេលគាត់កំពុងធ្វើដំណើរទៅទីក្រុងដាម៉ាស ដើម្បីចាប់សមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទ ។ បទពិសោធន៍នេះបានធ្វើឲ្យសុលងងឹតភ្នែក ។ គាត់មិនបានបរិភោគ ឬផឹកអស់រយៈពេលបីថ្ងៃ ហើយគាត់បានអធិស្ឋានទៅព្រះដើម្បីទូលសូមជំនួយ ( សូមមើល កិច្ចការ ៩:១–៩, ១១ ) ។

សូមអាន កិច្ចការ ៩:១០–១២ ដោយរកមើលរបៀបដែលព្រះបានជ្រើសរើសដើម្បីឆ្លើយតបការអធិស្ឋានរបស់សុល ។

  • តើអ្នកបានកត់សម្គាល់ឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលហាក់ដូចជាសំខាន់ចំពោះអ្នក ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះបានចាត់នរណាម្នាក់ឲ្យជួយសុល ជាជាងការដកភាពងងឹតភ្នែករបស់សុលចេញដោយអង្គទ្រង់ ?

សូមអាន កិច្ចការ ៩:១៣–១៥ ដើម្បីរកមើលថាតើអាន៉្នានាសនិងព្រះអម្ចាស់មានទស្សនៈខុសគ្នាអំពីសុលយ៉ាងដូចម្ដេច ។ ( វាជាការសំខាន់ក្នុងការដឹងថាអ្វីដែលអាន៉្នានាសបានឮអំពីសុលគឺត្រឹមត្រូវ [ សូមមើល កិច្ចការ ៨:៣ ; ៩:១–២ ] ) ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបភាពសាមញ្ញមួយដើម្បីតំណាងឲ្យសុល ។ នៅមួយចំហៀងគំនូររបស់អ្នក សូមសរសេរឃ្លាមួយដែលសង្ខេបពីរបៀបដែលអាន៉្នានាស និងអ្នកដទៃនៅសម័យរបស់សុលបានយល់ឃើញអំពីគាត់ ។ នៅម្ខាងទៀត សូមសរសេរឃ្លាមួយដែលសង្ខេបអំពីរបៀបដែលព្រះអម្ចាស់បានឆ្វេងយល់អំពីគាត់ ។

អាន៉្នានាសបានទុកចិត្តលើការឆ្វេងយល់របស់ព្រះអម្ចាស់ចំពោះសុល ។ សូមអាន កិច្ចការ ៩:១៧–២០ ដើម្បីមើលថាមានអ្វីកើតឡើងបន្ទាប់ទៀត ។

អ្នកអាចចង់មើលវីដេអូ « The Road to Damascus » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១:៥៥ ដល់ ៥:២១ ។

5:21

សូមពិចារណាផ្អាកវីដេអូនៅលេខកូដម៉ោង ៤:១៤ ។ សូមសួរសិស្សពីអ្វីដែលពួកគេគិតថាព្រះអម្ចាស់បានជួយអាន៉្នានាសឲ្យឃើញ ។ សិស្សអាចនឹងដឹងថា ព្រះអម្ចាស់មិនត្រឹមតែបំភ្លឺភ្នែករបស់សុលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយអាន៉្នានាសយល់ឃើញពីសុល ក្នុងរបៀបថ្មី និងវិជ្ជមានផងដែរ ។

អាចអញ្ជើញសិស្សឲ្យអាន កិច្ចការ ២៦:១៦–១៨ ដើម្បីមើលឃើញថា ព្រះអម្ចាស់មានព្រះទ័យចង់បញ្ជូនសុលទៅអ្នកដទៃដើម្បីជួយបំភ្លឺភ្នែក ហើយដឹកនាំពួកគេទៅរកព្រះអង្គសង្គ្រោះរបស់ពួកគេ ។

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយរូបភាពរបស់ពួកគេអំពីសុល ហើយប្រៀបធៀបឃ្លារបស់ពួកគេដើម្បីពិពណ៌នាអំពីគាត់ ។

  • តើអ្នកគិតថាមានអ្វីដែលសំខាន់ចំពោះរបៀបដែលព្រះយេស៊ូវទតឃើញពីសុល ? ហេតុអ្វីទៅ ?

  • តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទចេញពីដំណើររឿងនេះ ?

សិស្សអាចស្គាល់គោលការណ៍មួយចំនួន រួមទាំងថាព្រះអម្ចាស់ទតឃើញយើង ថាយើងអាចក្លាយជាមនុស្សបែបណា; ព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយល់ឃើញពីអ្នកដទៃដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច;ហើយព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា ហើយអនុញ្ញាតឲ្យយើងផ្លាស់ប្តូរ និងដើរតាមទ្រង់ ។ សូមពិចារណាសរសេរគោលការណ៍ដែលសិស្សលើកឡើងនៅលើក្ដារខៀន ហើយបន្ទាប់មកពិភាក្សាអំពីមូលហេតុដែលគោលការណ៍ទាំងនោះមានអត្ថន័យចំពោះពួកគេ ។

ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យមើលឃើញអ្នកដទៃដូចដែលទ្រង់ទតឃើញពួកគេ

សូមចំណាយពេលមួយនាទីដើម្បីគិតអំពីរបៀបដែលអ្នកហាក់យល់ឃើញពីអ្នកដទៃដែលអ្នកប្រាស្រ័យទាក់ទងជាមួយជាប្រចាំ ។ សូមរកមើលតាមរយៈបញ្ជីមនុស្សដែលមានដូចខាងក្រោម ហើយប្រើពាក្យពីរម៉ាត់ដើម្បីពិពណ៌នាអំពីរបៀបដែលអ្នកយល់ឃើញលើបុគ្គលម្នាក់ៗ ។

ឪពុកម្តាយ

បងប្អូនបង្កើត

គ្រូបង្រៀន

មិត្តភក្ដិ

ខ្លួនឯង

ព្រះគម្ពីរ និងពាក្យសម្ដីផ្សេងទៀតរបស់ព្យាការី អាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះទតឃើញចំពោះបុគ្គលម្នាក់ៗ ។ សូមអាន សាំយូអែល ទី១ ១៦:៧ , គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣ និង សេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ព្រះបិតាជាទីស្រឡាញ់មានព្រះបន្ទូលមកកាន់យើងម្នាក់ៗថា « ចូរមកដោយខ្លួនអ្នក » ហើយទ្រង់បន្ថែមទៀតថា « ចូរកុំគិតថា អ្នកមិនផ្លាស់ប្ដូរនោះឡើយ » ។ យើងញញឹម ហើយចងចាំថា ព្រះតាំងព្រះទ័យដើម្បីធ្វើឲ្យយើងប្រែក្លាយជាមនុស្សប្រសើរជាងយើងគិតថាយើងអាចធ្វើបាន ។

( ជែហ្វ្រី អ័រ ហូឡិន « Songs Sung and Unsung » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥១ )

ដោយផ្អែកលើអ្វីដែលអ្នកបានរៀន សូមត្រឡប់ទៅមើលបញ្ជីនៃមនុស្សទាំងនោះ ហើយឥឡូវនេះ សូមប្រើពាក្យពីរម៉ាត់ដើម្បីពិពណ៌នាអំពីមនុស្សម្នាក់ៗទៅតាមអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចទតឃើញពួកគេ ។

  • តើអ្នកអាចធ្វើអ្វីដើម្បីមើលឃើញមនុស្សកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទតឃើញ ?

  • ហេតុអ្វីបានជាវាពិបាកក្នុងការយល់ឃើញពីអ្នកដទៃតាមរបៀបដែលព្រះអង្គសង្គ្រោះទតឃើញពួកគេឲ្យបានជាប់លាប់ ?

  • ហេតុអ្វីបានជាវាមានតម្លៃក្នុងការព្យាយាមយល់ឃើញពីអ្នកដទៃតាមរបៀបនេះ ?

សូម្បីតែនៅពេលដែលមនុស្សម្នាក់បានផ្លាស់ប្តូរដោយជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទក្តីជួនកាលវាពិបាកក្នុងការជឿថាពួកគេពិតជាបានផ្លាស់ប្តូរនោះ ។ មនុស្សមួយចំនួនពិបាកនឹងជឿ នៅពេលដែលសុលលាចាកពីការបៀតបៀនពួកអ្នកកាន់សាសនាគ្រិស្ត បែរជាក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទខ្លួនគាត់ ។

សូមអាន កិច្ចការ ៩:២០–២២, ២៦–២៧ ដោយរកមើលប្រតិកម្មរបស់មនុស្សចំពោះសុលដែលឥឡូវនេះ គាត់កំពុងផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកបានកត់សម្គាល់ឃើញអ្វីខ្លះអំពីប្រតិកម្មរបស់មនុស្ស ?

  • តើអ្នកអាចរៀនអ្វីខ្លះពីបាណាបាស ក្នុងឧទាហរណ៍នេះ ?

សូមកត់ត្រា អ្វីដែល អ្នកចង់ធ្វើ ឬចងចាំ ដោយសារ តែការសិក្សា របស់អ្នក នៅថ្ងៃនេះ ។ ការណ៍នេះអាចរួមបញ្ចូលទាំងអ្វីដែលអ្នកនឹងធ្វើដើម្បីយល់ឃើញពីអ្នកដទៃកាន់តែល្អដូចដែលព្រះអម្ចាស់ទតឃើញពួកគេ ។

សូមថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើង និងអ្នកដទៃឲ្យផ្លាស់ប្តូរ ។ សូមអញ្ជើញសិស្សឲ្យយល់ឃើញពីខ្លួនឯង និងអ្នកដទៃតាមរបៀបដែលព្រះអង្គសង្គ្រោះទតឃើញយើង ។

វិចារណកថា និង ព័ត៌មានសាច់រឿង

កិច្ចការ ៩:១៥–១៧ ។ តើការយល់ឃើញពីខ្លួនយើង និងអ្នកដទៃតាមរបៀបដែលព្រះវរបិតាសួគ៌ទតឃើញយើង បង្កើនភាពរាបសារបស់យើងដោយរបៀបណា ?

អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយរឿងដូចតទៅ ដើម្បីជួយឆ្លើយសំណួរនេះ ៖

10:29
Official portrait of Elder Dale G. Renlund of the Quorum of the Twelve Apostles, January 2016.

ប៉ុន្មានឆ្នាំកន្លងទៅ យុវជនដ៏ឆ្នើមម្នាក់ឈ្មោះ ឃើធីស ត្រូវបានហៅឲ្យបម្រើបេសកកម្ម ។ គាត់ជាប្រភេទអ្នកផ្សព្វផ្សាយសាសនា ដែលប្រធានបេសកកម្មគ្រប់រូបប្រាថ្នាចង់បាន ។ គាត់ជាមនុស្សយកចិត្តទុកដាក់ ហើយខិតខំធ្វើការ ។ គ្រាមួយ គាត់ត្រូវបានចាត់តាំងឲ្យបម្រើជាមួយដៃគូផ្សព្វផ្សាយសាសនាដែលមានគំនិតក្មេងខ្ចីមាន មិនមានទំនាក់ទំនងល្អ និងពុំមានចិត្តក្លៀវក្លាក្នុងការធ្វើការងារ ។

ថ្ងៃមួយ កាលពួកគេកំពុងជិះកង់ ឃើធីស បានក្រឡេកក្រោយ ហើយឃើញដៃគូខ្លួនចុះពីលើកង់ ហើយដើរវិញ ។ ឃើធីស បានត្អូញត្អែរដោយស្ងាត់ៗពីការស្មុគស្មាញរបស់គាត់ទៅកាន់ព្រះថា វាគួរឲ្យធុញទ្រាន់ណាស់ដែលគាត់ត្រូវបម្រើជាមួយដៃគូដែលត្រូវអូសទាញដើម្បីសម្រេចបានកិច្ចការអ្វីមួយនោះ ។ បន្តិចក្រោយមក ឃើរធីស បានមានចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅមួយថា « ឯងដឹងទេ ឃើធីស បើប្រៀបមកយើង ឯងទាំងពីរនាក់ពុំមានអ្វីខុសគ្នានោះទេ » ។

( ឌេល ជី រេនឡាន់ « Latter-day Saints Keep on Trying » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៨ )

កិច្ចការ ៩:២៦–២៧ ។ តើខ្ញុំអាចជួយអ្នកណាម្នាក់ដែលចង់ផ្លាស់ប្តូរដោយរបៀបណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ចូរឲ្យមនុស្សប្រែចិត្ត ។ ចូរឲ្យមនុស្សរីកចម្រើនឡើង ។ ចូរជឿថាមនុស្សអាចផ្លាស់ប្តូរ ហើយកែខ្លួនឲ្យប្រសើរឡើងបាន ។ តើនោះគឺជាសេចក្តីជំនឿឬ ? មែនហើយ ! តើនោះគឺជាសេចក្តីសង្ឃឹមឬ ? មែនហើយ ! តើនោះគឺជាសេចក្តីសប្បុរសឬ ? មែនហើយ ! លើសពីនេះទៅទៀត វាគឺជាសេចក្ដីសប្បុរស ជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ ។ បើមានអ្វីមួយកប់ក្នុងអតីតកាល ចូរទុកវាចោលចុះ ។ សូមកុំត្រឡប់ក្រោយ ជាមួយកូនធុងខ្សាច់ និងកូនប៉ែលរបស់អ្នកហើយជីកវា គ្រវីជុំវិញ រួចបោះវាទៅឲ្យអ្នកណាម្នាក់ដោយនិយាយថា « អ្ហេ៎ ! តើអ្នកនៅចាំរឿងនេះទេ ? » ផ្លាប់ !

ដឹងថាយ៉ាងម៉េចអត់ ? នោះប្រហែលជាមកពីមានរបស់អាក្រក់ៗមួយចំនួនដែលបានជីកពីដី របស់អ្នក ដោយមានការឆ្លើយតបថា « បាទ ខ្ញុំចាំវាបាន ។ តើ អ្នក នៅចាំរឿង នេះ ទេ ? » ផ្លាប់ ។

ហើយមិនយូរប៉ុន្មាន គ្រប់ៗគ្នាចាកចេញពីការផ្លាស់ប្តូរកខ្វក់ ពីភក់ជ្រាំ មិនសប្បាយចិត្ត និងឈឺចាប់នោះ នៅពេលដែលអ្វីដែលព្រះវរបិតាសួគ៌ របស់យើងអង្វរសុំពីយើងគឺភាពស្អាតស្អំ សេចក្តីសប្បុរស សុភមង្គល និងការព្យាបាល ។

ការរស់នៅក្នុងជីវិតអតីតកាល រួមទាំងកំហុសពីអតីតកាល គឺមិនមែនជារឿងត្រឹមត្រូវនោះទេ ! វាមិនមែនជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនោះទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Liahona ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៦–២៧ )

សកម្មភាពរៀនសូត្របន្ថែម

ពាក្យដែលយើងប្រើដើម្បីពិពណ៌នាអំពីខ្លួនយើង

សូមពិចារណាអញ្ជើញសិស្សឲ្យស្រមៃគិតខ្លីៗថាបានជួបនរណាម្នាក់ជាលើកដំបូង ។ សូមស្នើសុំឲ្យពួកគេគិតពីពាក្យពីរម៉ាត់ដែលបុគ្គលនេះអាចនឹងប្រើដើម្បីពណ៌នាពីពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សគិតអំពីពាក្យសំដីរបស់មនុស្សដែលស្គាល់ពួកគេច្បាស់ ហើយទីបំផុតគីព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទនឹងប្រើជាពិសេស ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរនេះ ៖ តើពិភពលោកអាចនឹងខុសគ្នាយ៉ាងណា ប្រសិនបើយើងមើលឃើញគ្នាដូចព្រះអង្គសង្គ្រោះទតឃើញឃើញយើង ?